نُبْذَةٌ فِي العَقِيدَةِ الإِسْلَامِيَّة (شَرْحُ أُصُولِ الإِيمَانِ)
សេចក្តីបកស្រាយសង្ខេបអំពីគោលជំនឿឥស្លាម
بِقَلَم فَضِيلَة الشَّيخ العَلَّامَة
مُحَمَّدِ بْنِ صَالِحٍ العُثَيمِين
غَفَرَ اللَّهُ لَهُ وَلِوَالِدَيْهِ وَلِلْمُسْلِمِين
និពន្ធដោយ៖ អ្នកប្រាជ្ញអ៊ីស្លាម ស្ហេខ
មូហាំម៉ាត់ កូនលោក សឡេះ អាល់អ៊ូសៃមីន
សូមអល់ឡោះប្រទាននូវការអភ័យទោសចំពោះលោក ឪពុកម្ដាយរបស់លោក និងបណ្ដាអ្នកមូស្លីមទាំងឡាយ
بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ
សេចក្តីបកស្រាយសង្ខេបអំពីគោលជំនឿឥស្លាម
ក្នុងព្រះនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់
សេចក្តីផ្តើម
ពិតប្រាកដណាស់ រាល់ការសរសើរគឺសម្រាប់អល់ឡោះ ហើយពួកយើងថ្លែងសរសើរចំពោះទ្រង់ សុំជំនួយពីទ្រង់ សុំការអភ័យទោសអំពីទ្រង់ និងសារភាពកំហុសទៅចំពោះទ្រង់។ ហើយពួកយើងសុំពីអល់ឡោះបញ្ចៀសពីប្រការអាក្រក់ដែលកើតមានពីខ្លួនរបស់ពួកយើង និងពីទង្វើអាក្រក់របស់ពួកយើង។ ជនណាដែលអល់ឡោះចង្អុលបង្ហាញ គឺគ្មាននរណាធ្វើឲ្យគេវង្វេងបានឡើយ ហើយជនណាដែលទ្រង់ធ្វើឲ្យវង្វេង គឺគ្មាននរណាចង្អុលបង្ហាញគេបានឡើយ។ ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់ ដែលគ្មានទេដៃគូសម្រាប់ទ្រង់។ ហើយខ្ញុំសូមធ្វើសាក្សីទៀតថា ពិតប្រាកដណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់។ សូមអល់ឡោះប្រទានពរជ័យដល់លោក គ្រួសាររបស់លោក សហការីរបស់លោក និងអ្នកដែលបានធ្វើតាមពួកគេដោយសេចក្ដីល្អ ហើយសូមទ្រង់ប្រទានសេចក្តីសុខសន្តិភាពយ៉ាងច្រើនលើសលប់។
ចំណេះដឹងអំពីតាវហេទ គឺជាចំណេះដឹងដែលខ្ពង់ខ្ពស់ជាងគេ អស្ចារ្យជាងគេ និងជាកាតព្វកិច្ចដែលត្រូវស្វែងរកជាងគេ ព្រោះវាគឺជាចំណេះដឹងដែលនាំឲ្យស្គាល់អល់ឡោះ ព្រះនាមរបស់ទ្រង់ លក្ខណៈសម្បត្តិរបស់ទ្រង់ និងសិទ្ធិរបស់ទ្រង់លើខ្ញុំបម្រើរបស់ទ្រង់ ហើយវាក៏ជាកូនសោនៃមាគ៌ាឆ្ពោះទៅកាន់អល់ឡោះ និងជាគ្រឹះនៃច្បាប់បញ្ញត្តិទាំងឡាយរបស់ទ្រង់។
ហេតុដូច្នេះហើយ បណ្តាអ្នកនាំសារទាំងអស់បានឯកភាពគ្នាលើការអំពាវនាវទៅកាន់គោលការណ៍នេះ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٍ إِلَّا نُوحِيٓ إِلَيۡهِ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدُونِ25﴾
ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ី(ការបើកបង្ហាញ)ទៅកាន់គេថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើង(តែមួយគត់)។ [គម្ពីរគួរអាន ២១ : ២៥]
ហើយទ្រង់ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បានបញ្ជាក់ចំពោះភាពតែមួយគត់របស់ទ្រង់ ហើយបណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ និងបណ្ដាអ្នកមានចំណេះដឹង ក៏បានបញ្ជាក់នូវរឿងនោះសម្រាប់ទ្រង់ដែរ។ អល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ទ្រង់បានមានបន្ទូលថា៖
﴿شَهِدَ ٱللَّهُ أَنَّهُۥ لَآ إِلَٰهَ إِلَّا هُوَ وَٱلۡمَلَٰٓئِكَةُ وَأُوْلُواْ ٱلۡعِلۡمِ قَآئِمَۢا بِٱلۡقِسۡطِۚ لَآ إِلَٰهَ إِلَّا هُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ 18﴾
អល់ឡោះជាម្ចាស់ទ្រង់បានអះអាងថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីទ្រង់ឡើយ ហើយបណ្ដាម៉ាឡាអ៊ីកាត់ និងអ្នកមានចំណេះដឹងទាំងឡាយក៏បានអះអាងយ៉ាងដូច្នោះដែរ ដោយទ្រង់ឈរលើភាពយុត្តិធម៌ត្រឹមត្រូវ។ គ្មានទេព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតឡើយ។ [គម្ពីរគួរអាន ៣ : ១៨]
ដោយសារតែជំនឿលើអល់ឡោះជាម្ចាស់តែមួយ (តាវហេទ) មានសារៈសំខាន់យ៉ាងនេះហើយ ទើបជាកាតព្វកិច្ចលើមូស្លីមគ្រប់រូបក្នុងការយកចិត្តទុកដាក់ចំពោះវា តាមរយៈការសិក្សារៀនសូត្រ ការបង្រៀន ការត្រិះរិះពិចារណា និងការមានជំនឿយ៉ាងមុតមាំ ដើម្បីកសាងសាសនារបស់ខ្លួននៅលើគ្រឹះដ៏ត្រឹមត្រូវមួយ ប្រកបដោយភាពស្ងប់ក្នុងចិត្ត និងការចុះចូល ដើម្បីទទួលបាននូវសុភមង្គលជាមួយនឹងផ្លៃផ្កា និងលទ្ធផលរបស់វា។
ហើយអល់ឡោះជាម្ចាស់ គឺជាម្ចាស់នៃការចង្អុលបង្ហាញ។
អ្នកនិពន្ធ
សាសនាឥស្លាម
សាសនាឥស្លាម គឺជាសាសនាដែលព្រះអល់ឡោះជាម្ចាស់បានបញ្ជូនព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)មកជាមួយ ហើយទ្រង់បានបញ្ចប់នូវបណ្តាសាសនាទាំងឡាយតាមរយៈវា។ ទ្រង់បានបំពេញវាសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់បានបង្គ្រប់នូវឧបការគុណរបស់ទ្រង់មកលើពួកគេតាមរយៈវា ហើយទ្រង់បានសព្វព្រះទ័យយកវាធ្វើជាសាសនាសម្រាប់ពួកគេ។ ដូច្នេះ ទ្រង់មិនទទួលយកពីអ្នកណាម្នាក់នូវសាសនាផ្សេងក្រៅពីសាសនានេះឡើយ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿مَّا كَانَ مُحَمَّدٌ أَبَآ أَحَدٖ مِّن رِّجَالِكُمۡ وَلَٰكِن رَّسُولَ ٱللَّهِ وَخَاتَمَ ٱلنَّبِيِّـۧنَۗ وَكَانَ ٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٗا 40﴾
ព្យាការីមូហាំម៉ាត់ពុំមែនជាឪពុករបស់នរណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ។ ក៏ប៉ុន្តែ លោកគឺជាអ្នកនាំសាររបស់អល់ឡោះ និងជាព្យាការីចុងក្រោយបង្អស់។ ហើយអល់ឡោះមហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ [គម្ពីរគួរអាន ៣៣ : ៤០]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿...ٱلۡيَوۡمَ أَكۡمَلۡتُ لَكُمۡ دِينَكُمۡ وَأَتۡمَمۡتُ عَلَيۡكُمۡ نِعۡمَتِي وَرَضِيتُ لَكُمُ ٱلۡإِسۡلَٰمَ دِينٗا...﴾
នៅក្នុងថ្ងៃនេះដែរ យើងបានបំពេញសាសនារបស់ពួកអ្នកឱ្យពួកអ្នក ហើយយើងបានបង្គ្រប់ឧបការគុណរបស់យើងដល់ពួកអ្នក និងបានសព្វព្រះទ័យជ្រើសយកអ៊ីស្លាមជាសាសនារបស់ពួកអ្នក។ [គម្ពីរគួរអាន ៥ : ៣]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿إِنَّ ٱلدِّينَ عِندَ ٱللَّهِ ٱلۡإِسۡلَٰمُ...﴾
ពិតប្រាកដណាស់ សាសនារបស់អល់ឡោះ គឺសាសនាអ៊ីស្លាម... [គម្ពីរគួរអាន ៣ : ១៩]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿وَمَن يَبۡتَغِ غَيۡرَ ٱلۡإِسۡلَٰمِ دِينٗا فَلَن يُقۡبَلَ مِنۡهُ وَهُوَ فِي ٱلۡأٓخِرَةِ مِنَ ٱلۡخَٰسِرِينَ85﴾
ហើយជនណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនាអ៊ីស្លាមនោះ គេនឹងមិនទទួលយក(សាសនានោះ)អំពីរូបគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតក្នុងចំណោមពួកដែលខាតបង់។ [គម្ពីរគួរអាន ៣ : ៨៥]
ហើយព្រះអល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចលើមនុស្សជាតិទាំងមូលឲ្យប្រតិបត្តិតាមសាសនារបស់ទ្រង់
ហើយទ្រង់បានមានបន្ទូលទៅកាន់អ្នកនាំសាររបស់ទ្រង់ថា៖
﴿قُلۡ يَٰٓأَيُّهَا ٱلنَّاسُ إِنِّي رَسُولُ ٱللَّهِ إِلَيۡكُمۡ جَمِيعًا ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ لَآ إِلَٰهَ إِلَّا هُوَ يُحۡيِۦ وَيُمِيتُۖ فَـَٔامِنُواْ بِٱللَّهِ وَرَسُولِهِ ٱلنَّبِيِّ ٱلۡأُمِّيِّ ٱلَّذِي يُؤۡمِنُ بِٱللَّهِ وَكَلِمَٰتِهِۦ وَٱتَّبِعُوهُ لَعَلَّكُمۡ تَهۡتَدُونَ 158﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកទាំងអស់គ្នាដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាអ្នកធ្វើឱ្យរស់
និងជាអ្នកធ្វើឲ្យស្លាប់នោះឡើយ។ ដូច្នេះ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មានជំនឿចំពោះអល់ឡោះ
និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ជាព្យាការីម្នាក់ដែលជាអនក្ខរជនដែលលោកមានជំនឿលើអល់ឡោះ និងចំពោះបន្ទូលរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្តិតាមលោកចុះ សង្ឃឹមថាពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។
[គម្ពីរគួរអាន ៧:១៥៨]
នៅក្នុងសហ៊ីហ៍មូស្លីម៖ អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ ពិតណាស់ លោកបានមានប្រសាសន៍ថា៖
«وَالَّذِي نَفْسُ مُحَمَّدٍ بِيَدِهِ لَا يَسْمَعُ بِي أَحَدٌ مِنْ هَذِهِ الْأُمَّةِ يَهُودِيٌّ وَلَا نَصْرَانِيٌّ، ثُمَّ يَمُوتُ وَلَمْ يُؤْمِنْ بِالَّذِي أُرْسِلْتُ بِهِ إِلَّا كَانَ مِنْ أَصْحَابِ النَّارِ».
“សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃរបស់ទ្រង់ថា គ្មាននរណាម្នាក់នៃប្រជាជាតិនេះ មិនថាយូដាក្តី មិនថាគ្រឹស្ទានក្តីដែលបានឮអំពីខ្ញុំ ហើយរូបគេស្លាប់ទៅដោយមិនមានជំនឿលើអ្វីដែលខ្ញុំត្រូវបានគេបញ្ជូនមកជាមួយទេនោះ លើកលែងតែរូបគេនឹងស្ថិតក្នុងចំណោមពួកឋាននរក”1។
ហើយការមានជំនឿចំពោះលោក គឺជាការជឿជាក់នូវអ្វីដែលលោកបាននាំមកជាមួយនឹងការទទួលយក និងការចុះចូល មិនមែនគ្រាន់តែជាការជឿជាក់ប៉ុណ្ណោះទេ។ ដោយហេតុនេះហើយ អាពូត៏ឡឹប មិនមែនជាអ្នកមានជំនឿចំពោះអ្នកនាំសារ ﷺ នោះទេ ទោះបីជាលោកបានជឿជាក់ចំពោះអ្វីដែលលោក(មូហាំម៉ាត)បាននាំមក និងបានធ្វើសាក្សីថាវាគឺជាសាសនាដ៏ល្អបំផុតមួយក៏ដោយ។
សាសនាឥស្លាមបានរួមបញ្ចូលនូវគ្រប់ប្រការល្អទាំងអស់ដែលមាននៅក្នុងបណ្តាសាសនាមុនៗ ហើយវាមានលក្ខណៈពិសេសជាងត្រង់ថាវាសមស្របសម្រាប់គ្រប់សម័យកាល គ្រប់ទីកន្លែង និងគ្រប់ប្រជាជាតិ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់អ្នកនាំសាររបស់ទ្រង់ថា៖
﴿وَأَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ مُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ مِنَ ٱلۡكِتَٰبِ وَمُهَيۡمِنًا عَلَيۡهِ...﴾
ហើយយើងបានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)យ៉ាងពិតប្រាកដ ដើម្បីបញ្ជាក់ទៅលើបណ្តាគម្ពីរមុនៗ និង(ដើម្បី)បញ្ជាក់ពីភាពត្រឹមត្រូវនៃបណ្តាគម្ពីរទាំងនោះ... [គម្ពីរគួរអាន ៥:៤៨]
អត្ថន័យដែលថាវាសក្ដិសមសម្រាប់គ្រប់សម័យកាល ទីកន្លែង និងជាតិសាសន៍ គឺថាការប្រកាន់ខ្ជាប់នឹងវាមិនផ្ទុយនឹងប្រការល្អរបស់ជាតិសាសន៍នៅក្នុងសម័យកាល ឬទីកន្លែងណាមួយឡើយ ផ្ទុយទៅវិញ វាគឺជាភាពសុខសាន្តរបស់ជាតិសាសន៍នោះ។ ហើយនេះមិនមែនមានន័យថា វាត្រូវចុះចូលទៅនឹងគ្រប់សម័យកាល ទីកន្លែង និងជាតិសាសន៍ ដូចដែលមនុស្សមួយចំនួនចង់បាននោះឡើយ។
ហើយសាសនាឥស្លាម គឺជាសាសនាដែលត្រឹមត្រូវ ដែលព្រះដ៏មហាថ្កុំថ្កើងបានធានាដល់អ្នកដែលប្រកាន់ខ្ជាប់នឹងវាយ៉ាងពិតប្រាកដ ថាទ្រង់នឹងផ្តល់ជ័យជម្នះដល់ពួកគេ ហើយទ្រង់នឹងធ្វើឱ្យសាសនានោះមានឧត្តមភាពលើសអ្នកដទៃទៀត។ ព្រះដ៏មហាថ្កុំថ្កើងបានមានបន្ទូលថា៖
﴿هُوَ ٱلَّذِيٓ أَرۡسَلَ رَسُولَهُۥ بِٱلۡهُدَىٰ وَدِينِ ٱلۡحَقِّ لِيُظۡهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦ وَلَوۡ كَرِهَ ٱلۡمُشۡرِكُونَ 9﴾
ទ្រង់គឺជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ដោយនាំមកនូវការចង្អុលបង្ហាញ(គម្ពីរគួរអាន) និងសាសនាដ៏ពិត(សាសនាអ៊ីស្លាម)ដើម្បីឱ្យវាមានភាពខ្ពង់ខ្ពស់លើសសាសនាដទៃទៀតទាំងអស់ បើទោះបីជាពួកមុស្ហរីគីនមិនពេញចិត្តក៏ដោយ។ [គម្ពីរគួរអាន ៦១:៩]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ مِنكُمۡ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَيَسۡتَخۡلِفَنَّهُمۡ فِي ٱلۡأَرۡضِ كَمَا ٱسۡتَخۡلَفَ ٱلَّذِينَ مِن قَبۡلِهِمۡ وَلَيُمَكِّنَنَّ لَهُمۡ دِينَهُمُ ٱلَّذِي ٱرۡتَضَىٰ لَهُمۡ وَلَيُبَدِّلَنَّهُم مِّنۢ بَعۡدِ خَوۡفِهِمۡ أَمۡنٗاۚ يَعۡبُدُونَنِي لَا يُشۡرِكُونَ بِي شَيۡـٔٗاۚ وَمَن كَفَرَ بَعۡدَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ 55﴾
អល់ឡោះជាម្ចាស់ទ្រង់បានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលក្នុងចំណោមពួកអ្នកថា ទ្រង់ប្រាកដជានឹងឲ្យពួកគេក្លាយជាអ្នកគ្រប់គ្រងនៅលើផែនដី ដូចដែលទ្រង់ធ្លាប់បានផ្តល់ឱ្យអ្នក(មានជំនឿ)ជំនាន់មុនពួកគេគ្រប់គ្រង។ ហើយទ្រង់នឹងធ្វើឱ្យសាសនារបស់ពួកគេដែលទ្រង់សព្វព្រះទ័យ(ឱ្យពួកគេទទួលយកធ្វើជាសាសនា)នោះមានភាពរឹងមាំ។ ហើយទ្រង់ប្រាកដជានឹងជំនួសឱ្យពួកគេវិញនូវសុខសន្តិភាពបន្ទាប់ពី(ពួកគេទទួលនូវ)ការភ័យខ្លាច (នៅពេលដែល)ពួកគេគោរពសក្ការៈមកចំពោះយើង(តែមួយគត់)ដោយពួកគេមិនធ្វើស្ហ៊ីរិកមកចំពោះយើងនូវប្រការណាមួយ។ ជនណាហើយដែលបានប្រឆាំងបន្ទាប់ពីនោះ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលប្រព្រឹត្តល្មើស។ [គម្ពីរគួរអាន ២៤ : ៥៥]
ហើយសាសនាអ៊ីស្លាម គឺគោលជំនឿ និងច្បាប់បញ្ញត្តិ ដែលមានភាពពេញលេញទាំងផ្នែកគោលជំនឿ និងច្បាប់បញ្ញត្តិរបស់វា៖
១. បង្គាប់ប្រើឲ្យមានជំនឿនឹងអល់ឡោះតែមួយគត់ និងហាមឃាត់ពីការធ្វើស្ហ៊ីរិក។
២. បង្គាប់ឲ្យមានភាពស្មោះត្រង់ និងហាមឃាត់ពីការកុហក។
3- (ឥស្លាម)បង្គាប់ប្រើឲ្យមានភាពយុត្តិធម៌ហើយហាមឃាត់ពីភាពអយុត្តិធម៌។ ហើយភាពយុត្តិធម៌នោះគឺ ភាពស្មើគ្នារវាងរបស់ដែលដូចគ្នា និងត្រូវបែងចែកគ្នារវាងរបស់ដែលខុសគ្នា។ ប៉ុន្តែភាពយុត្តិធម៌មិនមែនជាភាពស្មើគ្នាដាច់ខាតនោះទេ ដូចដែលមនុស្សមួយចំនួនបាននិយាយនៅពេលដែលពួកគេពោលជាទូទៅថា៖ «សាសនាឥស្លាមគឺជាសាសនានៃភាពស្មើគ្នា»។ ពិតប្រាកដណាស់ ភាពស្មើគ្នារវាងរបស់ដែលខុសគ្នា គឺជាភាពអយុត្តិធម៌ដែលសាសនាឥស្លាមមិនបាននាំមកជាមួយនោះទេ ហើយអ្នកដែលប្រព្រឹត្តវាក៏មិនត្រូវបានគេសរសើរដែរ។
៤. ប្រើឲ្យប្រកាន់ខ្ជាប់នូវភាពទៀងត្រង់ និងហាមឃាត់ពីការបោកប្រាស់។
៥. បង្គាប់ឲ្យគោរពកិច្ចសន្យា និងហាមឃាត់ពីការក្បត់។
៦. បង្គាប់ឲ្យមានភាពកតញ្ញូចំពោះឪពុកម្តាយ និងហាមឃាត់ពីកាប្រព្រឹត្តអកតញ្ញូ។
៧- ប្រើឲ្យភ្ជាប់ចំណងសាច់សាលោហិតដែលជាសាច់ញាតិ និងហាមឃាត់ពីការផ្តាច់ចំណង។
៨. បង្គាប់ប្រើឱ្យធ្វើល្អចំពោះអ្នកជិតខាង និងហាមឃាត់ពីការប្រព្រឹត្តិទង្វើអាក្រក់ចំពោះពួកគេ។
សរុបសេចក្តីមកគឺ៖ សាសនាអ៊ីស្លាមប្រើឲ្យប្រកាន់នូវគ្រប់អត្តចរិតដ៏ល្អប្រពៃ និងហាមឃាត់ពីគ្រប់អត្តចរិតដែលគួរឲ្យស្អប់ខ្ពើម ហើយប្រើឲ្យប្រព្រឹត្តិរាល់អំពើល្អ និងហាមឃាត់ពីរាល់អំពើអាក្រក់។
ទ្រង់បានមានព្រះបន្ទូលថា៖
﴿إِنَّ ٱللَّهَ يَأۡمُرُ بِٱلۡعَدۡلِ وَٱلۡإِحۡسَٰنِ وَإِيتَآيِٕ ذِي ٱلۡقُرۡبَىٰ وَيَنۡهَىٰ عَنِ ٱلۡفَحۡشَآءِ وَٱلۡمُنكَرِ وَٱلۡبَغۡيِۚ يَعِظُكُمۡ لَعَلَّكُمۡ تَذَكَّرُونَ 90﴾
ពិតប្រាកដណាស់ អល់ឡោះទ្រង់បង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ និងគុណធម៌ ហើយនិងបរិច្ចាគទានដល់សាច់ញាតិ ព្រមទាំងហាមឃាត់នូវទង្វើអសីលធម៌ អំពើទុច្ចរិត និងការបំពាន។ ទ្រង់ទូន្មានពួកអ្នក សង្ឃឹមថាពួកអ្នកនឹងនឹករលឹក។ [គម្ពីរគួរអាន ១៦:៩០]
គោលគ្រឹះនៃសាសនាអ៊ីស្លាម
គោលគ្រឹះនៃសាសនាអ៊ីស្លាម៖ គឺជាមូលដ្ឋានគ្រឹះដែលមានចំនួនប្រាំគឺ៖ ត្រូវបានរៀបរាប់នៅក្នុងសេចក្តីរាយការណ៍របស់ អ៊ិពនូអ៊ូមើរ رضي الله عنهما អំពីព្យាការី ﷺ ជាពិតណាស់ លោកបានមានប្រសាសន៍ថា៖
«بُنِيَ الْإِسْلَامُ عَلَى خَمْسَةٍ: عَلَى أَنْ يُوَحِّدَ اللَّه - وَفِي رِوَايَةٍ عَلَى خَمْسٍ -: شَهَادَةِ أَنْ لَا إِلَهَ إِلَّا اللَّهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، وَإِقَامِ الصَّلَاةِ، وَإِيتَاءِ الزَّكَاةِ، وَصِيَامِ رَمَضَانَ، وَالْحَجِّ»
“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖ លើការទទួលស្គាល់អល់ឡោះជាម្ចាស់តែមួយគត់ - ហើយនៅក្នុងសេចក្តីរាយការណ៍មួយទៀតគឺ មូលដ្ឋានគ្រឹះប្រាំ- ៖ ការធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដលើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់, ការបញ្ឈរសឡាត, ការបរិច្ចាគហ្សាកាត់, ការបួសខែរ៉ម៉ាហ្ទន, និងការធ្វើហាជ្ជី”។
បុរសម្នាក់បានសួរថា៖ ការធ្វើធម្មយាត្រាហាជ្ជី និងការបួសខែរ៉ម៉ាហ្ទនឬ? លោកបានមានប្រសាសន៍ថា៖
«لَا، صِيَامُ رَمَضَانَ، وَالْحَجُّ»
"ទេ គឺការបួសខែរ៉ម៉ាហ្ទន និងការធ្វើហាជ្ជី" ដូច្នេះហើយដែលខ្ញុំបានឮពី រ៉ស៊ូលុលឡោះ ﷺ2។
១- ចំពោះពាក្យសក្ខីកម្ម “أن لا إله إلا الله وأن محمدًا عبده ورسوله” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់) នោះគឺ៖ ជាការមានជំនឿយ៉ាងមុតមាំ និងថ្លែងចេញតាមរយៈអណ្តាតនូវពាក្យសក្ខីកម្មនេះ ហាក់បីដូចជាគេបានឃើញរឿងនោះដោយផ្ទាល់នឹងភ្នែកតាមរយៈភាពជឿជាក់យ៉ាងមុតមាំរបស់គេ។ ហើយពាក្យសក្ខីកម្មនេះត្រូវបានចាត់ទុកជាសសរគ្រឹះតែមួយ ទោះបីជាចំណុចដែលគេធ្វើសក្ខីកម្មមានច្រើនក៏ដោយ៖
គឺដោយសារតែអ្នកនាំសារ លោកគឺជាអ្នកផ្សព្វផ្សាយមកពីអល់ឡោះជាម្ចាស់ ដូច្នេះហើយ ការធ្វើសាក្សីចំពោះលោកថាជាខ្ញុំបម្រើរបស់អល់ឡោះ និងជាអ្នកនាំសាររបស់ទ្រង់ គឺជាការបំពេញបន្ថែមនូវពាក្យសក្ខីកម្ម «គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ»។
ឬក៏ដោយសារតែពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរនេះ គឺជាគ្រឹះនៃភាពត្រឹមត្រូវ និងការទទួលយកនូវរាល់ទង្វើទាំងអស់។ ព្រោះថា ទង្វើណាមួយនឹងមិនត្រូវបានគេចាត់ទុកថាត្រឹមត្រូវ និងមិនត្រូវបានគេទទួលយកនោះឡើយ លើកលែងតែមានភាពស្មោះសចំពោះអល់ឡោះជាម្ចាស់ និងការដើរតាមអ្នកនាំសាររបស់ទ្រង់ ﷺ ។
តាមរយៈភាពស្មោះសចំពោះអល់ឡោះ គឺសម្រេចបាននូវការសច្ចាថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះតែមួយគត់، ហើយតាមរយៈការដើរតាមអ្នកនាំសាររបស់អល់ឡោះ គឺសម្រេចបាននូវការសច្ចាថា ពិតណាស់មូហាំម៉ាត់ គឺជាខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់។
ហើយក្នុងចំណោមផលប្រយោជន៍នៃសក្ខីកម្មដ៏ធំធេងនេះគឺ៖ ការរំដោះដួងចិត្តនិងខ្លួនអំពីភាពជាខ្ញុំបម្រើរបស់ភាវៈដែលត្រូវបានបង្កើត និងអំពីការធ្វើតាមអ្នកផ្សេងក្រៅពីបណ្តាអ្នកនាំសាររបស់ទ្រង់។
២- រីឯការប្រតិបត្តិសឡាតវិញ គឺការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ តាមរយៈការប្រតិបត្តិវាឱ្យបានត្រឹមត្រូវ និងពេញលេញ ទៅតាមពេលវេលា និងទម្រង់របស់វា។
ក្នុងចំណោមផលប្រយោជន៍របស់វាគឺ ភាពរីករាយក្នុងចិត្ត ភាពត្រជាក់ចិត្ត និងការហាមឃាត់ពីអំពើអសីលធម៌និងអំពើអាក្រក់។
៣- ចំណែកឯការបរិច្ចាគហ្សាកាត់វិញ៖ គឺវាជាការគោរពសក្ការៈចំពោះអល់ឡោះ តាមរយៈការបរិច្ចាគនូវចំណែកដែលជាកាតព្វកិច្ចពីទ្រព្យសម្បត្តិដែលមានចំនួនត្រូវជាប់ហ្សាកាត់។
ហើយក្នុងចំណោមផលប្រយោជន៍របស់វាគឺ៖ ការជម្រះសម្អាតចិត្តពីចរិតលក្ខណៈដ៏អាក្រក់ (ភាពកំណាញ់) និងការបំពេញតម្រូវការរបស់សាសនាអ៊ីស្លាម និងបណ្តាអ្នកមូស្លីម។
៤- ចំណែកឯការបួសខែរ៉ម៉ាហ្ទនវិញ៖ វាគឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ចំពោះអល់ឡោះជាម្ចាស់ តាមរយៈការតមពីប្រការទាំងឡាយដែលនាំឲ្យខូចបួស នៅក្នុងពេលថ្ងៃនៃខែរ៉ម៉ាហ្ទន។
ហើយក្នុងចំណោមផលប្រយោជន៍របស់វាគឺ ការមានវិន័យលើខ្លួនឯងឲ្យចេះលះបង់នូវអ្វីដែលជាទីស្រឡាញ់ ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់។
៥- ការធ្វើធម្មយាត្រាហាជ្ជី៖ គឺជាការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ ដោយគោលបំណងធ្វើដំណើរទៅកាន់ពៃតុលឡោះ ដើម្បីបំពេញកិច្ចធម្មយាត្រាហាជ្ជី។
ហើយក្នុងចំណោមផលប្រយោជន៍របស់វាគឺ ការទូន្មានខ្លួនឯងឱ្យលះបង់ទាំងទ្រព្យសម្បត្តិ និងកម្លាំងកាយក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ។ ហេតុដូច្នេះហើយ ការធ្វើហាជ្ជីគឺជាប្រភេទមួយនៃការតស៊ូ(ជីហាទ)ក្នុងមាគ៌ារបស់អល់ឡោះ។
ហើយផលប្រយោជន៍ដែលពួកយើងបានរៀបរាប់សម្រាប់មូលដ្ឋានគ្រឹះទាំងនេះ និងអ្វីដែលពួកយើងមិនបានរៀបរាប់ គឺវាធ្វើឲ្យប្រជាជាតិមួយក្លាយជាប្រជាជាតិអ៊ីស្លាមមួយដ៏ស្អាតស្អំ និងបរិសុទ្ធ ដែលគោរពប្រតិបត្តិតាមសាសនាដ៏ត្រឹមត្រូវរបស់អល់ឡោះ និងប្រាស្រ័យទាក់ទងជាមួយមនុស្សលោកដោយយុត្តិធម៌ និងភាពស្មោះត្រង់។ ព្រោះថា ច្បាប់បញ្ញត្តិដទៃទៀតនៃសាសនាអ៊ីស្លាមនឹងល្អប្រសើរទៅបានអាស្រ័យលើភាពល្អប្រសើរនៃគោលការណ៍គ្រឹះទាំងនេះ។ ហើយស្ថានភាពរបស់ប្រជាជាតិក៏នឹងល្អប្រសើរដោយសារភាពល្អប្រសើរនៃកិច្ចការសាសនារបស់ខ្លួន ហើយនិងបាត់បង់នូវភាពល្អប្រសើរទៅតាមកម្រិតដែលបានបាត់បង់នូវភាពល្អប្រសើរនៃកិច្ចការសាសនារបស់ខ្លួន។
រីឯជនណាដែលមានបំណងចង់បានការបញ្ជាក់ឱ្យច្បាស់អំពីរឿងនោះ ចូរគេសូត្រចុះនូវបន្ទូលរបស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់៖
﴿وَلَوۡ أَنَّ أَهۡلَ ٱلۡقُرَىٰٓ ءَامَنُواْ وَٱتَّقَوۡاْ لَفَتَحۡنَا عَلَيۡهِم بَرَكَٰتٖ مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِ وَلَٰكِن كَذَّبُواْ فَأَخَذۡنَٰهُم بِمَا كَانُواْ يَكۡسِبُونَ 96 أَفَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا بَيَٰتٗا وَهُمۡ نَآئِمُونَ 97 أَوَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا ضُحٗى وَهُمۡ يَلۡعَبُونَ 98 أَفَأَمِنُواْ مَكۡرَ ٱللَّهِۚ فَلَا يَأۡمَنُ مَكۡرَ ٱللَّهِ إِلَّا ٱلۡقَوۡمُ ٱلۡخَٰسِرُونَ 99﴾
ហើយប្រសិនបើអ្នកភូមិស្រុកទាំងនោះមានជំនឿ និងកោតខ្លាច(អល់ឡោះ)នោះ យើងប្រាកដជានឹងបើកឱ្យពួកគេនូវពរជ័យពីលើមេឃនិងផែនដីជាមិនខាន។ ក៏ប៉ុន្តែពួកគេបានបដិសេធ។ ដូចនេះ យើងក៏បានដាក់ទណ្ឌកម្មពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
តើអ្នកភូមិស្រុកទាំងនោះគិតថា ពួកគេអាចមានសុវត្ថិភាព(រួចផុត)ពីទណ្ឌកម្មរបស់យើងដែលអាចមកដល់ពួកគេនៅពេលយប់ ខណៈដែលពួកគេកំពុងគេងលង់លក់នោះឬ?
ឬក៏អ្នកភូមិស្រុកទាំងនោះគិតថា ពួកគេអាចគេចផុតពីទណ្ឌកម្មរបស់យើងដែលអាចមកដល់ពួកគេនៅពេលព្រឹក ខណៈដែលពួកគេកំពុងតែធ្វេសប្រហែសនោះឬ?
តើអ្នកភូមិស្រុកទាំងនោះគិតថា ពួកគេអាចរួចផុតពីគម្រោងការរបស់អល់ឡោះឬ? ពិតប្រាកដណាស់ គ្មាននរណាម្នាក់គិតថាពួកគេអាចរួចផុតពីគម្រោងការរបស់អល់ឡោះនោះឡើយ លើកលែងតែក្រុមដែលខាតបង់ប៉ុណ្ណោះ។ [គម្ពីរគួរអាន ៧:៩៦-៩៩]
ចូរពិនិត្យមើលប្រវត្តិសាស្ត្ររបស់អ្នកជំនាន់មុន ដ្បិតណាស់ ប្រវត្តិសាស្ត្រគឺជាមេរៀនសម្រាប់បញ្ញាជនទាំងឡាយ និងជាពន្លឺបំភ្លឺសម្រាប់អ្នកដែលគ្មានអ្វីមកបាំងបិទដួងចិត្តរបស់គេ។ ហើយអល់ឡោះជាម្ចាស់ដែលត្រូវគេសុំជំនួយ។
មូលដ្ឋានគ្រឹះនៃគោលជំនឿឥស្លាម
សាសនាអ៊ីស្លាម -ដូចដែលយើងបានបញ្ជាក់រួចមកហើយ- គឺជាគោលជំនឿ និងច្បាប់បញ្ញត្តិ ហើយយើងបានលើកឡើងនូវចំណុចខ្លះៗនៃច្បាប់របស់វា និងបានរៀបរាប់អំពីគោលគ្រឹះទាំងឡាយរបស់វា ដែលត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះសម្រាប់ច្បាប់ទាំងឡាយ។
ចំណែកឯគោលជំនឿនៃសាសនាឥស្លាមនោះ គោលគ្រឹះរបស់វាគឺ៖ ការមានជំនឿចំពោះអល់ឡោះ, ការមានជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់, ការមានជំនឿចំពោះបណ្តាគម្ពីររបស់ទ្រង់, ការមានជំនឿចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់, ការមានជំនឿចំពោះថ្ងៃបរលោក, និងការមានជំនឿចំពោះព្រេងវាសនាល្អនិងអាក្រក់ដែលទ្រង់បានកំណត់។
ហើយពិតណាស់ គម្ពីររបស់អល់ឡោះ និងស៊ុណ្ណះ(លំអានឬមាគ៌ា)របស់អ្នកនាំសាររបស់ទ្រង់(សូមសុខសន្តិភាព និងពរជ័យកើតមានលើលោក) បានចង្អុលបង្ហាញអំពីគោលការណ៍គ្រឹះទាំងនេះ។
នៅក្នុងព្រះគម្ពីរគួរអាន ទ្រង់មានព្រះបន្ទូលថា៖
﴿لَّيۡسَ ٱلۡبِرَّ أَن تُوَلُّواْ وُجُوهَكُمۡ قِبَلَ ٱلۡمَشۡرِقِ وَٱلۡمَغۡرِبِ وَلَٰكِنَّ ٱلۡبِرَّ مَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَٱلۡمَلَٰٓئِكَةِ وَٱلۡكِتَٰبِ وَٱلنَّبِيِّـۧنَ...﴾
មិនទាន់ចាត់ទុកថាជាអំពើល្អឡើយ ការដែលពួកអ្នកគ្រាន់តែតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិសខាងកើត ឬទិសខាងលិចនោះ ក៏ប៉ុន្តែ(ចាត់ទុកថាជា)អំពើល្អនោះ គឺជនណាដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក បណ្តាម៉ាឡាអ៊ីកាត់ បណ្តាគម្ពីរ និងបណ្តាព្យាការីទាំងឡាយ... [គម្ពីរគួរអាន ២:១៧៧]
ទ្រង់បានមានបន្ទូលអំពីការកំណត់ព្រេងវាសនាថា៖
﴿إِنَّا كُلَّ شَيۡءٍ خَلَقۡنَٰهُ بِقَدَرٖ 49 وَمَآ أَمۡرُنَآ إِلَّا وَٰحِدَةٞ كَلَمۡحِۭ بِٱلۡبَصَرِ 50﴾
ពិតប្រាកដណាស់ រាល់អ្វីៗទាំងអស់ គឺយើងបានបង្កើតវាទៅតាមការកំណត់(របស់យើង)រួចជាស្រេច។
ហើយបទបញ្ជារបស់យើង គឺយើងគ្រាន់តែមានបន្ទូលមួយម៉ាត់ប៉ុណ្ណោះ (វានឹងកើតឡើងភ្លាម)ក្នុងមួយប៉ប្រិចភ្នែក។ [គម្ពីរគួរអាន ៥៤:៤៩-៥០]
ហើយនៅក្នុងស៊ុណ្ណះរបស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ឆ្លើយតបទៅកាន់ជីព្រីល នៅពេលដែលគេបានសួរលោកអំពីអ៊ីម៉ាន់(ជំនឿ)ថា៖
«الْإِيمَانُ: أَنْ تُؤْمِنَ بِاللَّهِ، وَمَلَائِكَتِهِ، وَكُتُبِهِ، وَرُسُلِهِ، وَالْيَوْمِ الْآخِرِ، وَتُؤْمِنَ بِالْقَدَرِ: خَيْرِهِ وَشَرِّهِ».
“អ៊ីម៉ាន់(ជំនឿ)៖ គឺអ្នកត្រូវជឿចំពោះអល់ឡោះ ជឿចំពោះម៉ាឡាអ៊ីកាត់របស់ទ្រង់ ជឿចំពោះបណ្តាគម្ពីរដែលទ្រង់បានបញ្ចុះមក ជឿចំពោះបណ្តារ៉សូល(អ្នកនាំសារ)របស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងជឿថាវាសនាល្អនិងវាសនាអាក្រក់សុទ្ធតែអល់ឡោះបានកំណត់រួច”3។
ជំនឿចំពោះអល់ឡោះជាម្ចាស់
ចំណែកឯជំនឿចំពោះអល់ឡោះ គឺរួមបញ្ចូលនូវបួនប្រការ៖
ប្រការទីមួយ៖ ជំនឿចំពោះអត្ថិភាពរបស់អល់ឡោះជាម្ចាស់
ហើយភស្តុតាងដែលបញ្ជាក់អំពីអត្ថិភាពរបស់ទ្រង់ជាម្ចាស់នោះគឺ ៖ សភាវគតិ បញ្ញា បទបញ្ញត្តិសាសនា និងឥន្ត្រីយរូបារម្មណ៍។
ចំណែកឯភស្តុតាងនៃហ្វិតរ៉ោះ (សុភាវគតិ)ចំពោះវត្តមានរបស់ទ្រង់មហាខ្ពង់ខ្ពស់ គឺពិតណាស់ រាល់ភាវៈទាំងអស់ត្រូវបានបង្កើតមកនៅលើការមានជំនឿពីធម្មជាតិចំពោះអ្នកបង្កើតរបស់វា
ដោយមិនចាំបាច់មានការគិតពិចារណា ឬការបង្រៀនជាមុនឡើយ ហើយគេក៏មិនបែរចេញពីហ្វិតរ៉ោះនេះដែរ លើកលែងតែអ្នកដែលបេះដូងរបស់គេត្រូវរងឥទ្ធិពលដែលបង្វែរគេចេញពីវា។
ដោយព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា៖
«مَا مِنْ مَوْلُودٍ إِلَّا يُولَدُ عَلَى الْفِطْرَةِ، فَأَبَوَاهُ يُهَوِّدَانِهِ أَوْ يُنَصِّرَانِهِ أَوْ يُمَجِّسَانِهِ».
“រាល់ទារកទាំងអស់ដែលប្រសូត្រមក គឺស្ថិតនៅលើបព្វជំនឿដ៏ស្អាតស្អំ(សាសនាអ៊ីស្លាម)។ ប៉ុន្តែឪពុកម្តាយរបស់គេទេដែលធ្វើឲ្យគេក្លាយជាជ្វីស ឬជាគ្រឹស្ទាន ឬជាអ្នកគោរពអគ្គី(ម៉ាជូស៊ី)”4។
២- ចំណែកឯភស្តុតាងផ្នែកបញ្ញាចំពោះអត្ថិភាពរបស់អល់ឡោះជាម្ចាស់វិញនោះ គឺដោយសារតែភាវៈទាំងឡាយនេះ ទាំងជំនាន់មុននិងជំនាន់ក្រោយ ត្រូវតែមានអ្នកបង្កើតមួយរូបដែលបានធ្វើឱ្យពួកវាមានវត្តមានឡើង។ ពីព្រោះវាមិនអាចបង្កើតខ្លួនវាដោយខ្លួនឯងបានឡើយ ហើយក៏មិនអាចកើតឡើងដោយចៃដន្យបានដែរ។
វាមិនអាចបង្កើតខ្លួនឯងបានទេ ពីព្រោះថាគ្មានអ្វីមួយអាចបង្កើតខ្លួនឯងបានឡើយ ដោយហេតុថាមុនពេលដែលវាមានវត្តមាន គឺវាស្ថិតនៅក្នុងភាពទទេ។ ដូច្នេះ តើតើភាពទទេអាចជាអ្នកដែលបង្កើតបានយ៉ាងដូចម្តេចទៅ?
ហើយវាក៏មិនអាចកើតឡើងដោយចៃដន្យនោះឡើយ ព្រោះថារាល់អ្វីៗដែលកើតឡើង គឺត្រូវតែមានអ្នកបង្កើត។ ដោយសារតែវត្តមានរបស់វាមានសណ្តាប់ធ្នាប់ដ៏អស្ចារ្យ មានភាពចុះសម្រុងស៊ីសង្វាក់គ្នា ទំនាក់ទំនងដ៏ស្អិតរមួតរវាងហេតុនិងផលរបស់វា ព្រមទាំងរវាងភាវៈទាំងឡាយគឺជាប់ពាក់ព័ន្ធគ្នាទៅវិញទៅមក
នោះវាបានបដិសេធយ៉ាងដាច់ខាតនូវការដែលថាវាអាចកើតឡើងដោយចៃដន្យ។ ព្រោះថាអ្វីដែលកើតឡើងដោយចៃដន្យ គឺគ្មានសណ្តាប់ធ្នាប់តាំងពីដើមកំណើតរបស់វាឡើយ។ ដូច្នេះតើវាអាចមានសណ្តាប់ធ្នាប់ក្នុងអំឡុងពេលនៃការមានវត្តមាន
និងការវិវឌ្ឍរបស់វាបានយ៉ាងដូចម្តេចទៅ?
ហើយប្រសិនបើភាវៈទាំងនេះមិនអាចកើតឡើងដោយខ្លួនឯងបាន ហើយក៏មិនអាចកើតឡើងដោយចៃដន្យបានដែរនោះ ជាការចាំបាច់ដែលត្រូវតែមានអ្នកបង្កើតមួយសម្រាប់ពួកវា ហើយទ្រង់នោះគឺអល់ឡោះ ជាព្រះជាម្ចាស់នៃពិភពទាំងឡាយ។
ហើយអល់ឡោះជាម្ចាស់ទ្រង់បានលើកឡើងនូវភស្តុតាងដែលផ្នែកបញ្ញា និងភស្តុតាងដ៏ជាក់ច្បាស់នៅក្នុងជំពូកអាត់ទួរ ដោយទ្រង់បានមានបន្ទូលថា៖
﴿أَمۡ خُلِقُواْ مِنۡ غَيۡرِ شَيۡءٍ أَمۡ هُمُ ٱلۡخَٰلِقُونَ 35﴾
តើពួកទាំងនោះត្រូវបានគេបង្កើតមកដោយគ្មានអ្នកបង្កើត ឬមួយក៏ពួកគេជាអ្នកបង្កើត(ខ្លួនឯង)? [គម្ពីរគួរអាន ៥២:៣៥]
មានន័យថា ពួកគេមិនត្រូវបានគេបង្កើតឡើងដោយគ្មានអ្នកបង្កើតនោះទេ ហើយក៏មិនមែនពួកគេជាអ្នកដែលបានបង្កើតខ្លួនឯងដែរ។ ដូច្នេះ វាត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកដែលបានបង្កើតពួកគេនោះ គឺអល់ឡោះជាម្ចាស់ដ៏មហាប្រសើរ និងមហាខ្ពង់ខ្ពស់។ ដោយហេតុនេះ នៅពេលដែល ជូពៃរ៍ ពិន មុតអ៊ិម رضي الله عنه បានឮរ៉ស៊ូលុលឡោះ ﷺ សូត្រស៊ូរ៉ោះអាត់ទួរ លុះលោកបានសូត្រដល់អាយ៉ាត់ទាំងនេះ៖
﴿أَمۡ خُلِقُواْ مِنۡ غَيۡرِ شَيۡءٍ أَمۡ هُمُ ٱلۡخَٰلِقُونَ 35 أَمۡ خَلَقُواْ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَۚ بَل لَّا يُوقِنُونَ 36 أَمۡ عِندَهُمۡ خَزَآئِنُ رَبِّكَ أَمۡ هُمُ ٱلۡمُصَۜيۡطِرُونَ 37﴾
តើពួកទាំងនោះត្រូវបានគេបង្កើតមកដោយគ្មានអ្នកបង្កើត ឬមួយក៏ពួកគេជាអ្នកបង្កើត(ខ្លួនឯង)?
ឬមួយពួកគេបានបង្កើតមេឃជាច្រើនជាន់និងផែនដី? ផ្ទុយទៅវិញ ពួកគេមិនជឿជាក់ឡើយ។ 36
ឬមួយក៏ពួកគេមានឃ្លាំង(លាភសក្ការៈ)នៃព្រះជាម្ចាស់របស់អ្នក ឬមួយក៏ពួកគេជាអ្នកមានអំណាចខ្លាំងក្លា? 37 [គម្ពីរគួរអាន ៥២:៣៥-៣៧]
ហើយ ជូពៃរ៍ ដែលនៅពេលនោះលោកជាអ្នកមុស្ហរីក
បាននិយាយថា៖
«ចិត្តរបស់ខ្ញុំស្ទើរតែហើរចេញទៅហើយ، ហើយនោះគឺជាលើកដំបូងដែលជំនឿ(អ៊ីម៉ាន)បានដក់ជាប់នៅក្នុងចិត្តរបស់ខ្ញុំ»5។
ហើយយើងនឹងលើកឧទាហរណ៍មួយដើម្បីបញ្ជាក់រឿងនោះថា៖ ប្រសិនបើមាននរណាម្នាក់បានរៀបរាប់ប្រាប់អ្នកអំពីវិមានដ៏ស្កឹមស្កៃមួយ ដែលមានចម្ការជាច្រើនព័ទ្ធជុំវិញ ព្រមទាំងមានទន្លេជាច្រើនហូររវាង(ចម្ការ)ទាំងនោះ ហើយ(វិមាននោះ)ពោរពេញទៅដោយគ្រឿងសង្ហារិមនិងគ្រែដំណេក ព្រមទាំងត្រូវបានតុបតែងលម្អដោយគ្រឿងលម្អគ្រប់ប្រភេទ ដែលជាគ្រឿងបរិក្ខារចាំបាច់ និងជាគ្រឿងបន្ថែមរបស់វា។ ហើយប្រសិនបើមានគេនិយាយមកកាន់អ្នកថា៖ វាំងមួយនេះ ជាមួយនឹងភាពល្អឥតខ្ចោះទាំងឡាយរបស់វា បានកកើតឡើងដោយខ្លួនឯង ឬក៏កើតមានឡើងដូច្នេះដោយចៃដន្យ ដោយគ្មានអ្នកបង្កើតឡើយ នោះអ្នកពិតជានឹងប្រញាប់ប្រញាល់បដិសេធរឿងនោះ និងចាត់ទុកថាជាការកុហក ហើយចាត់ទុកការនិយាយរបស់គេថាជាពាក្យសម្ដីដ៏អវិជ្ជា។ ដូច្នេះ តើវាសមហេតុផលទេដែលថាសកលលោកដ៏ធំធេងនេះ ដែលមានទាំងផែនដី មេឃ គន្លងតារា ប្រព័ន្ធប្រក្រតីភាព និងប្រព័ន្ធសណ្តាប់ធ្នាប់ដ៏ល្អឯកនិងអស្ចារ្យរបស់វា បានបង្កើតខ្លួនឯង ឬក៏កើតឡើងដោយចៃដន្យដោយគ្មានអ្នកបង្កើតនោះ?
៣- ចំណែកឯភស្តុតាងនៃច្បាប់បញ្ញត្តិដែលបញ្ជាក់ពីការមានវត្តមានរបស់អល់ឡោះជាម្ចាស់៖ គឺដោយសារតែបណ្តាព្រះគម្ពីរដែលទ្រង់បានបញ្ចុះមកពីលើមេឃទាំងអស់បានចែងអំពីរឿងនេះ ហើយបទបញ្ញត្តិដ៏យុត្តិធម៌ទាំងឡាយដែលមាននៅក្នុងគម្ពីរទាំងនោះ ដែលបង្កប់នូវផលប្រយោជន៍សម្រាប់បណ្តាភាវៈដែលត្រូវគេបង្កើត គឺជាភស្តុតាងដែលបញ្ជាក់ថា គម្ពីរទាំងនោះគឺមកពីម្ចាស់ដែលមហាគតិបណ្ឌិត និងមហាជ្រាបដឹងបំផុតចំពោះអ្វីដែលជាប្រការល្អសម្រាប់បណ្តាភាវៈដែលទ្រង់បានបង្កើត។ ហើយបណ្តាដំណឹងអំពីចក្រវាឡដែលវា(គម្ពីរ)បាននាំមក ហើយដែលការពិតជាក់ស្តែងដែលបានបញ្ជាក់ពីភាពត្រឹមត្រូវរបស់វានោះ គឺជាភស្តុតាងដែលបញ្ជាក់ថា ជាការពិតណាស់ វាគឺមកពីម្ចាស់ដែលមានសមត្ថភាពក្នុងការបង្កើតនូវអ្វីដែលទ្រង់បានមានបន្ទូលប្រាប់។
៤- ចំណែកឯភស្តុតាងដែលដឹងតាមរយៈឥន្ទ្រីរូបារម្មណ៍ ដែលបញ្ជាក់ពីវត្តមានរបស់អល់ឡោះ គឺមានពីរផ្នែក៖
ទីមួយគឺ៖ ការដែលយើងបានឮ និងបានឃើញផ្ទាល់ភ្នែកនូវការឆ្លើយតបចំពោះអ្នកបួងសួងសុំ និងការជួយសង្គ្រោះដល់អ្នកដែលមានទុក្ខកង្វល់ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបញ្ជាក់ពីវត្តមានរបស់ទ្រង់។ អល់ឡោះជាម្ចាស់មានបន្ទូលថា៖
﴿وَنُوحًا إِذۡ نَادَىٰ مِن قَبۡلُ فَٱسۡتَجَبۡنَا لَهُۥ...﴾
ហើយ(ចូរអ្នករំឭក)រឿងរ៉ាវរបស់ព្យាការីនួហ ខណៈដែលគេបានបួងសួងកាលពីមុន។ ពេលនោះ យើងបានទទួលយកការបួងសួងរបស់គេ... [គម្ពីរគួរអាន ២១:៧៦]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿إِذۡ تَسۡتَغِيثُونَ رَبَّكُمۡ فَٱسۡتَجَابَ لَكُمۡ...﴾
ចូរពួកអ្នកនឹកឃើញ ខណៈដែលពួកអ្នកសុំជំនួយពីព្រះជាម្ចាស់របស់ពួកអ្នក។ ពេលនោះ ទ្រង់បានឆ្លើយតបចំពោះពួកអ្នក... [គម្ពីរគួរអាន ៨:៩]
នៅក្នុងសហេស ពូខរី អំពី អាណាស ពិន ម៉ាលិក បាននិយាយថា៖
«إنَّ أعرابيًّا دَخَلَ يَوْمَ الجُمُعَةِ -والنَّبِيُّ صلَّى اللَّهُ عليهِ وسلَّمَ يَخْطُبُ- فقالَ: يا رسُولَ اللَّهِ، هَلَكَ المَالُ، وجَاعَ العِيَالُ، فَادْعُ اللَّهَ لنَا؛ فَرَفَعَ يَدَيْهِ ودَعَا، فَثَارَ السَّحَابُ أمثَالَ الجِبَالِ، فَلَمْ يَنْزِلْ عَنْ مِنْبَرِهِ حتَّى رَأَيْتُ المَطَرَ يَتَحَادَرُ عَنْ لِحْيَتِهِ».
«ពិតណាស់ មានបុរសអារ៉ាប់ជនបទម្នាក់បានចូលមកនៅថ្ងៃសុក្រ ខណៈដែលណាពី ﷺ កំពុងថ្លែងសុន្ទរកថា ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ទ្រព្យសម្បត្តិបានរងការខូចខាត ហើយក្រុមគ្រួសារក៏រងការអត់ឃ្លាន។ ហេតុនេះ សូមលោកបួងសួងដល់អល់ឡោះសម្រាប់ពួកយើងផង។ ពេលនោះ ណាពី ﷺ ក៏បានលើកដៃទាំងពីរឡើង រួចបួងសួង។ ភ្លាមនោះ ពពកក៏បានប្រមូលផ្តុំគ្នាដូចជាភ្នំ ហើយលោកមិនទាន់បានចុះពីវេទិការបស់លោកផង ខ្ញុំក៏បានឃើញទឹកភ្លៀងហូរស្រក់ពីពុកចង្ការរបស់លោក»6
នៅថ្ងៃសុក្របន្ទាប់ បុរសអារ៉ាប់ជនបទនោះ ឬក៏អ្នកផ្សេងទៀតបានក្រោកឈរ រួចនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សំណង់អគារបានរលំ ហើយទ្រព្យសម្បត្តិបានលិចលង់អស់ហើយ។ ហេតុនេះ សូមលោកបួងសួងដល់អល់ឡោះសម្រាប់ពួកយើងផង។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានលើកដៃទាំងពីរឡើង ហើយមានប្រសាសន៍ថា៖
«اللَّهُمَّ حَوَالَيْنَا وَلَا عَلَيْنَا»
ឱអល់ឡោះ! សូមទ្រង់ធ្វើឲ្យវាធ្លាក់នៅជុំវិញពួកយើង ហើយមិនមែនមកលើពួកយើងឡើយ លោកគ្រាន់តែចង្អុលទៅទិសណាមួយ វាក៏បានបើកទូលាយ7។
ហើយការឆ្លើយតបចំពោះអ្នកបួងសួងសុំ គឺនៅតែជារឿងដែលគេបានឃើញជាក់ស្តែងរហូតមកដល់សព្វថ្ងៃនេះ សម្រាប់អ្នកដែលបានផ្ដេកផ្ដួលខ្លួនទៅចំពោះអល់ឡោះជាម្ចាស់ដោយភាពស្មោះត្រង់ និងបានបំពេញនូវលក្ខខណ្ឌទាំងឡាយនៃការទទួលយក(នូវការបួងសួងសុំ)។
ចំណុចទីពីរ៖ ពិតណាស់ បណ្ដាភស្តុតាងរបស់បណ្តាព្យាការី ដែលត្រូវបានគេហៅថា មុហ្ជិហ្សាត(អច្ឆរិយភាព) ហើយអ្វីដែលមនុស្សបានឃើញ ឬបានឮអំពីវានោះ គឺជាអំណះអំណាងដ៏មុតមាំដែលបញ្ជាក់ពីការមានពិតនៃអ្នកដែលបានបញ្ជូនពួកគេមក គឺអល់ឡោះជាម្ចាស់។ ពីព្រោះវាគឺជារឿងដែលមនុស្សធម្មតាមិនអាចធ្វើបានឡើយ ដែលអល់ឡោះជាម្ចាស់ទ្រង់បណ្តាលឲ្យវាកើតឡើង ដើម្បីគាំទ្រដល់បណ្តាអ្នកនាំសាររបស់ទ្រង់ និងជួយដល់ពួកគេ។
ឧទាហរណ៍អំពីរឿងនោះគឺ សញ្ញាភស្តុតាងនៃអច្ឆរិយភាពរបស់ព្យាការីមូសា នៅពេលដែលអល់ឡោះបានបញ្ជាគេឲ្យវាយសមុទ្រនឹងដំបងរបស់លោក។ ពេលនោះ លោកក៏បានវាយវា រំពេចនោះ ទឹកសមុទ្រក៏បានញែកចេញពីគ្នាទៅជាដប់ពីរផ្លូវដ៏ស្ងួត ហើយទឹកដែលនៅចន្លោះផ្លូវទាំងនោះប្រៀបបាននឹងភ្នំទាំងឡាយ។ អល់ឡោះដ៏មហាម៉ាត់បានមានបន្ទូលថា៖
﴿فَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ أَنِ ٱضۡرِب بِّعَصَاكَ ٱلۡبَحۡرَۖ فَٱنفَلَقَ فَكَانَ كُلُّ فِرۡقٖ كَٱلطَّوۡدِ ٱلۡعَظِيمِ 63﴾
នៅពេលនោះ យើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាថា៖ ចូរអ្នកវាយសមុទ្រនឹងដំបងរបស់អ្នកចុះ។ រំពេចនោះ ទឹកសមុទ្រក៏បានញែកចេញពីគ្នា(ជាដប់ពីរផ្លូវ)។ ហើយរាល់បំណែកនីមួយៗ ប្រៀបបាននឹងភ្នំដ៏ធំ។ [គម្ពីរគួរអាន ២៦:៦៣]
ឧទាហរណ៍ទីពីរ គឺអច្ឆរិយភាពរបស់ព្យាការីអ៊ីសា ដែលលោកបានពង្រស់អ្នកស្លាប់ឱ្យរស់ឡើងវិញ ហើយបានបពោ្ចញពួកគេចេញពីផ្នូររបស់ពួកគេដោយមានការអនុញ្ញាតពីអល់ឡោះ។ អល់ឡោះជាម្ចាស់បានមានបន្ទូលអំពីលោកថា៖
﴿...وَأُحۡيِ ٱلۡمَوۡتَىٰ بِإِذۡنِ ٱللَّهِۖ...﴾
ព្រមទាំងអាចប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញដោយការអនុញ្ញាតពីអល់ឡោះជាម្ចាស់។ [គម្ពីរគួរអាន ៣:៤៩] ទ្រង់បានមានបន្ទូលទៀតថា៖
﴿...وَإِذۡ تُخۡرِجُ ٱلۡمَوۡتَىٰ بِإِذۡنِيۖ...﴾
...ហើយអ្នកអាចប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញដោយការអនុញ្ញាតពីយើង... [គម្ពីរគួរអាន ៥:១១០]
និងឧទាហរណ៍ទីបីគឺ សម្រាប់ព្យាការីមូហាំម៉ាត់ ﷺ នៅពេលដែលពួកកគូរ៉ស្ហបានស្នើសុំនូវអច្ឆរិយភាពមួយពីលោក ពេលនោះលោកបានចង្អុលទៅកាន់ព្រះចន្ទ ស្រាប់តែវាក៏បានបែកចេញជាពីរចំណែក ហើយមនុស្សម្នាក់ក៏បានឃើញវា។ ហើយអំពីរឿងនោះ អល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតមានបន្ទូលថា៖
﴿ٱقۡتَرَبَتِ ٱلسَّاعَةُ وَٱنشَقَّ ٱلۡقَمَرُ 1 وَإِن يَرَوۡاْ ءَايَةٗ يُعۡرِضُواْ وَيَقُولُواْ سِحۡرٞ مُّسۡتَمِرّٞ 2﴾
ថ្ងៃបរលោកបានខិតជិតមកដល់ ហើយព្រះចន្ទក៏បានបែកជាពីរ(រួចហើយដែរ)។ ហើយប្រសិនបើពួកគេឃើញនូវសញ្ញាមួយ ពួកគេនឹងធ្វើមិនដឹងមិនឃើញ ហើយនិយាយថា វាជាមន្តអាគមដ៏ច្បាស់លាស់។ [គម្ពីរគួរអាន ៥៤:១-២]
បណ្តាភស្តុតាងជាក់ស្តែងទាំងនេះដែលអល់ឡោះជាម្ចាស់ទ្រង់បានធ្វើឲ្យកើតមានឡើង ជាការគាំទ្រដល់បណ្តាអ្នកនាំសាររបស់ទ្រង់ និងជាជំនួយដល់ពួកគេ គឺជាការបញ្ជាក់យ៉ាងច្បាស់ទៅលើវត្តមានរបស់ទ្រង់។
ប្រការទីពីរនៃជំនឿចំពោះព្រះអល់ឡោះគឺ៖ ការមានជំនឿលើភាពជាព្រះជាម្ចាស់របស់ទ្រង់ ពោលគឺជឿថាទ្រង់តែមួយគត់គឺជាព្រះជាម្ចាស់ដោយគ្មានដៃគូ និងគ្មានជំនួយការឡើយ។
ពាក្យថា “ព្រះជាម្ចាស់” គឺជាម្ចាស់ដែលបង្កើត គ្រប់គ្រង និងចាត់ចែង។ ដូចនេះ គ្មានអ្នកបង្កើតណាផ្សេងក្រៅពីអល់ឡោះឡើយ ហើយក៏គ្មានអ្នកគ្រប់គ្រងណាផ្សេងក្រៅពីទ្រង់ដែរ ហើយការចាត់ចែងគឺជាកម្មសិទ្ធិរបស់ទ្រង់តែមួយអង្គគត់។ ទ្រង់បានមានបន្ទូលថា៖
﴿...أَلَا لَهُ ٱلۡخَلۡقُ وَٱلۡأَمۡرُۗ...﴾
តើពុំមែនទេឬ ការបង្កើត និងកិច្ចការទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)នោះ។ [គម្ពីរគួរអាន ៧:៥៤]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿...ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ لَهُ ٱلۡمُلۡكُۚ وَٱلَّذِينَ تَدۡعُونَ مِن دُونِهِۦ مَا يَمۡلِكُونَ مِن قِطۡمِيرٍ﴾
នោះគឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ អំណាចគ្រប់គ្រងទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ រីឯពួកដែលពួកអ្នកគោរពសក្ការៈក្រៅពីទ្រង់នោះ ពួកវាគ្មានសមត្ថភាពអ្វីនោះឡើយ សូម្បីតែប៉ុនស្រទាប់គ្រាប់ល្មើក៏ដោយ។ [គម្ពីរគួរអាន ៣៥:១៣]
ហើយគេមិនដែលបានដឹងឡើយថា មាននរណាម្នាក់ក្នុងចំណោមម៉ាខ្លូក(ភាវៈ)ទាំងឡាយបានបដិសេធនូវភាពជាម្ចាស់របស់អល់ឡោះឡើយ លើកលែងតែជននោះជាអ្នកដែលក្រអឺតក្រទមដែលមិនជឿនូវអ្វីដែលខ្លួននិយាយ ដូចអ្វីដែលបានកើតឡើងពីសំណាក់ហ្វៀរអោន នៅពេលដែលគេបាននិយាយទៅកាន់ក្រុមរបស់គេថាៈ
﴿فَقَالَ أَنَا۠ رَبُّكُمُ ٱلۡأَعۡلَىٰ 24﴾
យើងគឺជាព្រះជាម្ចាស់របស់ពួកអ្នកដ៏មហាខ្ពង់ខ្ពស់។ [គម្ពីរគួរអាន ៧៩:២៤]، ទ្រង់បានមានបន្ទូលទៀតថា៖
﴿...يَٰٓأَيُّهَا ٱلۡمَلَأُ مَا عَلِمۡتُ لَكُم مِّنۡ إِلَٰهٍ غَيۡرِي...﴾
ឱមន្ត្រីទាំងឡាយ! យើងមិនដែលដឹងសោះថា ពួកអ្នកមានព្រះផ្សេងដែលត្រូវគោរពសក្ការៈក្រៅពីយើងនោះ។ [គម្ពីរគួរអាន ២៨:៣៨]، ប៉ុន្តែ នោះមិនមែនកើតចេញពីជំនឿឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿وَجَحَدُواْ بِهَا وَٱسۡتَيۡقَنَتۡهَآ أَنفُسُهُمۡ ظُلۡمٗا وَعُلُوّٗاۚ...﴾
ហើយពួកគេបានប្រឆាំងនឹងវា(សញ្ញាភស្តុតាងទាំងនោះ)ទាំងបំពាន និងក្អេងក្អាង ខណៈដែលខ្លួនរបស់ពួកគេផ្ទាល់ដឹងយ៉ាងច្បាស់អំពីវា។ [គម្ពីរគួរអាន ២៧:១៤]
ហើយព្រះអល់ឡោះជាម្ចាស់បានរៀបរាប់អំពីប្រសាសន៍របស់ព្យាការីមូសាទៅកាន់ហ្វៀរអោនថា៖
﴿...لَقَدۡ عَلِمۡتَ مَآ أَنزَلَ هَٰٓؤُلَآءِ إِلَّا رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ بَصَآئِرَ وَإِنِّي لَأَظُنُّكَ يَٰفِرۡعَوۡنُ مَثۡبُورٗا﴾
ជាការពិតណាស់ រូបអ្នក(ឱហ្វៀរអោន)ពិតជាបានដឹងច្បាស់ថា គ្មាននរណាម្នាក់ដែលអាចបញ្ចុះនូវសញ្ញាភស្តុតាងទាំងនេះក្រៅពីព្រះជាម្ចាស់នៃមេឃានិងផែនដីនោះឡើយ។ ហើយពិតប្រាកដណាស់ ខ្ញុំដឹងច្បាស់ថាអ្នក ឱហ្វៀរអោន គឺជាអ្នកដែលត្រូវវិនាសអន្តរាយ។ [គម្ពីរគួរអាន ១៧:១០២]
ដោយហេតុនេះហើយ ពួកមុស្ហរីគីនបានទទួលស្គាល់នូវភាពជាម្ចាស់ក្នុងការបង្កើតរបស់អល់ឡោះជាម្ចាស់ ប៉ុន្តែពួកគេបានធ្វើស្ហ៊ីរិកនឹងទ្រង់នៅក្នុងភាពជាម្ចាស់ក្នុងការគោរពសក្ការៈ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿قُل لِّمَنِ ٱلۡأَرۡضُ وَمَن فِيهَآ إِن كُنتُمۡ تَعۡلَمُونَ 84 سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَذَكَّرُونَ 85 قُلۡ مَن رَّبُّ ٱلسَّمَٰوَٰتِ ٱلسَّبۡعِ وَرَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ 86 سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَتَّقُونَ 87 قُلۡ مَنۢ بِيَدِهِۦمَلَكُوتُ كُلِّ شَيۡءٖ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيۡهِ إِن كُنتُمۡ تَعۡلَمُونَ 88 سَيَقُولُونَ لِلَّهِۚ قُلۡ فَأَنَّىٰ تُسۡحَرُونَ 89﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើផែនដី និងអ្វីដែលមាននៅក្នុងវាជាកម្មសិទ្ធិរបស់អ្នកណា ប្រសិនបើពួកអ្នកបានដឹងមែននោះ? ពួកគេនឹងនិយាយថា៖ ជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកពោលថា៖ តើពួកអ្នកមិនចងចាំទេឬ? ចូរអ្នកពោលថា៖ តើអ្នកណាជាព្រះអម្ចាស់នៃមេឃទាំងប្រាំពីរជាន់ និងជាព្រះអម្ចាស់នៃព្រះបល្ល័ង្កដ៏អស្ចារ្យ? ពួកគេនឹងនិយាយថា៖ជាកម្មសិទ្ធិរបស់អល់ឡោះ។ ចូរអ្នកពោលថា៖ តើពួកអ្នកមិនខ្លាចទេឬ? ចូរអ្នកពោលទៀតថា៖ តើអ្នកណាគឺជាអ្នកគ្រប់គ្រងអ្វីៗទាំងអស់ដោយដៃរបស់គេ ហើយគេជាអ្នកការពារ(អ្វីៗទាំងអស់) និងគ្មាននរណាអាចការពារ(ពីទារុណកម្មរបស់គេ)បានប្រសិនបើពួកអ្នកបានដឹងមែននោះ? ពួកគេនឹងឆ្លើយថា៖ ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ចូរអ្នកតបថាៈ ដូចេ្នះតើពួកអ្នកត្រូវគេបោកបញ្ឆោត(ឱ្យងាកចេញពីការពិត)បានយ៉ាងដូចមេ្ដច?
[គម្ពីរគួរអាន ២៣:៨៤-៨៩]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ لَيَقُولُنَّ خَلَقَهُنَّ ٱلۡعَزِيزُ ٱلۡعَلِيمُ 9﴾
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេ(ពួកមុស្ហរីគីន)ថា៖ តើអ្នកណាដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ប្រាកដជាពួកគេនឹងឆ្លើយថា៖ អ្នកដែលបានបង្កើតពួកវា(មេឃនិងផែនដី) គឺព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ មហាជ្រាបដឹងបំផុត។ [គម្ពីរគួរអាន ៤៣:៩]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَهُمۡ لَيَقُولُنَّ ٱللَّهُۖ فَأَنَّىٰ يُؤۡفَكُونَ 87﴾
ហើយប្រសិនបើអ្នកសួរពួកគេថា៖ តើនរណាជាអ្នកដែលបានបង្កើតពួកគេ ប្រាកដជាពួកគេឆ្លើយថា៖ គឺអល់ឡោះ។ ដូច្នេះ តើពួកគេត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច? [គម្ពីរគួរអាន ៤៣:៨៧]
ហើយបទបញ្ជារបស់អល់ឡោះជាម្ចាស់ គឺគ្របដណ្តប់ទាំងបទបញ្ជាដែលគ្រប់គ្រងលើការបង្កើត និងបទបញ្ញត្តិច្បាប់។ ដូចដែលទ្រង់ជាអ្នកចាត់ចែងចក្រវាល ដែលកាត់សេចក្ដីនៅក្នុងនោះទៅតាមអ្វីដែលទ្រង់មានចេតនា ស្របទៅតាមគតិបណ្ឌិតរបស់ទ្រង់ នោះក៏ដូចគ្នាដែរ ទ្រង់គឺជាអ្នកគ្រប់គ្រងនៅក្នុងនោះ តាមរយៈការដាក់បញ្ញត្តិច្បាប់ស្ដីពីការគោរពសក្ការៈ និងក្បួនច្បាប់ស្ដីពីការប្រាស្រ័យទាក់ទងគ្នា ស្របទៅតាមគតិបណ្ឌិតរបស់ទ្រង់។ ដូចនេះ ជនណាដែលបានទទួលយកអ្នកណាមួយនៅក្នុងច្បាប់បញ្ញត្តិនៃការគោរពសក្ការៈ ឬអ្នកកាត់សេចក្តីក្នុងការប្រកបកិច្ចការទូទៅ ជាមួយនឹងអល់ឡោះជាម្ចាស់ នោះគេពិតជាបានធ្វើស្ហ៊ីរិកចំពោះទ្រង់ហើយ និងមិនអាចសម្រេចបាននូវជំនឿឡើយ។
ប្រការទីបីដែលរួមបញ្ចូលនៅក្នុងការមានជំនឿចំពោះព្រះអល់ឡោះ គឺការមានជំនឿចំពោះភាពជាព្រះ (អ៊ូលូហ៊ីយ៉ះ) របស់ទ្រង់ ពោលគឺ ត្រូវជឿថាទ្រង់តែមួយគត់ជាព្រះជាម្ចាស់ដ៏ពិតប្រាកដដែលគ្មានដៃគូជាមួយទ្រង់ឡើយ។ ហើយពាក្យថា «អាល់-អ៊ីឡា» មានន័យថា «អាល់-ម៉ាក់លូហ» ពោលគឺ «អ្នកដែលត្រូវគេគោរពសក្ការៈ» ដោយក្តីស្រឡាញ់និងការលើកតម្កើង។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿وَإِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞۖ لَّآ إِلَٰهَ إِلَّا هُوَ ٱلرَّحۡمَٰنُ ٱلرَّحِيمُ 163﴾
ហើយព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែមួយអង្គគត់។ គ្មានទេព្រះជាម្ចាស់ដែលត្រូវគេគោរសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាសប្បុរស មហាអាណិតស្រលាញ់នោះឡើយ។ [គម្ពីរគួរអាន ២:១៦៣]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿شَهِدَ ٱللَّهُ أَنَّهُۥ لَآ إِلَٰهَ إِلَّا هُوَ وَٱلۡمَلَٰٓئِكَةُ وَأُوْلُواْ ٱلۡعِلۡمِ قَآئِمَۢا بِٱلۡقِسۡطِۚ لَآ إِلَٰهَ إِلَّا هُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ 18﴾
អល់ឡោះជាម្ចាស់ទ្រង់បានអះអាងថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីទ្រង់ឡើយ ហើយបណ្ដាម៉ាឡាអ៊ីកាត់ និងអ្នកមានចំណេះដឹងទាំងឡាយ ក៏បានអះអាងយ៉ាងដូច្នោះដែរ ដោយទ្រង់ឈរលើភាពយុត្តិធម៌ត្រឹមត្រូវ។ គ្មានទេព្រះជាម្ចាស់ដែលគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិតឡើយ។ [គម្ពីរគួរអាន ៣:១៨] ហើយជនណាដែលបានចាត់ទុកព្រះមួយទៀត ហើយគោរពសក្ការៈចំពោះព្រះនោះក្រៅពីអល់ឡោះជាម្ចាស់ នោះគោលជំនឿលើភាពជាព្រះរបស់វាគឺមិនត្រឹមត្រូវឡើយ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلۡحَقُّ وَأَنَّ مَا يَدۡعُونَ مِن دُونِهِۦ هُوَ ٱلۡبَٰطِلُ وَأَنَّ ٱللَّهَ هُوَ ٱلۡعَلِيُّ ٱلۡكَبِيرُ 62﴾
នោះក៏ព្រោះតែអល់ឡោះ ទ្រង់គឺជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយអ្វីដែលពួកគេគោរពសក្ការៈក្រៅពីទ្រង់នោះ គឺជាប្រការមិនត្រឹមត្រូវ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្ពង់ខ្ពស់ មហាធំធេង។ [គម្ពីរគួរអាន ២២:៦២]
ហើយការដាក់ឈ្មោះពួកវាថាជាព្រះទាំងឡាយ គឺមិនបានផ្ដល់ឲ្យពួកវានូវសិទ្ធិក្នុងភាពជាម្ចាស់ដែលត្រូវគេគោរពសក្ការៈឡើយ, ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលអំពី(អាល់ឡាត, អាល់អ៊ុហ្សា និងម៉ាណាត) ថា៖
﴿إِنۡ هِيَ إِلَّآ أَسۡمَآءٞ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ...﴾
ពួកបដិមាទាំងនោះ គឺគ្រាន់តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឱ្យវាប៉ុណ្ណោះ ដោយអល់ឡោះជាម្ចាស់មិនបានបញ្ចុះភស្តុតាងណាមួយបញ្ជាក់ពីវាឡើយ។ [គម្ពីរគួរអាន ៥៣:២៣]
ទ្រង់បានមានបន្ទូលប្រាប់ពីរឿងរបស់ព្យាការីហ៊ូទដែលលោកបាននិយាយទៅកាន់ក្រុមរបស់លោកថា៖
﴿...أَتُجَٰدِلُونَنِي فِيٓ أَسۡمَآءٖ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّا نَزَّلَ ٱللَّهُ بِهَا مِن سُلۡطَٰنٖۚ...﴾
តើពួកអ្នកប្រកែកដេញដោលជាមួយខ្ញុំពីឈ្មោះទាំងឡាយដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឱ្យពួកវា(ថាជាព្រះ)ដោយអល់ឡោះជាម្ចាស់ក៏មិនបានបញ្ចុះនូវភស្តុតាងណាមួយបញ្ជាក់ពីវានោះឬ? [គម្ពីរគួរអាន ១២:៣៩-៤០]
ហើយទ្រង់បានមានបន្ទូលរៀបរាប់អំពីព្យាការីយូសុះ ដែលលោកបានពោលទៅកាន់មិត្តរួមមន្ទីរឃុំឃាំងទាំងពីរនាក់របស់លោកថា៖
﴿يَٰصَٰحِبَيِ ٱلسِّجۡنِ ءَأَرۡبَابٞ مُّتَفَرِّقُونَ خَيۡرٌ أَمِ ٱللَّهُ ٱلۡوَٰحِدُ ٱلۡقَهَّارُ مَا تَعۡبُدُونَ مِن دُونِهِۦٓ إِلَّآ أَسۡمَآءٗ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ...﴾
(លោកបន្តថា៖) ឱមិត្តរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ! តើ(ការគោរពសក្ការៈចំពោះ)ព្រះជាច្រើនផ្សេងៗល្អជាង ឬ(ការគោរពសក្ការៈចំពោះ)អល់ឡោះដែលជាព្រះជាម្ចាស់តែមួយគត់ ជាអ្នកដែលមានអំណាចបំផុតនោះល្អជាង? អ្វីដែលពួកអ្នកគោរពសក្ការៈក្រៅពីព្រះអល់ឡោះ គឺគ្រាន់តែជាឈ្មោះដែលពួកអ្នកនិងជីដូនជីតារបស់ពួកអ្នកបង្កើតឡើងប៉ុណ្ណោះ ព្រះអល់ឡោះមិនបានបញ្ចុះភស្តុតាងណាមួយអំពីវានោះឡើយ។ [គម្ពីរគួរអាន ១២:៣៩-៤០]
ហេតុដូច្នេះហើយ បណ្ដាអ្នកនាំសារ(សូមសន្តិភាពកើតមានដល់ពួកលោក) បានមានប្រសាសន៍ទៅកាន់ក្រុមរបស់ពួកលោកថា៖
﴿...ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُ...﴾
ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ [គម្ពីរគួរអាន ៧:៥៩]
ប៉ុន្តែ ពួកមុស្ហរីគីនបានបដិសេធ ហើយបានយកអ្វីផ្សេងក្រៅពីអល់ឡោះមកគោរពសក្ការៈរួមជាមួយអល់ឡោះ ព្រមទាំងសុំជំនួយ និងសុំការសង្គ្រោះពីពួកវា។
ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានច្រានចោលនូវការយកព្រះនានាទាំងនេះរបស់ពួកមុស្ហរីគីនតាមរយៈភស្តុតាងផ្នែកបញ្ញាចំនួនពីរ៖
ទីមួយ៖ ពិតណាស់ ព្រះនានាដែលពួកគេបានយកមកគោរពសក្ការៈទាំងនេះ គឺគ្មានលក្ខណៈពិសេសណាមួយនៃភាពជាព្រះនោះឡើយ។ ពួកវាគឺជាអ្វីដែលត្រូវបានគេបង្កើត ហើយមិនអាចបង្កើតអ្វីបានឡើយ ហើយពួកវាក៏គ្មានសមត្ថភាពក្នុងការផ្តល់ផលប្រយោជន៍ដល់បណ្តាអ្នកដែលគោរពសក្ការៈចំពោះពួកវា ហើយក៏គ្មានសមត្ថភាពក្នុងការការពារពួកគេពីគ្រោះថ្នាក់បានដែរ។ ពួកវាគ្មានសមត្ថភាពធ្វើឲ្យពួកគេរស់ ឬធ្វើឲ្យពួកគេស្លាប់បានឡើយ ហើយពួកវាក៏មិនមានអំណាចគ្រប់គ្រងអ្វីបន្តិចបន្តួចនៅលើបណ្តាមេឃ ហើយក៏គ្មានចំណែកណាមួយនៅក្នុងការគ្រប់គ្រងនោះដែរ។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿وَٱتَّخَذُواْ مِن دُونِهِۦٓ ءَالِهَةٗ لَّا يَخۡلُقُونَ شَيۡـٔٗا وَهُمۡ يُخۡلَقُونَ وَلَا يَمۡلِكُونَ لِأَنفُسِهِمۡ ضَرّٗا وَلَا نَفۡعٗا وَلَا يَمۡلِكُونَ مَوۡتٗا وَلَا حَيَوٰةٗ وَلَا نُشُورٗا 3﴾
ហើយពួកគេបានយកអ្នកផ្សេងក្រៅពីទ្រង់ធ្វើជាព្រះដែលពួកវាមិនអាចបង្កើតអ្វីមួយទាល់តែសោះ តែពួកវាទៅវិញទេដែលត្រូវបានគេបង្កើតនោះ។ ហើយពួកវាគ្មានសមត្ថភាពអាចការពារពីគ្រោះថ្នាក់ ឬផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងឡើយ។ ពួកវាគ្មានសមត្ថភាពផ្តល់សេចក្តីស្លាប់ មិនអាចផ្តល់ជីវិត ហើយក៏គ្មានសមត្ថភាពក្នុងការបង្កើតឲ្យរស់សាជាថ្មីនោះដែរ។ [គម្ពីរគួរអាន ២៥:៣]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿قُلِ ٱدۡعُواْ ٱلَّذِينَ زَعَمۡتُم مِّن دُونِ ٱللَّهِ لَا يَمۡلِكُونَ مِثۡقَالَ ذَرَّةٖ فِي ٱلسَّمَٰوَٰتِ وَلَا فِي ٱلۡأَرۡضِ وَمَا لَهُمۡ فِيهِمَا مِن شِرۡكٖ وَمَا لَهُۥ مِنۡهُم مِّن ظَهِيرٖ وَلَا تَنفَعُ ٱلشَّفَٰعَةُ عِندَهُۥٓ إِلَّا لِمَنۡ أَذِنَ لَهُۥ...﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកហៅមកនូវពួកដែលពួកអ្នកអះអាង(ថាជាព្រះ)ក្រៅពីអល់ឡោះមក។
ពួកវាគ្មានកម្មសិទ្ធិគ្រប់គ្រងអ្វីបន្តិចឡើយ សូម្បីតែវត្ថុដែលតូចប៉ុនគ្រាប់ស្ពៃក៏ដោយ មិនថានៅលើមេឃ នៅលើផែនដីនោះឡើយ
ហើយពួកវាក៏គ្មានចំណែកអ្វី(ជាមួយអល់ឡោះ)នៅក្នុងវាទាំងពីរ(ការបង្កើត និងការគ្រប់គ្រង)នោះដែរ។ ហើយសម្រាប់ទ្រង់ក៏ពុំត្រូវការអ្នកដែលជួយ(ដល់ទ្រង់)ក្នុងចំណោមពួកទាំងនោះដែរ។ ហើយការការអន្តរាគមន៍ក៏គ្មានផ្តល់ប្រយោជន៍ចំអ្វីពោះទ្រង់ឡើយ លើកលែងតែសម្រាប់អ្នកដែលទ្រង់បានអនុញ្ញាតឱ្យគេប៉ុណ្ណោះ...
[គម្ពីរគួរអាន ៣៤:២២-២៣]
وقال تعالى: ﴿أَيُشۡرِكُونَ مَا لَا يَخۡلُقُ شَيۡـٔٗا وَهُمۡ يُخۡلَقُونَ 191 وَلَا يَسۡتَطِيعُونَ لَهُمۡ نَصۡرٗا وَلَآ أَنفُسَهُمۡ يَنصُرُونَ 192﴾
តើពួកគេយកអ្នកដែលមិនបានបង្កើតអ្វីមួយសោះមកធ្វើស្ហ៊ីរិក(នឹងអល់ឡោះ)ទាំងដែលពួកវាត្រូវបានគេ(អល់ឡោះ)បង្កើតយ៉ាងដូចម្តេច? ហើយពួកវាមិនអាចជួយពួកគេបានទេ ហើយពួកវាក៏មិនអាចជួយខ្លួនឯងបានដែរ។ [គម្ពីរគួរអាន ៧:១៩១-១៩២]
ហើយនៅពេលដែលស្ថានភាពរបស់ពួកព្រះទាំងនោះគឺបែបនេះ នោះពិតណាស់ថា ការយកពួកវាធ្វើជាព្រះសម្រាប់គោរពសក្ការៈ គឺជាភាពល្ងង់ខ្លៅបំផុត និងជាភាពអសារបង់បំផុត។
ទីពីរ៖ ពិតណាស់ ក្រុមអ្នកដែលធ្វើស្ហ៊ីរិកទាំងនោះ គឺពួកគេបានទទួលស្គាល់ថា ព្រះអល់ឡោះជាម្ចាស់តែមួយគត់ដែលជាព្រះជាម្ចាស់ដែលបង្កើតដែលការគ្រប់គ្រងលើអ្វីៗទាំងអស់គឺស្ថិតនៅក្នុងដៃរបស់ទ្រង់ ហើយទ្រង់ជាអ្នកដែលផ្តល់ការគាំពារ
ហើយគ្មាននរណាអាចផ្តល់ការគាំពារប្រឆាំងនឹងទ្រង់បានឡើយ។ ដូច្នេះ គួរតែចាំបាច់តម្រូវឲ្យពួកគេទទួលយកអល់ឡោះជាម្ចាស់តែមួយគត់ក្នុងការគោរពសក្ការៈ(អ៊ូលូហ៊ីយ៉ះ) ដូចដែលពួកគេបានទទួលស្គាល់ទ្រង់តែមួយគត់ជាព្រះជាម្ចាស់(រ៉ូពូពីយ៉ះ)ដែរ។
ដូចដែលទ្រង់បានមានបន្ទូលថា៖
﴿يَٰٓأَيُّهَا ٱلنَّاسُ ٱعۡبُدُواْ رَبَّكُمُ ٱلَّذِي خَلَقَكُمۡ وَٱلَّذِينَ مِن قَبۡلِكُمۡ لَعَلَّكُمۡ تَتَّقُونَ 21 ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ فِرَٰشٗا وَٱلسَّمَآءَ بِنَآءٗ وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَخۡرَجَ بِهِۦ مِنَ ٱلثَّمَرَٰتِ رِزۡقٗا لَّكُمۡۖ فَلَا تَجۡعَلُواْ لِلَّهِ أَندَادٗا وَأَنتُمۡ تَعۡلَمُونَ 22﴾
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់ពួកអ្នកជាអ្នកដែលបានបង្កើតពួកអ្នកនិងមនុស្សជំនាន់មុនពួកអ្នក។ សង្ឃឹមថាពួកអ្នកនឹងគោរពកោតខ្លាច(ចំពោះអល់ឡោះ)។ ទ្រង់ជាអ្នកដែលបានធ្វើឱ្យដីមានសណ្ឋានលាតសន្ធឹង និងមេឃជាដំបូលសម្រាប់ពួកអ្នកនិងបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយបានធ្វើឱ្យមាននូវផ្លែឈើជាអាហារសម្រាប់ពួកអ្នក។
ដូច្នេះ កុំលើកអ្នកដទៃជាស្មើនឹងអល់ឡោះ ខណៈពេលដែលពួកអ្នកដឹងច្បាស់ហើយនោះ។
[គម្ពីរគួរអាន ២:២១-២២]
ទ្រង់បានមានបន្ទូលទៀតថា ៖
﴿وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَهُمۡ لَيَقُولُنَّ ٱللَّهُۖ فَأَنَّىٰ يُؤۡفَكُونَ 87﴾
ហើយប្រសិនបើអ្នកសួរពួកគេថា៖ តើនរណាជាអ្នកដែលបានបង្កើតពួកគេ ប្រាកដជាពួកគេឆ្លើយថា៖ គឺអល់ឡោះ។ ដូច្នេះ តើពួកគេត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច? [គម្ពីរគួរអាន ៤៣:៨៧]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿قُلۡ مَن يَرۡزُقُكُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِ أَمَّن يَمۡلِكُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَمَن يُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَيُخۡرِجُ ٱلۡمَيِّتَ مِنَ ٱلۡحَيِّ وَمَن يُدَبِّرُ ٱلۡأَمۡرَۚ فَسَيَقُولُونَ ٱللَّهُۚ فَقُلۡ أَفَلَا تَتَّقُونَ 31 فَذَٰلِكُمُ ٱللَّهُ رَبُّكُمُ ٱلۡحَقُّۖ فَمَاذَا بَعۡدَ ٱلۡحَقِّ إِلَّا ٱلضَّلَٰلُۖ فَأَنَّىٰ تُصۡرَفُونَ 32﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើនរណាជាអ្នកប្រទានលាភសក្ការៈឱ្យពួកអ្នកពីលើមេឃ និងផែនដី? តើអ្នកណាជាអ្នកគ្រប់គ្រងការស្តាប់ឭ និងការមើលឃើញ? ហើយតើនរណាជាអ្នកដែលបញ្ចេញរបស់មានជីវិតពីរបស់ស្លាប់ និងបញ្ចេញរបស់ស្លាប់ពីរបស់មានជីវិត? ហើយតើនរណាជាអ្នកចាត់ចែងកិច្ចការទាំងឡាយរបស់អ្នក? ពួកគេនឹងឆ្លើយថា៖ គឺអល់ឡោះជាម្ចាស់(តែមួយគត់)។ ចូរអ្នកពោលថា៖ ដូច្នេះ ចូរពួកអ្នកពោលថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ? ហើយ(អ្នកដែលធ្វើប្រការ)ទាំងនោះគឺអល់ឡោះជាម្ចាស់ពិតប្រាកដរបស់ពួកអ្នក។ ដូច្នេះ តើមានអ្វីទៀតបន្ទាប់ពីភាពពិតក្រៅពីភាពវង្វេងនោះ? ដូច្នេះ តើពួកអ្នកត្រូវបានគេបង្វែរយ៉ាងដូចម្តេចទៅ?
[គម្ពីរគួរអាន ១០:៣១-៣២]
ចំណុចទីបួន ដែលជាផ្នែកមួយនៃជំនឿចំពោះអល់ឡោះគឺ៖ ការមានជំនឿចំពោះបណ្តាព្រះនាមរបស់អល់ឡោះ និងលក្ខណៈ(ស៊ីហ្វាត)ទាំងឡាយរបស់ទ្រង់។
មានន័យថា៖ គឺការបញ្ជាក់ពីបណ្តាព្រះនាម និងលក្ខណៈសម្បត្តិទាំងឡាយដែលអល់ឡោះទ្រង់បានបញ្ជាក់សម្រាប់អង្គទ្រង់ផ្ទាល់នៅក្នុងគម្ពីររបស់ទ្រង់ ឬនៅក្នុងស៊ុណ្ណះរបស់រ៉សូល(អ្នកនាំសារ)របស់ទ្រង់ (សូមពរជ័យនិងសុខសន្តិភាពកើតមានដល់លោក) ក្នុងលក្ខណៈដែលសាកសមនឹងទ្រង់ ដោយគ្មានការកាឡៃអត្ថន័យ, ការបដិសេធ, ការកំណត់ទម្រង់, និងការប្រៀបប្រដូចឡើយ។ អល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖
﴿وَلِلَّهِ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰ فَٱدۡعُوهُ بِهَاۖ وَذَرُواْ ٱلَّذِينَ يُلۡحِدُونَ فِيٓ أَسۡمَٰٓئِهِۦۚ سَيُجۡزَوۡنَ مَا كَانُواْ يَعۡمَلُونَ 180﴾
ហើយសម្រាប់អល់ឡោះជាម្ចាស់ទ្រង់មានព្រះនាមដ៏ល្អប្រពៃជាច្រើន។ ហេតុនេះ ចូរពួកអ្នកបួងសួងសុំពីទ្រង់តាមរយៈព្រះនាមទាំងនោះចុះ។ ហើយចូរពួកអ្នកបោះបង់ពួកដែលកែប្រែព្រះនាមរបស់ទ្រង់ចុះ។ ពួកគេនឹងត្រូវបានគេតបស្នងនូវអ្វីដែលពួកគេបានប្រព្រឹត្ត។
[គម្ពីរគួរអាន ៧:១៨០]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿...وَلَهُ ٱلۡمَثَلُ ٱلۡأَعۡلَىٰ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ﴾
ហើយទ្រង់មានលក្ខណៈខ្ពង់ខ្ពស់បំផុតទាំងនៅលើមេឃជាច្រើនជាន់និងផែនដី។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។ [គម្ពីរគួរអាន ៣០:២៧]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿...لَيۡسَ كَمِثۡلِهِۦ شَيۡءٞۖ وَهُوَ ٱلسَّمِيعُ ٱلۡبَصِيرُ﴾
គ្មានអ្វីមួយអាចប្រដូចនឹងទ្រង់បានឡើយ។ ហើយទ្រង់មហាសណ្តាប់ឮ មហាទតឃើញបំផុត។
[គម្ពីរគួរអាន ៤២:១១]
នៅក្នុងបញ្ហានេះ គឺមានមនុស្សពីរក្រុមបានវង្វេង៖
ក្រុមទីមួយគឺ៖ ក្រុមដែលបានបដិសេធនូវព្រះនាម និងលក្ខណៈសម្បត្តិទាំងឡាយ ឬក៏ផ្នែកខ្លះនៃលក្ខណៈសម្បត្តិរបស់ទ្រង់
ដោយអះអាងថា ការបញ្ជាក់ពីព្រះនាម និងលក្ខណៈសម្បត្តិទាំងនោះចំពោះអល់ឡោះជាម្ចាស់នឹងនាំឲ្យមានការប្រៀបធៀប
ពោលគឺការប្រៀបធៀបអល់ឡោះជាម្ចាស់ទៅនឹងអ្វីៗដែលទ្រង់បានបង្កើត។ ហើយការអះអាងនេះគឺទុកជាមោឃៈដោយសារតែមូលហេតុជាច្រើនដែលក្នុងចំណោមនោះគឺ៖
ទីមួយ៖ គឺវានឹងនាំឱ្យមាននូវផលវិបាកដែលមិនត្រឹមត្រូវ ដូចជាភាពផ្ទុយគ្នានៅក្នុងពាក្យសម្តីរបស់អល់ឡោះជាម្ចាស់ ព្រោះថាទ្រង់បានបញ្ជាក់សម្រាប់អង្គទ្រង់ផ្ទាល់នូវបណ្តាព្រះនាមនិងលក្ខណៈសម្បត្តិទាំងឡាយរបស់ទ្រង់ ហើយទ្រង់ក៏បានបដិសេធថាគ្មានអ្វីមួយដូចនឹងទ្រង់នោះឡើយ។
ហើយប្រសិនបើការកំណត់អំពីវាតម្រូវឲ្យមានការប្រដូច នោះវានឹងធ្វើឲ្យបន្ទូលរបស់អល់ឡោះមានភាពផ្ទុយគ្នា និងបដិសេធគ្នាទៅវិញទៅមក។
ទីពីរ៖ ការស្របគ្នានៃវត្ថុពីរក្នុងឈ្មោះ ឬក្នុងលក្ខណៈ មិនតម្រូវឲ្យវត្ថុទាំងពីរនោះដូចគ្នានោះទេ។ ជាក់ស្តែងអ្នកឃើញមនុស្សពីរនាក់មានចំណុចស្របគ្នាត្រង់ថាពួកគេម្នាក់ៗសុទ្ធតែជាមនុស្សដែលចេះស្តាប់ឮ ចេះមើលឃើញ និងចេះនិយាយ។
ហើយវាមិនចាំបាច់ថាត្រូវតែដូចគ្នានៅក្នុងអត្ថន័យផ្នែកមនុស្សលោក ការឮ ការឃើញ និងការនិយាយនោះទេ។
ហើយអ្នកឃើញសត្វទាំងឡាយមានដៃ មានជើង និងមានភ្នែក ហើយភាពដូចគ្នារបស់ពួកវានេះ មិនតម្រូវឱ្យដៃ ជើង និងភ្នែករបស់ពួកវាមានលក្ខណៈដូចគ្នានោះឡើយ។
នៅពេលដែលរវាងបណ្តាម៉ាខ្លូក(ភាវៈ) ដែលពួកវាមានឈ្មោះ ឬលក្ខណៈដូចគ្នា ក៏មានភាពខុសគ្នាដែរនោះ យ៉ាងណាមិញរវាងអ្នកបង្កើត និងម៉ាខ្លូក គឺរឹតតែមានភាពខុសគ្នាច្បាស់លាស់ជាងនេះទៅទៀត។
ក្រុមទីពីរ៖ (ពួកដែលប្រដូច) គឺជាបណ្តាអ្នកដែលបានទទួលស្គាល់នូវបណ្តាព្រះនាម និងលក្ខណៈសម្បត្តិ(ស៊ីហ្វាត)នានា
ជាមួយនឹងការប្រដូចអល់ឡោះទៅនឹងការបង្កើតរបស់ទ្រង់ ដោយពួកគេអះអាងថា ការធ្វើបែបនេះគឺស្របតាមភស្តុតាងនៃអត្ថបទគម្ពីរ ពីព្រោះអល់ឡោះមានបន្ទូលទៅកាន់បណ្តាខ្ញុំបម្រើរបស់ទ្រង់នូវអ្វីដែលពួកគេយល់។ ហើយការអះអាងនេះគឺទុកជាមោឃៈ ដោយផ្អែកលើហេតុផលជាច្រើន ក្នុងនោះរួមមាន៖
ទីមួយ៖ ពិតណាស់ ការប្រដូចព្រះអល់ឡោះជាម្ចាស់ទៅនឹងអ្វីៗដែលទ្រង់បានបង្កើត គឺជាប្រការដែលបញ្ញា និងបញ្ញត្តិសាសនាចាត់ទុកថាជាមោឃៈ ហើយវាមិនអាចទៅរួចឡើយដែលខ្លឹមសារនៃអត្ថបទក្នុងគម្ពីរគួរអាន និងស៊ុណ្ណះនោះជាប្រការខុសឆ្គង។
ទីពីរ៖ ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បាននិយាយទៅកាន់ខ្ញុំបម្រើរបស់ទ្រង់នូវអ្វីដែលពួកគេយល់ទៅតាមអត្ថន័យដើមរបស់វា, រីឯការពិត និងខ្លឹមសារពិតប្រាកដនៃអត្ថន័យនោះវិញ គឺវាស្ថិតក្នុងចំណោមអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានរក្សាទុកជាចំណេះដឹងផ្តាច់មុខសម្រាប់ទ្រង់ ដែលទាក់ទងនឹងហ្សាត(អត្ថិភាព) និងស៊ីហ្វាត(គុណលក្ខណៈ)របស់ទ្រង់។
នៅពេលដែលអល់ឡោះជាម្ចាស់បានកំណត់សម្រាប់អង្គទ្រង់ថា ទ្រង់គឺជាអ្នកឭ នោះ «ការឮ» គឺត្រូវបានគេដឹងតាមន័យដើមរបស់វា(គឺជាការទទួលដឹងនូវសំឡេង)។ ប៉ុន្តែភាពពិតប្រាកដរបស់វាចំពោះការឮរបស់អល់ឡោះជាម្ចាស់វិញ គឺមិនត្រូវបានគេដឹងឡើយ។ ព្រោះថាភាពពិតប្រាកដនៃការឮក៏មានភាពខុសប្លែកគ្នាដែរ សូម្បីតែនៅក្នុងចំណោមបណ្តាភាវៈក៏ដោយ។ ដូច្នេះ ភាពខុសប្លែកគ្នានៃការឮរវាងអ្នកបង្កើត និងភាវៈដែលទ្រង់បង្កើត គឺរឹតតែច្បាស់លាស់ និងរឹតតែមហាធំធេងទៅទៀត។
ហើយនៅពេលដែលអល់ឡោះជាម្ចាស់បានមានបន្ទូលប្រាប់អំពីទ្រង់ផ្ទាល់ថា ទ្រង់បានគង់នៅលើអារ៉ស្ហរបស់ទ្រង់ នោះពិតណាស់ ការគង់នេះបើមើលលើអត្ថន័យដើមរបស់វាគឺត្រូវបានគេដឹងជាទូទៅហើយ។ ប៉ុន្តែលក្ខណៈពិតនៃការគង់ដែលទ្រង់គង់នោះគឺយើងមិនបានដឹងឡើយចំពោះការគង់របស់អល់ឡោះនៅលើអារ៉ស្ហរបស់ទ្រង់ ព្រោះថាលក្ខណៈពិតនៃការគង់គឺវាខុសប្លែកគ្នាចំពោះភាវៈរបស់ទ្រង់។
ការគង់នៅលើកៅអីមួយដែលមានលំនឹង គឺមិនមែនដូចជាការគង់នៅលើខ្នងអូដ្ឋដែលពិបាកគ្រប់គ្រង ហើយរើខ្លាំងនោះឡើយ។ ដូច្នេះ ប្រសិនបើវាមានភាពខុសគ្នាយ៉ាងនេះចំពោះភាវៈដែលទ្រង់បង្កើតទៅហើយនោះ យ៉ាងណាមិញភាពខុសគ្នារវាងអ្នកបង្កើត និងភាវៈដែលទ្រង់បង្កើត គឺរឹតតែច្បាស់ក្រឡែត ហើយរឹតតែធំធេងលើសលប់ទៅទៀត។
ហើយការមានជំនឿចំពោះអល់ឡោះជាម្ចាស់ដូចដែលបានរៀបរាប់ គឺផ្តល់នូវផ្លែផ្កាដ៏ធំធេងសម្រាប់អ្នកដែលមានជំនឿ ក្នុចំណោមនោះមានដូចជា៖
ដែលមានជំនឿ ក្នុងចំណោមនោះមានដូចជា៖ ទីមួយ៖ ធ្វើឱ្យសម្រេចបាននូវតាវហេទ(ការមានជំនឿតែមួយគត់)ចំពោះអល់ឡោះជាម្ចាស់ពោលគឺ មិនត្រូវភ្ជាប់ការសង្ឃឹម និងការភ័យខ្លាចទៅនឹងអ្វីផ្សេងក្រៅពីទ្រង់ ហើយមិនត្រូវគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីទ្រង់ឡើយ។
ទីពីរ៖ ភាពពេញលេញនៃសេចក្ដីស្រឡាញ់ចំពោះអល់ឡោះជាម្ចាស់ និងការលើកសរសើរតម្កើងទ្រង់ តាមរយៈបណ្តាព្រះនាមរបស់ទ្រង់ដ៏ល្អវិចិត្រ និងលក្ខណៈសម្បត្តិរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់។
ទីបី៖ ត្រូវអនុវត្តការគោរពសក្ការៈចំពោះទ្រង់ ដោយធ្វើនូវអ្វីដែលទ្រង់បានបង្គាប់ និងចៀសវាងនូវអ្វីដែលទ្រង់បានហាមឃាត់។
*
ជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់
ម៉ាឡាអ៊ីកាត់៖ គឺជាភាវៈដ៏អាថ៌កំបាំងមួយដែលត្រូវបានបង្កើតពួកគេគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ ហើយពួកគេក៏គ្មានលក្ខណៈអ្វីមួយនៃភាពជាម្ចាស់ដែលជាអ្នកបង្កើត និងភាពជាព្រះដែលត្រូវគេគោរពសក្ការៈនោះឡើយ។ អល់ឡោះជាម្ចាស់បានបង្កើតពួកគេពីពន្លឺ ហើយទ្រង់បានផ្តល់ឱ្យពួកគេនូវការអនុវត្តតាមយ៉ាងពេញលេញចំពោះបទបញ្ជារបស់ទ្រង់ និងបានផ្តល់អានុភាពដល់ពួកគេដើម្បីអនុវត្តនូវបទបញ្ជានោះ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿...وَمَنۡ عِندَهُۥ لَا يَسۡتَكۡبِرُونَ عَنۡ عِبَادَتِهِۦ وَلَا يَسۡتَحۡسِرُونَ يُسَبِّحُونَ ٱلَّيۡلَ وَٱلنَّهَارَ لَا يَفۡتُرُونَ﴾
ហើយអ្នកដែលនៅក្បែរទ្រង់(ម៉ាឡាអ៊ីកាត់)ពួកគេមិនក្រអឺតក្រទមក្នុងការគោរពសក្ការៈចំពោះទ្រង់ឡើយ ហើយពួកគេក៏មិនមានការនឿយហត់នោះដែរ។ ពួកគេគោរពសក្ការៈទ្រង់ទាំងពេលយប់ និងពេលថ្ងៃ មិនធុញទ្រាន់ឡើយ។
[គម្ពីរគួរអាន ២១:១៩-២០]
ហើយពួកគេ(ម៉ាឡាអ៊ីកាត់)មានចំនួនច្រើនមហិមាដែលគ្មាននរណាអាចរាប់ចំនួនពួកគេបានឡើយ លើកលែងតែអល់ឡោះជាម្ចាស់។ ហើយមានភស្តុតាងបញ្ជាក់នៅក្នុងសៀវភៅសហេសទាំងពីរ តាមរយៈហាទីស្ហរបស់លោក អាណាស (សូមអល់ឡោះប្រទានការពេញចិត្តចំពោះលោក) អំពីដំណើររឿងមៀករ៉ចថា ណាពី ﷺត្រូវបានបង្ហាញឱ្យឃើញ “បៃទុលមាក់មួរ” នៅលើមេឃ
ដែលជារៀងរាល់ថ្ងៃមានម៉ាឡាអ៊ីកាត់ចំនួន៧០មុឺននាក់ចូលទៅសឡាតនៅក្នុងនោះ។ នៅពេលដែលពួកគេចេញទៅ គឺពួកគេមិនវិលត្រឡប់មកវិញទៀតឡើយ។
ការមានជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់ រួមមានបួនប្រការ៖
ទីមួយ៖ ជំនឿចំពោះអត្ថិភាពរបស់ពួកគេ។
ទីពីរ៖ មានជំនឿចំពោះអ្នកដែលយើងបានស្គាល់ឈ្មោះរបស់ពួកគេដោយផ្ទាល់ (ដូចជា ជីបរ៉េល) ហើយចំពោះអ្នកដែលយើងមិនបានស្គាល់ឈ្មោះ គឺយើងមានជំនឿលើពួកគេជាលក្ខណៈរួម។
ទីបី៖ ការជឿជាក់លើលក្ខណៈសម្បត្ដិរបស់ពួកគេតាមដែលយើងបានដឹង ដូចជាលក្ខណៈរបស់ជីបរ៉េល ដែលព្យាការីបានប្រាប់ថា លោកបានឃើញវានៅក្នុងរូបរាងដើមដែលវាត្រូវបានបង្កើតមក ហើយវាមានស្លាបប្រាំមួយរយដែលបានបិទបាំងជើងមេឃ។
ហើយពេលខ្លះ ម៉ាឡាអ៊ីកាត់ក៏ប្រែក្លាយរូបរាងជាបុរសតាមបទបញ្ជារបស់អល់ឡោះជាម្ចាស់។
ដូចដែលបានកើតឡើងចំពោះ(ម៉ាឡាអ៊ីកាត់ជីបរ៉េល) នៅពេលដែលអល់ឡោះបានបញ្ជូនគេទៅកាន់នាងម៉ារយ៉ាំ ហើយគេបានតំណែងខ្លួនជាមនុស្សប្រុសដ៏ល្អឥតខ្ចោះនៅចំពោះមុខនាង, ហើយនៅពេលដែលគេបានមកជួបណាពី ﷺ ខណៈដែលលោកកំពុងអង្គុយជាមួយសហាហ្ពាត់របស់លោក គេបានមកក្នុងរូបភាពជាបុរសម្នាក់ដែលស្លៀកសម្លៀកបំពាក់ពណ៌សស្គុស សក់ខ្មៅរលោងគ្មានស្លាកស្នាមអ្វីមួយនៅលើខ្លួនគេដែលបញ្ជាក់ថាជាអ្នកដំណើរមកពីឆ្ងាយនោះឡើយ ហើយក៏គ្មាននរណាម្នាក់ក្នុងចំណោមសហាហ្ពាត់របស់លោកស្គាល់គេនោះដែរ។ បន្ទាប់មក គេបានអង្គុយទល់មុខនឹងណាពី ﷺ ដោយយកជង្គង់របស់គេទាំងពីរដាក់ទល់នឹងជង្គង់ណាពី ហើយបាតដៃទាំងពីររបស់គេដាក់លើភ្លៅខ្លួនឯង ហើយគេបានសួរណាពី ﷺ អំពីអ៊ីស្លាម អ៊ីម៉ាន់(ជំនឿ) អៀហសាន(ទង្វើល្អ) ថ្ងៃបរលោក និងសញ្ញាសម្គាល់របស់វា។ ពេលនោះ ណាពី ﷺ បានឆ្លើយតបទៅកាន់គេ ហើយគេក៏បានចាកចេញទៅ។ បន្ទាប់មក លោក ﷺ បានមានប្រសាសន៍ថា៖
«هَذَا جِبْرِيلُ؛ أَتَاكُمْ يُعَلِّمُكُمْ دِينَكُمْ».
«នោះគឺម៉ាឡាអ៊ីកាត់ជីបរ៉េល គេមកជួបពួកអ្នកដើម្បីបង្រៀនកិច្ចការសាសនារបស់ពួកអ្នកដល់ពួកអ្នក»8។
ហើយដូចគ្នានេះដែរ ម៉ាឡាអ៊ីកាត់ដែលអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បានបញ្ជូនពួកគេទៅកាន់ព្យាការីអ៊ីព្រហ៊ីម និងព្យាការីលូត គឺស្ថិតក្នុងរូបភាពជាមនុស្សប្រុស។
ចំណុចទីបួនដែលរួមបញ្ចូលនៅក្នុងជំនឿចំពោះម៉ាឡាអ៊ីកាត់គឺ៖ ការមានជំនឿចំពោះអ្វីដែលយើងបានដឹងពីកិច្ចការរបស់ពួកគេដែលពួកគេអនុវត្តតាមការបញ្ជារបស់អល់ឡោះជាម្ចាស់ ដូចជាការសរសើរលើកតម្កើងភាពបរិសុទ្ធរបស់ទ្រង់ និងការគោរពសក្ការៈចំពោះទ្រង់ទាំងយប់ទាំងថ្ងៃ ដោយមិនចេះនឿយណាយ និងមិនចេះធុញទ្រាន់ឡើយ។
ហើយពួកគេមួយចំនួនក៏អាចមានតួនាទីពិសេសផងដែរ។
ដូចជា៖ ម៉ាឡាអ៊ីកាត់ជីបរ៉េលដែលអល់ឡោះបានទុកចិត្តឲ្យនាំយកវ៉ាហ៊ី(សារ)របស់ទ្រង់ទៅកាន់បណ្តាព្យាការី និងបណ្តាអ្នកនាំសារ។
ដូចជា ៖ មុីកាអុីល ដែលជាអ្នកទទួលបន្ទុកលើភ្លៀង ពោលគឺទឹកភ្លៀង និងរុក្ខជាតិ។
ឧទាហរណ៍៖ ម៉ាឡាអ៊ីកាត់ អ៊ីស្រហ្វីល ដែលទទួលបេសកកម្មផ្លុំត្រែនៅពេលថ្ងៃបរលោក និងការធ្វើឱ្យភាវៈទាំងឡាយរស់ឡើងវិញ។
ហើយដូចជា៖ ម៉ាលីគុលម៉ោត ដែលទទួលបន្ទុកខាងដកយកព្រលឹងទាំងឡាយនៅពេលស្លាប់។
ដូចជា ម៉ាលិក ជាអ្នកទទួលបន្ទុកលើឋាននរក ហើយគេគឺជាឆ្មាំនរក។
ហើយដូចជា ក្រុមម៉ាឡាអ៊ីកាត់ដែលត្រូវបានចាត់តាំងឲ្យទទួលបន្ទុកលើគភ៌នៅក្នុងស្បូន ដោយនៅពេលដែលមនុស្សម្នាក់គ្រប់បួនខែនៅក្នុងផ្ទៃម្តាយរបស់គេ អល់ឡោះនឹងបញ្ជូនម៉ាឡាអ៊ីកាត់មួយរូបទៅកាន់គេ ហើយទ្រង់បានបញ្ជាឲ្យកត់ត្រានូវលាភសក្ការៈរបស់គេ អាយុជីវិតរបស់គេ ទង្វើរបស់គេ និងសំណាងល្អ(ចូលឋានសួគ៌) ឬសំណាងអាក្រក់(ចូលឋាននរក)។
ហើយដូចជា៖ ម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកក្នុងការថែរក្សា និងកត់ត្រានូវទង្វើរបស់កូនចៅអាដាំ ដោយសម្រាប់មនុស្សម្នាក់ៗគឺមានម៉ាឡាអ៊ីកាត់ពីររូប ម្នាក់នៅខាងស្តាំ ហើយម្នាក់ទៀតនៅខាងឆ្វេង។
ហើយដូចជា ម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកសួរសំណួរអ្នកស្លាប់នៅពេលដែលគេត្រូវបានគេដាក់នៅក្នុងផ្នូររបស់គេ ដោយមានម៉ាឡាអ៊ីកាត់ពីរនាក់មករកគេ ហើយសួររូបគេអំពីម្ចាស់របស់គេ សាសនារបស់គេ និងណាពីរបស់គេ។
ហើយជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់ គឺផ្តល់នូវផ្លែផ្កាដ៏ឧត្តុង្គឧត្តមជាច្រើន ដែលក្នុងនោះមាន៖
ទីមួយ៖ ការដឹងអំពីភាពធំធេង អានុភាព និងអំណាចរបស់អល់ឡោះជាម្ចាស់ ពីព្រោះភាពធំធេងរបស់ម៉ាខ្លូកបញ្ជាក់អំពីភាពធំធេងរបស់អ្នកបង្កើត។
ទីពីរ៖ ការថ្លែងអំណរគុណចំពោះអល់ឡោះជាម្ចាស់ទៅលើការការពាររបស់ទ្រង់ចំពោះកូនចៅអាហ្ទាំ(មនុស្សលោក) ដោយទ្រង់បានចាត់តាំងបណ្តាម៉ាឡាអ៊ីកាត់ឲ្យបំពេញភារកិច្ចការពារពួកគេ កត់ត្រានូវទង្វើទាំងឡាយរបស់ពួកគេ និងកិច្ចការផ្សេងៗទៀតដែលជាផលប្រយោជន៍សម្រាប់ពួកគេ។
ទីបី៖ ការស្រឡាញ់បណ្តាម៉ាឡាអ៊ីកាត់ ចំពោះការដែលពួកគេបានប្រតិបត្តិនូវការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់។
ហើយពិតណាស់ មានក្រុមមួយចំនួននៃពួកដែលវង្វេងបានបដិសេធនូវការដែលពួកម៉ាឡាអ៊ីកាត់មានរូបរាងកាយ ដោយបាននិយាយថា ពួកម៉ាឡាអ៊ីកាត់នោះ គឺគ្រាន់តែជាកម្លាំងនៃសេចក្តីល្អដែលបង្កប់នៅក្នុងបណ្តាម៉ាខ្លូកតែប៉ុណ្ណោះ។ ហើយការអះអាងបែបនេះ គឺជាការបដិសេធនឹងគម្ពីររបស់អល់ឡោះជាម្ចាស់ ស៊ុណ្ណះរបស់អ្នកនាំសាររបស់ទ្រង់(សូមអល់ឡោះប្រទានពរជ័យ និងសេចក្តីសុខសន្តិភាពដល់លោក) និងការឯកភាពរបស់បណ្តាអ្នកមូស្លីម។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿ٱلۡحَمۡدُ لِلَّهِ فَاطِرِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ جَاعِلِ ٱلۡمَلَٰٓئِكَةِ رُسُلًا أُوْلِيٓ أَجۡنِحَةٖ مَّثۡنَىٰ وَثُلَٰثَ وَرُبَٰعَۚ...﴾
ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី។ ទ្រង់ជាអ្នកដែលឲ្យម៉ាឡាអ៊ីកាត់ធ្វើជាអ្នកនាំសារ(ដោយពួកគេ)មានស្លាបពីរ ស្លាបបី និងស្លាបបួន...។ [គម្ពីរគួរអាន ៨:៥០]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿وَلَوۡ تَرَىٰٓ إِذۡ يَتَوَفَّى ٱلَّذِينَ كَفَرُواْ ٱلۡمَلَٰٓئِكَةُ يَضۡرِبُونَ وُجُوهَهُمۡ وَأَدۡبَٰرَهُم...﴾
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញ នៅពេលដែលម៉ាឡាអ៊ីកាត់ដកយកព្រលឹងរបស់ពួកដែលគ្មានជំនឿនោះ (អ្នកនឹងឃើញ)ម៉ាឡាអ៊ីកាត់វាយមុខពួកគេ និងវាយខ្នងរបស់ពួកគេ... [គម្ពីរគួរអាន ៨:៥០]
ទ្រង់បានមានបន្ទូលទៀតថា ៖
﴿...وَلَوۡ تَرَىٰٓ إِذِ ٱلظَّٰلِمُونَ فِي غَمَرَٰتِ ٱلۡمَوۡتِ وَٱلۡمَلَٰٓئِكَةُ بَاسِطُوٓاْ أَيۡدِيهِمۡ أَخۡرِجُوٓاْ أَنفُسَكُمُۖ...﴾
...ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកបំពានទាំងនោះក្នុងពេលដែលពួកគេជិតស្លាប់ ខណៈម៉ាឡាអ៊ីកាត់លូកដៃរបស់ពួកគេទៅកាន់ពួកនោះ(ដើម្បីដកហូតព្រលឹង)។ (ម៉ាឡាអ៊ីកាត់បាននិយាយថា៖) ចូរពួកឯង(ព្រលឹង)ចេញពីខ្លួនមក!... [គម្ពីរគួរអាន ៦:៩៣]
ទ្រង់បានមានបន្ទូលទៀតថា ៖
﴿...حَتَّىٰٓ إِذَا فُزِّعَ عَن قُلُوبِهِمۡ قَالُواْ مَاذَا قَالَ رَبُّكُمۡۖ قَالُواْ ٱلۡحَقَّۖ وَهُوَ ٱلۡعَلِيُّ ٱلۡكَبِيرُ﴾
...លុះដល់ពេលដែលភាពភ័យខ្លាចបានបាត់ចេញពីដួងចិត្តរបស់ពួកគេ(ម៉ាឡាអ៊ីកាត់) ពួកគេក៏សួរថា៖ តើព្រះជាម្ចាស់របស់ពួកអ្នកមានបន្ទូលម្តេចខ្លះ? ពួកគេបានឆ្លើយថា៖ (ទ្រង់បានមានបន្ទូល)ពិត។ ហើយទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្តុង្គឧត្តម។ [គម្ពីរគួរអាន ៣៤:២៣]
ទ្រង់បានមានបន្ទូលអំពីអ្នកឋានសួគ៌ទៀតថា៖
﴿...وَٱلۡمَلَٰٓئِكَةُ يَدۡخُلُونَ عَلَيۡهِم مِّن كُلِّ بَابٖ سَلَٰمٌ عَلَيۡكُم بِمَا صَبَرۡتُمۡۚ فَنِعۡمَ عُقۡبَى ٱلدَّارِ﴾
...ហើយម៉ាឡាអ៊ីកាត់បានចូលទៅកាន់ពួកគេ(ដើម្បីជួបពរ)ពីគ្រប់ទ្វារទាំងអស់។ (ម៉ាឡាអ៊ីកាត់ពោលថា) សន្តិភាពកើតមានលើអ្នកដោយសារតែការអត់ធ្មត់របស់អ្នក។ ដូច្នេះ វាជាលំនៅឋានចុងក្រោយដ៏ល្អបំផុត។ [គម្ពីរគួរអាន ១៣:២៣-២៤]
នៅក្នុងសហេសអាល់ពូខរី អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
«إِذَا أَحَبَّ اللَّهُ الْعَبْدَ نَادَى جِبْرِيلَ: إِنَّ اللَّهَ يُحِبُّ فُلَانًا فَأَحْبِبْهُ، فَيُحِبُّهُ جِبْرِيلُ، فَيُنَادِي جِبْرِيلُ فِي أَهْلِ السَّمَاءِ: إِنَّ اللَّهَ يُحِبُّ فُلَانًا فَأَحِبُّوهُ، فَيُحِبُّهُ أَهْلُ السَّمَاءِ، ثُمَّ يُوضَعُ لَهُ الْقَبُولُ فِي الْأَرْضِ».
«នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ខ្ញុំបម្រើ(របស់ទ្រង់)ណាម្នាក់ ទ្រង់បានហៅជីបរ៉េលថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ម្នាក់នេះ។ ហេតុនេះ ចូរអ្នកស្រលាញ់គេ។ ពេលនោះ ជីព្រីលក៏ស្រលាញ់ជននោះ។ បន្ទាប់មក
ជីព្រីលបានប្រកាសប្រាប់អ្នកនៅលើមេឃថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ម្នាក់នេះ។ ហេតុនេះ ចូរពួកអ្នកស្រលាញ់គេ។ ពេលនោះអ្នកដែលនៅលើមេឃក៏ស្រលាញ់ជននោះ។ ក្រោយមក ការពេញចិត្តចំពោះជននោះក៏ត្រូវបានគេដាក់នៅលើផែនដី»9។
ហើយនៅក្នុងនោះផងដែរ អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
«إِذَا كَانَ يَوْمُ الْجُمُعَةِ كَانَ عَلَى كُلِّ بَابٍ مِنْ أَبْوَابِ الْمَسْجِدِ الْمَلَائِكَةُ يَكْتُبُونَ الْأَوَّلَ فَالْأَوَّلَ، فَإِذَا جَلَسَ الْإِمَامُ طَوَوْا الصُّحُفَ وَجَاءُوا يَسْتَمِعُونَ الذِّكْرَ».
«នៅថ្ងៃជុមអាត់ នៅតាមមាត់ទ្វារនីមួយៗនៃម៉ាស្ជិតមានម៉ាឡាអ៊ីកាត់ដែលកត់ត្រាអ្នកដែលមកតាមលំដាប់លំដោយ។ ហើយនៅពេលដែលអ៊ីម៉ាំអង្គុយ ពួកគេក៏បិទបញ្ជីកត់ត្រា ហើយចូលមកស្តាប់ការរំលឹក(ឃុតហ្ពះ)»10។
អត្ថបទទាំងនេះ គឺបញ្ជាក់យ៉ាងច្បាស់លាស់ថា ពួកម៉ាឡាអ៊ីកាត់គឺជាមានរូបរាងកាយ មិនមែនជាថាមពលអរូបីនោះទេ ដូចដែលពួកវង្វេងបាននិយាយ។ ហើយដោយផ្អែកលើអត្ថបទទាំងនេះ អ្នកមូស្លីមបានឯកភាពគ្នា។
*
ជំនឿចំពោះបណ្តាគម្ពីរ
الكُتُب៖ ជាពហុវចនៈនៃពាក្យ (គម្ពីរ) ដែលមានន័យថា (អ្វីដែលត្រូវបានគេសរសេរ)។
អត្ថន័យនៅត្រង់នេះគឺសំដៅលើបណ្តាព្រះគម្ពីរដែលព្រះអល់ឡោះជាម្ចាស់បានបញ្ចុះទៅកាន់បណ្តាអ្នកនាំសាររបស់ទ្រង់ ទុកជាក្តីមេត្តាករុណាសម្រាប់បណ្តាខ្ញុំបម្រើរបស់ទ្រង់ និងជាការចង្អុលបង្ហាញសម្រាប់ពួកគេ ដើម្បីឱ្យពួកគេទទួលបានតាមរយៈគម្ពីរទាំងនោះនូវសេចក្តីសុខសុភមង្គលទាំងក្នុងលោកិយនេះ និងបរលោក។
ជំនឿចំពោះបណ្តាគម្ពីរ គឺរួមមានបួនប្រការ៖
ទីមួយ៖ មានជំនឿថាការបញ្ចុះគម្ពីរនេះ គឺពិតជាមកពីអល់ឡោះជាម្ចាស់។
ទីពីរ៖ មានជំនឿចំពោះបណ្តាគម្ពីរដែលយើងបានស្គាល់ឈ្មោះរបស់វាជាក់លាក់ ដូចជា៖ព្រះគម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់(សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក) និងព្រះគម្ពីរតូរ៉ាដែលត្រូវបានបញ្ចុះទៅលើព្យាការីមូសា(សូមសុខសន្តិភាពកើតមានដល់លោក)។
និងគម្ពីរអ៊ិនជីលដែលទ្រង់បានបញ្ចុះទៅលើព្យាការីអ៊ីសា (សូមសុខសន្តិភាពកើតមានដល់លោក)
និងគម្ពីរហ្សាពួរដែលទ្រង់បានប្រទានឲ្យទៅព្យាការីហ្ទាវូទ (សូមសុខសន្តិភាពកើតមានដល់លោក) ហើយចំណែកឯគម្ពីរដែលពួកយើងមិនបានស្គាល់ឈ្មោះរបស់វា
គឺចាំបាច់លើពួកយើងត្រូវមានជំនឿលើវាជាលក្ខណៈរួម។
ទីបី៖ ការជឿជាក់ចំពោះដំណឹងដែលត្រឹមត្រូវរបស់គម្ពីរទាំងនោះ ដូចជាដំណឹងទាំងឡាយរបស់គម្ពីរគួរអាន និងដំណឹងទាំងឡាយនៃបណ្តាគម្ពីរមុនៗដែលមិនត្រូវបានគេផ្លាស់ប្តូរ ឬកែប្រែ។
ទីបួន៖ការអនុវត្តតាមបទបញ្ញត្តិទាំងឡាយនៃគម្ពីរទាំងនោះដែលមិនត្រូវបាននិរាករណ៍ ព្រមទាំងការយល់ព្រម និងទទួលស្គាល់ ទោះបីជាយើងយល់នូវខ្លឹមសារដ៏ជ្រាលជ្រៅរបស់វាក្តី ឬមិនយល់ក្តី ហើយគម្ពីរដែលមានពីមុនទាំងអស់ គឺត្រូវបាននិរាករណ៍ដោយគម្ពីរគួរអាន។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿وَأَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ مُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِ مِنَ ٱلۡكِتَٰبِ وَمُهَيۡمِنًا عَلَيۡهِۖ...﴾
ហើយយើងបានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)យ៉ាងពិតប្រាកដ ដើម្បីបញ្ជាក់ទៅលើបណ្តាគម្ពីរមុនៗ និង(ដើម្បី)បញ្ជាក់ពីភាពត្រឹមត្រូវនៃបណ្តាគម្ពីរទាំងនោះ។ [គម្ពីរគួរអាន ៥:៤៨]
ពោលគឺ៖ ជាអ្នកកាត់សេចក្តីលើវា។
អាស្រ័យហេតុនេះ៖ គឺមិនអនុញ្ញាតឱ្យអនុវត្តតាមបញ្ញត្តិណាមួយនៃបណ្តាព្រះគម្ពីរមុនៗឡើយ លើកលែងតែអ្វីដែលត្រឹមត្រូវ ហើយត្រូវបានព្រះគម្ពីរគួរអានបញ្ជាក់ទទួលស្គាល់ប៉ុណ្ណោះ។
ជំនឿចំពោះបណ្តាគម្ពីរទាំងឡាយ បង្កើតបានជាផ្លែផ្កាដ៏ឧត្តមជាច្រើន ដែលក្នុងនោះរួមមាន៖
ទីមួយ៖ ចំណេះដឹងអំពីការយកចិត្តទុកដាក់របស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើរបស់ទ្រង់ ដោយទ្រង់បានបញ្ចុះគម្ពីរសម្រាប់គ្រប់មនុស្សជាតិ ដើម្បីចង្អុលបង្ហាញពួកគេតាមរយៈវា។
ទីពីរ៖ ចំណេះដឹងអំពីគតិបណ្ឌិតរបស់អល់ឡោះជាម្ចាស់នៅក្នុងក្បួនច្បាប់របស់ទ្រង់ ដោយទ្រង់បានដាក់បញ្ញត្តិសម្រាប់គ្រប់មនុស្សជាតិនូវអ្វីដែលសមស្របនឹងស្ថានភាពរបស់ពួកគេ។ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿...لِكُلّٖ جَعَلۡنَا مِنكُمۡ شِرۡعَةٗ وَمِنۡهَاجٗاۚ...﴾
…រាល់ប្រជាជាតិនីមួយៗ គឺយើងបានបង្កើតច្បាប់បញ្ញត្តិ និងមាគ៌ា(សម្រាប់ពួកគេប្រតិបត្តិ)។
[គម្ពីរគួរអាន ៥:៤៨]
ទីបី៖ ការដឹងគុណអល់ឡោះចំពោះឧបការគុណរបស់ទ្រង់នៅក្នុងរឿងនោះ។
*
ជំនឿចំពោះបណ្តាអ្នកនាំសារ
រ៉ស៊ុល៖ ពហុវចនៈនៃ (រ៉សូល) មានន័យថា៖(អ្នកដែលត្រូវបានគេបញ្ជូន) ពោលគឺ ត្រូវបានចាត់តាំងដើម្បីផ្សព្វផ្សាយនូវអ្វីមួយ។
ហើយអត្ថន័យរបស់វានៅទីនេះគឺសំដៅទៅលើមនុស្សដែលត្រូវបានផ្តល់វ៉ាហ៊ីនូវច្បាប់បញ្ញត្តិ ហើយត្រូវបានបង្គាប់ឱ្យផ្សព្វផ្សាយវា។
រ៉សូលដំបូងគេបង្អស់ គឺណាពីនួហ (សូមសុខសន្តិភាពកើតមានដល់លោក) ហើយរ៉សូលចុងក្រោយបង្អស់ គឺណាពីមូហាំម៉ាត់ ﷺ ។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿ إِنَّآ أَوۡحَيۡنَآ إِلَيۡكَ كَمَآ أَوۡحَيۡنَآ إِلَىٰ نُوحٖ وَٱلنَّبِيِّـۧنَ مِنۢ بَعۡدِهِ...﴾
ពិតប្រាកដណាស់ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីនួហ ហើយនិងបណ្តាព្យាការីជាច្រើនទៀតបន្ទាប់ពីលោក... [គម្ពីរគួរអាន ៤:១៦៣]
នៅក្នុងសហេស អាល់ពូខរី អំពី អាណាស ពិន ម៉ាលិក នៅក្នុងហាទីស្ហ អាស់ស្ហាហ្វាអះ ពិតណាស់ ណាពី ﷺ បានមានប្រសាសន៍ថា៖
«ذُكِرَ أَنَّ النَّاسَ يَأْتُونَ إِلَى آدَمَ؛ لِيَشْفَعَ لَهُمْ، فَيَعْتَذِرُ إِلَيْهِمْ وَيَقُولُ: ائْتُوا نُوحًا أَوَّلَ رَسُولٍ بَعَثَهُ اللَّهُ» وذكر تمام الحديث.
«គេបានរៀបរាប់ថា មនុស្សទាំងឡាយនឹងទៅរកណាពីអាហ្ទាំដើម្បីឱ្យលោកជួយអន្តរាគមន៍ដល់ពួកគេ ប៉ុន្តែលោកបានសុំការអធ្យាស្រ័យ ហើយនិយាយថា៖ សូមពួកអ្នកទៅរកណាពីនួហ ដែលជាអ្នកនាំសារដំបូងគេបង្អស់ដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូន» ហើយលោកបានរៀបរាប់ហាទីស្ហនេះទាំងស្រុង11។
ទ្រង់បានមានបន្ទូលអំពីអ្នកនាំសារមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ថា៖
﴿مَّا كَانَ مُحَمَّدٌ أَبَآ أَحَدٖ مِّن رِّجَالِكُمۡ وَلَٰكِن رَّسُولَ ٱللَّهِ وَخَاتَمَ ٱلنَّبِيِّـۧنَۗ...﴾
ព្យាការីមូហាំម៉ាត់ពុំមែនជាឪពុករបស់នរណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ។ ក៏ប៉ុន្តែ គាត់គឺជាអ្នកនាំសាររបស់អល់ឡោះ និងជាព្យាការីចុងក្រោយបង្អស់។ [គម្ពីរគួរអាន ៣៣:៤០]
ហើយគ្រប់ប្រជាជាតិទាំងអស់មិនដែលខ្វះអ្នកនាំសារដែលអល់ឡោះជាម្ចាស់បានបញ្ជូនមកជាមួយនឹងក្រឹត្យវិន័យដាច់ដោយឡែកមួយទៅកាន់ប្រជាជាតិរបស់ខ្លួន ឬក៏ណាពីដែលទ្រង់បានប្រទានឱ្យនូវក្រឹត្យវិន័យរបស់អ្នកជំនាន់មុនខ្លួន ដើម្បីស្ដារវាឡើងវិញនោះឡើយ។អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា៖
﴿وَلَقَدۡ بَعَثۡنَا فِي كُلِّ أُمَّةٖ رَّسُولًا أَنِ ٱعۡبُدُواْ ٱللَّهَ وَٱجۡتَنِبُواْ ٱلطَّٰغُوتَۖ...﴾
ហើយជាការពិតណាស់ យើងបានតែងតាំងទៅកាន់រាល់ប្រជាជាតិនីមួយៗនូវអ្នកនាំសារម្នាក់ ដោយប្រើឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) និងចៀសឆ្ងាយពីតហ្គូត(ការគោរពសក្ការៈអ្នកផ្សេងក្រៅពីអល់ឡោះ)... [គម្ពីរគួរអាន ១៦:៣៦]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿...وَإِن مِّنۡ أُمَّةٍ إِلَّا خَلَا فِيهَا نَذِيرٞ﴾
…ហើយរាល់ប្រជាជាតិទាំងអស់ គឺតែងតែមានអ្នកដាស់តឿនព្រមាន(ទៅកាន់ពួកគេ)។ [គម្ពីរគួរអាន ៣៥:២៤]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿إِنَّآ أَنزَلۡنَا ٱلتَّوۡرَىٰةَ فِيهَا هُدٗى وَنُورٞۚ يَحۡكُمُ بِهَا ٱلنَّبِيُّونَ ٱلَّذِينَ أَسۡلَمُواْ لِلَّذِينَ هَادُواْ...﴾
ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរតាវរ៉ត(ទៅឱ្យព្យាការីមូសា) ដែលក្នុងនោះ គឺមាននូវការចង្អុលបង្ហាញ និងពន្លឺ។ បណ្តាព្យាការីទាំងឡាយ(នៃអម្បូរអ៊ីស្រាអែល)ដែលពួកលោកជាអ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះបានកាត់ក្តីតាមរយៈគម្ពីរនេះដល់ពួកយូដា... [គម្ពីរគួរអាន ៥:៤៤]
បណ្តាអ្នកនាំសារទាំងឡាយ គឺជាមនុស្សលោកដែលត្រូវបានបង្កើតឡើង ដោយពួកលោកពុំមានលក្ខណៈពិសេសណាមួយជាព្រះជាម្ចាស់ដែលជាអ្នកបង្កើត ឬជាព្រះដែលត្រូវគេគោរពសក្ការៈបន្តិចនោះឡើយ។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលអំពីព្យាការីរបស់ទ្រង់មូហាំម៉ាត់ ដែលលោកគឺជាចាហ្វាយនៃបណ្តាអ្នកនាំសារទាំងឡាយ និងជាអ្នកដែលមានឋានៈខ្ពង់ខ្ពស់ជាងគេបំផុតនៅចំពោះទ្រង់ថា៖
﴿قُل لَّآ أَمۡلِكُ لِنَفۡسِي نَفۡعٗا وَلَا ضَرًّا إِلَّا مَا شَآءَ ٱللَّهُۚ وَلَوۡ كُنتُ أَعۡلَمُ ٱلۡغَيۡبَ لَٱسۡتَكۡثَرۡتُ مِنَ ٱلۡخَيۡرِ وَمَا مَسَّنِيَ ٱلسُّوٓءُۚ إِنۡ أَنَا۠ إِلَّا نَذِيرٞ وَبَشِيرٞ لِّقَوۡمٖ يُؤۡمِنُونَ 188﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំគ្មានសមត្ថភាពអ្វីអាចផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង ហើយក៏មិនអាចការពារគ្រោះថ្នាក់(ចេញពីខ្លួនខ្ញុំ)នោះដែរ លើកលែងតែអ្វីដែលអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ ប្រសិនបើខ្ញុំអាចដឹងពីប្រការអាថ៌កំបាំងមែននោះ ខ្ញុំប្រាកដជានឹងទទួលបានប្រការល្អជាច្រើនជាមិនខាន ហើយប្រការអាក្រក់ក៏មិនអាចមកប៉ះពាល់រូបខ្ញុំនោះដែរ។ តាមពិតរូបខ្ញុំគ្មានអ្វីក្រៅពីជាអ្នកព្រមានបន្លាច និងផ្តល់ដំណឹងរីករាយដល់ក្រុមដែលមានជំនឿប៉ុណ្ណោះ។ [គម្ពីរគួរអាន ៧:១៨៨]
។
ទ្រង់បានមានបន្ទូលទៀតថា៖
﴿قُلۡ إِنِّي لَآ أَمۡلِكُ لَكُمۡ ضَرّٗا وَلَا رَشَدٗا 21 قُلۡ إِنِّي لَن يُجِيرَنِي مِنَ ٱللَّهِ أَحَدٞ وَلَنۡ أَجِدَ مِن دُونِهِۦ مُلۡتَحَدًا 22﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំគ្មានលទ្ធភាពការពារពួកអ្នកពីគ្រោះថ្នាក់នោះឡើយ ហើយខ្ញុំក៏គ្មានលទ្ធភាពផ្ដល់ការចង្អុលបង្ហាញ(ដល់ពួកអ្នក)នោះដែរ។ ចូរអ្នកពោលថា៖ មិនមាននរណាម្នាក់អាចការពារខ្ញុំពីព្រះអល់ឡោះបានឡើយ ហើយខ្ញុំក៏មិនអាចរកទីជ្រកកោនណាមួយក្រៅពីព្រះអល់ឡោះបានដែរ។ [គម្ពីរគួរអាន ៧២:២១-២២]
ហើយទ្រង់(តែមួយគត់)ដែលជាអ្នកផ្តល់ចំណីអាហារ និងទឹកផឹកដល់ខ្ញុំ។ ហើយនៅពេលខ្ញុំឈឺ ទ្រង់ជាអ្នកព្យាបាលខ្ញុំ។ ហើយទ្រង់ជាអ្នកធ្វើឲ្យខ្ញុំស្លាប់ ហើយបន្ទាប់មកទ្រង់ធ្វើឲ្យខ្ញុំរស់ឡើងវិញ។
﴿وَٱلَّذِي هُوَ يُطۡعِمُنِي وَيَسۡقِينِ 79 وَإِذَا مَرِضۡتُ فَهُوَ يَشۡفِينِ 80 وَٱلَّذِي يُمِيتُنِي ثُمَّ يُحۡيِينِ 81﴾
ហើយទ្រង់(តែមួយគត់)ដែលជាអ្នកផ្តល់ចំណីអាហារ និងទឹកផឹកដល់ខ្ញុំ។ ហើយនៅពេលខ្ញុំឈឺ ទ្រង់ជាអ្នកព្យាបាលខ្ញុំ។ ហើយទ្រង់ជាអ្នកធ្វើឲ្យខ្ញុំស្លាប់ ហើយបន្ទាប់មកទ្រង់ធ្វើឲ្យខ្ញុំរស់ឡើងវិញ។ គម្ពីរគួរអាន ២៦:៧៩-៨១]
ហើយព្យាការីមូហាំម៉ាត់ ﷺ ក៏បានមានប្រសាសន៍ថា៖
«إِنَّمَا أَنَا بَشَرٌ مِثْلُكُمْ، أَنْسَى كَمَا تَنْسَوْنَ، فَإِذَا نَسِيتُ فَذَكِّرُونِي».
«តាមពិត ខ្ញុំជាមនុស្សលោកដូចពួកអ្នកដែរ ខ្ញុំភ្លេចដូចដែលពួកអ្នកភ្លេចដែរ ដូច្នេះ ប្រសិនបើខ្ញុំបានភ្លេច ចូរពួកអ្នករំលឹកខ្ញុំផង»12។
ហើយអល់ឡោះជាម្ចាស់ទ្រង់បានពណ៌នាអំពីពួកគេថាជាខ្ញុំបម្រើរបស់ទ្រង់ នៅក្នុងឋានៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ពួកគេ និងនៅក្នុងបរិបទនៃការសរសើរដល់ពួកគេ។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលអំពីព្យាការីនួហថា៖
﴿...إِنَّهُۥ كَانَ عَبۡدٗا شَكُورٗا﴾
ពិតប្រាកដណាស់ លោកគឺជាខ្ញុំបម្រើម្នាក់ដែលដឹងគុណ(អល់ឡោះ)បំផុត។ [គម្ពីរគួរអាន ១៧:៣]
ទ្រង់បានមានប្រសាសន៍អំពីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ថា៖
﴿تَبَارَكَ ٱلَّذِي نَزَّلَ ٱلۡفُرۡقَانَ عَلَىٰ عَبۡدِهِۦ لِيَكُونَ لِلۡعَٰلَمِينَ نَذِيرًا 1﴾
មហាពរជ័យ(អល់ឡោះជាម្ចាស់)ដែលទ្រង់បានបញ្ចុះនូវគម្ពីរគួរអានទៅកាន់ខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់) ដើម្បីឲ្យលោកក្លាយជាអ្នកដាស់តឿនព្រមានដល់ពិភពលោក។ [គម្ពីរគួរអាន ២៥:១]
ហើយទ្រង់បានមានបន្ទូលអំពីព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូបថា៖
﴿وَٱذۡكُرۡ عِبَٰدَنَآ إِبۡرَٰهِيمَ وَإِسۡحَٰقَ وَيَعۡقُوبَ أُوْلِي ٱلۡأَيۡدِي وَٱلۡأَبۡصَٰرِ 45 إِنَّآ أَخۡلَصۡنَٰهُم بِخَالِصَةٖ ذِكۡرَى ٱلدَّارِ 46 وَإِنَّهُمۡ عِندَنَا لَمِنَ ٱلۡمُصۡطَفَيۡنَ ٱلۡأَخۡيَارِ 47﴾
ហើយចូរអ្នកចងចាំអំពី(រឿងរ៉ាវ)ខ្ញុំបម្រើទាំងឡាយរបស់យើង គឺព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប។ ពួកគេជាអ្នកដែលមានភាពខ្លាំងក្លា និងមានប្រាជ្ញាឈ្លាសវៃ។ ពិតប្រាកដណាស់ យើងបានជ្រើសរើសពួកគេដោយឱ្យពួកគេរំលឹកចំពោះថ្ងៃបរលោក និងមានជំនឿលើវា។ ហើយពិតប្រាកដណាស់ ពួកគេគឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេជ្រើសរើសដ៏ល្អប្រសើរបំផុតចំពោះយើង។ [គម្ពីរគួរអាន ៣៨:៤៥-៤៧]
ហើយទ្រង់បានមានបន្ទូលពីព្យាការីអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំថា៖
﴿إِنۡ هُوَ إِلَّا عَبۡدٌ أَنۡعَمۡنَا عَلَيۡهِ وَجَعَلۡنَٰهُ مَثَلٗا لِّبَنِيٓ إِسۡرَٰٓءِيلَ 59﴾
រូបគេ(ព្យាការីអ៊ីសា) គ្មានអ្វីក្រៅតែពីជាខ្ញុំបម្រើម្នាក់ដែលយើងបានប្រទានឧបការគុណដល់គេ និងបានយកគេធ្វើជាឧទាហរណ៍សម្រាប់អម្បូរអ៊ីស្រាអែល។ [គម្ពីរគួរអាន ៤៣:៥៩]
ជំនឿចំពោះបណ្តាអ្នកនាំសារ គឺរួមបញ្ចូលនូវបួនប្រការ៖
ទីមួយ៖ ការមានជំនឿថាសាររបស់ពួកលោកគឺជាការពិតមកពីអល់ឡោះជាម្ចាស់ ពោលគឺជនណាដែលបដិសេធសាររបស់អ្នកនាំសារណាម្នាក់ គឺដូចជាគេបានបដិសេធអ្នកនាំសារទាំងអស់។ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿كَذَّبَتۡ قَوۡمُ نُوحٍ ٱلۡمُرۡسَلِينَ 105﴾
ក្រុមរបស់ព្យាការីនួហបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយ។ [الشعراء:105] ដូចនេះហើយ អល់ឡោះជាម្ចាស់ទ្រង់បានចាត់ទុកពួកគេថាជាអ្នកដែលបដិសេធនឹងបណ្តាអ្នកនាំសារទាំងអស់ ទោះបីជានៅពេលដែលពួកគេបានបដិសេធនឹងលោក(អ្នកនាំសាររបស់ពួកគេ) គឺគ្មានអ្នកនាំសារណាក្រៅពីលោកក៏ដោយ។ ហេតុដូច្នេះហើយ ពួកណាសរ៉នីដែលបានបដិសេធនឹងព្យាការីមូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យកើតមានដល់លោក) ហើយមិនបានដើរតាមលោកនោះ គឺពួកគេជាអ្នកដែលបដិសេធនឹងព្យាការីអ៊ីសាកូនរបស់នាងម៉ារយ៉ាំ(យេស៊ូគ្រឹស្តបុត្ររបស់នាងម៉ារី)ដែរ ហើយក៏មិនមែនជាអ្នកដែលដើរតាមលោកដែរ។ ជាពិសេសនោះ គឺលោកពិតជាបានផ្តល់ដំណឹងរីករាយដល់ពួកគេអំពី(ការមកដល់របស់)ព្យាការីមូហាំម៉ាត់(សូមសន្តិភាពនិងពរជ័យកើតមានដល់លោក)។ ហើយការផ្តល់ដំណឹងរីករាយរបស់ព្យាការីអ៊ីសា អំពីលោកនេះ គឺគ្មានន័យអ្វីក្រៅពីថា លោកគឺជាអ្នកនាំសារម្នាក់ដែលត្រូវបានបញ្ជូនមកកាន់ពួកគេ ដែលអល់ឡោះនឹងសង្គ្រោះពួកគេតាមរយៈលោកឲ្យរួចផុតពីភាពវង្វេង ហើយនឹងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រង់នោះឡើយ។
ទីពីរ៖ មានជំនឿចំពោះអ្នកនាំសារដែលយើងបានស្គាល់ឈ្មោះរបស់ពួកលោកជាលក្ខណៈបុគ្គល ដូចជា៖ មូហាំម៉ាត់, អ៊ីព្រហ៊ីម, មូសា, អ៊ីសា, និងនូស (សូមអល់ឡោះប្រទានពរជ័យ និងសេចក្ដីសុខសន្តិភាពដល់ពួកលោកទាំងអស់)។ អ្នកទាំងប្រាំរូបនេះ គឺជាបណ្តាអ្នកនាំសារដែលមានឆន្ទៈយ៉ាងមោះមុត ហើយអល់ឡោះជាម្ចាស់ទ្រង់បានរំឭកអំពីពួកគេនៅពីរទីកន្លែងនៃគម្ពីរគូរអាន នៅក្នុងបន្ទូលរបស់ទ្រង់៖
﴿وَإِذۡ أَخَذۡنَا مِنَ ٱلنَّبِيِّـۧنَ مِيثَٰقَهُمۡ وَمِنكَ وَمِن نُّوحٖ وَإِبۡرَٰهِيمَ وَمُوسَىٰ وَعِيسَى ٱبۡنِ مَرۡيَمَۖ وَأَخَذۡنَا مِنۡهُم مِّيثَٰقًا غَلِيظٗا 7﴾
ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលយើងបានទទួលយកពីបណ្តាព្យាការីទាំងឡាយនូវកិច្ចសន្យាដ៏ម៉ឺងម៉ាត់របស់ពួកគេ និង(បានទទួលយក)ពីអ្នក ពីព្យាការីនួហ ពីព្យាការីអ៊ីព្រហ៊ីម ពីព្យាការីមូសា និងពីព្យាការីអ៊ីសា កូន ម៉ារីយ៉ាំ។ ហើយយើងបានទទួលយកពីពួកគេនូវកិច្ចសន្យាមួយដ៏មុតមាំបំផុត 7 [គម្ពីរគួរអាន ៣៣:៧]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿شَرَعَ لَكُم مِّنَ ٱلدِّينِ مَا وَصَّىٰ بِهِۦ نُوحٗا وَٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ وَمَا وَصَّيۡنَا بِهِۦٓ إِبۡرَٰهِيمَ وَمُوسَىٰ وَعِيسَىٰٓۖ أَنۡ أَقِيمُواْ ٱلدِّينَ وَلَا تَتَفَرَّقُواْ فِيهِۚ كَبُرَ عَلَى ٱلۡمُشۡرِكِينَ مَا تَدۡعُوهُمۡ إِلَيۡهِۚ ٱللَّهُ يَجۡتَبِيٓ إِلَيۡهِ مَن يَشَآءُ وَيَهۡدِيٓ إِلَيۡهِ مَن يُنِيبُ 13﴾
ទ្រង់បានដាក់ចេញនូវច្បាប់បញ្ញត្តិសាសនា(អ៊ីស្លាម)សម្រាប់ពួកអ្នក ដូចអ្វីដែលទ្រង់បានដាក់បង្គាប់វាចំពោះព្យាការីនួហនោះដែរ។ ហើយអ្វីដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺដូចអ្វីដែលយើងបានដាក់បង្គាប់ចំពោះព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា និងព្យាការីអ៊ីសាដែរ គឺ់ពួកអ្នកត្រូវពង្រឹងសាសនា និងមិនត្រូវបែកបាក់គ្នានៅក្នុងសាសនាឱ្យសោះ។ អ្វី(សាសនា)ដែលពួកអ្នកកំពុងតែអំពាវនាវពួកគេទៅកាន់នោះ គឺធ្ងន់ធ្ងរបំផុតចំពោះពួកមុស្ហរីគីន។ អល់ឡោះជ្រើសរើសទៅកាន់សាសនារបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញទៅកាន់ទ្រង់ចំពោះជនណាដែលវិលត្រឡប់ទៅកាន់ទ្រង់(ដោយការសារភាពកំហុស និងការគោរពតាមបទបញ្ជារបស់ទ្រង់)។ [គម្ពីរគួរអាន ៤២:១៣]
ហើយចំណែកឯអ្នកដែលពួកយើងមិនស្គាល់ឈ្មោះរបស់គេក្នុងចំណោមពួកគេ គឺពួកយើងមានជំនឿលើពួកគេជាលក្ខណៈរួម។ អល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖
﴿وَلَقَدۡ أَرۡسَلۡنَا رُسُلٗا مِّن قَبۡلِكَ مِنۡهُم مَّن قَصَصۡنَا عَلَيۡكَ وَمِنۡهُم مَّن لَّمۡ نَقۡصُصۡ عَلَيۡكَۗ...﴾
ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ក្នុងចំណោមពួកគេ មានអ្នកខ្លះយើងបាននិទានប្រាប់អ្នក(នូវរឿងរ៉ាវរបស់ពួកគេ) ហើយមានអ្នកខ្លះទៀត យើងមិនបាននិទានប្រាប់អ្នក(នូវរឿងរ៉ាវរបស់ពួកគេ)ឡើយ។ [គម្ពីរគួរអាន ៤២:១៣]
ទីបី៖ ជឿជាក់ចំពោះដំណឹងទាំងឡាយដែលត្រឹមត្រូវពីពួកគេ។
ទីបួន៖ ការប្រតិបត្តិតាមច្បាប់បញ្ញត្តិរបស់អ្នកដែលត្រូវបានបញ្ជូនមកកាន់យើងក្នុងចំណោមពួកលោក ហើយលោកគឺជាអ្នកបិទបញ្ចប់របស់ពួកលោក គឺព្យាការីមូហាំម៉ាត់ (សូមអល់ឡោះជាម្ចាស់ប្រទានពរជ័យនិងសន្តិភាពដល់លោក) ដែលត្រូវបានបញ្ជូនមកកាន់មនុស្សលោកទាំងអស់។ ព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿فَلَا وَرَبِّكَ لَا يُؤۡمِنُونَ حَتَّىٰ يُحَكِّمُوكَ فِيمَا شَجَرَ بَيۡنَهُمۡ ثُمَّ لَا يَجِدُواْ فِيٓ أَنفُسِهِمۡ حَرَجٗا مِّمَّا قَضَيۡتَ وَيُسَلِّمُواْ تَسۡلِيمٗا 65﴾
មិនដូច្នោះឡើយ សូមស្បថនឹងព្រះជាម្ចាស់របស់អ្នក! ពួកគេមិនមានជំនឿ(ពិតប្រាកដ)ឡើយ លុះត្រាតែពួកគេប្រគល់ឲ្យអ្នកកាត់ក្ដីនូវរាល់ការខ្វែងគំនិតគ្នារវាងពួកគេ ក្រោយមក ពួកគេគ្មានការចង្អៀតចង្អល់នៅក្នុងចិត្តចំពោះអ្វីដែលអ្នកបានវិនិច្ឆ័យ ហើយពួកគេទទួលយកដោយការពេញចិត្ត។ [គម្ពីរគួរអាន ៤:៦៥]
ការមានជំនឿចំពោះបណ្តាអ្នកនាំសារ គឺផ្តល់នូវផ្លែផ្កាដ៏ធំធេង, ក្នុងចំណោមនោះមានដូចជា៖
ទីមួយ៖ ការដឹងអំពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ និងការយកចិត្តទុកដាក់របស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់ ដោយទ្រង់បានបញ្ជូនអ្នកនាំសារជាច្រើនទៅកាន់ពួកគេ ដើម្បីចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ារបស់ទ្រង់ និងដើម្បីបញ្ជាក់ប្រាប់ពួកគេពីរបៀបគោរពសក្ការៈចំពោះទ្រង់ ពីព្រោះថាបញ្ញារបស់មនុស្សមិនអាចដឹងរឿងនោះដោយឯកឯងបានឡើយ។
ទីពីរ៖ ការដឹងគុណចំពោះទ្រង់ទៅលើឧបការគុណដ៏ធំធេងនេះ។
ទីបី៖ ក្តីស្រឡាញ់ចំពោះបណ្តាអ្នកនាំសារ عليهم السلام ការលើកតម្កើងពួកលោក និងការសរសើរពួកលោកនូវអ្វីដែលស័ក្តិសមនឹងពួកលោក؛ ដោយសារតែពួកលោកគឺជាបណ្តាអ្នកនាំសាររបស់អល់ឡោះជាម្ចាស់ ហើយបានបំពេញនូវការគោរពសក្ការៈចំពោះទ្រង់, ការផ្សព្វផ្សាយសាររបស់ទ្រង់, និងការទូន្មានដល់ខ្ញុំបម្រើរបស់ទ្រង់។
ពិតណាស់ ពួកដែលរឹងរូសបដិសេធបានកុហកបដិសេធនឹងបណ្តាអ្នកនាំសាររបស់ពួកគេ ដោយពួកគេបានអះអាងថា ពិតណាស់បណ្តាអ្នកនាំសាររបស់អល់ឡោះជាម្ចាស់គឺមិនមែនជាប្រភេទមនុស្សលោកឡើយ! ហើយពិតណាស់ អល់ឡោះជាម្ចាស់បានរំលឹកអំពីការអះអាងមួយនេះ ហើយទ្រង់ក៏បានបដិសេធចោលវាតាមរយៈបន្ទូលរបស់ទ្រង់ថា៖
﴿وَمَا مَنَعَ ٱلنَّاسَ أَن يُؤۡمِنُوٓاْ إِذۡ جَآءَهُمُ ٱلۡهُدَىٰٓ إِلَّآ أَن قَالُوٓاْ أَبَعَثَ ٱللَّهُ بَشَرٗا رَّسُولٗا 94 قُل لَّوۡ كَانَ فِي ٱلۡأَرۡضِ مَلَٰٓئِكَةٞ يَمۡشُونَ مُطۡمَئِنِّينَ لَنَزَّلۡنَا عَلَيۡهِم مِّنَ ٱلسَّمَآءِ مَلَكٗا رَّسُولٗا 95﴾
ហើយគ្មានអ្វីដែលរារាំងមនុស្សមិនឱ្យមានជំនឿនោះឡើយនៅពេលដែលការចង្អុលបង្ហាញ(របស់អល់ឡោះ)បានមកដល់ពួកគេហើយនោះ ក្រៅតែពីពួកគេនិយាយថា៖ តើអល់ឡោះតែងតាំងមនុស្សលោកធ្វើជាអ្នកនាំសារឬ? ចូរអ្នក(មូហាំម៉ាត់)ប្រាប់ថា ប្រសិនបើមានទេវតានៅលើផែនដីដើរយ៉ាងសុខសាន្តនោះ យើងពិតជានឹងបញ្ជូនទេវតាមកពីមេឃធ្វើជាអ្នកនាំសារដែរហើយ។ [គម្ពីរគួរអាន ១៧:៩៤]
ដូច្នេះ អល់ឡោះទ្រង់បានបដិសេធចោលនូវការអះអាងនេះ ដោយបញ្ជាក់ថា អ្នកនាំសារត្រូវតែជាមនុស្សលោក ពីព្រោះគេត្រូវបានបញ្ជូនមកកាន់អ្នករស់នៅលើផែនដី ហើយពួកគេគឺជាមនុស្សលោក។ ហើយប្រសិនបើអ្នករស់នៅលើផែនដីគឺជាបណ្ដាម៉ាឡាអ៊ីកាត់នោះ អល់ឡោះប្រាកដជានឹងបញ្ចុះអ្នកនាំសារម្នាក់ជាម៉ាឡាអ៊ីកាត់ពីលើមេឃទៅកាន់ពួកគេជាមិនខាន ដើម្បីឲ្យគេដូចទៅនឹងពួកគេដែរ។ ដូចគ្នានេះដែរ ទ្រង់បានមានបន្ទូលរៀបរាប់អំពីពួកដែលបដិសេធចំពោះបណ្តាអ្នកនាំសារថា៖
﴿...إِنۡ أَنتُمۡ إِلَّا بَشَرٞ مِّثۡلُنَا تُرِيدُونَ أَن تَصُدُّونَا عَمَّا كَانَ يَعۡبُدُ ءَابَآؤُنَا فَأۡتُونَا بِسُلۡطَٰنٖ مُّبِينٖ قَالَتۡ لَهُمۡ رُسُلُهُمۡ إِن نَّحۡنُ إِلَّا بَشَرٞ مِّثۡلُكُمۡ وَلَٰكِنَّ ٱللَّهَ يَمُنُّ عَلَىٰ مَن يَشَآءُ مِنۡ عِبَادِهِۦۖ وَمَا كَانَ لَنَآ أَن نَّأۡتِيَكُم بِسُلۡطَٰنٍ إِلَّا بِإِذۡنِ ٱللَّهِۚ...﴾
...ពួកអ្នកគ្រាន់តែជាមនុស្សលោកធម្មតាដូចពួកយើងប៉ុណ្ណោះ។ ពួកអ្នកមានបំណងចង់រារាំងពួកយើងពីអ្វីដែលជីដូនជីតារបស់ពួកយើងធ្លាប់បានគោរពសក្ការៈ។ ហេតុនេះ ចូរពួកអ្នកនាំមកឱ្យពួកយើងនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់មួយមក។ បណ្តាអ្នកនាំសាររបស់ពួកគេបានតបថា៖ ពួកយើងគ្រាន់តែជាមនុស្សលោកធម្មតាដូចពួកអ្នកប៉ុណ្ណោះ ប៉ុន្តែអល់ឡោះទ្រង់លើកតម្កើងដល់នរណាម្នាក់ដែលទ្រង់ចេតនាក្នុងចំណោមបុគ្គលបម្រើរបស់ទ្រង់។ ហើយពួកយើងមិនអាចនាំមកឱ្យពួកអ្នកនូវសញ្ញាភស្តុតាងមួយបានទេ លើកលែងតែដោយការអនុញ្ញាតរបស់អល់ឡោះ...។ [គម្ពីរគួរអាន ១៤:១០-១១]
*
ជំនឿចំពោះថ្ងៃបរលោក
ថ្ងៃបរលោក គឺជាថ្ងៃដែលមនុស្សជាតិទាំងអស់នឹងត្រូវរស់ឡើងវិញ ដើម្បីជំនុំជម្រះ និងទទួលផលតបស្នង។
ហើយវាត្រូវបានគេហៅដូច្នេះ ពីព្រោះគ្មានថ្ងៃណាមួយបន្ទាប់ពីវាទៀតឡើយ ដោយអ្នកដែលសាងអំពើល្អនឹងបានចូលឋានសួគ៌ ហើយអ្នកដែលសាងអំពើអាក្រក់ នឹងត្រូវចូលឋាននរក។
ហើយជំនឿចំពោះថ្ងៃបរលោក រួមមានបីប្រការ:
ទីមួយ៖ មានជំនឿចំពោះការពង្រស់ឡើងវិញ វាគឺជាការធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញនៅពេលដែលមានការផ្លុំត្រែលើកទីពីរ។ ពេលនោះ មនុស្សលោកនឹងក្រោកឈរឡើងនៅចំពោះមុខម្ចាស់គ្រប់គ្រងពិភពទាំងអស់ ក្នុងសភាពជើងទទេគ្មានស្បែកជើង ខ្លួនអាក្រាតគ្មានសម្លៀកបំពាក់ និងមិនទាន់កាត់ស្បែក។ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿...كَمَا بَدَأۡنَآ أَوَّلَ خَلۡقٖ نُّعِيدُهُۥۚ وَعۡدًا عَلَيۡنَآۚ إِنَّا كُنَّا فَٰعِلِينَ﴾
ដូចដែលយើងបានផ្តើមបង្កើតពួកគេកាលពីដំបូងនោះដែរ គឺយើងនឹងបង្កើតពួកគេម្តងទៀត។ វាជាការសន្យារបស់យើងដ៏ពិតប្រាកដ។ ជាការពិតណាស់ យើងគឺជាអ្នកដែលធ្វើ(តាមការសន្យា)។ [គម្ពីរគួរអាន ២១:១០៤]
ការពង្រស់ឡើងវិញ គឺជាការពិតដែលត្រូវបានបញ្ជាក់ដោយគម្ពីរគួរអាន និងស៊ុណ្ណះ ហើយនិងមានការឯកភាពគ្នារបស់បណ្តាអ្នកមូស្លីម។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿ثُمَّ إِنَّكُم بَعۡدَ ذَٰلِكَ لَمَيِّتُونَ 15 ثُمَّ إِنَّكُمۡ يَوۡمَ ٱلۡقِيَٰمَةِ تُبۡعَثُونَ 16﴾
ក្រោយមក ពួកអ្នកពិតជានឹងត្រូវស្លាប់ទៅវិញក្រោយពីនោះ(ពេលកំណត់អាយុកាល)។ បន្ទាប់មក ពួកអ្នកនឹងត្រូវបានគេធ្វើឱ្យរស់ឡើងវិញ នៅថ្ងៃបរលោក។
[គម្ពីរគួរអាន ២៣:១៥-១៦]
ហើយព្យាការីមូហាំម៉ាត់ ﷺ ក៏បានមានប្រសាសន៏ថា៖
«يُحْشَرُ النَّاسُ يَوْمَ الْقِيَامَةِ حُفَاةً عُرَاةً غُرْلًا».
“មនុស្សលោកនឹងត្រូវគេប្រមូលផ្ដុំនៅថ្ងៃបរលោកដោយគ្មានស្បែកជើងពាក់ គ្មានសម្លៀកបំពាក់ និងមិនទាន់ខតាន់”13។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម។
ហើយបណ្ដាអ្នកមូស្លីមបានឯកភាពគ្នាទៅលើការមានពិតរបស់វា(ការរស់ឡើងវិញ)។ ហើយវាគឺជាការតម្រូវនៃគតិបណ្ឌិត ដែលអល់ឡោះជាម្ចាស់ត្រូវបង្កើតនូវកន្លែងវិលត្រឡប់មួយសម្រាប់ម៉ាខ្លូកទាំងនេះ ដើម្បីនឹងតបស្នងដល់ពួកគេនៅក្នុងនោះចំពោះអ្វីដែលទ្រង់បានបញ្ញត្តិដល់ពួកគេ តាមរយៈអ្វីដែលទ្រង់បានបញ្ជូនបណ្ដាអ្នកនាំសាររបស់ទ្រង់មកជាមួយវា។ ទ្រង់បានមានបន្ទូលថា៖
﴿أَفَحَسِبۡتُمۡ أَنَّمَا خَلَقۡنَٰكُمۡ عَبَثٗا وَأَنَّكُمۡ إِلَيۡنَا لَا تُرۡجَعُونَ 115﴾
តើពួកអ្នក(ឱមនុស្សលោក)គិតថា៖ ពិតណាស់ យើងបានបង្កើតពួកអ្នកទទេរៗ((គ្មានហេតុផល) ហើយពួកអ្នកពិតជាមិនត្រូវបានគេនាំត្រឡប់មកកាន់យើងវិញ(ដើម្បីជំនុំជម្រះ)នោះឬ? [គម្ពីរគួរអាន ២៣:១១៥]
ហើយទ្រង់បានមានបន្ទូលទៅកាន់ព្យាការីរបស់ទ្រង់ ﷺ ថា៖
﴿إِنَّ ٱلَّذِي فَرَضَ عَلَيۡكَ ٱلۡقُرۡءَانَ لَرَآدُّكَ إِلَىٰ مَعَادٖۚ...﴾
ពិតប្រាកដណាស់ អ្នកដែលដាក់កាតព្វកិច្ចលើអ្នក(ឲ្យផ្សព្វផ្សាយ)នូវគម្ពីរគួរអាន គឺជាអ្នកដែលត្រឡប់អ្នកទៅកាន់កន្លែងដើម(ទឹកដីម៉ាក្កះឬឋានសួគ៍)វិញ។ [គម្ពីរគួរអាន ២៨:៨៥]
ទីពីរ៖ ការមានជំនឿលើការជំនុំជម្រះ និងការតបស្នង៖ ខ្ញុំបម្រើទាំងឡាយនឹងត្រូវបានគេជំនុំជម្រះចំពោះទង្វើរបស់ខ្លួន ហើយនឹងទទួលបានការតបស្នងចំពោះវា។ ហើយរឿងនេះត្រូវបានបញ្ជាក់ដោយគម្ពីរគួរអាន ស៊ុណ្ណះ និងការឯកភាពគ្នានៃបណ្តាអ្នកមូស្លីម។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿إِنَّ إِلَيۡنَآ إِيَابَهُمۡ 25 ثُمَّ إِنَّ عَلَيۡنَا حِسَابَهُم 26﴾
ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេ គឺឆ្ពោះមកកាន់យើង(តែមួយគត់)។ បន្ទាប់មក ពិតប្រាកដណាស់ ការជំនុំជម្រះរបស់ពួកគេ គឺជាតួនាទីរបស់យើង។
[គម្ពីរគួរអាន ៨៨:២៥-២៦]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿مَن جَآءَ بِٱلۡحَسَنَةِ فَلَهُۥ عَشۡرُ أَمۡثَالِهَاۖ وَمَن جَآءَ بِٱلسَّيِّئَةِ فَلَا يُجۡزَىٰٓ إِلَّا مِثۡلَهَا وَهُمۡ لَا يُظۡلَمُونَ 160﴾
ជនណាដែលនាំមកនូវទង្វើល្អមួយនោះគេនឹងទទួលបានការតបស្នងវិញទ្វេជាដប់។ តែជនណាដែលបាននាំមកនូវទង្វើអាក្រក់មួយវិញ គឺគេមិនតបស្នងអ្វី(ដល់រូបគេ)លើសពីទង្វើអាក្រក់ដូចគ្នានោះឡើយ ហើយពួកគេក៏មិនត្រូវបានគេបំពាននោះដែរ។
[គម្ពីរគួរអាន ៦:១៦០]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿وَنَضَعُ ٱلۡمَوَٰزِينَ ٱلۡقِسۡطَ لِيَوۡمِ ٱلۡقِيَٰمَةِ فَلَا تُظۡلَمُ نَفۡسٞ شَيۡـٔٗاۖ وَإِن كَانَ مِثۡقَالَ حَبَّةٖ مِّنۡ خَرۡدَلٍ أَتَيۡنَا بِهَاۗ وَكَفَىٰ بِنَا حَٰسِبِينَ 47﴾
ហើយយើងនឹងដាក់ជញ្ជីងយុត្តិធម៌នៅថ្ងៃបរលោក(ដើម្បីថ្លឹងទង្វើពួកគេ)។ ដូចនេះ គ្មានជីវិតណាម្នាក់ត្រូវបានគេបំពានបន្តិចឡើយ ហើយសូម្បីតែវា(ទង្វើដែលត្រូវថ្លឹង)មានទំហំតូចប៉ុនគ្រាប់ស្ពៃក៏ដោយ ក៏យើងនាំវាមក(ថ្លឹង)ដែរ។ គ្រប់គ្រាន់ហើយដែលយើងជាអ្នកជំនុំជម្រះ។
[គម្ពីរគួរអាន ២១:៤៧]
អំពី អ៊ិបនូអ៊ូមើរ رضي الله عنهما ពិតប្រាកដណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
«إِنَّ اللَّهَ يُدْنِي الْمُؤْمِنَ، فَيَضَعُ عَلَيْهِ كَنَفَهُ - أَيْ سَتْرَهُ - وَيَسْتُرُهُ: فَيَقُولُ: أَتَعْرِفُ ذَنْبَ كَذَا؟ أَتَعْرِفُ ذَنْبَ كَذَا؟ فَيَقُولُ: نَعَمْ أَيْ رَبِّ، حَتَّى إِذَا قَرَّرَهُ بِذُنُوبِهِ، وَرَأَى فِي نَفْسِهِ أَنَّهُ هَلَكَ قَالَ: سَتَرْتُهَا عَلَيْكَ فِي الدُّنْيَا وَأَنَا أَغْفِرُهَا لَكَ الْيَوْمَ، فَيُعْطَى كِتَابَ حَسَنَاتِهِ، وَأَمَّا الْكُفَّارُ وَالْمُنَافِقُونَ فَيُنَادَى بِهِمْ عَلَى رُؤُوسِ الْخَلَائِقِ: هَؤُلَاءِ الَّذِينَ كَذَبُوا عَلَى رَبِّهِمْ، أَلَا لَعْنَةُ اللَّهِ عَلَى الظَّالِمِينَ»[14]
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងដាក់អ្នកមានជំនឿឲ្យស្ថិតនៅជិតទ្រង់ រួចទ្រង់បិទបាំង(បាបកម្ម)របស់គេ ហើយទ្រង់មានបន្ទូលសួរថា៖ តើអ្នកស្គាល់បាបកម្មនេះទេ? តើអ្នកស្គាល់បាបកម្មនោះដែរទេ? គេឆ្លើយថា៖ បាទ បពិត្រម្ចាស់របស់ខ្ញុំ!
លុះពេលដែលទ្រង់បានឲ្យគេទទួលស្គាល់នូវបាបកម្មទាំងឡាយរបស់ខ្លួន ហើយគេគិតក្នុងចិត្តថា ខ្លួនពិតជាត្រូវវិនាសហើយនោះ ទ្រង់ក៏មានបន្ទូលថា៖ យើងបានបិទបាំងវាឱ្យអ្នកនៅក្នុងលោកិយ ហើយនៅថ្ងៃនេះយើងនឹងអភ័យទោសឱ្យអ្នកចំពោះវា។ បន្ទាប់មក គេក៏ផ្ដល់ឲ្យជននោះនូវសៀវភៅកំណត់ត្រាទង្វើល្អរបស់គេ។ ចំណែកឯពួកគ្មានជំនឿ និងពួកពុតត្បុតវិញ គេនឹងប្រកាសអំពីពួកគេនៅចំពោះមុខភាវៈទាំងអស់ថា៖ ពួកទាំងនេះហើយជាពួកដែលបានភូតកុហកទៅលើម្ចាស់របស់ពួកគេ។ ពិតប្រាកដណាស់ បណ្តាសារបស់អល់ឡោះ គឺស្ថិតនៅលើពួកបំពាន”។
14 រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម។
ហើយមានសេចក្តីរាយការណ៍ត្រឹមត្រូវអំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
«أَنَّ مَنْ هَمَّ بِحَسَنَةٍ فَعَمِلَهَا؛ كَتَبَهَا اللَّهُ عِنْدَهُ عَشْرَ حَسَنَاتٍ إِلَى سَبْعِ مِئَةِ ضِعْفٍ إِلَى أَضْعَافٍ كَثِيرَةٍ، وَأَنَّ مَنْ هَمَّ بِسَيِّئَةٍ فَعَمِلَهَا؛ كَتَبَهَا اللَّهُ سَيِّئَةً وَاحِدَةً».
«ជាការពិតណាស់ ជនណាដែលប៉ងប្រាថ្នាធ្វើទង្វើល្អ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អដប់ រហូតដល់ប្រាំពីររយ ឬលើសពីនេះទៀត ហើយជនណាដែលប៉ងប្រាថ្នាធ្វើទង្វើអាក្រក់ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាឲ្យជននោះនូវទង្វើអាក្រក់តែមួយប៉ុណ្ណោះ»15។
ហើយពិតប្រាកដណាស់ បណ្តាអ្នកមូស្លីមបានឯកភាពគ្នាទៅលើការបញ្ជាក់អំពីការជំនុំជម្រះ និងការតបស្នងចំពោះទង្វើទាំងឡាយ ហើយវាគឺជារឿងដែលស្របនឹងគតិបណ្ឌិត។ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះនូវបណ្តាគម្ពីរ និងបានចាត់បញ្ជូននូវបណ្តាអ្នកនាំសារ ហើយទ្រង់បានដាក់ជាកាតព្វកិច្ចទៅលើខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ឱ្យទទួលយកនូវអ្វីដែលពួកគេ(បណ្តាអ្នកនាំសារ)បាននាំមកជាមួយ និងឱ្យគោរពប្រតិបត្តិតាមនូវអ្វីដែលជាកាតព្វកិច្ចត្រូវអនុវត្តដែលមាននៅក្នុងនោះ។ ហើយទ្រង់បានដាក់ជាកាតព្វកិច្ចឱ្យធ្វើសង្គ្រាមប្រឆាំងនឹងបណ្តាអ្នកដែលជំទាស់នឹងវា ហើយទ្រង់បានអនុញ្ញាតនូវឈាមរបស់ពួកគេ កូនចៅរបស់ពួកគេ ស្ត្រីរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេ។ ដូច្នេះហើយ ប្រសិនបើគ្មានការជំនុំជម្រះ និងការតបស្នងទេនោះ វាគឺជារឿងដ៏អសារបង់មួយដែលអល់ឡោះជាម្ចាស់ដ៏មានគតិបណ្ឌិតទ្រង់ស្អាតស្អំពីវា។ ហើយព្រះអល់ឡោះជាម្ចាស់ទ្រង់បានចង្អុលបង្ហាញអំពីរឿងនេះ តាមរយៈបន្ទូលរបស់ទ្រង់ថា៖
﴿فَلَنَسۡـَٔلَنَّ ٱلَّذِينَ أُرۡسِلَ إِلَيۡهِمۡ وَلَنَسۡـَٔلَنَّ ٱلۡمُرۡسَلِينَ 6 فَلَنَقُصَّنَّ عَلَيۡهِم بِعِلۡمٖۖ وَمَا كُنَّا غَآئِبِينَ 7﴾
យើងពិតជានឹងសួរអ្នកទាំងឡាយ(ប្រជាជាតិ)ដែលយើងបានបញ្ជូន(អ្នកនាំសារ)ទៅកាន់ពួកគេ ហើយយើងក៏ពិតជានឹងសួរបណ្តាអ្នកនាំសារទាំងឡាយផងដែរ។ យើងពិតជានឹងប្រាប់ពួកគេយ៉ាងច្បាស់(នូវអ្វីដែលពួកគែបានសាង)ដោយចំណេះដឹង(របស់យើង) ហើយយើងមិនមែនជាអ្នកអវត្តមាន(នៅឆ្ងាយពីពួកគេ)ឡើយ។ [គម្ពីរគួរអាន៖ ៧:៦-៧]
ទីបី៖ មានជំនឿលើឋានសួគ៌ និងឋាននរក ហើយថាឋានទាំងពីរនេះ គឺជាទីវិលត្រឡប់ដ៏ស្ថិតស្ថេរជានិរន្តរ៍សម្រាប់បណ្តាភាវៈទាំងឡាយ។
ឋានសួគ៌ គឺជាលំនៅឋាននៃឧបការគុណដែលអល់ឡោះដ៏ខ្ពង់ខ្ពស់បានរៀបចំសម្រាប់បណ្តាអ្នកមានជំនឿដែលគោរពកោតខ្លាចទ្រង់ ដោយពួកគេមានជំនឿចំពោះអ្វីដែលអល់ឡោះបង្គាប់ឱ្យពួកគេមានជំនឿ ហើយបានគោរពប្រតិបត្តិចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយមានសេចក្តីស្មោះសរចំពោះអល់ឡោះ និងអនុវត្តតាមអ្នកនាំសាររបស់ទ្រង់។ នៅក្នុងឋានសួគ៌នោះមាននូវឧបការគុណគ្រប់បែបយ៉ាង។
«مَا لَا عَيْنٌ رَأَتْ، وَلَا أُذُنٌ سَمِعَتْ، وَلَا خَطَرَ عَلَى قَلْبِ بَشَرٍ»[16]،
"ភ្នែកមិនធ្លាប់បានឃើញ ត្រចៀកមិនដែលស្តាប់ឮ ហើយចិត្តមនុស្សក៏មិនធ្លាប់ស្រមៃដល់"16 អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ أُوْلَٰٓئِكَ هُمۡ خَيۡرُ ٱلۡبَرِيَّةِ 7 جَزَآؤُهُمۡ عِندَ رَبِّهِمۡ جَنَّٰتُ عَدۡنٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدٗاۖ رَّضِيَ ٱللَّهُ عَنۡهُمۡ وَرَضُواْ عَنۡهُۚ ذَٰلِكَ لِمَنۡ خَشِيَ رَبَّهُۥ 8﴾
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល អ្នកទាំងនោះហើយជាភាវៈដែលល្អបំផុត។ ការតបស្នងសម្រាប់ពួកគេនៅឯព្រះជាម្ចាស់របស់ពួកគេ គឺឋានសួគ៌អាត់និន ដែលមានទន្លេជាច្រើនហូរចេញពីក្រោម ពួកគេនឹងស្ថិតនៅទីនោះជារៀងរហូត។ អល់ឡោះបានពេញចិត្តចំពោះពួកគេ ហើយពួកគេក៏បានពេញចិត្តចំពោះទ្រង់វិញ។ ការតបស្នងនេះគឺសម្រាប់អ្នកដែលខ្លាចព្រះជាម្ចាស់របស់គេ។ [គម្ពីរគួរអាន ៩៨ ៖ ៧-៨]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿فَلَا تَعۡلَمُ نَفۡسٞ مَّآ أُخۡفِيَ لَهُم مِّن قُرَّةِ أَعۡيُنٖ جَزَآءَۢ بِمَا كَانُواْ يَعۡمَلُونَ 17﴾
ជាការពិតណាស់ គ្មានបុគ្គលណាម្នាក់ដឹងនោះឡើយ នូវអ្វីដែលគេបានរក្សាទុកសម្រាប់ពួកគេ(អ្នកមានជំនឿ)អំពីអ្វីដែលធ្វើឱ្យពួកគេគាប់ចិត្តនោះ ជាការតបស្នងចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត(ក្នុងលោកិយ)។ [គម្ពីរគួរអាន ៣២ ៖១៧]
ចំណែកឯភ្លើងនរកវិញ៖ គឺជាកន្លែងនៃទណ្ឌកម្មដែលអល់ឡោះបានរៀបចំវាសម្រាប់ពួកដែលគ្មានជំនឿ និងពួកដែលបំពាន ដែលពួកគេបានប្រឆាំងនឹងទ្រង់ និងបានល្មើសនឹងបណ្តាអ្នកនាំសាររបស់ទ្រង់។ នៅក្នុងនោះមានគ្រប់សណ្ឋាននៃទណ្ឌកម្ម និងការដាក់ទោសដែលមិនអាចនឹកស្មានដល់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿وَٱتَّقُواْ ٱلنَّارَ ٱلَّتِيٓ أُعِدَّتۡ لِلۡكَٰفِرِينَ 131﴾
ហើយចូរពួកអ្នកមានការកោតខ្លាចអំពីភ្លើងនរកដែលគេត្រៀមទុកសម្រាប់ពួកដែលគ្មានជំនឿ។ [គម្ពីរគួរអាន ៣:១៣១]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿وَقُلِ ٱلۡحَقُّ مِن رَّبِّكُمۡۖ فَمَن شَآءَ فَلۡيُؤۡمِن وَمَن شَآءَ فَلۡيَكۡفُرۡۚ إِنَّآ أَعۡتَدۡنَا لِلظَّٰلِمِينَ نَارًا أَحَاطَ بِهِمۡ سُرَادِقُهَاۚ وَإِن يَسۡتَغِيثُواْ يُغَاثُواْ بِمَآءٖ كَٱلۡمُهۡلِ يَشۡوِي ٱلۡوُجُوهَۚ بِئۡسَ ٱلشَّرَابُ وَسَآءَتۡ مُرۡتَفَقًا 29﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ សេចក្តីពិត គឺមកពីព្រះជាម្ចាស់របស់ពួកអ្នក។ ដូច្នេះ ជនណាដែលមានបំណង ចូរឱ្យគេមានជំនឿចុះ។ ជនណាដែលមានបំណងវិញ ចូរឱ្យគេប្រឆាំងចុះ។ ពិតប្រាកដណាស់ យើងបានត្រៀមទុកសម្រាប់ពួកដែលបំពាននូវភ្លើងនរកដែលមានជញ្ជាំងព័ទ្ធជុំវិញពួកគេ។ ហើយប្រសិនបើពួកគេសុំឱ្យគេផ្ដល់ទឹកឲ្យ គេនឹងផ្ដល់ទឹកឱ្យពួកគេនូវទឹកដែលប្រៀបដូចជាប្រេងកំពុងពុះ ដែលធ្វើឱ្យរលាកផ្ទៃមុខ(របស់ពួកគេ)។ គ្រឿងផឹក និងកន្លែងស្នាក់នៅរបស់ពួកគេគឺអាក្រក់បំផុត។ [អាល់កះហ្វី ១៨៖២៩]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿إِنَّ ٱللَّهَ لَعَنَ ٱلۡكَٰفِرِينَ وَأَعَدَّ لَهُمۡ سَعِيرًا 64 خَٰلِدِينَ فِيهَآ أَبَدٗاۖ لَّا يَجِدُونَ وَلِيّٗا وَلَا نَصِيرٗا 65 يَوۡمَ تُقَلَّبُ وُجُوهُهُمۡ فِي ٱلنَّارِ يَقُولُونَ يَٰلَيۡتَنَآ أَطَعۡنَا ٱللَّهَ وَأَطَعۡنَا ٱلرَّسُولَا۠ 66﴾
ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្តាសាពួកគ្មានជំនឿ និងបានត្រៀមទុកសម្រាប់ពួកគេនូវភ្លើងនរកដែលឆេះសន្ធោសន្ធៅ។ ពួកគេនឹងស្ថិតនៅក្នុងនោះជារៀងរហូត។ ពួកគេនឹងគ្មានអ្នកគាំពារ និងគ្មានអ្នកជួយឡើយ។ នៅថ្ងៃដែលមុខរបស់ពួកគេត្រូវបានដាក់ផ្កាប់នៅក្នុងភ្លើងនរក ពួកគេនឹងនិយាយថា៖ ឱខ្លួនពួកយើងអើយ! ពួកយើងគួរណាស់តែបានស្តាប់បង្គាប់អល់ឡោះ និងគោរពតាមអ្នកនាំសារ។ [គម្ពីរគួរអាន ៣៣:៦៤-៦៦]
ការមានជំនឿចំពោះថ្ងៃបរលោក គឺផ្តល់នូវផ្លែផ្កាដ៏ធំធេង ក្នុងចំណោមនោះមានដូចជា៖
ទីមួយ៖ ការចង់ធ្វើការគោរពប្រតិបត្តិ និងយកចិត្តទុកដាក់លើវា ដោយសង្ឃឹមចង់បាននូវផលតបស្នងនៅថ្ងៃនោះ។
ទីពីរ៖ ការខ្លាចរអាអំពីការប្រព្រឹត្តអំពើបាបកម្ម និងមិនពេញចិត្តនឹងវា ដោយខ្លាចអំពីទណ្ឌកម្មនៃថ្ងៃនោះ។
ទីបី៖ ជាការលួងលោមដល់អ្នកមានជំនឿចំពោះអ្វីដែលខ្លួនខកខាននៅលើលោកិយ តាមរយៈការរំពឹងទុកនូវបរមសុខ និងផលតបស្នងនៅថ្ងៃបរលោក។
ហើយពួកប្រឆាំងបានបដិសេធចំពោះការពង្រស់ឡើងវិញបន្ទាប់ពីការស្លាប់ ដោយអះអាងថា រឿងនោះគឺមិនអាចទៅរួចឡើយ។
ការអះអាងនេះគឺត្រូវបានច្រានចោល ដែលភាពមិនត្រឹមត្រូវរបស់វាត្រូវបានបញ្ជាក់ដោយច្បាប់សាសនា ឥន្ទ្រីយរូបារម្មណ៍ និងបញ្ញា។
ចំពោះផ្នែកច្បាប់សសាសនាវិញ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿زَعَمَ ٱلَّذِينَ كَفَرُوٓاْ أَن لَّن يُبۡعَثُواْۚ قُلۡ بَلَىٰ وَرَبِّي لَتُبۡعَثُنَّ ثُمَّ لَتُنَبَّؤُنَّ بِمَا عَمِلۡتُمۡۚ وَذَٰلِكَ عَلَى ٱللَّهِ يَسِيرٞ 7﴾
ពួកដែលគ្មានជំនឿបានអះអាងថា៖ ជាការពិតណាស់ ពួកគេនឹងមិនត្រូវបានគេបង្កើតឱ្យរស់ឡើងវិញឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ មិនដូច្នោះឡើយ! សូមស្បថនឹងព្រះជាម្ចាស់របស់ខ្ញុំ! ទ្រង់ប្រាកដជានឹងបង្កើតពួកអ្នកឱ្យរស់ឡើងវិញជាមិនខាន។ បន្ទាប់មក គេពិតជានឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។ ហើយនោះ គឺជារឿងងាយស្រួលបំផុតចំពោះអល់ឡោះ។ [គម្ពីរគួរអាន ៦៤:៧]
គ្រប់គម្ពីរដែលបញ្ជូនពីលើមេឃមកទាំងអស់បានឯកភាពគ្នាទៅលើរឿងនេះ។
ចំណែកឯភស្តុតាងជាក់ស្តែងវិញនោះ គឺអល់ឡោះជាម្ចាស់ពិតជាបានបង្ហាញដល់ខ្ញុំបម្រើរបស់ទ្រង់នូវការពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញនៅក្នុងលោកិយនេះ។ ហើយនៅក្នុងជំពូក(ស៊ូរ៉ោះ)អាល់ប៉ាក៏រ៉ោះ មានឧទាហរណ៍ចំនួនប្រាំអំពីរឿងនោះគឺ៖
ឧទាហរណ៍ទីមួយ៖ ក្រុមមនុស្សរបស់ព្យាការីមូសា(ម៉ូសេ) នៅពេលដែលពួកគេបាននិយាយទៅកាន់លោកថា៖
﴿...لَن نُّؤۡمِنَ لَكَ حَتَّىٰ نَرَى ٱللَّهَ جَهۡرَةٗ ...﴾
ពួកយើងនឹងមិនជឿលើអ្នកជាដាច់ខាត លុះត្រាតែពួកយើងបានឃើញអល់ឡោះផ្ទាល់នឹងភ្នែក។ [គម្ពីរគួរអាន ២:៥៥] រួចមកអល់ឡោះដ៏ខ្ពង់ខ្ពស់បានធ្វើឱ្យពួកគេស្លាប់ បន្ទាប់មកទ្រង់បានធ្វើឱ្យពួកគេរស់ឡើងវិញ។ ហើយនៅក្នុងនោះ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែលថា៖
﴿وَإِذۡ قُلۡتُمۡ يَٰمُوسَىٰ لَن نُّؤۡمِنَ لَكَ حَتَّىٰ نَرَى ٱللَّهَ جَهۡرَةٗ فَأَخَذَتۡكُمُ ٱلصَّٰعِقَةُ وَأَنتُمۡ تَنظُرُونَ 55 ثُمَّ بَعَثۡنَٰكُم مِّنۢ بَعۡدِ مَوۡتِكُمۡ لَعَلَّكُمۡ تَشۡكُرُونَ 56﴾
ហើយចូរពួកអ្នក(អម្បូរអ៊ីស្រាអែលមានការចងចាំ) នៅពេលដែលពួកអ្នកបាននិយាយថា៖ ឱមូសា! ពួកយើងនឹងមិនជឿលើអ្នកជាដាច់ខាត លុះត្រាតែពួកយើងបានឃើញអល់ឡោះផ្ទាល់នឹងភ្នែក។ ពេលនោះរន្ទះបានឆក់យកជីវិតពួកអ្នកភ្លាមៗ ខណៈដែលពួកអ្នកមើលឃើញ(ផ្ទាល់នឹងភ្នែក)។ បន្ទាប់មក ពួកយើងបានបង្កើតពួកអ្នកឡើងវិញ បន្ទាប់ពីការស្លាប់របស់ពួកអ្នក ដើម្បីឱ្យពួកអ្នកដឹងគុណ។
[គម្ពីរគួរអាន ២:៥៥-៥៦]
ឧទាហរណ៍ទីពីរ៖ នៅក្នុងរឿងរ៉ាវនៃអ្នកដែលត្រូវបានគេសម្លាប់ ដែលពួកអ៊ីស្រាអែលបានមានវិវាទគ្នាទៅវិញទៅមកអំពីរឿងរបស់គេនោះ ពេលនោះអល់ឡោះជាម្ចាស់បានបញ្ជាពួកគេឱ្យសម្លេះមេគោមួយក្បាល រួចយកផ្នែកណាមួយរបស់វាវាយទៅលើសាកសពនោះ ដើម្បីឱ្យគេ(អ្នកស្លាប់)ប្រាប់ពួកគេពីឃាតករដែលបានសម្លាប់រូបគេ។ ហើយអំពីរឿងរ៉ាវនេះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿وَإِذۡ قَتَلۡتُمۡ نَفۡسٗا فَٱدَّٰرَٰءۡتُمۡ فِيهَاۖ وَٱللَّهُ مُخۡرِجٞ مَّا كُنتُمۡ تَكۡتُمُونَ 72 فَقُلۡنَا ٱضۡرِبُوهُ بِبَعۡضِهَاۚ كَذَٰلِكَ يُحۡيِ ٱللَّهُ ٱلۡمَوۡتَىٰ وَيُرِيكُمۡ ءَايَٰتِهِۦ لَعَلَّكُمۡ تَعۡقِلُونَ 73﴾
ហើយ(ចូរពួកអ្នកចងចាំ)នៅពេលដែលពួកអ្នកបានសម្លាប់មនុស្សម្នាក់ រួចពួកអ្នកបានទម្លាក់កំហុសឱ្យអ្នកដទៃក្នុងរឿងនោះ។ តែអល់ឡោះជាអ្នកលាតត្រដាងនូវអ្វីដែលពួកអ្នកបានលាក់បាំង(ពីអំពើឃាតកម្មនោះ)។ បន្ទាប់មកយើងបានបញ្ជាថា ចូរយកផ្នែកណាមួយនៃមេគោនេះវាយទៅលើសាកសពនោះ។ ដូច្នេះដែរ អល់ឡោះបានធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ ហើយបង្ហាញសញ្ញានៃទ្រង់ដល់ពួកអ្នក ដើម្បីឱ្យពួកអ្នកចេះគិតពិចារណា។
[គម្ពីរគួរអាន ២:៧២-៧៣]
ឧទាហរណ៍ទី៣៖ នៅក្នុងរឿងរ៉ាវរបស់ពួកដែលបានចាកចេញពីលំនៅឋានរបស់ពួកគេដើម្បីរត់គេចពីសេចក្ដីស្លាប់ ខណៈដែលពួកគេមានគ្នារាប់ពាន់នាក់ ពេលនោះ អល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ក៏បានធ្វើឱ្យពួកគេស្លាប់ ក្រោយមក ទ្រង់ក៏បានប្រោសពួកគេឱ្យរស់ឡើងវិញ។ ហើយពាក់ព័ន្ធនឹងរឿងនេះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿أَلَمۡ تَرَ إِلَى ٱلَّذِينَ خَرَجُواْ مِن دِيَٰرِهِمۡ وَهُمۡ أُلُوفٌ حَذَرَ ٱلۡمَوۡتِ فَقَالَ لَهُمُ ٱللَّهُ مُوتُواْ ثُمَّ أَحۡيَٰهُمۡۚ إِنَّ ٱللَّهَ لَذُو فَضۡلٍ عَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَشۡكُرُونَ 243﴾
តើអ្នក(ព្យាការីមូហាំម៉ាត់)មិនបានដឹងអំពីរឿងរ៉ាវរបស់ពួកដែលបានចាកចេញពីលំនៅដ្ឋានរបស់ពួកគេ ខណៈដែលពួកគេមានគ្នាច្រើនរាប់ពាន់នាក់ ដោយការភ័យខ្លាចពីសេចក្តីស្លាប់ទេឬ? ពេលនោះ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ពួកគេថា៖ ចូរពួកអ្នកស្លាប់ចុះ។ ក្រោយមក ទ្រង់ក៏បានប្រោសពួកគេឱ្យរស់ឡើងវិញ។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលមានការប្រោសប្រទានបំផុតចំពោះមនុស្សលោក។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងគុណឡើយ។ [គម្ពីរគួរអាន ២:២៤៣]
ឧទាហរណ៍ទីបួន៖ គឺរឿងរ៉ាវរបស់អ្នកដែលបានឆ្លងកាត់ភូមិមួយដែលបានវិនាសហិនហោច ហើយគេបានសង្ស័យពីសមត្ថភាពរបស់អល់ឡោះជាម្ចាស់ក្នុងការធ្វើឱ្យភូមិនោះរស់ឡើងវិញ។ ហេតុនេះ អល់ឡោះជាម្ចាស់ក៏បានធ្វើឱ្យគេស្លាប់រយៈពេលមួយរយឆ្នាំ ក្រោយមក ទ្រង់ក៏បានប្រោសគេឱ្យរស់ឡើងវិញ។ ហើយអំពីរឿងនេះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿أَوۡ كَٱلَّذِي مَرَّ عَلَىٰ قَرۡيَةٖ وَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا قَالَ أَنَّىٰ يُحۡيِۦ هَٰذِهِ ٱللَّهُ بَعۡدَ مَوۡتِهَاۖ فَأَمَاتَهُ ٱللَّهُ مِاْئَةَ عَامٖ ثُمَّ بَعَثَهُۥۖ قَالَ كَمۡ لَبِثۡتَۖ قَالَ لَبِثۡتُ يَوۡمًا أَوۡ بَعۡضَ يَوۡمٖۖ قَالَ بَل لَّبِثۡتَ مِاْئَةَ عَامٖ فَٱنظُرۡ إِلَىٰ طَعَامِكَ وَشَرَابِكَ لَمۡ يَتَسَنَّهۡۖ وَٱنظُرۡ إِلَىٰ حِمَارِكَ وَلِنَجۡعَلَكَ ءَايَةٗ لِّلنَّاسِۖ وَٱنظُرۡ إِلَى ٱلۡعِظَامِ كَيۡفَ نُنشِزُهَا ثُمَّ نَكۡسُوهَا لَحۡمٗاۚ فَلَمَّا تَبَيَّنَ لَهُۥ قَالَ أَعۡلَمُ أَنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ 259﴾
ឬប្រៀបជាដូចអ្នក(អ៊ូហ្សែរ)ដែលបានឆ្លងកាត់ភូមិមួយដែលត្រូវបានបំផ្លាញខ្ទេចខ្ទីអស់(ទាំងមនុស្ស ទាំងលំនៅឋាន)។ គេនោះបានសួរថា៖ តើអល់ឡោះធ្វើឲ្យអ្នកភូមិនេះរស់ឡើងវិញយ៉ាងដូចមេ្ដចទៅ ក្រោយពីពួកគេបានស្លាប់ហើយនោះ? ពេលនោះ អល់ឡោះក៏បានធ្វើឱ្យគេស្លាប់រយៈពេលមួយរយឆ្នាំ។ ក្រោយមក ទ្រង់បានប្រោសគេឱ្យរស់ឡើងវិញ។ ទ្រង់បានសួរថា៖ តើអ្នកស្នាក់នៅទីនេះរយៈពេលប៉ុន្មានហើយ? គេបានឆ្លើយថា៖
ខ្ញុំនៅទីនេះរយៈពេលមួយថ្ងៃ ឬតិចជាងមួយថ្ងៃ។ ទ្រង់ក៏បានតបវិញថា៖ ផ្ទុយទៅវិញ អ្នកនៅទីនេះរយៈពេលមួយរយឆ្នាំហើយ។ ចូរអ្នកមើលទៅកាន់ម្ហូបអាហារ និងភេសជ្ជៈរបស់អ្នក តើវាមានប្រែប្រួលទេ? ហើយចូរអ្នកមើលទៅកាន់សត្វលារបស់អ្នក។ (យើងធ្វើដូច្នេះ)គឺដើម្បីយើងយកអ្នកធ្វើជាភស្ដុតាងសម្រាប់មនុស្សលោក។
ហើយចូរអ្នកមើលទៅឆ្អឹងទាំងនោះ តើយើងផ្គុំវាចូលគ្នាយ៉ាងដូចម្តេច បន្ទាប់ពីយើងស្រោបវាដោយសាច់វិញនោះ?
នៅពេលដែលការពិតបានបញ្ជាក់យ៉ាងច្បាស់ដល់គេបែបនេះ គេក៏និយាយថា៖ (ពេលនេះ)ខ្ញុំដឹងហើយថា ពិតប្រាកដណាស់ អល់ឡោះទ្រង់មានអានុភាពលើអី្វៗទាំងអស់។
[គម្ពីរគួរអាន ២:២៥៩]
ឧទាហរណ៍ទីប្រាំ៖ នៅក្នុងរឿងរ៉ាវរបស់ព្យាការីអ៊ីព្រហ៊ីម ដែលជាមិត្ដសម្លាញ់របស់អល់ឡោះ នៅពេលដែលគាត់បានសួរអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់ សុំឱ្យទ្រង់បង្ហាញគាត់ថាតើទ្រង់ប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញដោយរបៀបណា។ ពេលនោះ អល់ឡោះជាម្ចាស់បានបញ្ជាឱ្យគាត់សំឡះសត្វបក្សីចំនួនបួនក្បាល រួចបំបែកពួកវាជាបំណែកៗដាក់នៅលើភ្នំនានាដែលនៅជុំវិញគាត់ បន្ទាប់មកឱ្យគាត់ស្រែកហៅពួកវា។ នោះបំណែកទាំងនោះក៏បានរួមផ្គុំចូលគ្នាវិញ ហើយពួកវាក៏បានហើរមកកាន់អ៊ីព្រហ៊ីមយ៉ាងលឿន។ ហើយអំពីរឿងនោះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿وَإِذۡ قَالَ إِبۡرَٰهِـۧمُ رَبِّ أَرِنِي كَيۡفَ تُحۡيِ ٱلۡمَوۡتَىٰۖ قَالَ أَوَلَمۡ تُؤۡمِنۖ قَالَ بَلَىٰ وَلَٰكِن لِّيَطۡمَئِنَّ قَلۡبِيۖ قَالَ فَخُذۡ أَرۡبَعَةٗ مِّنَ ٱلطَّيۡرِ فَصُرۡهُنَّ إِلَيۡكَ ثُمَّ ٱجۡعَلۡ عَلَىٰ كُلِّ جَبَلٖ مِّنۡهُنَّ جُزۡءٗا ثُمَّ ٱدۡعُهُنَّ يَأۡتِينَكَ سَعۡيٗاۚ وَٱعۡلَمۡ أَنَّ ٱللَّهَ عَزِيزٌ حَكِيمٞ 260﴾
ហើយ(ចូរចងចាំ)នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានពោលថា៖ ឱព្រះជាម្ចាស់! សូមទ្រង់មេត្ដាបង្ហាញឱ្យខ្ញុំបានឃើញផង ថាតើទ្រង់ប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញដោយរបៀបណា? ទ្រង់បានមានបន្ទូលថា៖ តើអ្នកមិនទាន់ជឿ(លើរឿងនេះ)ទេឬ? គាត់ឆ្លើយថា៖ មិនដូច្នោះឡើយ ប៉ុន្តែ គឺដើម្បីឱ្យចិត្ដរបស់ខ្ញុំកាន់តែមានភាពនឹងនរ(ជឿជាក់)ថែមទៀតប៉ុណ្ណោះ។ ទ្រង់ក៏បានមានបន្ទូលថា៖ ដូច្នេះ ចូរអ្នកយកសត្វបក្សីចំនួនបួនក្បាល ហើយចិញ្ច្រាំវាបញ្ចូលគ្នា រួចមក ចូរអ្នកយកបំណែកនីមួយៗអំពីសាច់នោះទៅដាក់តាមភ្នំនីមួយៗ(ផ្សេងៗគ្នា)។ បន្ទាប់មក ចូរអ្នកស្រែកហៅពួកវាចុះ នោះពួកវានឹងហើរមកកាន់អ្នកវិញជាមិនខាន។ ហើយចូរអ្នក(ឱអ៊ីព្រហ៊ីម)ដឹងចុះថា ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។ [គម្ពីរគួរអាន ២:២៦០]
ទាំងនេះគឺជាឧទាហរណ៍ជាក់ស្តែងដែលបានកើតឡើងពិតៗ ដែលបញ្ជាក់ពីលទ្ធភាពនៃការពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញ។ ហើយកន្លងមកក៏មានការបញ្ជាក់រួចមកហើយដែរអំពីអច្ឆរិយភាពដែលអល់ឡោះជាម្ចាស់បានប្រទានឱ្យព្យាការីអ៊ីសា កូនប្រុសរបស់នាងម៉ារីយ៉ាំ នៅក្នុងការពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញ និងការបញ្ចេញពួកគេចេញពីក្នុងផ្នូររបស់ពួកគេ ដោយមានការអនុញ្ញាតពីអល់ឡោះជាម្ចាស់។
ចំណែកឯភស្តុតាងផ្អែកលើបញ្ញា គឺមានពីរយ៉ាង៖
ទីមួយគឺ៖ អល់ឡោះជាម្ចាស់ជាអ្នកដែលបានផ្ដើមបង្កើតមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលមាននៅក្នុងវាទាំងពីរដោយគ្មានគំរូពីមុនឡើយ។ ហើយអ្នកដែលមានអានុភាពលើការផ្ដើមបង្កើត(លើកដំបូង)នោះ គឺមិនអសមត្ថភាពក្នុងការបង្កើតវាឡើងវិញម្ដងទៀតឡើយ។ អល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់មានបន្ទូលថា៖
﴿وَهُوَ ٱلَّذِي يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ وَهُوَ أَهۡوَنُ عَلَيۡهِۚ...﴾
ហើយទ្រង់គឺជាអ្នកផ្តើមបង្កើតសត្វលោក។ បន្ទាប់មក ទ្រង់បានបង្កើតវាឡើងវិញម្តងទៀត ហើយវាជារឿងងាយស្រួលបំផុតសម្រាប់ទ្រង់។ [គម្ពីរគួរអាន ៣០:២៧]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿...كَمَا بَدَأۡنَآ أَوَّلَ خَلۡقٖ نُّعِيدُهُۥۚ وَعۡدًا عَلَيۡنَآۚ إِنَّا كُنَّا فَٰعِلِينَ﴾
ដូចដែលយើងបានផ្តើមបង្កើតពួកគេកាលពីដំបូងនោះដែរ យើងនឹងបង្កើតពួកគេម្តងទៀត។ ជាការសន្យារបស់យើងដ៏ពិតប្រាកដ។ ជាការពិតណាស់ យើងគឺជាអ្នកដែលធ្វើ(តាមការសន្យា)។ [គម្ពីរគួរអាន ២១:១០៤]
ហើយទ្រង់បានមានបន្ទូលបញ្ជាឲ្យឆ្លើយតបទៅកាន់អ្នកដែលបានប្រឆាំងនឹងការធ្វើឲ្យឆ្អឹងរស់ឡើងវិញ ខណៈដែលវាបានពុកផុយថា៖
﴿قُلۡ يُحۡيِيهَا ٱلَّذِيٓ أَنشَأَهَآ أَوَّلَ مَرَّةٖۖ وَهُوَ بِكُلِّ خَلۡقٍ عَلِيمٌ 79﴾
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបថា៖ អ្នកដែលអាចឱ្យវារស់ឡើងវិញនោះ គឺអ្នកដែលបានបង្កើតវាពីដំបូងនោះឯង។ ហើយទ្រង់មហាដឹងបំផុតនូវរាល់ភាវៈទាំងអស់។ [គម្ពីរគួរអាន ៣៦:៧៨-៧៩]
ទីពីរ៖ គឺដីដែលស្លាប់គ្មានជីជាតិ ដោយគ្មានរុក្ខជាតិបៃតងដុះនៅលើវាសោះឡើយ រួចទ្រង់ក៏បានបញ្ចុះទឹកភ្លៀងមកលើវា ហើយវា(ដី)ក៏រស់រានមានជីវិតឡើងវិញ និងមានរុក្ខជាតិបៃតងស្រស់ស្អាតគ្រប់ប្រភេទដុះលូតលាស់នៅលើវា។ ហើយអ្នកដែលមានសមត្ថភាពធ្វើឲ្យវា(ដី)រស់ឡើងវិញបន្ទាប់ពីវាបានស្លាប់ហើយនោះ ក៏ជាអ្នកដែលមានសមត្ថភាពធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញដែរ។ អល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថា៖
﴿وَمِنۡ ءَايَٰتِهِۦٓ أَنَّكَ تَرَى ٱلۡأَرۡضَ خَٰشِعَةٗ فَإِذَآ أَنزَلۡنَا عَلَيۡهَا ٱلۡمَآءَ ٱهۡتَزَّتۡ وَرَبَتۡۚ إِنَّ ٱلَّذِيٓ أَحۡيَاهَا لَمُحۡيِ ٱلۡمَوۡتَىٰٓۚ إِنَّهُۥ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ 39﴾
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ផងដែរ គឺពិតណាស់អ្នកបានឃើញផែនដីរាំងស្ងួត។ តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងទៅលើវា វាក៏រស់រានមានជីវិត និងមានរុក្ខជាតិដុះឡើង។ ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឱ្យវា(ដី)មានជីវិតឡើងវិញ(មានរុក្ខជាតិដុះ) គឺពិតជាអ្នកដែលអាចធ្វើឱ្យអ្នកដែលស្លាប់រស់ឡើងវិញផងដែរ។ ពិតប្រាកដណាស់ ទ្រង់មហាមានអានុភាពលើអ្វីៗទាំងអស់។ [គម្ពីរគួរអាន ៤១:៣៩]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿وَنَزَّلۡنَا مِنَ ٱلسَّمَآءِ مَآءٗ مُّبَٰرَكٗا فَأَنۢبَتۡنَا بِهِۦ جَنَّٰتٖ وَحَبَّ ٱلۡحَصِيدِ 9 وَٱلنَّخۡلَ بَاسِقَٰتٖ لَّهَا طَلۡعٞ نَّضِيدٞ 10 رِّزۡقٗا لِّلۡعِبَادِۖ وَأَحۡيَيۡنَا بِهِۦ بَلۡدَةٗ مَّيۡتٗاۚ كَذَٰلِكَ ٱلۡخُرُوجُ 11﴾
ហើយយើងបានបញ្ចុះពីលើមេឃនូវទឹក(ភ្លៀង)ដែលប្រកបដោយពរជ័យ។ ហើយតាមរយៈទឹកភ្លៀងនេះ យើងបានបណ្តុះចេញនូវចម្ការដំណាំជាច្រើន និងគ្រាប់ធញ្ញជាតិដែលអាចច្រូតកាត់(ប្រមូលផល)បាន។ និងដើមល្មើដ៏ខ្ពស់ ដែលមានចង្កោមផ្លែជាច្រើន ចាក់ស្រែះលើគ្នាជាជួរ។ ជាលាភសក្ការៈសម្រាប់ខ្ញុំរបស់អល់ឡោះ។ ហើយយើងបានធ្វើឱ្យដីដែលស្លាប់(គ្មានជីជាតិ)មានជីវិត(មានជីជាតិ)ឡើងវិញតាមរយៈវា។ ដូច្នេះដែរ យើងបានធ្វើឱ្យពួកអ្នករស់ឡើងវិញ(នៅថ្ងៃបរលោក)។ [គម្ពីរគួរអាន ៥០:៩-១១]
ហើយអ្វីដែលជាប់ទាក់ទងជាមួយនឹងជំនឿចំពោះថ្ងៃបរលោកនោះគឺ ការជឿចំពោះអ្វីគ្រប់យ៉ាងដែលនឹងកើតឡើងបន្ទាប់ពីការស្លាប់ ដូចជា៖
(ក) ភាពវឹកវរក្នុងផ្នូរ ៖ ពោលគឺ ការសួរចម្លើយអ្នកស្លាប់អំពីម្ចាស់របស់គេ សាសនារបស់គេ និងអ្នកនាំសាររបស់គេ បន្ទាប់ពីគេបញ្ចុះសពរួច។ ពេលនោះ អល់ឡោះនឹងពង្រឹងដល់បណ្ដាអ្នកដែលមានជំនឿនឹងពាក្យពេចន៍ដែលរឹងមាំ នោះរូបគេនឹងអាចឆ្លើយថា ៖ «ម្ចាស់របស់ខ្ញុំគឺអល់ឡោះ សាសនារបស់ខ្ញុំគឺសាសនាឥស្លាម និងអ្នកនាំសាររបស់ខ្ញុំគឺមូហាំម៉ាត់ (សូមអល់ឡោះប្រទានពរជ័យ និងសុខសន្តិភាពដល់លោក»។ ហើយអល់ឡោះធ្វើឱ្យពួកដែលបំពានវងេ្វង រួចអ្នកដែលគ្មានជំនឿក៏និយាយថា៖ ហ្អា.. ហ្អា.. ខ្ញុំមិនដឹងទេ ហើយអ្នកពុតត្បុត(មូណាហ្វិក) ឬអ្នកដែលមានការស្ទាក់ស្ទើរក៏និយាយថា៖ ខ្ញុំមិនដឹងទេ ខ្ញុំបានឮពួកមនុស្សនិយាយនូវរឿងអ្វីមួយ ខ្ញុំក៏បាននិយាយតាមដែរ។
(ខ) ទណ្ឌកម្ម និងបរមសុខនៅក្នុងផ្នូរ៖ ដែល(ទណ្ឌកម្ម)គឺសម្រាប់ពួកអ្នកបំពានដែលជាពួកពុតត្បុត និងពួកប្រឆាំង។ អល់ឡោះជាម្ចាស់ដ៏បានមានបន្ទូលថា៖
﴿...وَلَوۡ تَرَىٰٓ إِذِ ٱلظَّٰلِمُونَ فِي غَمَرَٰتِ ٱلۡمَوۡتِ وَٱلۡمَلَٰٓئِكَةُ بَاسِطُوٓاْ أَيۡدِيهِمۡ أَخۡرِجُوٓاْ أَنفُسَكُمُۖ ٱلۡيَوۡمَ تُجۡزَوۡنَ عَذَابَ ٱلۡهُونِ بِمَا كُنتُمۡ تَقُولُونَ عَلَى ٱللَّهِ غَيۡرَ ٱلۡحَقِّ وَكُنتُمۡ عَنۡ ءَايَٰتِهِۦ تَسۡتَكۡبِرُونَ﴾
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកបំពានទាំងនោះក្នុងពេលដែលពួកគេជិតស្លាប់ ខណៈម៉ាឡាអ៊ីកាត់លូកដៃរបស់ពួកគេទៅកាន់ពួកនោះ(ដើម្បីដកហូតព្រលឹង)។ (ម៉ាឡាអ៊ីកាត់បាននិយាយថា៖) ចូរពួកឯង(ព្រលឹង)ចេញពីខ្លួនមក! នៅថ្ងៃនេះ គេនឹងតបស្នងដល់ពួកអ្នកនូវទណ្ឌកម្មដ៏អាម៉ាស់បំផុតដោយសារតែអ្វីដែលពួកអ្នកធ្លាប់បាននិយាយ(ប្រឌិតកុហក)ទៅលើអល់ឡោះខុសពីការពិត ហើយពួកអ្នកធ្លាប់បានក្អេងក្អាង(មិនជឿ)ចំពោះបណ្តាភស្តុតាងទាំងឡាយរបស់ទ្រង់។ [គម្ពីរគួរអាន ៦:៩៣]
ទ្រង់បានមានបន្ទូលអំពីក្រុមមនុស្សរបស់ហ្វៀរអោនថា៖
﴿ٱلنَّارُ يُعۡرَضُونَ عَلَيۡهَا غُدُوّٗا وَعَشِيّٗاۚ وَيَوۡمَ تَقُومُ ٱلسَّاعَةُ أَدۡخِلُوٓاْ ءَالَ فِرۡعَوۡنَ أَشَدَّ ٱلۡعَذَابِ 46﴾
(ក្រោយពេលពួកគេស្លាប់)ភ្លើងនរកត្រូវបានគេយកមកបង្ហាញពួកគេទាំងព្រឹកទាំងល្ងាច។ ហើយនៅថ្ងៃដែលថ្ងៃបរលោកកើតឡើង (អល់ឡោះបានបញ្ជាម៉ាឡាអ៊ីកាត់ថា៖) ចូរពួកអ្នកបញ្ចូលបក្សពួកហ្វៀរអោនទៅក្នុងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចុះ។ [គម្ពីរគួរអាន ៤០:៤៦]
ហើយនៅក្នុងសហេស មូស្លីម អំពី ហ្សេទ ពិន សាពីត رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
«فَلَوْلَا أَنْ لَا تَدَافَنُوا لَدَعَوْتُ اللَّهَ أَنْ يُسْمِعَكُمْ مِنْ عَذَابِ الْقَبْرِ الَّذِي أَسْمَعُ مِنْهُ»
“បើមិនខ្លាចថាពួកអ្នកនឹងមិនបញ្ចុះសពគ្នាទៅវិញទៅមកទេនោះ ខ្ញុំពិតជាបានបួងសួងសុំចំពោះអល់ឡោះឲ្យទ្រង់ធ្វើឱ្យពួកអ្នកបានលឺនូវទារុណកម្មក្នុងផ្នូរដែលខ្ញុំកំពុងលឺវានោះ”។ បន្ទាប់មក លោកបានបែរមុខ ហើយបានមានប្រសាសន៍ថា៖
«تَعَوَّذُوا بِاللَّهِ مِنْ عَذَابِ النَّارِ».
«ចូរពួកអ្នកសុំការជ្រកកោនពីអល់ឡោះអំពីទណ្ឌកម្មនៃភ្លើងនរក»។ ពួកគេបាននិយាយថា៖ «យើងខ្ញុំសូមជ្រកកោននឹងអល់ឡោះឱ្យរួចផុតពីទារុណកម្មនរក»។ លោកបានមានបន្ទូលថា៖
«تَعَوَّذُوا بِاللَّهِ مِنْ عَذَابِ الْقَبْرِ»
“ចូរពួកអ្នកសុំពីអល់ឡោះឲ្យបញ្ជៀសពីទណ្ឌកម្មនៅក្នុងផ្នូរ” ពួកគេបានពោលថា៖ យើងខ្ញុំសូមជ្រកកោននឹងអល់ឡោះជាម្ចាស់ឱ្យផុតអំពីទណ្ឌកម្មក្នុងផ្នូរ។ លោកបានតបថា៖
«تَعَوَّذُوا بِاللَّهِ مِنَ الْفِتَنِ، مَا ظَهَرَ مِنْهَا وَمَا بَطَنَ»
«ចូរពួកអ្នកសុំការបញ្ចៀសពីអល់ឡោះឱ្យរួចផុតពីបណ្តាភាពវឹកវរ ទាំងដែលវាកើតឡើងជាចំហ និងកំបាំង» ពួកគេបានពោលថា៖ «ពួកយើងសុំពីអល់ឡោះឲ្យទ្រង់បញ្ចៀសពីភាពវឹកវរទាំងឡាយ ទាំងដែលជាក់ស្តែង និងដែលលាក់កំបាំង»។ លោកបានពោលថា៖
«تَعَوَّذُوا بِاللَّهِ مِنْ فِتْنَةِ الدَّجَّالِ»
«ចូរពួកអ្នកសុំពីអល់ឡោះឲ្យបញ្ជៀសពីភាពវឹកវររបស់ហ្ទាច់ហ្ជាល» ពួកគេបាននិយាយថា៖ យើងខ្ញុំសុំពីអល់ឡោះឲ្យទ្រង់បញ្ចៀសពីភាពវឹកវរនៃអាត់ហ្ទាច់ហ្ជាល់17។
ចំណែកឯបរមសុខនៅក្នុងផ្នូរវិញ គឺសម្រាប់បណ្ដាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ អល់ឡោះបានមានបន្ទូលថា៖
﴿إِنَّ ٱلَّذِينَ قَالُواْ رَبُّنَا ٱللَّهُ ثُمَّ ٱسۡتَقَٰمُواْ تَتَنَزَّلُ عَلَيۡهِمُ ٱلۡمَلَٰٓئِكَةُ أَلَّا تَخَافُواْ وَلَا تَحۡزَنُواْ وَأَبۡشِرُواْ بِٱلۡجَنَّةِ ٱلَّتِي كُنتُمۡ تُوعَدُونَ 30﴾
ពិតប្រាកដណាស់ បណ្តាអ្នកដែលនិយាយថា៖ “ព្រះជាម្ចាស់របស់ពួកយើង គឺអល់ឡោះ” ក្រោយមកគេបានប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួន(តាមក្បួនច្បាប់របស់ទ្រង់)នោះ ម៉ាឡាអ៊ីកាត់នឹងចុះមកកាន់ពួកគេ(នៅពេលហៀបនឹងស្លាប់ ដោយពោលថា៖) សូមពួកអ្នកកុំខ្លាច និងកុំមានទុក្ខព្រួយឱ្យសោះ។ ហើយសូមពួកអ្នករីករាយនឹងឋានសួគ៌ដែលគេធ្លាប់បានសន្យាសម្រាប់ពួកអ្នកចុះ។
[គម្ពីរគួរអាន ៤១:៣០]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿فَلَوۡلَآ إِذَا بَلَغَتِ ٱلۡحُلۡقُومَ 83 وَأَنتُمۡ حِينَئِذٖ تَنظُرُونَ 84 وَنَحۡنُ أَقۡرَبُ إِلَيۡهِ مِنكُمۡ وَلَٰكِن لَّا تُبۡصِرُونَ 85 فَلَوۡلَآ إِن كُنتُمۡ غَيۡرَ مَدِينِينَ 86 تَرۡجِعُونَهَآ إِن كُنتُمۡ صَٰدِقِينَ 87 فَأَمَّآ إِن كَانَ مِنَ ٱلۡمُقَرَّبِينَ 88 فَرَوۡحٞ وَرَيۡحَانٞ وَجَنَّتُ نَعِيمٖ 89﴾
ហេតុអ្វីបានជាពួកអ្នកមិន(ធ្វើឱ្យជីវិតត្រឡប់មកវិញ)នៅពេលដែលវាបានទៅដល់បំពង់ក ខណៈពេលដែលពួកអ្នកកំពុងសម្លឹងមើលនោះ? ហើយម៉ាឡាអ៊ីកាត់របស់យើងនៅជិតគេជាងពួកអ្នកទៅទៀត ប៉ុន្តែពួកអ្នកមើលមិនឃើញឡើយ។ ដូច្នេះប្រសិនបើពួកអ្នកធ្លាប់គិតថា គ្មានការជំនុំជំរះទេនោះ ហេតុអ្វីបានជាពួកអ្នក មិនធ្វើឱ្យវាត្រឡប់ទៅក្នុងខ្លួនវិញ ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយការពិតនោះ ហើយប្រសិនបើអ្នកស្លាប់នោះនៅជិតនឹងអល់ឡោះ ក្ដីមេត្ដាករុណា និងលាភសក្ការៈដ៏ល្អប្រពៃ ហើយនិង ឋានសួគ៌ណាអ៊ីម(គឺសម្រាប់ពួកគេ)។
[គម្ពីរគួរអាន ៥៦:៨៣-៨៩]
អំពី អាល់ហ្ពារ៉ក ពិន អាហ្ស៊ិប رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ទាក់ទងនឹងអ្នកមានជំនឿ នៅពេលដែលរូបគេបានឆ្លើយតបនឹងម៉ាឡាអ៊ីកាត់ទាំងពីរនៅក្នុងផ្នូររបស់គេថា៖
«يُنَادِي مُنَادٍ مِنَ السَّمَاءِ: أَنْ صَدَقَ عَبْدِي، فَافْرِشُوهُ مِنَ الْجَنَّةِ، وَأَلْبِسُوهُ مِنَ الْجَنَّةِ، وَافْتَحُوا لَهُ بَابًا إِلَى الْجَنَّةِ، قَالَ: فَيَأْتِيهِ مِنْ رَوْحِهَا وَطِيبِهَا، وَيُفْسَحُ لَهُ فِي قَبْرِهِ مَدَّ بَصَرِهِ»
«មានអ្នកប្រកាសម្នាក់បានប្រកាសពីលើមេឃមកថា៖ ខ្ញុំបម្រើរបស់យើងបានឆ្លើយត្រឹមត្រូវហើយ។ ចូរពួកអ្នកក្រាលកម្រាលពីឋានសួគ៌ឱ្យគេ ហើយស្លៀកពាក់ឱ្យគេនូវសម្លៀកបំពាក់ពីឋានសួគ៌ និងបើកទ្វារមួយទៅកាន់ឋានសួគ៌ឱ្យគេ។ (ព្យាការី)លោកបានមានប្រសាសន៍បន្តថា៖ ពេលនោះ ខ្យល់ត្រជាក់និងក្លិនដ៏ក្រអូបពីឋានសួគ៌ក៏បានមកដល់គេ ហើយផ្នូររបស់គេក៏ត្រូវបានគេពង្រីកឱ្យធំទូលាយមានចំងាយដែលកែវភ្នែករបស់គេសម្លឹងទៅដល់»
រាយការណ៍ដោយ៖ អះម៉ាត់ និងអាពូហ្ទាវូទ នៅក្នុងហាទីស្ហដ៏វែងមួយ18។
ហើយពិតណាស់ ក្រុមមួយចំនួនបានវង្វេង ដោយពួកគេបានបដិសេធនឹងទណ្ឌកម្មនៅក្នុងផ្នូរ និងភាពសុខសាន្តនៅក្នុងនោះ ដោយអះអាងថា រឿងនោះគឺមិនអាចទៅរួចឡើយ ដោយសារតែវាផ្ទុយនឹងការពិតជាក់ស្តែង។ ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ប្រសិនបើគេគាស់សាកសពនៅក្នុងផ្នូររបស់គេឡើងមើល គេនឹងប្រទះឃើញវាស្ថិតនៅក្នុងសភាពដើមរបស់វាដដែល ហើយផ្នូរនោះក៏មិនបានប្រែប្រួលទៅជាធំទូលាយ ឬក៏ចង្អៀតនោះឡើយ។
ការអះអាងនេះគឺត្រូវបានច្រានចោល តាមច្បាប់សាសនា ឥន្ទ្រីយរូបារម្មណ៍ និងបញ្ញា៖
តាមច្បាប់សាសនាវិញ គឺមានអត្ថបទភស្តុតាងជាច្រើនបានបញ្ជាក់រួចមកហើយអំពីទណ្ឌកម្ម និងបរមសុខនៅក្នុងផ្នូរ។
ហើយនៅក្នុងសៀវភៅសហេស ពូខរី ពីហាទីស្ហរបស់លោក អ៊ីបនូ អាប់បាស (សូមអល់ឡោះប្រទាននូវការពេញចិត្តចំពោះលោកទាំងពីរ) បានរៀបរាប់ថា៖ «ណាពី ﷺ លោកបានចេញពីសួនច្បារមួយកន្លែងនៃទីក្រុងម៉ាឌីណះ រួចលោកបានឮសំឡេងមនុស្សពីរនាក់ដែលកំពុងត្រូវបានគេដាក់ទណ្ឌកម្មនៅក្នុងផ្នូររបស់ពួកគេទាំងពីរ»។ ហើយលោកបានរៀបរាប់ហាទីសនោះបន្តទៀត ដែលនៅក្នុងនោះមានលើកឡើងថា៖
«أَنَّ أَحَدَهُمَا كَانَ لَا يَسْتَتِرُ مِنَ الْبَوْلِ»
ម្នាក់ក្នុងចំណោមពួកគេទាំងពីរ គឺមិនការពារខ្លួនពីទឹកនោមឡើយ។ រីឯក្នុងសេចក្តីរាយការណ៍ផ្សេងទៀត៖
«مِنْ بَوْلِهِ»
ពីទឹកនោមរបស់គេ។
«وَأَنَّ الْآخَرَ كَانَ يَمْشِي بِالنَّمِيمَةِ»،
ចំណែកឯម្នាក់ទៀត គឺតែងតែដើរនិយាយចាក់រុក ញុះញង់។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍របស់មូស្លីមវិញ៖
«لَا يَسْتَنْزِهُ مِنَ الْبَوْلِ»[19].
“រូបគេមិនបានសម្អាតខ្លួនពីទឹកនោមទេ”។19
ចំណែកឯផ្នែកឥន្ទ្រីយរូបារម្មណ៍វិញ គឺអ្នកគេងលក់យល់សប្តិឃើញថា ខ្លួនស្ថិតនៅក្នុងទីកន្លែងមួយដ៏ធំទូលាយគួរឱ្យរីករាយ ហើយកំពុងតែសប្បាយរីករាយនៅទីនោះ ឬក៏ខ្លួនស្ថិតនៅក្នុងទីកន្លែងមួយដ៏ចង្អៀតគួរឱ្យខ្លាច
ហើយកំពុងតែឈឺចាប់នៅទីនោះ ហើយជួនកាលគេក៏ភ្ញាក់ពីដំណេកដោយសារតែអ្វីដែលខ្លួនបានឃើញនោះ។
ទោះបីជាយ៉ាងនោះក៏ដោយ ក៏រូបគេនៅតែស្ថិតនៅលើគ្រែនៅក្នុងបន្ទប់របស់គេដដែល ហើយការគេងលក់គឺជាបងប្អូននឹងសេចក្តីស្លាប់ ដោយហេតុនេះហើយ អល់ឡោះជាម្ចាស់បានហៅវាថា “ជាការស្លាប់” ដូចដែលទ្រង់បានមានបន្ទូលថា៖
﴿ٱللَّهُ يَتَوَفَّى ٱلۡأَنفُسَ حِينَ مَوۡتِهَا وَٱلَّتِي لَمۡ تَمُتۡ فِي مَنَامِهَاۖ فَيُمۡسِكُ ٱلَّتِي قَضَىٰ عَلَيۡهَا ٱلۡمَوۡتَ وَيُرۡسِلُ ٱلۡأُخۡرَىٰٓ إِلَىٰٓ أَجَلٖ مُّسَمًّى...﴾
អល់ឡោះជាម្ចាស់ជាអ្នកដកយកជីវិតទាំងឡាយនៅពេលដែលគេស្លាប់ ហើយ(ជាអ្នកដកយកជីវិត)អ្នកដែលមិនទាន់ស្លាប់នៅពេលដែលគេគេងលង់លក់ផងដែរ ដោយទ្រង់ឃាត់ទុកព្រលឹងទាំងឡាយណាដែលទ្រង់បានកំណត់ឱ្យគេស្លាប់ ហើយទ្រង់បញ្ជូន(ព្រលែង)ព្រលឹងផ្សេងទៀត(ដែលមិនទាន់កំណត់ឱ្យស្លាប់) រហូតដល់ពេលវេលាដែលបានកំណត់... [គម្ពីរគួរអាន ៣៩:៤២]
ចំណែកឯបញ្ញាវិញ៖ ពិតណាស់ អ្នកដែលគេងលក់នៅក្នុងដំណេករបស់ខ្លួន គឺយល់សប្តិឃើញសុបិនពិតដែលស្របទៅនឹងការពិតជាក់ស្តែង ហើយជួនកាលគេក៏យល់សប្តិឃើញព្យាការី(ស.អ.វ)ក្នុងទម្រង់ពិតរបស់លោក។
ហើយអ្នកណាដែលបានឃើញលោកក្នុងទម្រង់ពិតរបស់លោក គឺពិតជាបានឃើញលោកពិតប្រាកដមែន។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលកំពុងគេងនោះគឺស្ថិតនៅក្នុងបន្ទប់របស់គេ នៅលើគ្រែរបស់គេ ដែលឆ្ងាយពីអ្វីដែលគេបានឃើញ។
ដូច្នេះ ប្រសិនបើរឿងនេះអាចទៅរួចនៅក្នុងកិច្ចការលោកិយទៅហើយ តើវាមិនអាចទៅរួចនៅក្នុងកិច្ចការថ្ងៃបរលោកទេឬ?
ចំណែកឯការដែលពួកគេពឹងផ្អែកទៅលើការអះអាងរបស់ពួកគេនោះ គឺ(ការដែលពួកគេអះអាង)ថា ប្រសិនបើគេធ្វើការពិនិត្យមើលអ្នកដែលស្លាប់នៅក្នុងផ្នូររបស់គេ គេនឹងឃើញរូបគេស្ថិតក្នុងសភាពដូចដើមដដែល ហើយផ្នូរនោះក៏មិនមានការប្រែប្រួលទៅជាធំទូលាយ ឬក៏ចង្អៀតនោះឡើយ។ ដូចនេះ ចម្លើយឆ្លើយតបទៅនឹងការអះអាងនេះគឺមានច្រើនផ្នែក ដែលក្នុងនោះរួមមាន៖
ទីមួយ៖ មិនត្រូវបានអនុញ្ញាតឱ្យប្រឆាំងនឹងអ្វីដែលច្បាប់ឥស្លាមបានចែងដោយផ្អែកលើភាពមិនច្បាស់លាស់ដែលគ្មានមូលដ្ឋានទាំងនេះឡើយ ដែលប្រសិនបើអ្នកប្រឆាំងបានពិចារណាយ៉ាងល្អិតល្អន់នូវអ្វីដែលច្បាប់ឥស្លាមបានចែង នោះគេពិតជានឹងដឹងអំពីភាពមិនត្រឹមត្រូវនៃភាពមិនច្បាស់លាស់ទាំងនេះ។ ហើយត្រូវបានគេនិយាយថា៖
ហើយមានអ្នកបន្ទោសនូវពាក្យសម្តីដ៏ត្រឹមត្រូវជាច្រើន
ហើយគុណវិបត្តិរបស់វាគឺបណ្តាលមកពីការយល់ដឹងដ៏ខ្សោយ។
ទីពីរ៖ ពិតណាស់ ស្ថានភាពនភក្នុងទីប៊ើរហ្សះ(ទីឃុំវិញ្ញាណ) គឺស្ថិតក្នុងចំណោមបណ្ដាប្រការអាថ៌កំបាំងដែលឥន្ទ្រីយរូបារម្មណ៍មិនអាចស្វែងយល់បានឡើយ។ ហើយប្រសិនបើវាអាចត្រូវបានគេស្វែងយល់តាមរយៈឥន្ទ្រីយរូបារម្មណ៍បាន នោះផលប្រយោជន៍នៃការមានជំនឿនឹងប្រការអាថ៌កំបាំងពិតជានឹងបាត់បង់ ហើយបណ្ដាអ្នកមានជំនឿនឹងប្រការអាថ៌កំបាំង និងពួកអ្នកបដិសេធ ក៏នឹងក្លាយជាស្មើគ្នាក្នុងការជឿជាក់ចំពោះវាដែរ។
ទីបី៖ ពិតណាស់ ទណ្ឌកម្ម បរមសុខ ភាពធំទូលាយ និងភាពចង្អៀតនៅក្នុងផ្នូរ គឺមានតែសពប៉ុណ្ណោះដែលអាចដឹងបាន ដោយអ្នកផ្សេងទៀតមិនអាចដឹងបានឡើយ។ ហើយរឿងនេះគឺប្រៀបដូចជាមនុស្សដែលកំពុងដេកលក់បានយល់សប្តិឃើញថា ខ្លួនស្ថិតនៅក្នុងទីកន្លែងមួយដ៏ចង្អៀត និងគួរឱ្យខ្លាច ឬនៅក្នុងទីកន្លែងមួយដ៏ធំទូលាយ និងរីករាយ ខណៈដែលអ្នកដែលនៅជុំវិញគេវិញ គឺមិនបានឃើញហើយក៏មិនមានអារម្មណ៍ដឹងពីរឿងនោះដែរ។ ជាការពិតណាស់ ណាពី ﷺ លោកធ្លាប់ទទួលបានវ៉ាហ៊ី ខណៈដែលលោកស្ថិតនៅក្នុងចំណោមក្រុមសហការីរបស់លោក ដោយលោកបានឮវ៉ាហ៊ីនោះ ក៏ប៉ុន្តែក្រុមសហការីមិនបានឮវាឡើយ។ ហើយជួនកាល ម៉ាឡាអ៊ីកាត់បានតំណែងខ្លួនជាបុរសម្នាក់ រួចនិយាយទៅកាន់លោក ខណៈដែលក្រុមសហការីមិនបានឃើញម៉ាឡាអ៊ីកាត់នោះ ហើយក៏មិនបានឮ(សំឡេងរបស់)គេដែរ។
ទីបួន៖ ការយល់ដឹងរបស់ភាវៈដែលទ្រង់បង្កើតគឺមានដែនកំណត់ត្រឹមតែអ្វីដែលអល់ឡោះជាម្ចាស់បានផ្ដល់លទ្ធភាពឱ្យពួកគេយល់ដឹងតែប៉ុណ្ណោះ ហើយពួកគេមិនអាចយល់ដឹងនូវរាល់អ្វីៗដែលមានទាំងអស់បានឡើយ។ ដូចនេះ មេឃទាំងប្រាំពីរជាន់ ផែនដី និងអ្វីៗដែលមាននៅក្នុងវា ហើយនិងអ្វីៗទាំងអស់គឺសុទ្ធតែលើកសរសើរតម្កើងសរសើរចំពោះអល់ឡោះជាម្ចាស់យ៉ាងពិតប្រាកដ ដោយអល់ឡោះជាម្ចាស់ទ្រង់ធ្វើឱ្យអ្នកណាដែលទ្រង់មានបំណងនៅក្នុងចំណោមភាវៈដែលទ្រង់បង្កើតបានស្ដាប់ឮវានាពេលខ្លះ។ ទោះបីជាយ៉ាងនេះក្តី ទ្រង់ត្រូវបានបិទបាំងពីពួកយើង។ ចំពោះប្រការនេះ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿تُسَبِّحُ لَهُ ٱلسَّمَٰوَٰتُ ٱلسَّبۡعُ وَٱلۡأَرۡضُ وَمَن فِيهِنَّۚ وَإِن مِّن شَيۡءٍ إِلَّا يُسَبِّحُ بِحَمۡدِهِۦ وَلَٰكِن لَّا تَفۡقَهُونَ تَسۡبِيحَهُمۡۚ...﴾
មេឃទាំងប្រាំពីរជាន់និងផែនដី ព្រមទាំងអ្វីដែលមាននៅក្នុងវាសុទ្ធតែលើកតម្កើងចំពោះទ្រង់ទាំងអស់។ ហើយគ្មានអ្វីមួយដែលមិនលើកតម្កើងដោយការកោតសរសើរចំពោះទ្រង់នោះឡើយ ក៏ប៉ុន្តែពួកអ្នកមិនយល់ពីរបៀបនៃការលើកតម្កើងរបស់ពួកវាឡើយ។ [គម្ពីរគួរអាន ១៧:៤៤]
ដូចគ្នានេះដែរ ពួកស្ហៃតន និងពួកជិនតែងតែធ្វើដំណើរនៅលើផែនដីចុះឡើងៗ ហើយជាការពិតណាស់ ពួកជិនបានទៅជួបអ្នកនាំសាររបស់អល់ឡោះ ﷺ ហើយបានស្ដាប់ការសូត្រគម្ពីរគួរអានរបស់លោក និងបាននៅស្ងៀមស្ងាត់ រួចក៏បានត្រឡប់ទៅកាន់ក្រុមរបស់ពួកគេវិញ ដើម្បីធ្វើជាអ្នកដាស់តឿនព្រមាន។ ទោះបីជាយ៉ាងនេះក៏ដោយ គឺពួកគេត្រូវបានបាំងពីពួកយើងដែរ។ ហើយនៅក្នុងរឿងនេះ អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿يَٰبَنِيٓ ءَادَمَ لَا يَفۡتِنَنَّكُمُ ٱلشَّيۡطَٰنُ كَمَآ أَخۡرَجَ أَبَوَيۡكُم مِّنَ ٱلۡجَنَّةِ يَنزِعُ عَنۡهُمَا لِبَاسَهُمَا لِيُرِيَهُمَا سَوۡءَٰتِهِمَآۚ إِنَّهُۥ يَرَىٰكُمۡ هُوَ وَقَبِيلُهُۥ مِنۡ حَيۡثُ لَا تَرَوۡنَهُمۡۗ إِنَّا جَعَلۡنَا ٱلشَّيَٰطِينَ أَوۡلِيَآءَ لِلَّذِينَ لَا يُؤۡمِنُونَ 27﴾
ឱកូនចៅអាហ្ទាំ! ចូរកុំឱ្យស្ហៃតនបោកបញ្ឆោតពួកអ្នក ដូចដែលវាធ្លាប់បានធ្វើឲ្យឪពុកម្តាយទាំងពីរបស់ពួកអ្នកចេញពីឋានសួគ៌ឲ្យសោះ ដោយវាបានធ្វើឱ្យសម្លៀកបំពាក់របស់គាត់ទាំងពីររបូតចេញពីគាត់ទាំងពីរ ដើម្បីលាតត្រដាងឲ្យឃើញនូវកេរខ្មាសរបស់គាត់ទាំងពីរ(ស្ថិតក្នុងភាពអាក្រាត)។ ជាការពិតណាស់ វានិងបក្សពួករបស់វាអាចមើលឃើញពួកអ្នក ខណៈដែលពួកអ្នកមិនអាចមើលឃើញពួកវាឡើយ។ ពិតប្រាកដណាស់ យើងបានធ្វើឱ្យស្ហៃតនក្លាយជាមេដឹកនាំសម្រាប់ពួកដែលគ្មានជំនឿ។ [គម្ពីរគួរអាន ៧:២៧]
ប្រសិនបើបណ្តាភាវៈដែលទ្រង់បង្កើតមិនអាចដឹងនូវអ្វីៗទាំងអស់ដែលមានអត្ថិភាពបានទេ នោះពួកគេក៏មិនត្រូវបដិសេធនូវប្រការអាថ៌កំបាំងដែលបានបញ្ជាក់ច្បាស់លាស់ ដែលពួកគេមិនបានដឹងនោះឡើយ។
*
ការមានជំនឿចំពោះការកំណត់ព្រេងវាសនា
ព្រេងវាសនា(កទើរ)៖ គឺជាការកំណត់របស់អល់ឡោះជាម្ចាស់ចំពោះភាវៈទាំងឡាយដែលទ្រង់បានបង្កើត
ស្របតាមចំណេះដឹងរបស់ទ្រង់ដែលមានពីមុនមក និងស្របតាមអ្វីដែលប្រាជ្ញាញាណរបស់ទ្រង់បានតម្រូវ។
ជំនឿលើព្រេងវាសនាមាន ៤ ប្រការគឺ៖
ទីមួយ៖ មានជំនឿថាព្រះអល់ឡោះជាម្ចាស់ទ្រង់ដឹងនូវអ្វីៗទាំងអស់ ទាំងសរុបរួម និងទាំងលម្អិត តាំងពីដើមរៀងមក និងជារៀងរហូត ទោះបីជារឿងនោះពាក់ព័ន្ធនឹងសកម្មភាពរបស់ទ្រង់ ឬក៏សកម្មភាពរបស់បណ្តាខ្ញុំបម្រើរបស់ទ្រង់ក៏ដោយ។
ទីពីរ៖ មានជំនឿថា ពិតណាស់ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាប្រការនោះនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូស ហើយនៅក្នុងប្រការទាំងពីរនេះ ព្រះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿أَلَمۡ تَعۡلَمۡ أَنَّ ٱللَّهَ يَعۡلَمُ مَا فِي ٱلسَّمَآءِ وَٱلۡأَرۡضِۚ إِنَّ ذَٰلِكَ فِي كِتَٰبٍۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٞ 70﴾
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅលើមេឃ និងផែនដីនោះ? ពិតប្រាកដណាស់ ទាំងអស់នោះ គឺមាននៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)។ ពិតប្រាកដណាស់ រឿងទាំងអស់នោះ គឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះ។ [គម្ពីរគួរអាន ២២:៧០]
ហើយនៅក្នុងសហេស មូស្លីម អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អាស رضي الله عنهما បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
«كَتَبَ اللَّهُ مَقَادِيرَ الْخَلَائِقِ قَبْلَ أَنْ يَخْلُقَ السَّمَوَاتِ وَالْأَرْضَ بِخَمْسِينَ أَلْفَ سَنَةٍ».
“អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាព្រេងវាសនាភាវៈដែលទ្រង់បង្កើត(ម៉ាខ្លូក)ទាំងឡាយមុននឹងទ្រង់បង្កើតមេឃនិងផែនដីប្រាំម៉ឺនឆ្នាំ”20។
ទីបី៖ ការមានជំនឿថា ភាវៈទាំងឡាយ គឺមិនអាចកើតមានឡើងបានឡើយ លើកលែងតែដោយចេតនារបស់អល់ឡោះជាម្ចាស់តែមួយគត់ ទោះបីជាវាពាក់ព័ន្ធនឹងសកម្មភាពរបស់ទ្រង់ក្ដី ឬពាក់ព័ន្ធនឹងសកម្មភាពរបស់បណ្ដាភាវៈក្ដី។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូល ពាក់ព័ន្ធនឹងសកម្មភាពរបស់ទ្រង់ថា៖
﴿وَرَبُّكَ يَخۡلُقُ مَا يَشَآءُ وَيَخۡتَارُۗ...﴾
ហើយព្រះជាម្ចាស់របស់អ្នកទ្រង់បង្កើត និងជ្រើសរើសនូវអ្វីដែលទ្រង់មានចេតនា។ [គម្ពីរគួរអាន ២៨:៦៨]
ហើយទ្រង់បានមានបន្ទូលថា៖
﴿...وَيَفۡعَلُ ٱللَّهُ مَا يَشَآءُ﴾
ហើយអល់ឡោះទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។ [គម្ពីរគួរអាន ១៤:២៧]
ហើយទ្រង់បានមានបន្ទូលទៀតថា៖
﴿هُوَ ٱلَّذِي يُصَوِّرُكُمۡ فِي ٱلۡأَرۡحَامِ كَيۡفَ يَشَآءُۚ...﴾
ទ្រង់គឺជាអ្នកដែលបានបង្កើតរូបរាងពួកអ្នកនៅក្នុងផ្ទៃម្តាយទៅតាមអ្វីដែលទ្រង់មានចេតនា។ [គម្ពីរគួរអាន ៣:៦] ចំណែកឯទង្វើរបស់ភាវៈទាំងឡាយវិញ ទ្រង់បានមានបន្ទូលថា៖
﴿...وَلَوۡ شَآءَ ٱللَّهُ لَسَلَّطَهُمۡ عَلَيۡكُمۡ فَلَقَٰتَلُوكُمۡۚ...﴾
ហើយប្រសិនបើអល់ឡោះជាម្ចាស់មានចេតនា ទ្រង់ពិតជានឹងធ្វើឱ្យពួកគេ(ពួកពុតត្បុត)រួតត្រាលើពួកអ្នក ពេលនោះពួកគេនឹងធ្វើសង្គ្រាមឈ្នះពួកអ្នកជាមិនខាន។ [គម្ពីរគួរអាន ៤:៩០]
ហើយទ្រង់បានមានបន្ទូលទៀតថា៖
﴿...وَلَوۡ شَآءَ رَبُّكَ مَا فَعَلُوهُۖ فَذَرۡهُمۡ وَمَا يَفۡتَرُون﴾
ហើយប្រសិនបើព្រះជាម្ចាស់របស់អ្នកមានចេតនា ពួកគេក៏មិនអាចធ្វើដូច្នោះបាននោះដែរ។ ហេតុនេះ ចូរអ្នកបណ្តោយពួកគេ និងអ្វីដែលពួកគេបានប្រឌិតកុហកនោះចុះ។ [គម្ពីរគួរអាន ៦:១១២]
ទីបួន៖ ការមានជំនឿថា រាល់ភាវៈទាំងអស់ សុទ្ធតែត្រូវបានបង្កើតឡើងដោយអល់ឡោះជាម្ចាស់ ទាំងរូបរាងរបស់វា លក្ខណៈរបស់វា និងចលនារបស់វា។ ព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿ٱللَّهُ خَٰلِقُ كُلِّ شَيۡءٖۖ وَهُوَ عَلَىٰ كُلِّ شَيۡءٖ وَكِيلٞ 62﴾
អល់ឡោះជាម្ចាស់ជាអ្នកដែលបង្កើតរាល់អ្វីៗទាំងអស់។ ហើយទ្រង់ជាអ្នកថែរក្សានូវរាល់អ្វីៗទាំងអស់។ [គម្ពីរគួរអាន ៣៩:៦២]
ហើយទ្រង់បានមានបន្ទូលទៀតថា៖
﴿...وَخَلَقَ كُلَّ شَيۡءٖ فَقَدَّرَهُۥ تَقۡدِيرٗا﴾
ហើយទ្រង់បានបង្កើតអ្វីៗទាំងអស់ដោយទ្រង់បានកំណត់(ក្រឹត្យក្រមរបស់វា)យ៉ាងជាក់លាក់។ [គម្ពីរគួរអាន ២៥:២]
ហើយទ្រង់បានមានបន្ទូលប្រាប់ពីរឿងរបស់ព្យាការីរបស់ទ្រង់អ៊ីព្រហ៊ីមថា ពិតណាស់ លោកបាននិយាយទៅកាន់ក្រុមរបស់លោកថា៖
﴿وَٱللَّهُ خَلَقَكُمۡ وَمَا تَعۡمَلُونَ 96﴾
ខណៈដែលអល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នក និងអ្វីដែលពួកអ្នកកំពុងធ្វើនោះឬ? [គម្ពីរគួរអាន ៣៧:៩៦]
ហើយជំនឿចំពោះការកំណត់ព្រេងវាសនា - ដូចដែលយើងបានរៀបរាប់ - គឺមិនផ្ទុយនឹងការដែលមនុស្សមានចេតនា និងសមត្ថភាពទៅលើសកម្មភាពដែលខ្លួនជ្រើសរើសនោះទេ؛ ពីព្រោះថាច្បាប់សាសនា និងការពិតជាក់ស្ដែង សុទ្ធតែជាភស្តុតាងដែលបញ្ជាក់អំពីរឿងនេះសម្រាប់គេ។
ចំពោះច្បាប់បញ្ញត្តិ៖ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលស្ដីពីព្រះបំណងថា៖
﴿...فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ مَـَٔابًا﴾
ដូចេ្នះ ជនណាដែលចង់ទទួលបានជោគជ័យ ចូរឱ្យគេជ្រើសកន្លែងវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់គេចុះ។ [គម្ពីរគួរអាន ៧៨:៣៩]
ហើយទ្រង់បានមានបន្ទូលទៀតថា៖
﴿...فَأۡتُواْ حَرۡثَكُمۡ أَنَّىٰ شِئۡتُمۡۖ...﴾
...ចូរពួកអ្នកមករកថ្នាលរបស់ពួកអ្នក(ពោលគឺទ្វារមាស)តាមដែលពួកអ្នកពេញចិត្តចុះ... [គម្ពីរគួរអាន ២:២២៣]
ទ្រង់បានមានបន្ទូលអំពីសមត្ថភាពទៀតថា៖
﴿فَٱتَّقُواْ ٱللَّهَ مَا ٱسۡتَطَعۡتُمۡ وَٱسۡمَعُواْ وَأَطِيعُواْ...﴾
ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះតាមលទ្ធភាពរបស់ពួកអ្នក។ ហើយចូរពួកអ្នកស្ដាប់ និងប្រតិបត្ដិតាម... [គម្ពីរគួរអាន ៦៤:១៦]
ហើយទ្រង់បានមានបន្ទូលទៀតថា៖
﴿لَا يُكَلِّفُ ٱللَّهُ نَفۡسًا إِلَّا وُسۡعَهَاۚ لَهَا مَا كَسَبَتۡ وَعَلَيۡهَا مَا ٱكۡتَسَبَتۡۗ...﴾
អល់ឡោះជាម្ចាស់ទ្រង់មិនដាក់បន្ទុកលើនរណាម្នាក់ហួសពីលទ្ធភាពរបស់គេឡើយ។ ជនណាដែលបានសាងអំពើល្អ គឺទទួលបានផលបុណ្យនៃទង្វើនោះ ហើយជនណាដែលបានសាងអំពើអាក្រក់ គឺនឹងទទួលបានផលអាក្រក់នៃបាបកម្មនោះ។ [គម្ពីរគួរអាន ២:២៨៦]
រីឯនៅក្នុងភាពជាក់ស្ដែងវិញ ពិតណាស់ មនុស្សគ្រប់រូបដឹងថា ពួកគេមានចេតនា និងសមត្ថភាព ដែលពួកគេប្រព្រឹត្ត ឬបោះបង់អ្វីមួយតាមរយៈវាទាំងពីរ។ ហើយពួកគេបែងចែករវាងអ្វីដែលកើតឡើងដោយចេតនារបស់ពួកគេ ដូចជាការដើរ និងអ្វីដែលកើតឡើងដោយគ្មានចេតនារបស់ពួកគេ ដូចជាការញ័រខ្លួន។ ប៉ុន្តែ ការចង់និងចេតនារបស់មនុស្ស ព្រមទាំងសមត្ថភាពរបស់ពួកគេ គឺសុទ្ធតែកើតឡើងដោយចេតនារបស់អល់ឡោះជាម្ចាស់ និងអានុភាពរបស់ទ្រង់ ព្រោះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿لِمَن شَآءَ مِنكُمۡ أَن يَسۡتَقِيمَ 28 وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ 29﴾
សម្រាប់ជនណាក្នុងចំណោមពួកអ្នកដែលមានបំណងចង់ស្ថិតនៅលើមាគ៌ាត្រឹមត្រូវ។ ហើយពួកអ្នកមិនអាចមានបំណងបានទេ លុះត្រាតែអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់មានចេតនាប៉ុណ្ណោះ។ [គម្ពីរគួរអាន ៨១:២៨-២៩]
ហើយដោយសារតែចក្រវាលទាំងមូលគឺជាកម្មសិទ្ធិរបស់អល់ឡោះ ហេតុនេះហើយ គ្មានអ្វីមួយកើតឡើងនៅក្នុងកម្មសិទ្ធិរបស់ទ្រង់ ដោយគ្មានការដឹង និងឆន្ទៈរបស់ទ្រង់ឡើយ។
ហើយការមានជំនឿចំពោះការកំណត់ព្រេងវាសនា -ដូចដែលពួកយើងបានរៀបរាប់- គឺមិនអាចផ្ដល់ជាលេសដល់ខ្ញុំបម្រើចំពោះអ្វីដែលគេបានបោះបង់ចោលនូវកាតព្វកិច្ច(វ៉ាជិប)ទាំងឡាយ ឬបានប្រព្រឹត្តនូវអំពើល្មើសទាំងឡាយនោះឡើយ។ អាស្រ័យហេតុនេះ ការលើកហេតុផលរបស់គេដោយយោងលើវា(ការកំណត់ព្រេងវាសនា) គឺមោឃៈ ដោយផ្អែកលើទឡ្ហីករណ៍ជាច្រើនដូចខាងក្រោម៖
ទីមួយ គឺអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿سَيَقُولُ ٱلَّذِينَ أَشۡرَكُواْ لَوۡ شَآءَ ٱللَّهُ مَآ أَشۡرَكۡنَا وَلَآ ءَابَآؤُنَا وَلَا حَرَّمۡنَا مِن شَيۡءٖۚ كَذَٰلِكَ كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ حَتَّىٰ ذَاقُواْ بَأۡسَنَاۗ قُلۡ هَلۡ عِندَكُم مِّنۡ عِلۡمٖ فَتُخۡرِجُوهُ لَنَآۖ إِن تَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنۡ أَنتُمۡ إِلَّا تَخۡرُصُونَ 148﴾
ពួកដែលធ្វើស្ហ៊ីរិកនឹងនិយាយថា៖ ប្រសិនបើអល់ឡោះមានចេតនា ពួកយើង និងជីដូនជីតារបស់ពួកយើងនឹងមិនធ្វើស្ហ៊ីរិកឡើយ ហើយពួកយើងក៏មិនដាក់បម្រាមចំពោះអ្វីមួយ(ដែលទ្រង់បានអនុញ្ញាត)នោះដែរ។ ក៏ដូច្នោះដែរ អ្នកជំនាន់មុនពួកគេក៏បានបដិសេធ(នឹងបណ្តាអ្នកនាំសារ)ដូចគ្នាដែរ រហូតដល់ពួកគេបានភ្លក់នូវទណ្ឌកម្មរបស់យើង។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលថា៖ តើពួកអ្នកមានចំណេះដឹង(ភស្តុតាងដែលបញ្ជាក់លើសម្តីរបស់ពួកអ្នក)ដែរឬទេ? សូមពួកអ្នកបញ្ចេញវាឲ្យពួកយើងមក? ជាការពិតណាស់ ពួកអ្នកគ្មានតាមអ្វីក្រៅពីការស្មាននោះឡើយ ហើយពួកអ្នកក៏គ្មានអ្វីក្រៅពីការភូតកុហកនោះដែរ។ [គម្ពីរគួរអាន ៦:១៤៨]
ហើយប្រសិនបើពួកគេមានភស្ដុតាងអំពីការកំណត់វាសនា នោះអល់ឡោះពិតជាមិនបានឲ្យពួកគេភ្លក្សនូវទណ្ឌកម្មរបស់ទ្រង់ឡើយ។
ទីពីរ គឺអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿رُّسُلٗا مُّبَشِّرِينَ وَمُنذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى ٱللَّهِ حُجَّةُۢ بَعۡدَ ٱلرُّسُلِۚ وَكَانَ ٱللَّهُ عَزِيزًا حَكِيمٗا 165﴾
(យើងបានបញ្ជូន)បណ្តាអ្នកនាំសារជាច្រើនដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយ និងជាអ្នកព្រមានបន្លាច ដើម្បីកុំឱ្យមនុស្សលោកមានលេសតវ៉ាចំពោះអល់ឡោះបន្ទាប់ពី(ទ្រង់បានបញ្ជូន)បណ្តាអ្នកនាំសារហើយនោះ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។ [គម្ពីរគួរអាន ៤:១៦៥]
ប្រសិនបើការកំណត់(របស់អល់ឡោះ)ជាលេសសម្រាប់បណ្ដាអ្នកដែលប្រឆាំងមែននោះ ការបញ្ជូនបណ្ដាអ្នកនាំសារក៏មិនអាចបំបាត់នូវលេសនោះបានដែរ។ ពីព្រោះថាការប្រឆាំងបន្ទាប់ពីការបញ្ជូនពួកគេ(អ្នកនាំសារ)មក
គឺសុទ្ធតែកើតឡើងតាមការកំណត់របស់អល់ឡោះ។
ទីបី៖ អ្វីដែលត្រូវបានរាយការណ៍ដោយ ពូខរី និងមូស្លីម (ហើយនេះជាពាក្យពេចន៍របស់ ពូខរី) អំពី អាលី ពិន អាពីត៏ឡិប رضي الله عنه ថា ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
«مَا مِنْكُمْ مِنْ أَحَدٍ إِلَّا قَدْ كُتِبَ مَقْعَدُهُ مِنَ النَّارِ أَوْ مِنَ الْجَنَّةِ»
“គ្មាននរណាម្នាក់នៅក្នុងចំណោមពួកអ្នកឡើយ លើកលែងតែកន្លែងរបស់ខ្លួនត្រូវបានគេកត់ត្រាទុករួចជាស្រេច ថាតើនៅឋាននរក ឬនៅឋានសួគ៌”។
ពេលនោះ មានបុរសម្នាក់ក្នុងចំណោមពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើយើងគួរពឹងផ្អែកលើការពិតនេះ ហើយលះបង់ការងារដែរឬទេ? លោកបានមានប្រសាសន៍ថា៖
«لَا، اعْمَلُوا فَكُلٌّ مُيَسَّرٌ»
“ទេ ចូរបន្តធ្វើអំពើល្អ ព្រោះថាមនុស្សគ្រប់រូបគឺត្រូវបានផ្តល់ភាពងាយស្រួលចំពោះការធ្វើអំពើដែលនឹងនាំគេទៅកាន់កន្លែងដែលត្រូវបានកំណត់”។
បន្ទាប់មក លោកបានសូត្រថា៖
﴿فَأَمَّا مَنۡ أَعۡطَىٰ وَٱتَّقَىٰ 5﴾
រីឯអ្នកដែលបានបរិច្ចាគ និងកោតខ្លាច(អល់ឡោះ) [គម្ពីរគួរអាន ៩២:៥]
ចំណែកឯក្នុងសេចក្តីរាយការណ៍របស់មូស្លីមវិញ៖
«فَكُلٌّ مُيَسَّرٌ لِمَا خُلِقَ لَهُ»[21]
“ដូច្នេះហើយបុគ្គលម្នាក់ៗ មនុស្សគ្រប់រូបគឺត្រូវបានផ្តល់ភាពងាយស្រួលក្នុងការធ្វើអំពើបែបនេះ(
ដែលនឹងនាំគេទៅកាន់កន្លែងកំណត់របស់គេ)ដែលគេត្រូវបានបង្កើតឡើង”។
21 ដូច្នេះ ណាពី ﷺ លោកបានបញ្ជាឲ្យធ្វើសកម្មភាព និងបានហាមឃាត់មិនឲ្យមានការពឹងផ្អែកទៅលើវាសនា។
ទី៤៖ ព្រះអល់ឡោះជាម្ចាស់បានបង្គាប់ប្រើ និងហាមឃាត់ខ្ញុំរបស់ទ្រង់ ហើយទ្រង់មិនបានដាក់បន្ទុកលើគេនូវអ្វីដែលលើសពីសមត្ថភាពរបស់គេឡើយ។ ព្រះអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖
﴿فَٱتَّقُواْ ٱللَّهَ مَا ٱسۡتَطَعۡتُمۡ وَٱسۡمَعُواْ وَأَطِيعُواْ...﴾
ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះតាមលទ្ធភាពរបស់ពួកអ្នក។ ហើយចូរពួកអ្នកស្ដាប់ និងប្រតិបត្ដិតាម... [គម្ពីរគួរអាន ៦៤:១៦]
ហើយទ្រង់បានមានបន្ទូលទៀតថា៖
﴿لَا يُكَلِّفُ ٱللَّهُ نَفۡسًا إِلَّا وُسۡعَهَاۚ...﴾
អល់ឡោះជាម្ចាស់ទ្រង់មិនដាក់បន្ទុកលើនរណាម្នាក់ហួសពីលទ្ធភាពរបស់គេឡើយ។ [គម្ពីរគួរអាន ២:២៨៦]
ប្រសិនបើខ្ញុំបម្រើអល់ឡោះត្រូវបានគេបង្ខិតបង្ខំឲ្យប្រព្រឹត្តទង្វើណាមួយ នោះមានន័យថាគេត្រូវបានដាក់បន្ទុកឲ្យធ្វើនូវអ្វីដែលគេគ្មានលទ្ធភាពអាចគេចវេសពីវាបានឡើយ ហើយប្រការនេះគឺមិនត្រឹមត្រូវឡើយ។ ហេតុដូច្នេះហើយ នៅពេលដែលរូបគេបានប្រព្រឹត្តនូវអំពើបាបកម្មដោយមិនដឹង ឬភ្លេច ឬត្រូវគេបង្ខិតបង្ខំ នោះរូបគេនឹងមិនទទួលបាបកម្មអ្វីឡើយ ពីព្រោះរូបគេមានហេតុផលដែលត្រូវបានគេអនុគ្រោះ។
ទីប្រាំ៖ ការកំណត់ព្រេងវាសនារបស់អល់ឡោះជាម្ចាស់ គឺជាអាថ៌កំបាំងដែលត្រូវបានលាក់បាំងដែលមិនអាចដឹងបានឡើយ លុះត្រាតែអ្វីដែលត្រូវបានកំណត់នោះបានកើតឡើងរួច។ ហើយចេតនារបស់មនុស្សចំពោះអ្វីដែលខ្លួនធ្វើ គឺកើតមានមុនសកម្មភាពរបស់ខ្លួន។ ដូច្នេះ ចេតនារបស់គេក្នុងការធ្វើសកម្មភាពនោះ គឺមិនមែនផ្អែកលើការដឹងរបស់គេអំពីព្រេងវាសនារបស់អល់ឡោះនោះឡើយ។ នៅពេលនោះ លេសរបស់គេដោយយោងលើព្រេងវាសនាគឺមិនអាចយកជាការបានឡើយ ព្រោះថាមនុស្សម្នាក់មិនអាចយកអ្វីដែលខ្លួនមិនដឹងមកធ្វើជាលេសបានទេ។
ទីប្រាំមួយ៖ យើងសង្កេតឃើញថាមនុស្សលោកតែងតែខិតខំប្រឹងប្រែងចំពោះអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនក្នុងកិច្ចការលោកិយ រហូតទាល់តែគេសម្រេចបានវា ហើយគេមិនងាករេចេញពីវាទៅរកអ្វីដែលមិនផ្តល់ផលប្រយោជន៍ដល់ខ្លួនឡើយ។ ចុះហេតុអ្វីបានជាគេបែរជាងាកចេញពីអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនក្នុងកិច្ចការសាសនា ទៅរកអ្វីដែលបង្កគ្រោះថ្នាក់ដល់ខ្លួនទៅវិញ រួចហើយយកលេសពីការកំណត់(កឌើរ)ទៅវិញ? តើករណីទាំងពីរនេះមិនដូចគ្នាទេឬ?
ដើម្បីឱ្យបញ្ហានេះកាន់តែច្បាស់ យើងសូមលើកឧទាហរណ៍មួយសម្រាប់អ្នក៖
ប្រសិនបើនៅចំពោះមុខមនុស្សម្នាក់មានផ្លូវពីរ៖ ផ្លូវទីមួយ គឺនាំគេទៅកាន់ដែនដីមួយដែលពោរពេញទៅដោយភាពវឹកវរ មានដូចជា ការសម្លាប់ ការប្លន់ ការរំលោភបំពានកិត្តិយស ភាពភ័យខ្លាច និងភាពអត់ឃ្លាន។ រីឯផ្លូវទីពីរ
គឺនាំគេទៅកាន់ដែនដីមួយដែលពោរពេញទៅដោយសណ្ដាប់ធ្នាប់ សុខសន្តិភាពពេញលេញ ការរស់នៅដ៏សុខស្រួល និងបរិបូរណ៍ ព្រមទាំងការគោរពដល់អាយុជីវិត កិត្តិយស ទ្រព្យសម្បត្តិ។ ដូចេ្នះ តើគេនឹងជ្រើសរើសដើរលើផ្លូវមួយណា?
ពិតប្រាកដណាស់ រូបគេនឹងដើរតាមមាគ៌ាទីពីរដែលនឹងនាំគេទៅកាន់ដែនដីប្រកបដោយសណ្ដាប់ធ្នាប់ និងសុវត្ថិភាព ហើយក៏មិនអាចទៅរួចជាដាច់ខាតឡើយសម្រាប់អ្នកដែលមានបញ្ញាញណក្នុងការដើរតាមមាគ៌ានៃដែនដីដែលប្រកបដោយភាពវឹកវរ និងភាពភ័យខ្លាច ព្រមទាំងយកការកំណត់ព្រេងវាសនាមកធ្វើជាសំអាងនោះ។
ចុះហេតុអ្វីបានជាចំពោះកិច្ចការថ្ងៃបរលោក គេដើរតាមផ្លូវទៅកាន់ឋាននរក មិនមែនផ្លូវទៅកាន់ឋានសួគ៌ ហើយយកការកំណត់ព្រេងវាសនាមកធ្វើជាលេស?
ជាឧទាហរណ៍មួយទៀត៖ យើងឃើញអ្នកជំងឺត្រូវបានគេបង្គាប់ឱ្យលេបថ្នាំ ហើយគេក៏លេបវា ទោះបីជាក្នុងចិត្តមិនចង់ក៏ដោយ ហើយត្រូវបានគេហាមឃាត់មិនឱ្យបរិភោគអាហារដែលបង្កគ្រោះថ្នាក់ដល់រូបគេ ហើយគេក៏បោះបង់វាចោល ទោះបីជាក្នុងចិត្តចង់បានវាក៏ដោយ។ ទាំងអស់នេះគឺដើម្បីស្វែងរកការព្យាបាលឲ្យជាសះស្បើយ និងមានសុវត្ថិភាព។ ហើយគេមិនអាចបដិសេធមិនលេបថ្នាំ ឬបរិភោគអាហារដែលបង្កគ្រោះថ្នាក់ដល់រូបគេ
ដោយយកបញ្ញត្តិ(ការកំណត់ព្រេងវាសនា)មកធ្វើជាលេសបានឡើយ។
ដូច្នេះ ហេតុអ្វីបានជាមនុស្សបោះបង់ចោលនូវអ្វីដែលអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានបញ្ជា ឬប្រព្រឹត្តនូវអ្វីដែលអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ រួចបែរជាយកលេសនឹងការកំណត់ព្រេងវាសនាទៅវិញ?
ទីប្រាំពីរ៖ អ្នកដែលលើកយកការកំណត់ព្រេងវាសនាមកធ្វើជាហេតុផលចំពោះការដែលខ្លួនបានបោះបង់ចោលកាតព្វកិច្ច ឬបានប្រព្រឹត្តអំពើបាបនោះ ប្រសិនបើមាននរណាម្នាក់បំពានមកលើរូបគេវិញ ដោយយកទ្រព្យសម្បត្តិរបស់គេ ឬរំលោភលើកិត្តិយសរបស់គេ រួចហើយជននោះក៏លើកយកការកំណត់វាសនាមកធ្វើជាហេតុផលដូចគ្នា ដោយនិយាយថា «សូមកុំស្តីបន្ទោសខ្ញុំ ព្រោះការបំពានរបស់ខ្ញុំគឺដោយសារការកំណត់របស់អល់ឡោះ» នោះរូបគេផ្ទាល់នឹងមិនព្រមទទួលយកហេតុផលនោះឡើយ។
ម្ដេចក៏គេមិនទទួលយកលេសលើការកំណត់ព្រេងវាសនា ក្នុងការបំពានរបស់អ្នកដទៃមកលើខ្លួន ប៉ុន្តែបែរជាយកវាមកសំអាងសម្រាប់ខ្លួនឯងទៅវិញក្នុងការបំពានលើសិទ្ធិរបស់អល់ឡោះជាម្ចាស់នោះ?
ហើយដូចដែលមានគេរៀបរាប់ថា មានចោរម្នាក់ដែលស័ក្តិសមនឹងទទួលទោសកាត់ដៃ ត្រូវបានគេនាំខ្លួនទៅកាន់មេដឹកនាំនៃបណ្ដាអ្នកមានជំនឿ អ៊ូមើរ ពិន អាល់ខត្តប។ ពេលនោះ គាត់ក៏បានបញ្ជាឱ្យកាត់ដៃរបស់ចោរនោះ។ ពេលនោះចោរនោះក៏បាននិយាយថា៖ «សូមមេត្តាបង្អង់សិន ឱមេដឹកនាំនៃបណ្ដាអ្នកមានជំនឿអើយ! ពិតណាស់
ខ្ញុំបានលួចនេះគឺដោយសារតែការកំណត់របស់អល់ឡោះ»។ ពេលនោះ អ៊ូមើរក៏បានតបវិញថា៖ «ហើយពួកយើងក៏កាត់ដៃនេះដោយការកំណត់របស់អល់ឡោះដែរ»។
ហើយជំនឿចំពោះការកំណត់ព្រេងវាសនា គឺមានផ្លែផ្កាដ៏ធំធេងជាច្រើន ដែលក្នុងនោះមាន៖
ទីមួយ៖ ត្រូវពឹងផ្អែកលើអល់ឡោះជាម្ចាស់នៅពេលធ្វើនូវមូលហេតុ ដោយមិនត្រូវពឹងផ្អែកលើមូលហេតុនោះផ្ទាល់ឡើយ ពីព្រោះអ្វីៗគ្រប់យ៉ាងគឺកើតឡើងដោយការកំណត់របស់អល់ឡោះជាម្ចាស់។
ទីពីរ៖ បុគ្គលម្នាក់មិនត្រូវមានមោទនភាពចំពោះខ្លួនឯងនៅពេលដែលសម្រេចបាននូវបំណងប្រាថ្នារបស់ខ្លួនឡើយ។ ពីព្រោះថា ការសម្រេចបាននោះគឺជាឧបការគុណមួយពីអល់ឡោះជាម្ចាស់ តាមរយៈអ្វីដែលទ្រង់បានកំណត់នូវបណ្តាមធ្យោបាយនៃភាពល្អប្រសើរនិងភាពជោគជ័យ ហើយការដែលគេមានមោទនភាពចំពោះខ្លួនឯងនេះ គឺធ្វើឱ្យគេភ្លេចនូវការដឹងគុណចំពោះឧបការគុណនេះ។
ទីបី៖ ភាពស្ងប់ក្នុងចិត្ត និងភាពសុខស្រួលផ្លូវចិត្តចំពោះអ្វីដែលកើតឡើងមកលើខ្លួនតាមការកំណត់របស់អល់ឡោះជាម្ចាស់ ដូច្នេះគេមិនមានការព្រួយបារម្ភចំពោះការបាត់បង់នូវអ្វីដែលជាទីស្រឡាញ់ ឬការកើតឡើងនូវអ្វីដែលមិនគាប់ចិត្តឡើយ ព្រោះថារឿងទាំងអស់នោះ គឺកើតឡើងដោយការកំណត់របស់អល់ឡោះ ដែលទ្រង់ជាម្ចាស់គ្រប់គ្រងមេឃទាំងឡាយ និងផែនដី ហើយវាគឺជារឿងដែលត្រូវតែកើតឡើងជាក់ជាមិនខាន។ ហើយពាក់ព័ន្ធនឹងរឿងនេះ អល់ឡោះជាម្ចាស់មានបន្ទូលថា៖
﴿مَآ أَصَابَ مِن مُّصِيبَةٖ فِي ٱلۡأَرۡضِ وَلَا فِيٓ أَنفُسِكُمۡ إِلَّا فِي كِتَٰبٖ مِّن قَبۡلِ أَن نَّبۡرَأَهَآۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٞ 22 لِّكَيۡلَا تَأۡسَوۡاْ عَلَىٰ مَا فَاتَكُمۡ وَلَا تَفۡرَحُواْ بِمَآ ءَاتَىٰكُمۡۗ وَٱللَّهُ لَا يُحِبُّ كُلَّ مُخۡتَالٖ فَخُورٍ 23﴾
គ្មានគ្រោះណាមួយកើតមាននៅលើផែនដី ហើយក៏គ្មានគ្រោះណាមួយកើតមានក្នុងខ្លួនពួកអ្នកនោះឡើយ លើកលែងតែវាសុទ្ធតែ(ត្រូវបានគេកត់ត្រាទុក)នៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)មុនពេលដែលយើងបង្កើតវាមកម្លេះ។ ពិតប្រាកដណាស់ ទាំងនោះគឺជារឿងងាយស្រួលបំផុតចំពោះអល់ឡោះ។ ដើម្បីកុំឱ្យពួកអ្នកមានការព្រួយបារម្ភចំពោះអ្វីដែលបានបាត់បង់ ហើយចូរពួកអ្នកកុំសប្បាយហួសប្រមាណចំពោះអ្វីដែលគេបានប្រទានឱ្យពួកអ្នកឱ្យសោះ។ ហើយអល់ឡោះមិនស្រឡាញ់ពួកដែលក្រអឺតក្រទម និងអួតអាងនោះឡើយ។ [គម្ពីរគួរអាន ៥៧:២២-២៣]
ហើយព្យាការីមូហាំម៉ាត់ ﷺ បានមានប្រសាសន៍ថា៖
«عَجَبًا لِأَمْرِ الْمُؤْمِنِ إِنَّ أَمْرَهُ كُلَّهُ خَيْرٌ، وَلَيْسَ ذَاكَ لِأَحَدٍ إِلَّا لِلْمُؤْمِنِ، إِنْ أَصَابَتْهُ سَرَّاءُ شَكَرَ فَكَانَ خَيْرًا لَهُ، وَإِنْ أَصَابَتْهُ ضَرَّاءُ صَبَرَ فَكَانَ خَيْرًا لَهُ».
“ពិតជាអស្ចារ្យណាស់ កិច្ចការរបស់អ្នកមានជំនឿ! ដោយសារកិច្ចការរបស់គេទាំងអស់សុទ្ធតែល្អ ហើយប្រការនេះមិនមានចំពោះអ្នកណាម្នាក់ក្រៅពីអ្នកមានជំនឿឡើយ។ ប្រសិនបើប្រការល្អកើតមានចំពោះគេ គឺគេថ្លែងអំណរគុណ ដូចនេះ វាជាការប្រសើរសម្រាប់គេ។ ហើយប្រសិនបើប្រការអាក្រក់កើតមានចំពោះគេ គឺគេអត់ធ្មត់ ដូចនេះ
វាក៏ជាការល្អប្រសើរសម្រាប់គេដែរ»22។
ហើយពិតប្រាកដណាស់ គឺមានពីរក្រុមដែលបានវង្វេងនៅក្នុងបញ្ហាការកំណត់វាសនានេះ៖
ក្រុមទីមួយគឺ៖ ពួក ហ្ជាប់រីយ៉ះ ដែលបាននិយាយថា ជាការពិតណាស់ ខ្ញុំបម្រើត្រូវបានគេបង្ខិតបង្ខំចំពោះទង្វើរបស់ខ្លួន ហើយរូបគេគ្មានឆន្ទៈ ហើយក៏គ្មានលទ្ធភាពអ្វីដែរនៅក្នុងធ្វើទង្វើនោះ។
ក្រុមទីពីរ៖ ក្រុមពួក កទើរីយ៉ះ ដែលពួកគេបានអះអាងថា៖ ពិតណាស់ ខ្ញុំបម្រើគឺជាអ្នកសម្រេចអំពើរបស់ខ្លួនដោយឯករាជ្យ ទាំងក្នុងចេតនា និងសមត្ថភាព ហើយចេតនារបស់អល់ឡោះជាម្ចាស់ និងអានុភាពរបស់ទ្រង់ គឺគ្មានឥទ្ធិពលទៅលើទង្វើរបស់គេនោះឡើយ។
ការបដិសេធចំពោះក្រុមទីមួយ (ពួកហ្ជាប់រីយ៉ះ) ដោយភស្តុតាងពីបទបញ្ញត្តិសាសនា និងភាពជាក់ស្តែង៖
ចំណែកឯក្បួនច្បាប់វិញ៖ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់ឲ្យខ្ញុំបម្រើនូវការមានបំណង និងចេតនា ហើយទ្រង់បានផ្តល់នូវកាធ្វើសកម្មភាពលើពួកគេ។ ទ្រង់បានមានបន្ទូលថា៖
﴿...مِنكُم مَّن يُرِيدُ ٱلدُّنۡيَا وَمِنكُم مَّن يُرِيدُ ٱلۡأٓخِرَةَۚ...﴾
ក្នុងចំណោមពួកអ្នក គឺមានអ្នកដែលប្រាថ្នាចង់បានលោកិយ(ទ្រព្យជ័យភណ្ឌ)។ ហើយក្នុងចំណោមពួកអ្នក ក៏មានអ្នកដែលចង់បាន(ផលបុណ្យ)បរលោកផងដែរ។ [គម្ពីរគួរអាន ៣:១៥២] ទ្រង់បានមានបន្ទូលទៀតថា៖
﴿وَقُلِ ٱلۡحَقُّ مِن رَّبِّكُمۡۖ فَمَن شَآءَ فَلۡيُؤۡمِن وَمَن شَآءَ فَلۡيَكۡفُرۡۚ إِنَّآ أَعۡتَدۡنَا لِلظَّٰلِمِينَ نَارًا أَحَاطَ بِهِمۡ سُرَادِقُهَاۚ...﴾
الآية
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ សេចក្តីពិត គឺមកពីព្រះជាម្ចាស់របស់ពួកអ្នក។ ដូច្នេះ ជនណាដែលមានបំណង ចូរឱ្យគេមានជំនឿចុះ។ ជនណាដែលមានបំណងវិញ ចូរឱ្យគេប្រឆាំងចុះ។ ពិតប្រាកដណាស់
យើងបានត្រៀមទុកសម្រាប់ពួកដែលបំពាននូវភ្លើងនរកដែលមានជញ្ជាំងព័ទ្ធជុំវិញពួកគេ។...
[គម្ពីរគួរអាន ១៨:២៩]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿مَّنۡ عَمِلَ صَٰلِحٗا فَلِنَفۡسِهِۦۖ وَمَنۡ أَسَآءَ فَعَلَيۡهَاۗ وَمَا رَبُّكَ بِظَلَّٰمٖ لِّلۡعَبِيدِ 46﴾
ជនណាដែលបានសាងទង្វើកុសល វាគឺសម្រាប់ខ្លួនគេផ្ទាល់។ ហើយជនណាដែលបានសាងអំពើអាក្រក់ វាក៏នឹងធ្លាក់លើរូបគេដូចគ្នា។ ហើយព្រះជាម្ចាស់របស់អ្នកមិនមែនជាអ្នកដែលបំពានលើខ្ញុំបម្រើទាំងឡាយ(របស់ទ្រង់)ឡើយ។ [គម្ពីរគួរអាន ៤១:៤៦]
ចំណែកឯនៅក្នុងភាពជាក់ស្តែងវិញ៖ ជាការពិតណាស់ មនុស្សលោកគ្រប់រូបដឹងពីភាពខុសគ្នារវាងទង្វើដែលខ្លួនជ្រើសរើសធ្វើដោយចេតនារបស់ខ្លួន ដូចជា ការបរិភោគ ការទទួលទាន ការលក់ និងការទិញ និងរវាងអ្វីដែលកើតឡើងមកលើខ្លួនដោយគ្មានតាំងចេតនារបស់ខ្លួន ដូចជា ការញ័រខ្លួនដោយសារជំងឺគ្រុនក្តៅ និងការធ្លាក់ពីលើដំបូល។ ដូចនេះ នៅក្នុងករណីទីមួយ គេគឺជាអ្នកប្រព្រឹត្តដោយការជ្រើសរើសតាមចេតនារបស់ខ្លួន ដោយគ្មានការបង្ខិតបង្ខំនោះឡើយ។ ចំណែកឯនៅក្នុងករណីទីពីរវិញ គេមិនមែនជាអ្នកជ្រើសរើស ហើយក៏មិនមានចេតនាចំពោះអ្វីដែលបានកើតឡើងមកលើខ្លួននោះដែរ។
ការតបទៅកាន់ក្រុមទីពីរ (ពួកកទើរីយ៉ះ ) តាមរយៈបទបញ្ញត្តិសាសនា និងបញ្ញា៖
ចំណែកឯភស្តុតាងតាមច្បាប់ឥស្លាមវិញ៖ គឺអល់ឡោះជាម្ចាស់ទ្រង់គឺជាអ្នកដែលបានបង្កើតរាល់អ្វីៗទាំងអស់ ហើយរាល់អ្វីៗទាំងអស់គឺកើតឡើងដោយចេតនារបស់ទ្រង់។ ហើយទ្រង់បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីរថា រាល់ទង្វើរបស់ខ្ញុំបម្រើទាំងឡាយ គឺកើតឡើងដោយចេតនារបស់ទ្រង់ ដូចទ្រង់បានមានបន្ទូលថា៖
﴿...وَلَوۡ شَآءَ ٱللَّهُ مَا ٱقۡتَتَلَ ٱلَّذِينَ مِنۢ بَعۡدِهِم مِّنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَٰتُ وَلَٰكِنِ ٱخۡتَلَفُواْ فَمِنۡهُم مَّنۡ ءَامَنَ وَمِنۡهُم مَّن كَفَرَۚ وَلَوۡ شَآءَ ٱللَّهُ مَا ٱقۡتَتَلُواْ وَلَٰكِنَّ ٱللَّهَ يَفۡعَلُ مَا يُرِيدُ﴾
ហើយប្រសិនបើអល់ឡោះមានចេតនា នោះអ្នកជំនាន់ក្រោយពួកគេនឹងមិនកាប់សម្លាប់គ្នាឡើយ បន្ទាប់ពីភស្ដុតាងនានាដ៏ច្បាស់លាស់បានមកដល់ពួកគេហើយនោះ។ ក៏ប៉ុន្តែពួកគេបានខ្វែងគំនិតគ្នា។ ដូច្នេះ មួយចំនួននៃពួកគេ បានជឿ(ចំពោះអល់ឡោះ) ហើយមួយចំនួនទៀតនៃពួកគេ គឺគ្មានជំនឿ(ចំពោះទ្រង់)។ ហើយប្រសិនបើអល់ឡោះមានចេតនា ប្រាកដជាពួកគេនឹងមិនកាប់សម្លាប់គ្នាឡើយ។ ក៏ប៉ុន្ដែ អល់ឡោះទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។ [គម្ពីរគួរអាន ២:២៥៣]
ទ្រង់បានមានបន្ទូលទៀតថា៖
﴿وَلَوۡ شِئۡنَا لَأٓتَيۡنَا كُلَّ نَفۡسٍ هُدَىٰهَا وَلَٰكِنۡ حَقَّ ٱلۡقَوۡلُ مِنِّي لَأَمۡلَأَنَّ جَهَنَّمَ مِنَ ٱلۡجِنَّةِ وَٱلنَّاسِ أَجۡمَعِينَ 13﴾
ហើយប្រសិនបើយើងមានចេតនា យើងនឹងផ្តល់ឱ្យបុគ្គលគ្រប់រូបនូវការចង្អុលបង្ហាញជាមិនខាន។ ប៉ុន្តែបន្ទូលរបស់យើងបានសម្រេចរួចទៅហើយថា៖ យើងពិតជានឹងដាក់បំពេញនរកជើហាន់ណាំពីពពួកជិន និងមនុស្សលោកជាមួយគ្នាទាំងអស់។ [គម្ពីរគួរអាន ៣២:១៣]
ចំណែកឯបញ្ញាវិញ ៖ ពិតណាស់ ចក្រវាលទាំងមូល គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់ ហើយមនុស្សដែលជាផ្នែកមួយនៃចក្រវាលនេះ ក៏ជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់ផងដែរ។ ហើយអ្វីដែលត្រូវបានគ្រប់គ្រងជាកម្មសិទ្ធិ
គឺមិនអាចចាត់ចែងអ្វីដែលជាទ្រព្យសម្បត្តិនៃម្ចាស់បានឡើយ លុះត្រាតែមានការអនុញ្ញាត និងចេតនាពីទ្រង់។
*
គោលបំណងនៃគោលជំនឿឥស្លាម
គោលបំណង (តាមន័យភាសា)៖ សំដៅលើអត្ថន័យជាច្រើន ក្នុងនោះមាន៖ (គោលដៅដែលគេតាំងឡើងដើម្បីគប់ទៅកាន់វា និងគ្រប់អ្វីៗដែលគេផ្តោតទៅលើ)។
គោលបំណងនៃគោលជំនឿអ៊ីស្លាម គឺជាគោលដៅនិងបំណងដ៏ថ្លៃថ្លាដែលកើតចេញពីការប្រកាន់ខ្ជាប់ចំពោះវា(គោលជំនឿ) ហើយវាមានច្រើននិងចម្រុះ ក្នុងចំណោមនោះមានដូចជា៖
ទីមួយ៖ មានភាពជ្រះថ្លា(អៀខ្លើស)ក្នុងចេតនា និងការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ពីព្រោះទ្រង់គឺជាអ្នកបង្កើត ហើយទ្រង់គ្មានដៃគូឡើយ ហេតុនេះ គោលបំណងនិងការគោរពសក្ការៈគឺចាំបាច់ត្រូវតែសម្រាប់ទ្រង់តែមួយគត់។
ទីពីរ៖ ការរំដោះបញ្ញា និងការគិតពីការវឹកវរច្របូកច្របល់ ដែលបណ្តាលមកពីដួងចិត្តរបស់គេទទេស្អាតពីគោលជំនឿមួយនេះ។ ពីព្រោះថា អ្នកណាដែលដួងចិត្តរបស់គេទទេពីគោលជំនឿនេះ គេអាចជាអ្នកដែលគ្មានគោលជំនឿអ្វីទាំងអស់ ហើយគោរពបូជាចំពោះតែរូបធាតុប៉ុណ្ណោះ ឬក៏ជាអ្នកដែលកំពុងវង្វេងនៅក្នុងគោលជំនឿខុសឆ្គង និងអបិយជំនឿផ្សេងៗ។
ទីបី៖ ភាពសុខស្រួលផ្លូវចិត្ត និងផ្លូវគំនិត គឺគ្មានការព្រួយបារម្ភក្នុងចិត្ត និងគ្មានភាពច្របូកច្របល់ក្នុងការគិតឡើយ។ ពីព្រោះគោលជំនឿនេះបានភ្ជាប់អ្នកមានជំនឿទៅនឹងអ្នកបង្កើតរបស់គេ គេក៏ពេញចិត្តទទួលយកទ្រង់ធ្វើជាម្ចាស់ដែលគ្រប់គ្រងចាត់ចែង និងជាអ្នកតាក់តែងច្បាប់ ហើយចិត្តរបស់គេក៏ស្ងប់ទៅនឹងការកំណត់របស់ទ្រង់ ហើយផ្តល់ឱ្យចិត្តរបស់គេមានភាពបើកទូលាយចំពោះសាសនាអ៊ីស្លាម និងមិនស្វែងរកអ្វីផ្សេងមកជំនួសវាឡើយ។
ទីបួន៖ មានសុវត្ថិភាពផ្នែកចេតនា និងទង្វើ នៅក្នុងការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ ឬក្នុងការប្រាស្រ័យទាក់ទងជាមួយបណ្តាភាវៈដែលទ្រង់បង្កើត។ ពីព្រោះក្នុងចំណោមមូលដ្ឋានគ្រឹះរបស់វាគឺការមានជំនឿនឹងបណ្តាអ្នកនាំសារ ដែលរួមបញ្ចូលនូវការអនុវត្តតាមមាគ៌ារបស់ពួកលោក ដែលប្រកបដោយសុវត្ថិភាពផ្នែកចេតនា និងទង្វើ។
ទីប្រាំ៖ ការមានភាពម៉ឺងម៉ាត់និងមោះមុតក្នុងកិច្ចការទាំងឡាយ ដោយមិនបណ្តោយឱ្យបាត់បង់ឱកាសធ្វើអំពើល្អណាមួយឲ្យកន្លងផុតទៅឡើយ ពោលគឺតែងតែឆ្លៀតធ្វើវាជានិច្ចដើម្បីសង្ឃឹមទទួលបានផលបុណ្យ ហើយនៅពេលឃើញទីកន្លែងនៃអំពើបាប គេក៏ចៀសចេញឲ្យឆ្ងាយពីវា ដោយសារតែខ្លាចទណ្ឌកម្ម ព្រោះថាអំពីគ្រឹះនៃជំនឿនេះគឺ ការជឿជាក់ទៅលើការរស់ឡើងវិញ និងការតបស្នងលើរាល់ទង្វើទាំងឡាយ។
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿وَلِكُلّٖ دَرَجَٰتٞ مِّمَّا عَمِلُواْۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا يَعۡمَلُونَ 132﴾
ហើយសម្រាប់ពួកគេម្នាក់ៗមានឋានៈ(ឋានសួគ៍ ឬឋាននរក)រៀងៗខ្លួន អាស្រ័យទៅតាមទង្វើរបស់ពួកគេ។ ហើយព្រះជាម្ចាស់របស់អ្នកទ្រង់មិនធ្វេសប្រហែសចំពោះអ្វីដែលពួកគេបានប្រព្រឹត្តនោះឡើយ។ [គម្ពីរគួរអាន ៦:១៣២]
ហើយព្យាការីមូហាំម៉ាត់ ﷺ ពិតជាបានជំរុញទៅលើគោលបំណងនេះ តាមរយៈប្រសាសន៍របស់លោកថា៖
«الْمُؤْمِنُ الْقَوِيُّ خَيْرٌ وَأَحَبُّ إِلَى اللَّهِ مِنَ الْمُؤْمِنِ الضَّعِيفِ، وَفِي كُلٍّ خَيْرٌ، احْرِصْ عَلَى مَا يَنْفَعُكَ، وَاسْتَعِنْ بِاللَّهِ، وَلَا تَعْجِزْ، وَإِنْ أَصَابَكَ شَيْءٌ فَلَا تَقُلْ: لَوْ أَنِّي فَعَلْتُ كَذَا كَانَ كَذَا وَكَذَا، وَلَكِنْ قُلْ: قَدَّرَ اللَّهُ وَمَا شَاءَ فَعَلَ؛ فَإِنَّ (لَوْ) تَفْتَحُ عَمَلَ الشَّيْطَانِ».
«អ្នកមានជំនឿដែលខ្លាំង គឺល្អប្រសើរ និងជាទីស្រលាញ់ទៅចំពោះអល់ឡោះជាងអ្នកមានជំនឿដែលទន់ខ្សោយ ហើយពួកគេម្នាក់ៗគឺសុទ្ធតែល្អ។ ចូរប្រឹងប្រែងធ្វើអ្វីដែលមានប្រយោជន៍ដល់អ្នក ហើយសុំជំនួយពីអល់ឡោះ ហើយកុំធ្វើជាមនុស្សអសមត្ថភាពទន់ខ្សោយឡើយ។ ហើយប្រសិនបើមានអ្វីមួយកើតឡើងចំពោះអ្នក ចូរកុំនិយាយថា៖ ‘បើសិនជាខ្ញុំបានធ្វើបែបនេះ វានឹងទៅជាបែបនោះ’ ផ្ទុយទៅវិញ ចូរនិយាយថា៖ ‘នេះជាការកំណត់របស់អល់ឡោះ ហើយអ្វីដែលទ្រង់ប្រាថ្នា ទ្រង់បានធ្វើ’ ពីព្រោះពិតណាស់ពាក្យថា ‘បើសិន’ គឺជាការបើកផ្លូវដល់ទង្វើរបស់ស្ហៃតន»។ រាយការណ៍ដោយ មូស្លីម ។
ទីប្រាំមួយ៖ កសាងប្រជាជាតិមួយដ៏ខ្លាំងក្លា ដែលលះបង់នូវអ្វីៗគ្រប់បែបយ៉ាងដើម្បីតម្កល់សាសនារបស់ខ្លួន និងពង្រឹងមូលដ្ឋានគ្រឹះរបស់វា ដោយមិនខ្វល់ខ្វាយពីអ្វីដែលនឹងកើតមានឡើងចំពោះខ្លួនក្នុងមាគ៌ានោះ។ ហើយក្នុងរឿងនេះ អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់មានបន្ទូលថា៖
﴿إِنَّمَا ٱلۡمُؤۡمِنُونَ ٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَرَسُولِهِۦ ثُمَّ لَمۡ يَرۡتَابُواْ وَجَٰهَدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ فِي سَبِيلِ ٱللَّهِۚ أُوْلَٰٓئِكَ هُمُ ٱلصَّٰدِقُونَ 15﴾
តាមពិត បណ្តាអ្នកដែលមានជំនឿ គឺជាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ បន្ទាប់មក ពួកគេគ្មានការមន្ទិលសង្ស័យឡើយ ហើយពួកគេបានតស៊ូដោយទ្រព្យសម្បត្តិរបស់ពួកគេ និងខ្លួនប្រាណរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ។ អ្នកទាំងនោះហើយ គឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ [គម្ពីរគួរអាន ៤៩:១៥]
ទីប្រាំពីរ៖ ការឈានទៅដល់សុភមង្គលនៃលោកិយនិងបរលោក តាមរយៈការកែទម្រង់បុគ្គល និងសង្គម និងការទទួលបាននូវផលបុណ្យនិងការលើកតម្កើង។ ហើយពាក់ព័ន្ធនឹងរឿងនេះ អល់ឡោះជាម្ចាស់មានបន្ទូលថា៖
﴿مَنۡ عَمِلَ صَٰلِحٗا مِّن ذَكَرٍ أَوۡ أُنثَىٰ وَهُوَ مُؤۡمِنٞ فَلَنُحۡيِيَنَّهُۥ حَيَوٰةٗ طَيِّبَةٗۖ وَلَنَجۡزِيَنَّهُمۡ أَجۡرَهُم بِأَحۡسَنِ مَا كَانُواْ يَعۡمَلُونَ 97﴾
ជនណាដែលបានសាងទង្វើកុសលក្នុងចំណោមបុរសឬស្ត្រី ហើយគេជាអ្នកដែលមានជំនឿទៀតនោះ យើងពិតជានឹងផ្តល់ឲ្យគេនូវជីវិតរស់នៅដ៏ល្អប្រសើរ(ក្នុងលោកិយ) ហើយយើងពិតជានឹងតបស្នងដល់ពួកគេនូវផលបុណ្យរបស់ពួកគេ(នៅថ្ងៃបរលោក)ដែលល្អប្រសើរលើសពីអ្វីដែលពួកគេបានសាងទៅទៀត។ [គម្ពីរគួរអាន ១៦:៩៧]
នេះគឺជាគោលបំណងមួយចំនួននៃគោលជំនឿអ៊ីស្លាម។ យើងសូមបួងសួងដល់អល់ឡោះជាម្ចាស់ សង្ឃឹមទ្រង់សម្រេចនូវគោលបំណងទាំងនេះសម្រាប់ពួកយើង និងសម្រាប់ជនមូស្លីមទាំងអស់។ ពិតណាស់ ទ្រង់ជាម្ចាស់ដ៏សប្បុរស និងឧត្តមឧត្តមបំផុត។ ហើយសូមសរសើរចំពោះអល់ឡោះជាម្ចាស់នៃពិភពលោក។
សូមពរជ័យ និងសុខសុវត្ថិភាពកើតមានដល់ព្យាការីរបស់យើង មូហាំម៉ាត់ ព្រមទាំងក្រុមគ្រួសាររបស់លោក និងបណ្តាសហាហ្ពាត់របស់លោកទាំងអស់។
បានបញ្ចប់ការនិពន្ធរួចរាល់
មូហាំម៉ាត់ អាល់សឡេះ អាល់អ៊ូសៃមីន
***
Index
សេចក្តីផ្តើម 2
សាសនាឥស្លាម 5
គោលគ្រឹះនៃសាសនាអ៊ីស្លាម 15
មូលដ្ឋានគ្រឹះនៃគោលជំនឿឥស្លាម 21
ជំនឿចំពោះអល់ឡោះជាម្ចាស់ 23
ជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់ 58
ជំនឿចំពោះបណ្តាគម្ពីរ 69
ជំនឿចំពោះបណ្តាអ្នកនាំសារ 72
ជំនឿចំពោះថ្ងៃបរលោក 89
ការមានជំនឿចំពោះការកំណត់ព្រេងវាសនា 129
គោលបំណងនៃគោលជំនឿឥស្លាម 153
***
km71v1.2 - 06/04/2026
រាយការណ៍ដោយ អាល់ពូខរី ក្នុងសៀវភៅ អ៊ីម៉ាន ៖ ៨ និងមូស្លីម ក្នុងសៀវភៅ អ៊ីម៉ាន ៖ ១៦។
រាយការណ៍ដោយ មូស្លីម ក្នុងសៀវភៅ អ៊ីម៉ាន ៖៨ និង អាពូហ្ទាវូទ ក្នុងសៀវភៅ ស៊ុណ្ណះ ៖៤៦៩៥។
រាយការណ៍ដោយ អាល់ពូខរី៖ សៀវភៅពិធីបុណ្យសព “អំពីនៅពេលក្មេងប្រុសចូលសាសនាឥស្លាមរួចបានស្លាប់ តើត្រូវសឡាតឱ្យគេដែរឬទេហើយតើត្រូវបង្ហាញសាសនាឥស្លាមទៅកាន់គេដែរឬទេ”, លេខ (១២៩២), និងមូស្លីម៖ សៀវភៅព្រហ្មលិខិត “អំពីអត្ថន័យនៃទារកគ្រប់រូបកើតមកគឺស្ថិតនៅលើហ្វីតរ៉ោះ និងការកាត់សេចក្ដីលើការស្លាប់របស់កូនៗអ្នកគ្មានជំនឿ និងកូនៗអ្នកមូស្លីម”, លេខ (២៦៥៨)។
រាយការណ៍ដោយ អាល់ពូខរី៖៤៨៥៤
រាយការណ៍ដោយ អាល់ពូខរី៖៨៩១
រាយការណ៍ដោយ អាល់ពូខរី៖៨៩១, មូស្លីម៖៨៩៧
រាយការណ៍ដោយ អ៊ីម៉ាំ មូស្លីម ៖ ក្នុងសៀវភៅ អ៊ីម៉ាន, ជំពូក ការបញ្ជាក់អំពីអ៊ីម៉ាន អ៊ីស្លាម និងអ៊ិហសាន និងភាពចាំបាច់នៃជំនឿលើការបញ្ជាក់ពីការកំណត់របស់អល់ឡោះជាម្ចាស់ដ៏មហាថ្កុំថ្កើង,លេខ ៨។
រាយការណ៍ដោយ អាល់ពូខរី៖៣០៣៧, មូស្លីម៖២៦៣៧
រាយការណ៍ដោយ អាល់ពូខរី៖887, មូស្លីម៖850
រាយការណ៍ដោយ អាល់ពូខរី៖ សៀវភៅអាត់តាវហ៊ីទ, ជំពូក ពាក្យសម្តីរបស់អល់ឡោះដ៏ខ្ពង់ខ្ពស់ ﴿لِمَا خَلَقۡتُ بِيَدَيَّۖ﴾, លេខ (៧៤១០), និងមូស្លីម៖ សៀវភៅ អាល់អ៊ីម៉ាន, ជំពូក អ្នកឋានសួគ៌ដែលមានឋានៈទាបបំផុត, លេខ (១៩៣)។
រាយការណ៍ដោយ អាល់ពូខរី៖ ជំពូកស្ដីពីទិសគីបឡាត់, មេរៀនស្ដីពីការបែរទៅរកទិសគីបឡាត់នៅគ្រប់ទីកន្លែង, លេខ(៣៩២), មូស្លីម៖ ជំពូកស្ដីពីម៉ាស្ជិទ និងទីកន្លែងសឡាត, មេរៀនស្ដីពីការភ្លេចភ្លាំងក្នុងសឡាត និងការស៊ូជូតសម្រាប់វា, លេខ(៥៧២)
រាយការណ៍ដោយ មូស្លីម៖២៨៥៩
អាល់ពូខរី៖ សៀវភៅ អំពើបំពាន, ជំពូក បន្ទូលរបស់អល់ឡោះជាម្ចាស់៖ ﴿أَلَا لَعۡنَةُ ٱللَّهِ عَلَى ٱلظَّٰلِمِينَ﴾, លេខ (២៣០៩), និងមូស្លីម៖ សៀវភៅ ការសុំអភ័យទោស, ជំពូក ការទទួលយកការសុំអភ័យទោសពីឃាតករ ទោះបីជាគេបានសម្លាប់មនុស្សជាច្រើនក៏ដោយ, លេខ (២៧៦៨)។
រាយការណ៍ដោយ មូស្លីម៖ សៀវភៅ អ៊ីម៉ាន, ជំពូក៖ កាលបើខ្ញុំបម្រើម្នាក់ប៉ងប្រាថ្នាធ្វើទង្វើល្អត្រូវបានកត់ត្រា ហើយបើគេប៉ងប្រាថ្នាធ្វើទង្វើអាក្រក់ នោះនឹងមិនត្រូវបានកត់ត្រា, លេខ (១៣១)
រាយការណ៍ដោយ អាល់ពូខរី៖ សៀវភៅអាត្ថាធិប្បាយ, ជំពូកបន្ទូលរបស់ទ្រង់៖ ﴿فَلَا تَعۡلَمُ نَفۡسٞ مَّآ أُخۡفِيَ لَهُم مِّن قُرَّةِ أَعۡيُنٖ﴾, លេខ (៤៥០១), និងមូស្លីម៖ សៀវភៅឋានសួគ៌ និងការពិពណ៌នាអំពីភាពសុខសាន្ដរបស់វា និងអ្នករស់នៅក្នុងវា, លេខ (២៨២៤)។
រាយការណ៍ដោយ មូស្លីម៖ សៀវភៅស្តីពីឋានសួគ៌ ភាពសុខសាន្ត និងអ្នករស់នៅក្នុងវា, ជំពូកស្តីពីការបង្ហាញទីកន្លែងរបស់អ្នកស្លាប់ក្នុងឋានសួគ៌ឬឋាននរក, ការបញ្ជាក់ពីទារុណកម្មក្នុងផ្នូរ និងការសុំកិច្ចការពារចំពោះអល់ឡោះអំពីវា, លេខ (២៨៦៧)។
រាយការណ៍ដោយ អាពូហ្ទាវូទ៖ ៤៧៥៣, អះម៉ាត់៖ ១៨៥៣៤
រាយការណ៍ដោយ អាល់ពូខរី៖ ២១៥
រាយការណ៍ដោយ មូស្លីម៖២៦៥៣
រាយការណ៍ដោយ អាល់ពូខរី ក្នុងសៀវភៅការកំណត់វាសនា ជំពូក «ហើយបញ្ជារបស់អល់ឡោះ គឺត្រូវបានកំណត់ទុកជាស្រេច» លេខ (៦៦០៥), និងមូស្លីម ក្នុងសៀវភៅការកំណត់វាសនា ជំពូក «របៀបនៃការបង្កើតមនុស្សលោកនៅក្នុងផ្ទៃម្ដាយរបស់គេ និងការកត់ត្រានូវលាភ អាយុកាល ទង្វើ ភាពអពមង្គល និងសុភមង្គលរបស់គេ» លេខ (២៦៤៧)។
រាយការណ៍ដោយ មូស្លីម៖ ២៩៩៩
រាយការណ៍ដោយ មូស្លីម៖ ក្នុងសៀវភៅ ការកំណត់វាសនា, ជំពូកស្តីពីបទបញ្ជាឲ្យមានភាពខ្លាំង, លះបង់ភាពកម្សោយ, សុំជំនួយពីអល់ឡោះ, និងប្រគល់វាសនាចំពោះអល់ឡោះ, លេខ (២៦៦៤)។
រាយការណ៍ដោយ មូស្លីម៖ ក្នុងសៀវភៅ អ៊ីម៉ាន ជំពូកស្តីពី កាតព្វកិច្ចមានជំនឿចំពោះសាររបស់ព្យាការីយើងមូហាំម៉ាត់ ﷺ ទៅកាន់មនុស្សលោកទាំងអស់ និងការលុបចោលនូវសាសនាទាំងឡាយដោយសាសនារបស់លោក។ លេខ (១៥៣)