رِسَالَةٌ فِي الدِّمَاءِ الطَّبِيعِيَّةِ لِلنِّسَاءِ
សារស្តីអំពីឈាមធម្មជាតិរបស់ស្ត្រី
بِقَلَمِ فَضِيلَةِ الشَّيْخِ العَلَّامَةِ
مُحَمَّدِ بْنِ صَالِحٍ العُثَيْمِينِ
غَفَرَ اللَّهُ لَهُ وَلِوَالِدَيْهِ وَلِلمُسْلِمِينَ
និពន្ធដោយ៖ អ្នកប្រាជ្ញអ៊ីស្លាម
ស្ហេខ មូហាំម់ាត់ កូនលោក សឡេះ អាល់អ៊ូស៊ៃម៉ីន
សូមអល់ឡោះអភ័យទោសចំពោះលោក ឪពុកម្ដាយរបស់លោក និងបណ្ដាអ្នកមូស្លីមទាំងឡាយ
بِسْمِ اللهِ الرَّحمَنِ الرَّحِيمِ
សារស្តីអំពីឈាមធម្មជាតិរបស់ស្ត្រី
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
الحمد لله نحمده ونستعينه ونستغفره، ونتوب إليه ونعوذ بالله من شرور أنفسنا، ومن سيّئات أعمالنا من يهده الله فلا مضلّ له، ومن يضلل فلا هادي له وأشهد أن لا إله إلّا الله وحده لا شريك له وأشهد أنّ محمدًا عبده ورسوله صلّى الله عليه وعلى آله وأصحابه ومن تبعهم بإحسانٍ إلى يوم الدّين، وسلّم تسليمًا
أمّا بعد
ពិតប្រាកដណាស់ ឈាមដែលកើតមានលើស្រ្តី ដូចជាឈាមរដូវ ឈាមអ៊ីស្តីហាហ្ទោះ(ឈាមជំងឺ) និងឈាមក្រោយសម្រាលកូន វាគឺជាបញ្ហាសំខាន់ដែលត្រូវឲ្យមានការពន្យល់ និងធ្វើការឈ្វេងយល់អំពីបទបញ្ញតិ្ត(ហ៊ូកុម)របស់វា ព្រមទាំងបែងចែករវាងអ្វីដែលត្រឹមត្រូវ និងអ្វីដែលខុសឆ្គង តាមទស្សនៈរបស់អ្នកប្រាជ្ញអ៊ីស្លាមក្នុងរឿងនេះ។ និងពឹងផ្អែកលើអ្វីដែលត្រូវបានគេចាត់ទុកថារឹងមាំ ឬខ្សោយក្នុងបញ្ហានេះ យោងទៅតាមអ្វីដែលបានមកពីគម្ពីរគួរអាន និងស៊ុណ្ណះរបស់ព្យាការីមូហាំម៉ាត់។
1- ពីព្រោះ គម្ពីរគួរអាន និងស៊ុណ្ណះ គឺជាប្រភពមូលដ្ឋាននៃបទបញ្ញត្តិរបស់អល់ឡោះដែលខ្ញុំបម្រើរបស់ទ្រង់ត្រូវ គោរពសក្ការៈដោយផ្អែកលើប្រភពទាំងពីរនេះ ហើយពួកគេក៏មានកាតព្វកិច្ចត្រូវអនុវត្តតាមផងដែរ។
2- ពីព្រោះការផ្អែកលើគម្ពីរគួរអាន និងស៊ុណ្ណះ នាំមកនូវភាពសន្តិភាពនៃចិត្ត បានស្បើយក្នុងចិត្ត ភាពស្ងប់ស្ងាត់និងរួចផុតពីទោស។
3- ពីព្រោះអ្វីក្រៅពីគម្ពីរគួរអាន និងស៊ុណ្ណះ គឺគេប្រើសម្រាប់ជាភស្តុតាងគាំទ្រប៉ុណ្ណោះ មិនមែនឈរជាភស្តុតាងដោយខ្លួនឯងបានទេ។
ព្រោះភស្តុតាងពិតប្រាកដមានតែនៅក្នុងព្រះបន្ទូលរបស់អល់ឡោះ និងប្រសាសន៍របស់ព្យាការីមូហាំម៉ាត់( សូមសុខសន្តិភាព និងពរជ័យមានដល់លោក) ព្រមទាំងពាក្យសម្ដីរបស់អ្នកប្រាជ្ញអ៊ីស្លាមក្នុងចំណោមសហាហ្ពាត់ អំពីទស្សនៈដែលចាត់ទុកថាត្រឹមត្រូវ នៅក្នុងលក្ខខណ្ឌដែលវាមិនផ្ទុយនឹងអ្វីដែលមានចែងនៅក្នុងគម្ពីរគួរអាន និងសុណ្ណះ។ ហើយក៏មិនផ្ទុយនឹងទស្សនៈរបស់សហាហ្ពាត់ផ្សេងទៀត។ ប្រសិនបើអ្វីដែលនៅសម្ដីរបស់សហាហ្ពាត់ផ្ទុយទៅនឹងគម្ពីរគួរអាន និងស៊ុណ្ណះ គឺត្រូវតែយកតាមអ្វីដែលមានក្នុងគម្ពីរគួរអាន និងស៊ុណ្ណះ។ ហើយប្រសិនបើទស្សនៈរបស់សហាហ្ពាត់ម្នាក់ផ្ទុយនឹងសហាហ្ពាត់ផ្សេងទៀត នោះគឺត្រូវស្វែងរកការវិនិច្ឆ័យ ឬថ្លឹងថ្លែងរវាងទស្សនៈទាំងពីរ ហើយត្រូវជ្រើសយកទស្សនៈណាដែលមានភាពត្រឹមត្រូវជាង ព្រោះអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
﴿...فَإِن تَنَٰزَعۡتُمۡ فِي شَيۡءٖ فَرُدُّوهُ إِلَى ٱللَّهِ وَٱلرَّسُولِ إِن كُنتُمۡ تُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۚ ذَٰلِكَ خَيۡرٞ وَأَحۡسَنُ تَأۡوِيلًا﴾
....ហើយប្រសិនបើពួកអ្នកខ្វែងគំនិតគ្នាពីបញ្ហាអ្វីមួយ ចូរពួកអ្នកត្រឡប់បញ្ហានោះទៅកាន់អល់ឡោះ(គម្ពីរគួរអាន) និងអ្នកនាំសារ(ស៊ុណ្ណះ) ប្រសិនបើពួកអ្នកពិតជាមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ នោះជាការប្រសើរ និងទទួលបានលទ្ធផលចុងក្រោយដ៏ល្អផងដែរ។ [គម្ពីរគួរអាន ៤:៥៩]
នេះជាសារខ្លីមួយដែលពន្យល់អំពីប្រភេទនៃការហូរឈាមទាំងនេះ និងបទបញ្ញត្តិរបស់វា។ វាមានជំពូកដូចខាងក្រោម៖
ជំពូកទី១៖ អត្ថន័យឈាមរដូវ និងហេតុផលរបស់វា
ជំពូកទី២៖ ពេលវេលា និងរយៈពេលនៃឈាមរដូវ
ជំពូកទី៣៖ ភាពមិនប្រក្រតីនៃការមករដូវ(រដូវមិនទៀង)
ជំពូកទី៤៖ បទបញ្ញត្តិ(ហ៊ូកុម)នៃឈាមរដូវ
ជំពូកទី៥៖ ឈាមអ៊ីស្ទីហាហ្ទោះ និង បទបញ្ញត្តិរបស់វា
ជំពូកទី៦៖ ឈាមក្រោយពេលសម្រាលកូន និង បទបញ្ញត្តិរបស់វា
ជំពូកទី៧៖ ការប្រើប្រាស់ថ្នាំ ឬរបស់ទប់ស្កាត់ការមករដូវ ការពន្យារកំណើត និងការរំលូតកូន
ជំពូកទី១៖ អត្តន័យឈាមរដូវ និងហេតុផលរបស់វា
ឈាមរដូវ តាមអត្ថន័យភាសា៖ ការហូរនៃវត្តុអ្វីមួយ។
ឈាមរដូវ ក្នុងអត្ថន័យច្បាប់អ៊ីស្លាម៖ ជាការហូរឈាមដែលកើតឡើងចំពោះស្រ្តីតាមធម្មជាតិ ដោយគ្មានហេតុផលណាមួយ នៅក្នុងពេលវេលាមួយដែលគេដឹងច្បាស់។ វាជាជាលំហូរឈាមធម្មជាតិដែលមិនបណ្តាលមកពីជំងឺ របួស ការរលូត ឬការសម្រាលកូនឡើយ។ ឈាមធម្មជាតិនេះមានការប្រែប្រួលទៅតាមស្ថានភាពរបស់ស្រ្តី ក៏ដូចជាទៅតាមបរិស្ថាន និងតាមអាកាសធាតុដែលនាងរស់នៅ។ ដូច្នេះ ទើបស្រ្តីនីមួយៗមានភាពខុសគ្នាទៅតាមស្ថានភាពជាក់ស្តែងរបស់ពួកនាង។
ហេតុផលរបស់វា៖ ដោយសារទារកក្នុងផ្ទៃម្ដាយមិនអាចទទួលបានសារធាតុចិញ្ចឹមតាមរបៀបធម្មតាដូចអ្នកដែលកើតមកហើយនោះទេ។ ហើយសូម្បីតែអ្នកដែលមានចិត្តសប្បុរសបំផុតក៏មិនអាចផ្ដល់សារធាតុចិញ្ចឹមដល់ទារកបានដែរ។ ដូច្នេះ អល់ឡោះទ្រង់បានបង្កើតឲ្យមានការហូរឈាមនៅក្នុងខ្លួនស្រ្តី ដែលអាចឱ្យទារកនៅក្នុងផ្ទៃអាចទទូលបានសារធាតុចិញ្ចឹមដោយមិនចាំបាច់បរិភោគ ឬរំលាយ។ ទឹករំអិលនៃឈាមនេះអាចឆ្លងកាត់ចូលទៅកាន់រាងកាយរបស់ទារកតាមរយៈផ្ចិត បន្ទាប់មកវាក៏រត់ចូលទៅក្នុងសរសៃឈាមរបស់ទារកភ្លាមៗ ហើយបម្រើជាសារធាតុចិញ្ចឹមសម្រាប់គេ។ សូមសរសើរតម្កើងព្រះអល់ឡោះជាម្ចាស់ដែលជាអ្នកបង្កើតដ៏ល្អបំផុត។
នេះជាហេតុផលនៅពីក្រោយនៃការមករដូវ។ ដូច្នេះហើយនៅពេលស្រ្តីមានផ្ទៃពោះ ឈាមរដូវរបស់នាងនឹងផ្អាក លើកលែងតែក្នុងករណីកម្របំផុត។ ហើយស្រ្តីដែលបំបៅកូន ក៏កម្រជួបប្រទះនឹងការមករដូវដែរ ជាពិសេសនៅក្នុងតំណាក់កាលដំបូងនៃការបំបៅ។
ជំពូកទី២៖ ពេលវេលា និងរយៈពេលនៃឈាមរដូវ
នៅក្នុងជំពូកនេះគឺពិភាក្សាអំពីចំណុចចំនួនពីរ៖
ចំណុចទីមួយ៖ អំពីអាយុដែលស្ត្រីចាប់ផ្តើមមានរដូវ
ចំណុចទីពីរ៖ អំពីរយៈពេលនៃការមករដូវ
ចំណុចទីមួយ៖ អាយុដែលស្ត្រីភាគច្រើនចាប់ផ្តើមមានរដូវគឺចាប់ពីចន្លោះ១២ឆ្នាំ ទៅ៥០ឆ្នាំ។ ប៉ុន្តែក៏អាចមានស្រ្តីខ្លះអាចមានរដូវមុន ឬក្រោយអាយុនេះផងដែរ អាស្រ័យទៅលើស្ថានភាពនៃរាងកាយ បរិស្ថាន និងអាកាសធាតុដែលនាងរស់នៅ។
អ្នកប្រាជ្ញអ៊ីស្លាម(សូមអល់ឡោះប្រទានក្ដីមេត្តាដល់ពួកគាត់) មានការខ្វែងគំនិតគ្នាក្នុងទស្សនៈថា៖ តើមានការកំណត់អាយុជាក់លាក់សម្រាប់ការមករដូវ ដោយស្រ្តីមិនអាចមានរដូវមុន ឬក្រោយអាយុនោះដែរទេ ហើយថាឈាមដែលមកមុន ឬក្រោយអាយុនោះ គឺជាឈាមជំងឺ(មិនមែនជាឈាមរដូវ)បានដែរឬទេ?
អ្នកប្រាជ្ញអ៊ីស្លាមមានការខ្វែងគំនិតគ្នាលើបញ្ហានេះ៖ លោក អាត់ទើរើម៉ី បន្ទាប់ពីមានការលើកឡើងពីភាពខុសគ្នានៃទស្សនៈទាំងនេះ បាននិយាយថា៖ ទស្សនៈទាំងអស់នេះមិនត្រឹមត្រូវទេ! ពីព្រោះអ្វីដែលសំខាន់នៅទីនេះ គឺផ្អែកលើការកើតមានការហូរឈាម។ ដូច្នេះ នៅពេលណាដែលស្ត្រីម្នាក់ជួបប្រទះនឹងការហូរឈាមបែបនេះ គេត្រូវចាត់ទុកថាវាជាឈាមមករដូវ ដោយមិនត្រូវគិតពីបរិមាណរបស់វា និងមិនគិតពីស្ថានភាព ឬអាយុរបស់ស្ត្រីនោះឡើយ។ អល់ឡោះទ្រង់ដឹងបំផុត!1
អ្វីដែលលោក អាត់ទើរើម៉ី បានលើកឡើងនេះ គឺជាទស្សនៈដែលត្រឹមត្រូវ ដោយស៊ៃខុលអ៊ីស្លាម អ៊ីបនូ តៃមីយះ ក៏បានជាជ្រើសរើសយកទស្សនៈនេះផងដែរ។ ដូច្នេះ នៅពេលដែលស្រ្តីចាប់ផ្តើមឃើញមានការហូរឈាម គឺនាងត្រូវចាត់ទុកថា ខ្លួនមករដូវហើយ ទោះបីនាងមានអាយុក្រោម៩ឆ្នាំ ឬលើស៥០ឆ្នាំក៏ដោយ។2 នេះក៏ព្រោះតែបទបញ្ញត្តិនៃការមករដូវ ត្រូវបានអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់កំណត់អាស្រ័យទៅនឹងការដែលវាកើតមាន ហើយអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់មិនបានបញ្ជាក់ពីអាយុជាក់លាក់ណាមួយសម្រាប់វានោះទេ។ ដូច្នេះត្រូវតែអាស្រ័យទៅលើការកើតមានជាក់ស្តែងដែលបទបញ្ញត្តិបានភ្ជាប់ជាមួយវា។ ហើយការកំណត់អាយុជាក់លាក់ណាមួយគឺត្រូវការភស្តុតាងពីគម្ពីរគួរអាន ឬស៊ុណ្ណះ ប៉ុន្តែមិនមានភស្តុតាងណាមួយទាក់ទងនិងរឿងនេះឡើយ។
ចំណុចទីពីរ៖ រយៈពេលនៃការមករដូវ
អ្នកប្រាជ្ញអ៊ីស្លាមមានមតិផ្សេងៗគ្នាចំពោះបញ្ហានេះ ដោយមានទស្សនៈប្រមាណ៦ ឬ៧ផ្សេងគ្នា។ លោកអ៊ីបនូ អាល់មុនហ្សៀរ (សូមអល់ឡោះប្រទានសេចក្តីមេត្តាដល់លោក) បាននិយាយថា៖ អ្នកប្រាជ្ញមួយក្រុមបាននិយាយថា មិនមានការកំណត់ចំនួនថ្ងៃអប្បបរមា ឬអតិបរមាសម្រាប់ឈាមរដូវនោះទេ។3
ខ្ញុំបញ្ជាក់ផងដែរថា៖ ទស្សនៈនេះស្រដៀងនឹងទស្សនៈរបស់លោក អាត់ទើរីមី ដែលបានរៀបរាប់ខាងលើ ហើយស៊ៃខុលអ៊ីស្លាម អ៊ីបនូ តៃមីយះ ក៏បានជាជ្រើសរើសយកទស្សនៈនេះផងដែរ។ វាជាទស្សនៈដែលត្រឹមត្រូវ ព្រោះវាត្រូវបានគាំទ្រដោយគម្ពីរគួរអាន និងស៊ុណ្ណៈ និងហេតុផលត្រឹមត្រូវ។
ភស្តុតាងទីមួយ៖ បន្ទូលរបស់អល់ឡោះជាម្ចាស់៖
﴿وَيَسۡـَٔلُونَكَ عَنِ ٱلۡمَحِيضِۖ قُلۡ هُوَ أَذٗى فَٱعۡتَزِلُواْ ٱلنِّسَآءَ فِي ٱلۡمَحِيضِ وَلَا تَقۡرَبُوهُنَّ حَتَّىٰ يَطۡهُرۡنَۖ...﴾
ហើយពួកគេនឹងសួរអ្នកអំពីឈាមរដូវ។ ចូរអ្នកតបថា៖ វាគឺជាភាពកខ្វក់មួយ។ ហេតុនេះ ចូរពួកអ្នកចៀសវាងការរួមដំណេកជាមួយភរិយានៅពេលនាងមករដូវ ហើយចូរពួកអ្នកកុំទៅក្បែរពួកនាង(រួមដំណេក) រហូតទាល់តែពួកនាងជ្រះស្អាត... [គម្ពីរគួរអាន ២:២២២], អល់ឡោះបានកំណត់ព្រំដែននៃការហាមឃាត់គឺការជ្រះស្អាត ហើយទ្រង់មិនបានកំណត់ព្រំដែនរបស់វាដោយការកន្លងផុតមួយថ្ងៃមួយយប់ ឬបីថ្ងៃ ឬដប់ប្រាំថ្ងៃនោះទេ។ នេះបង្ហាញថាមូលហេតុនៃដាក់កំណត់បទបញ្ញតិ្តគឺអាស្រ័យលើវត្តមាន ឬអវត្តមាននៃការហូរឈាមរដូវ។ នេះមានន័យថា នៅពេលណាដែលមានការមករដូវ នោះបទបញ្ញតិ្តនេះនឹងត្រូវអនុវត្ត ហើយនៅពេលណាដែលនាងបានជ្រះស្អាតពីឈាមរដូវ នោះបទបញ្ញតិ្តទាំងនេះនឹងមិនត្រូវអនុវត្តទៀតឡើយ។
ភស្តុតាងទីពីរ៖ នៅក្នុងហាទីស សហ៊េសមូស្លីម ព្យាការីមូហាំម៉ាត់(សូមសុខសន្តិភាពមានដល់លោក) បានមានប្រសាសន៍ទៅកាន់អ្នកស្រី អាអ៊ីស្សះ នៅពេលអ្នកស្រីមករដូវ ខណៈពេលអ្នកស្រីកំពុងស្ថិតក្នុងស្ថានភាពអៀសរ៉មសម្រាប់អ៊ុំរ៉ោះថា៖
«افْعَلِي مَا يَفْعَلُ الْحَاجُّ، غَيْرَ أَنْ لَا تَطُوفِي بِالْبَيْتِ حَتَّى تَطْهُرِي». قَالَتْ: فَلَمَّا كَانَ يَوْمُ النَّحْرِ طَهُرَتْ، فَأَفَاضَتْ.
«ចូរធ្វើអ្វីៗដែលអ្នកធ្វើហាជ្ជីធ្វើ ប៉ុន្តែកុំដើរតវ៉ាហ្វជុំវិញកាក់ហ្ពះរហូតទាល់តែអ្នកជ្រះស្អាត»។ អ្នកស្រីបាននិយាយថា៖ លុះដល់ថ្ងៃសំឡេះសត្វ នាងក៏បានជ្រះស្អាត រួចក៏បានដើរតវ៉ាហ្វអ៊ីហ្វាហ្ទោះ។ ហាទីស្ហ4
ហើយនៅក្នុងសៀវភៅសហ៊េសទាំងពីរមានរៀបរាប់ថា ណាពី ﷺ បានមានប្រសាសន៍ទៅកាន់នាងថា៖
«انتَظِرِي فَإِذَا طَهُرْتِ فَاخْرُجِي إِلَى التَّنْعِيمِ».
«ចូរអ្នករង់ចាំ លុះត្រាអ្នកបានជ្រះស្អាត ទើបចេញទៅកាន់តាន់អ៊ីម»5 ព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាព មានដល់លោក) បានកំណត់ចុងបញ្ចប់នៃការហាមឃាត់គឺការជ្រះស្អាត ហើយលោកមិនកំណត់ពេលវេលាជាក់លាក់ណាមួយសម្រាប់វាឡើយ។ នេះបង្ហាញថាបទបញ្ញតិ្តនេះគឺអាស្រ័យលើវត្តមាន ឬអវត្តមាននៃការហូរឈាមរដូវ។
ភស្តុតាងទីបីរ៖ ការប៉ាន់ប្រមាណ និងការបកស្រាយលម្អិត ដែលបានលើកឡើងដោយអ្នកប្រាជ្ញអ៊ីស្លាមមួយចំនួនទាក់ទងនឹងបញ្ហានេះក៏មិនមានបញ្ចាក់នៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះនោះទេ ទោះបីជាមានតម្រូវការ ឬភាពចាំបាច់បំផុតក្នុងការពន្យល់អំពីបញ្ហានេះក៏ដោយ។ ហើយប្រសិនបើបញ្ហានេះជាអ្វីដែលមនុស្សត្រូវតែយល់ និងជាភាពចាំបាច់នៅក្នុងការគោរពសក្ការៈចំពោះអល់ឡោះ នោះទ្រង់ និងព្យាការីរបស់ទ្រង់ ប្រាកដជាបានពន្យល់វាយ៉ាងច្បាស់លាស់សម្រាប់មនុស្សគ្រប់ជាគ្នាជាមិនខាន ព្រោះបទបញ្ញាត្តិនៃបញ្ហានេះពិតជាមានសារៈសំខាន់ណាស់ ដោយវាទាក់ទងនឹងការសឡាត ការបួស ការរៀបអាពាហ៍ពិពាហ៍ ការលែងលះ ការទទួលមរតក និងបញ្ហាផ្សេងៗទៀត។ ដូចដែលអល់ឡោះ និងព្យាការីរបស់ទ្រង់ បានពន្យល់ច្បាស់លាស់អំពីចំនួនការសឡាត ពេលវេលារបស់វា ការឱនរ៉ូកុ និងការក្រាបស៊ូជូត។ ក៏ដូចជាហ្សាកាត់៖ គឺត្រូវបានពន្យល់ច្បាស់លាស់អំពីទ្រព្យសម្បត្តិរបស់វា ចំណែករបស់វា ចំនួនរបស់វា គោលដៅដែលត្រូវចែក និងការបួស៖ គឺត្រូវបានពន្យល់ច្បាស់លាស់អំពីរយៈពេល និងពេលវេលារបស់វា និងហាជ្ជី និងអ្វីផ្សេងទៀត។ សូម្បីតែសុជីវធម៏នៃការញ្ញាំ ការផឹក ការគេង ការរួមមេត្រី ការអង្គុយ ការចូលផ្ទះ ការចេញពីផ្ទះ ការបន្ទោបង់ ចំនូននៃការជូតសម្អាតពេលបន្ទោបង់ និងរឿងផ្សេងៗទៀត ទាំងរឿងតូច និងរឿងធំ ដែលអល់ឡោះបានធ្វើឲ្យសាសនានេះមានភាពពេញលេញ និងបានបំពេញនូវក្ដីមេត្តាករុណាដល់អ្នកមានជំនឿ ដូចដែលទ្រង់បានមានបន្ទូលថា៖
﴿...وَنَزَّلۡنَا عَلَيۡكَ ٱلۡكِتَٰبَ تِبۡيَٰنٗا لِّكُلِّ شَيۡءٖ...﴾
ហើយយើងបានបញ្ចុះនូវគម្ពីរ(គួរអាន)ទៅកាន់អ្នកដើម្បីបញ្ជាក់រាល់អ្វីៗទាំងអស់ [គម្ពីរគួរអាន ១៦:៨៩] ទ្រង់បានមានបន្ទូលទៀតថា ៖
﴿...مَا كَانَ حَدِيثًا يُفْتَرَى وَلَـكِن تَصْدِيقَ الَّذِي بَيْنَ يَدَيْهِ وَتَفْصِيلَ كُلَّ شَيْءٍ...﴾
មិនមែនជាពាក្យសម្តីដែលត្រូវបានគេប្រឌិតឡើងនោះឡើយ ក៏ប៉ុន្តែវាគឺជាការបញ្ជាក់ចំពោះបណ្តាគម្ពីរទាំងឡាយពីមុនវា និងជាការបកស្រាយនូវរាល់អ្វីគ្រប់យ៉ាង។ [គម្ពីរគួរអាន ១២:១១១]
ដូច្នេះ នៅពេលដែលការប៉ាន់ប្រមាណ និងការបកស្រាយលម្អិតទាំងនេះមិនមាននៅក្នុងគម្ពីររបស់អល់ឡោះ ឬនៅក្នុងសុណ្ណះរបស់ព្យាការី (សូមសុខសន្តិភាពមានដល់លោក) នោះវាបានបញ្ជាក់ថាមិនអាចកំណត់យកវាជាការបានឡើយ ផ្ទុយទៅវិញ វាត្រូវបានកំណត់ដោយការមករដូវខ្លួនឯង ដែលបទបញ្ញត្តិសាសនាគឺអាស្រ័យទៅនឹងវត្តមាន និងអវត្តមាននៃការមករដូវ។ ភស្តុតាងនេះ មានន័យថា៖ ការដែលមិនមានលើកឡើងអំពីបទបញ្ញត្តិនៅក្នុងគម្ពីរគួរអាន និងសុណ្ណះ គឺជាភស្តុតាងនៃការមិនយកជាការ ដែលជួយឱ្យអ្នកអាចទាញនូវប្រយោជន៍និងយកធ្វើជារូបមន្តនៅក្នុងបញ្ហានេះ និងបញ្ហាផ្សេងទៀតនៃចំណេះដឹង ព្រោះបទបញ្ញត្តិសាសនាមិនត្រូវបានបង្កើតឡើងទេ លើកលែងតែមានភស្តុតាងពីសាសនា ដែលមកពីគម្ពីររបស់អល់ឡោះ ឬសុណ្ណះរបស់ព្យាការីរបស់ទ្រង់ (សូមសុខសន្តិភាពមានដល់លោក) ឬការឯកភាពគ្នា (អ៊ីជម៉ាក់) ដែលគេស្គាល់ ឬការប្រៀបធៀប (គីយ៉ាស) ដែលត្រឹមត្រូវ។ ស៊ៃខុលអ៊ីស្លាម អ៊ីបនូ តៃមីយ៉ះ បាននិយាយថា៖ «ក្នុងចំណោមបញ្ហាបែបនេះ គឺពាក្យថារដូវ ដោយអល់ឡោះបានភ្ជាប់បទបញ្ញត្តិជាច្រើនលើវានៅក្នុងគម្ពីរគួរអាន និងសុណ្ណះ ប៉ុន្តែទ្រង់មិនបានកំណត់ទាំងចំនួនតិចបំផុត ឬច្រើនបំផុតរបស់វា ឬរយៈពេលនៃការជ្រះស្អាតរវាងការមករដូវពីរដងឡើយ ទោះបីជាមានការកើតឡើងយ៉ាងទូលំទូលាយនៃបញ្ហានេះលើប្រជាជាតិមូស្លីម និងតម្រូវការយ៉ាងខ្លាំងរបស់ពួកគេចំពោះវាក៏ដោយ។ ភាសាក៏មិនបែងចែករវាងចំនួនមួយ និងចំនួនមួយទៀតទេ។ ដូច្នេះ អ្នកណាដែលកំណត់ព្រំដែននៅក្នុងរឿងនេះ គឺពិតជាផ្ទុយនឹងគម្ពីរគួរអាន និងសុណ្ណះ»។6
ភស្តុតាងទីបួន៖ ការសន្និដ្ឋានត្រឹមត្រូវ ពោលគឺការប្រៀបធៀបដែលមានភាពត្រឹមត្រូវ។ ដូចដែលអល់ឡោះ បានផ្តល់ហេតុផល និងពិពណ៌នាអំពីការមករដូវថាជាភាពកខ្វក់។ ដូច្នេះ នៅពេលណាដែលមានការមករដូវ នោះក៏មានភាពកខ្វក់ដែរ។ គឺមិនមានភាពខុសគ្នារវាងថ្ងៃទីពីរនិងថ្ងៃទីមួយ ឬរវាងថ្ងៃទីបួននិងថ្ងៃទីបីទេ។ ហើយក៏មិនមានភាពខុសគ្នារវាងថ្ងៃទីដប់ប្រាំមួយនិងថ្ងៃទីដប់ប្រាំ ឬរវាងថ្ងៃទីដប់ប្រាំបីនិងថ្ងៃទីដប់ប្រាំពីរដែរ។ ដូច្នេះ ការមករដូវគឺជាការមករដូវ ហើយភាពកខ្វក់គឺជាភាពកខ្វក់។ ហេតុផលគឺមានវត្តមានក្នុងពីរថ្ងៃស្មើគ្នា។ ដូច្នេះ តើធ្វើដូចម្តេចទើបអាចបែងចែករវាងថ្ងៃទាំងពីរនេះបាន នៅពេលដែលវាទាំងពីរស្មើគ្នាក្នុងហេតុផល? តើនេះមិនផ្ទុយនឹងការប្រៀបធៀបដែលមានភាពត្រឹមត្រូវ ដែលមានន័យថា ច្បាប់សម្រាប់ថ្ងៃទាំងពីរគួរតែដូចគ្នា ដោយសារតែការពិតដែលថាមូលហេតុគឺដូចគ្នាទេឬ?
ភស្តុតាងទីប្រាំ៖ ភាពខុសគ្នានិងផ្ទុយគ្នានៃទស្សនៈរបស់អ្នកដែលកំណត់ពេលវេលា (នៃការមករដូវ) ដែលនេះបង្ហាញថា នៅក្នុងបញ្ហានេះគ្មានភស្តុតាងណាមួយដែលតម្រូវឱ្យគេត្រូវតែអនុវត្តតាមនោះទេ។ ផ្ទុយទៅវិញ វាគឺជាការវិនិច្ឆ័យដោយការបកស្រាយ (អ៊ីជទីហាដ) ដែលអាចនឹងខុសឬត្រូវ ហើយទស្សនៈមួយណាក៏មិនមានភាពសក្តិសមជាងអ្វីផ្សេងទៀតដើម្បីជំរុញឱ្យមានការទទួលយកនោះដែរ។ នៅពេលមានជម្លោះ គេត្រូវប្រគល់ការវិនិច្ឆ័យទៅលើគម្ពីរគួរអាន និងស៊ុណ្ណះរបស់ព្យាការីមូហាំម៉ាត់។
ដូច្នេះ វាច្បាស់ណាស់ថា ការមិនកំណត់ចំនួនថ្ងៃអប្បបរមា ឬអតិបរមាសម្រាប់ការមករដូវ គឺជាទស្សនៈដ៏រឹងមាំ និងជាទស្សនៈមានមូលដ្ឋានត្រឹមត្រូវ និងលេចធ្លោ។ ហើយក៏គួរត្រូវដឹងថាដែរ ឈាមទាំងឡាយណាដែលស្ត្រីឃើញ ដែលមិនបណ្តាលមកពីរបួសឬអ្វីស្រដៀងគ្នានោះទេ គឺជាឈាមរដូវ ដោយមិនត្រូវកំណត់រយៈពេល ឬអាយុឡើយ។ លើកលែងតែករណីដែលឈាមនោះហូរជាប់ជានិច្ចលើស្ត្រី មិនដែលឈប់សោះ ឬឈប់ត្រឹមតែរយៈពេលខ្លី ដូចជាមួយថ្ងៃ ឬពីរថ្ងៃក្នុងមួយខែ នោះវាត្រូវបានចាត់ទុកថាជាការហូរឈាមជំងឺ(អ៊ីសទីហាហ្ទោះ)។ ការពន្យល់អំពីច្បាប់នៃការហូរឈាមជំងឺ(អ៊ីសទីហាហ្ទោះ) និងច្បាប់របស់វា នឹងលើលឡើងនៅពេលក្រោយ។
ស៊ៃខុលអ៊ីស្លាម អ៊ីបនូតៃមីយ៉ះ បានមានប្រសាសន៍ថា៖ «តាមគោលការណ៍ ឈាមណាមួយដែលចេញពីស្បូនគឺជាការមករដូវ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាវាជាការហូរឈាមជំងឺ(អ៊ីសទីហ្ទោះ)»។7
លោកក៏បានមានប្រសាសន៍ផងដែរថា៖ រាល់ឈាមណាដែលហូរចេញមក គឺជាឈាមរដូវ ប្រសិនបើមិនត្រូវបានគេដឹងថាជាឈាមដែលបណ្តាលមកពីសរសៃឈាមវ៉ែន ឬរបួស។8
ទស្សនៈនេះ មិនត្រឹមតែជាទស្សនៈដែលមានភស្តុតាងរឹងមាំជាងគេនោះទេ តែក៏ជាទស្សនៈដែលងាយស្រួលយល់ និងងាយស្រួលអនុវត្តជាងទស្សនៈដែលកំណត់ពេលវេលាសម្រាប់ការមករដូវទៀតផង។ ដោយហេតុនេះ វាគឺជាទស្សនៈដែលសក្តិសមនឹងទទួលយកបំផុត ព្រោះវាស្របនឹងវត្ថុបំណងនៃសាសនាអ៊ីស្លាម និងគោលការណ៍របស់វា នោះគឺផ្តល់នូវភាពងាយស្រួល និងសាមញ្ញ, ដូចដែលអល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បានមានបន្ទូលថាៈ
﴿...وَمَا جَعَلَ عَلَيۡكُمۡ فِي ٱلدِّينِ مِنۡ حَرَجٖ...﴾
...ហើយទ្រង់មិនបានធ្វើឲ្យមានការលំបាកលើពួកអ្នកនៅក្នុងសាសនា(របស់ពួកអ្នក)នោះឡើយ... [គម្ពីរគួរអាន ២២:៧៨] រ៉ស៊ូលុលឡោះ សអវ លោកបានមានប្រសាសន៍ថា ៖
«إِنَّ الدِّينَ يُسْرٌ وَلَنْ يُشَادَّ الدِّينَ أَحَدٌ إِلَّا غَلَبَهُ فَسَدِّدُوا وَقَارِبُوا وَأَبْشِرُوا».
«ពិតប្រាកដណាស់ សាសនាអ៊ីស្លាម គឺងាយស្រួល ហើយអ្នកណាដែលដាក់បន្ទុកខ្លួនឯងលើសកម្រិតនៅក្នុងសាសនា នោះនឹងត្រូវវាគ្របសង្កត់។ ហេតុនេះ ចូរពួកអ្នកធ្វើឲ្យបានត្រឹមត្រូវ និងព្យាយាមធ្វើឲ្យបានត្រឹមត្រូវ ហើយចូរទទួលយកដំណឹងល្អ»។ រាយការណ៍ដោយអាល់ពូខរី។9
ហើយនៅក្នុងចំណោមអត្តចរិតរបស់លោក ﷺ
«أَنَّهُ مَا خُيِّرَ بَيْنَ أَمْرَيْنِ إِلَّا اخْتَارَ أَيْسَرَهُمَا مَا لَمْ يَكُنْ إِثْمًا».
«លោកមិនត្រូវបានផ្តល់ជម្រើសរវាងរឿងពីរនោះទេ លើកលែងតែលោកជ្រើសរើសយករឿងដែលងាយស្រួលជាងក្នុងចំណោមរឿងទាំងពីរ លុះត្រាតែវាជាអំពើបាប»10។
ឈាមរដូវរបស់ស្ត្រីមានផ្ទៃពោះ៖
ជាទូទៅ ភាគច្រើនស្ត្រីនៅពេលមានផ្ទៃពោះ ឈាមរដូវរបស់នាងនឹងឈប់ហូរ។ អ៊ីម៉ាំ អះម៉ាត់ (សូមអល់ឡោះប្រទានក្តីមេត្តាដល់គាត់) បានមានប្រសាសន៍ថា៖ «ស្ត្រីស្គាល់ថាខ្លួនមានផ្ទៃពោះ ដោយសារការឈប់ហូរនៃឈាមរដូវ»11។
ប្រសិនបើស្ត្រីមានផ្ទៃពោះឃើញឈាម បើឈាមនោះកើតឡើងមុនពេលសម្រាលកូនក្នុងរយៈពេលខ្លី ដូចជា ២ ឬ ៣ ថ្ងៃ អមដោយការកន្ត្រាក់ស្បូន នោះវាគឺជាឈាមនៃការសម្រាល(នីហ្វាស)។ ប៉ុន្តែប្រសិនបើឈាមនោះកើតឡើងមុនពេលសម្រាលកូនក្នុងរយៈពេលយូរ ឬមុនពេលសម្រាលក្នុងរយៈពេលខ្លី ប៉ុន្តែមិនមានការកន្ត្រាក់ស្បូន នោះវាមិនមែនជាឈាមនៃការសម្រាលទេ។ ប៉ុន្តែតើវាគួរតែត្រូវចាត់ទុកជាឈាមរដូវ ដែលត្រូវអនុវត្តតាមច្បាប់របស់វា ឬជាឈាមជំងឺ(អ៊ីសទីហ្ទោះ) ដែលមិនអនុវត្តតាមច្បាប់នៃឈាមរដូវ?
នៅក្នុងបញ្ហានេះ គឺមានទស្សនៈខុសគ្នានៅក្នុងចំណោមអ្នកប្រាជ្ញអ៊ីស្លាម។ ហើយទស្សនៈត្រឹមត្រូវនោះគឺ វាជាឈាមរដូវ ប្រសិនបើវាកើតឡើងតាមទម្្លាប់នៃការមករដូវរបស់នាង។ ពីព្រោះតាមគោលការណ៍មូលដ្ធាន រាល់ឈាមដែលចេញពីស្បូនគឺជាការមករដូវ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាវាមិនមែនជាឈាមរដូវ ហើយនៅក្នុងគម្ពីរ (គួរអាន) និងសុណ្ណៈរបស់ព្យាការី មិនមានបញ្ជាក់ថាស្ត្រីមានផ្ទៃពោះមិនអាចមានរដូវនោះទេ។
នេះគឺជាទស្សនៈនៃម៉ាសហាប់ម៉ាលិក និងស្ហាហ្វីអ៊ី និងជាជម្រើសរបស់ស៊ៃខុលអ៊ីស្លាម អ៊ីបនូ តៃមីយ៉ះ។ ដូចដោយលោកបានមានប្រសាសន៍នៅក្នុងសៀវភៅ "អាល់-អ៊ីខទីយ៉ារ៉ត" (ទំព័រ ៣០) ថា៖ នេះត្រូវបានរាយការណ៍ ដោយអាល់-ពៃហាគី ថាជាទស្សនៈមួយអំពីអ៊ីមុាំអះម៉ាត់ ហើយថែមទាំងបានរៀបរាប់ថា អ៊ីមុអះម៉ាត់បានត្រឡប់ទៅរកទស្សនៈនេះវិញផងដែរ។1213
ដូច្នេះ ការអនុវត្តច្បាប់ទាក់ទងនឹងឈាមរដូវរបស់ស្ត្រីមានផ្ទៃពោះ គឺដូចនឹងឈាមរដូវរបស់ស្ត្រីមិនមានផ្ទៃពោះដែរ លើកលែងតែនៅក្នុងករណីពីរយ៉ាង៖
ករណីទីមួយ៖ ការលែងលះ។
ការលែងលះស្ត្រីដែលមិនមានផ្ទៃពោះក្នុងអំឡុងពេលមករដូវ ចំពោះអ្នកដែលតម្រូវឱ្យរង់ចាំរយៈពេលអ៊ីដហ្ទះ គឺត្រូវបានហាមឃាត់ ប៉ុន្តែមិនត្រូវបានហាមឃាត់សម្រាប់ស្ត្រីមានផ្ទៃពោះទេ។ នេះក៏ព្រោះតែការលែងលះស្ត្រីមិនមានផ្ទៃពោះក្នុងអំឡុងពេលមករដូវគឺផ្ទុយនឹងបទបញ្ញត្តិអ៊ីស្លាម ដូចដែលអល់ឡោះបានមានបន្ទូលថា៖
﴿...فَطَلِّقُوهُنَّ لِعِدَّتِهِنَّ...﴾
...លែងលះពួកនាងនៅក្នុងអ៊ិតហ្ទះរបស់ពួកនាង... [គម្ពីរគួរអាន ៦៥:១]، ចំណែកឯការលែងលះស្ត្រីមានផ្ទៃពោះក្នុងអំឡុងពេលមករដូវមិនផ្ទុយនឹងបទបញ្ញត្តិទេ។ ព្រោះអ្នកដែលលែងលះស្ត្រីមានផ្ទៃពោះគឺបានលែងលះនាងស្របទៅតាមរយៈពេលអ៊ីដហ្ទះរបស់នាង មិនថានាងកំពុងមករដូវឬជ្រះស្អាតទេ ព្រោះរយៈពេលអ៊ីដហ្ទះរបស់នាងគឺកំណត់ដោយការមានផ្ទៃពោះ។ ហើយការលែងលះនាងបន្ទាប់ពីការរួមភេទក៏មិនត្រូវបានហាមឃាត់ដែរ ខុសពីស្ត្រីដែលមិនមានផ្ទៃពោះ។
ករណីទីពីរ៖ ការមករដូវរបស់ស្ត្រីមានផ្ទៃពោះ
ការមករដូវរបស់ស្ត្រីមានផ្ទៃពោះមិនមែនជាការបញ្ចប់រយៈពេលរង់ចាំអ៊ីដហ្ទះរបស់នាងទេ ខុសពីការមករដូវរបស់ស្ត្រីដែលមិនមានផ្ទៃពោះ។ ព្រោះរយៈពេលរង់ចាំអ៊ីដហ្ទះរបស់ស្ត្រីមានផ្ទៃពោះនឹងបញ្ចប់នៅពេលនាងសម្រាលកូនប៉ុណ្ណោះ មិនថានាងមករដូវឬអត់នោះទេ។ ដោយទ្រង់បានមានបន្ទូលថា៖
﴿...وَأُوْلَاتُ الأَحْمَالِ أَجَلُهُنَّ أَن يَضَعْنَ حَمْلَهُنَّ...﴾
រីឯស្ដ្រីដែលមានគភ៌វិញ រយៈពេល(អ៊ិតហ្ទះ)របស់ពួកនាង គឺរហូតដល់ពួកនាងសម្រាលកូនរួច។ [គម្ពីរគួរអាន ៦៥:៤]
ជំពូកទី៣៖ ភាពមិនប្រក្រតីនៃការមករដូវ(រដូវមិនទៀង)
ភាពមិនប្រក្រតីនៃការមករដូវមានដូចជា៖
ប្រភេទទីមួយ៖ ការកើនឡើង ឬថយចុះនៃចំនួនថ្ងៃនៃការមករដូវ ឧទាហរណ៍ បើទម្លាប់របស់ស្ត្រីគឺមករដូវ៦ថ្ងៃ ប៉ុន្តែឈាមនៅតែបន្តរហូតដល់៧ថ្ងៃ ឬបើទម្លាប់របស់នាងគឺ ៧ថ្ងៃ ប៉ុន្តែនាងឈប់មករដូវនៅថ្ងៃទី៦។
ប្រភេទទីពីរ៖ ការមកមុន ឬក្រោយពេលវេលាធម្មតារបស់វា ឧទាហរណ៍ បើទម្លាប់របស់នាងគឺមករដូវនៅចុងខែ ប៉ុន្តែនាងឃើញការមករដូវនៅដើមខែ ឬបើទម្លាប់របស់នាងគឺមករដូវនៅដើមខែ ប៉ុន្តែនាងឃើញវានៅចុងខែ។
អ្នកប្រាជ្ញអ៊ីស្លាមបានខ្វែងគំនិតគ្នាអំពីច្បាប់បញ្ញត្តិនៃករណីទាំងពីរនេះ ហើយទស្សនៈត្រឹមត្រូវនោះ គឺនៅពេលដែលស្ត្រីឃើញមានឈាម នាងត្រូវចាត់ទុកថាជាឈាមរដូវ ហើយនៅពេលដែលនាងឈប់មានឈាម នាងត្រូវចាត់ទុកថានាងគឺជ្រះស្អាត មិនថាវាលើស ឬខ្វះ ឬមុន ឬក្រោយពីពេលវេលាធម្មតារបស់នាងនោះទេ។ ភស្តុតាងទាក់ទងនឹងបញ្ហានេះត្រូវបានលើកឡើងរួចហើយនៅក្នុងជំពូកមុន ដោយការអនុវត្តច្បាប់បញ្ញត្តិនៃឈាមរដូវត្រូវភ្ជាប់ជាមួយនឹងវត្តមានរបស់វា។
នេះគឺជាទស្សនៈនៅក្នុងម៉ាសហាប់់ស្ហាហ្វីអ៊ី និងជាជម្រើសរបស់ស្ហៃខុលអ៊ីស្លាម អ៊ីបនូ តៃមីយ៉ះ។ អ្នកនិពន្ធសៀវភៅ អាល់-មូហ្គនី ក៏បានគាំទ្រទស្សនៈនេះ និងបានអះអាងថា ប្រសិនបើទម្លាប់(នៃការមករដូវ)ត្រូវបានវិនិច្ឆ័យតាមទស្សនៈនៅក្នុងម៉ាសហាប់នោះ ព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) ប្រាកដជាបានពន្យល់បញ្ជាក់ទៅកាន់ប្រជាជាតិរបស់លោកជាមិនខាន ហើយលោកនឹងមិនពន្យារការពន្យល់នោះទេ។1415 ព្រោះការពន្យារការពន្យល់បញ្ជាក់ហួសពីពេលវេលាដែលត្រូវការគឺមិនអនុញ្ញាតទេ។ ភរិយារបស់ព្យាការី និងស្ត្រីដទៃទៀត គឺត្រូវការការពន្យល់នេះជានិច្ច ដូច្នេះលោកមិនអាចមិនអើពើចំពោះការពន្យល់នេះបានទេ។ អ្វីដែលបានមកពីព្យាការី (សូមសុខសន្តិភាពកើតមានលើលោក) គឺលោកមិនបានលើកឡើងអំពីទម្លាប់ ឬកាពន្យល់អំពីវាឡើយ លើកលែងតែនៅក្នុងករណីដែលស្ត្រីឃើញមានហូរឈាមអ៊ីសស្ទីហាហ្ទោះ (ឈាមជំងឺ) តែប៉ុណ្ណោះ។16
ករណីទីបី៖ ការហូរឈាមពណ៌ត្នោត ឬពណ៌លឿងល្អក់៖ នៅពេលដែលស្ត្រីម្នាក់ឃើញមានឈាមស្រដៀងពណ៌ត្នោតដូចឈាមដែលហូរចេញពីរបួស ឬឈាមដែលមានពណ៌ល្អក់ស្រដៀងនឹងការលាយគ្នារវាងពណ៌លឿងនិងខ្មៅ។ ប្រសិនបើវាកើតឡើងនៅក្នុងអំឡុងពេលមករដូវ ឬភ្លាមៗបន្ទាប់ពីការមករដូវ មុនពេលដែលវាជ្រះស្អាត នោះវាត្រូវចាត់ទុកជាឈាមរដូវ ហើយត្រូវអនុវត្តតាមច្បាប់នៃការមករដូវ។ ប៉ុន្តែប្រសិនបើកើតឡើងក្រោយពេលជ្រះស្អាតហើយ នោះវាមិនមែនជាឈាមរដូវទេ ដោយយោងតាមការលើកឡើងរបស់លោកស្រី អ៊ុំមូ អាត់ទិយ៉ះ សូមអល់ឡោះទ្រង់យល់ព្រមពីនាង៖ ពួកយើងមិនចាត់ទុកឈាមពណ៌ក្រហមស្រាល និងពណ៌ល្អក់ដែលចេញក្រោយពេលជ្រះស្អាតពីឈាមរដូវថាជាប្រការអ្វីមួយឡើយ។ រាយការណ៍ដោយ អាពូហ្ទាវូទ ដោយអ៊ីស្នាទសុហិហ៍17، សម្តីនេះក៏ត្រូវបានរៀបរាប់ដោយអ៊ីម៉ាំអាល់-ពូខរី ដែរ ប៉ុន្តែគ្មានឃ្លាថា «ក្រោយពេលស្អាត» ទេ។ ទោះជាយ៉ាងណា គាត់ក៏បានបញ្ចូលវានៅក្រោមជំពូកមួយដែលមានចំណងជើងថា៖៖ «ជំពូកស្តីពីឈាមពណ៌ត្នោត ឬពណ៌លឿងល្អក់នៅក្រៅថ្ងៃមករដូវ»។18
អ្នកនិពន្ធសៀវភៅ ហ្វាតហុល -ហ្ពារី បានពន្យល់លើសៀវភៅ សហេស អាល់-ពូខរី ថា៖ «នេះបង្ហាញពីការបញ្ចូលគ្នារវាងសម្តីរបស់អ្នកស្រីអាអ៊ីស្សះដែលនិយាយថា៖ រហូតដល់ឃើញទឹករំអិលពណ៌ស(សម្គាល់ភាពជ្រះស្អាត)។ និងសម្តីរបស់អ្នកស្រីអុំម៉ូ អាទីយ៉ះ ដែលបានរៀបរាប់នៅក្នុងជំពូកនេះ។ សម្តីរបស់អ្នកស្រីអាអ៊ីស្សះ ត្រូវបានយល់ថាសំដៅលើករណីដែលឃើញទឹកពណ៍ពណ៌ត្នោត ឬពណ៌លឿងល្អក់នៅក្នុងថ្ងៃមករដូវ ចំណែកសម្តីរបស់អ្នកនាងអុំម៉ូ អាទីយ៉ះ សំដៅលើករណីនៅក្រៅថ្ងៃមករដូវ។19
សម្តីរបស់អ្នកស្រីអាអ៊ីស្សះ ដែលត្រូវបានសំដៅនៅទីនេះ គឺជាសម្តីដែល អ៊ីម៉ាំអាល់-ពូខរី បានលើកឡើងយ៉ាងប្រាកដនៅមុនជំពូកនេះ20 ថាស្ត្រីៗធ្លាប់បញ្ជូន ហ្ទើរជះ (ជាវត្ថុដែលស្ត្រីប្រើដើម្បីពិនិត្យមើលថាតើនៅមានស្លាកស្នាមនៃឈាមរដូវឬអត់) ដែលមាន គើរសើហ្វ (កប្បាស) ដែលមានទឹកពណ៍លឿងល្អក់ទៅឲ្យនាង ហើយនាងបាននិយាយថា៖ “ចូរពួកនាងកុំប្រញាប់ប្រញាល់ រហូតដល់ឃើញទឹករំអិលពណ៌ស(សម្គាល់ភាពជ្រះស្អាត)”21។
កសោះ អាល់-ពៃហ្ទក គឺជាទឹកពណ៌សដែលស្បូនបញ្ចេញមកនៅពេលអស់ឈាមរដូវ។
ប្រភេទទីបួន៖ ការមករដូវមិនទៀងទាត់ ក្នុងន័យថាវាហូរនៅថ្ងៃមួយ ហើយឈប់មួយថ្ងៃមួយ។ រឿងនេះ
អាចកើតឡើងក្នុងស្ថានភាពពីរយ៉ាង៖
ស្ថានភាពទីមួយ៖ ប្រសិនបើស្ថានភាពនេះកើតឡើងលើស្ត្រីនោះជាប្រចាំរាល់ពេល ដូច្នេះវាត្រូវបានចាត់ទុកថាជាឈាមអ៊ីសស្ទីហាហ្ទោះ ហើយនារីនោះនឹងស្ថិតក្រោមបទបញ្ញត្តិរបស់អ្នកដែលមានឈាមអ៊ីសស្ទីហាហ្ទោះ។
ស្ថានភាពទីពីរ៖ ប្រសិនបើស្ថានភាពនេះមិនកើតឡើងជាប្រចាំលើស្ត្រីនោះទេ គឺកើតឡើងតែនៅពេលខ្លះប៉ុណ្ណោះ ហើយស្ត្រីនោះមានរយៈពេលស្អាត (គ្មានឈាម) ដែលត្រឹមត្រូវ។ អ្នកប្រាជ្ញអ៊ីស្លាម (សូមអល់ឡោះជាម្ចាស់ប្រទានក្តីមេត្តាដល់ពួកគេ) មានការខ្វែងគំនិតគ្នាអំពីរយៈពេលស្អាតនេះ។ តើវាគួរត្រូវចាត់ទុកជារយៈពេលស្អាត ឬត្រូវអនុវត្តបទបញ្ញត្តិនៃការមករដូវចំពោះវាដែរទេ?
តាមទស្សនៈដ៏ត្រឹមត្រូវបំផុតនៅក្នុងម៉ាសហាប់ អាស់ស្ហាហ្វីអ៊ី គឺថាវាត្រូវបានចាត់ទុកជាបទបញ្ញត្តិនៃការមករដូវ។ នេះជាជម្រើសរបស់ស៊ៃខុលអ៊ីស្លាម អ៊ីបនូ តៃមីយ៉ះ និងម្ចាស់និពន្ធសៀវភៅ អាល់-ហ្វាអ៊ីក ក៏ដូចជានៅម៉ាសហាប់របស់អ៊ីម៉ាំ អាពូ ហានីហ្វះ។222324 ពីព្រោះមិនឃើញទឹករំអិលពណ៌ស។ ប្រសិនបើចាត់ទុកវាជាភាពជ្រះស្អាតនោះអ្វីដែលនៅមុនវានឹងត្រូវចាត់ទុកជារដូវ និងអ្វីដែលនៅក្រោយវាក៏ជារដូវដែរ ប៉ុន្តែគ្មាននរណាអះអាងបែបនេះទេ។ ព្រោះបើមិនដូច្នេះទេ រយៈពេលនៃការរាប់ថ្ងៃ (អ៊ីដហ្ទះ) នឹងបញ្ចប់ក្នុងរយៈពេល ៥ ថ្ងៃ។ ប្រសិនបើចាត់ទុកវាជាភាពជ្រះស្អាត នោះនឹងបង្កផលវិបាក និងការលំបាក ដោយតម្រូវឱ្យស្ត្រីធ្វើការងូតទឹកសម្អាតខ្លួន(ហ្គូសុល) និងបញ្ហាផ្សេងៗទៀតរៀងរាល់ពីរថ្ងៃ ហើយភាពលំបាកនេះត្រូវបានបដិសេធនៅក្នុងសាសនានេះ ហើយការសរសើរទាំងអស់គឺចំពោះអល់ឡោះ។
ចំណែកឯទស្សនៈដែលគេស្គាល់យ៉ាងច្បាស់នៅក្នុងម៉ាសហាប់របស់ហាំហ្ពាលី គឺថាឈាមដែលហូរត្រូវចាត់ទុកជាឈាមរដូវ ហើយភាពជ្រះស្អាតពីការហូរឈាមត្រូវចាត់ទុកជាភាពជ្រះស្អាត លុះត្រាតែរយៈពេលសរុបរបស់វាលើសពីរយៈពេលអតិបរមានៃឈាមរដូវ នោះឈាមដែលលើសនោះត្រូវចាត់ទុកជាឈាមអ៊ីសស្ទីហាហ្ទោះ។25
ហើយនៅក្នុងសៀវភៅ អាល់-មុហ្គនី អ្នកនិពន្ធបាននិយាយថា៖ «វាវាអាចទៅរួចក្នុងការសន្និដ្ឋានថា ការឈប់ហូរឈាមនៅពេលដែលវាមានរយៈពេលតិចជាងមួយថ្ងៃ គឺមិនត្រូវចាត់ទុកជាភាពជ្រះស្អាតទេ ដោយផ្អែកលើសេចក្តីរាយការណ៍ដែលយើងបានលើកឡើងនៅក្នុងបញ្ហានៃនីហ្វាស (ឈាមក្រោយសម្រាលកូន) ថាវាមិនរាប់នូវអ្វីដែលតិចជាងមួយថ្ងៃនោះឡើយ។ ហើយនេះគឺជាទស្សនៈដ៏ត្រឹមត្រូវ - ប្រសិនបើអល់ឡោះមានព្រះហឫទ័យ- ពីព្រោះឈាមម្តងហូរ ហើយម្តងឈប់ ហើយការតម្រូវឱ្យស្ត្រីត្រូវធ្វើការងូតទឹកសម្អាតខ្លួន (ហ្គូសុល) រៀងរាល់ម៉ោង គឺជាភាពលំបាកមួយដែលត្រូវបានបដិសេធ؛ ដោយសារព្រះបន្ទូលរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់៖
﴿...وَمَا جَعَلَ عَلَيۡكُمۡ فِي ٱلدِّينِ مِنۡ حَرَجٖ...﴾
...ហើយទ្រង់មិនបានធ្វើឲ្យមានការលំបាកលើពួកអ្នកនៅក្នុងសាសនា(របស់ពួកអ្នក)នោះឡើយ... [គម្ពីរគួរអាន ២២:៧៨] គាត់បាននិយាយថា៖ «ដូច្នេះ ការឈប់ហូរឈាមដែលមានរយៈពេលតិចជាងមួយថ្ងៃ មិនត្រូវចាត់ទុកជាភាពជ្រះស្អាតទេ លុះត្រាតែមានអ្វីមួយដែលបញ្ជាក់ថាវាជាដូច្នោះមែន ដូចជាការឈប់ហូរឈាមនៅចុងបញ្ចប់នៃរដូវ ឬការឃើញទឹករំអិលពណ៌សពីទ្វារមាស»។26
ដូច្នេះ ទស្សនៈរបស់អ្នកនិពន្ធសៀវភៅ អាល់-មុហ្គនី នេះគឺជាចំណុចកណ្តាលរវាងទស្សនៈទាំងពីរ ហើយអល់ឡោះជ្រាបច្បាស់ជាងអំពីអ្វីដែលត្រឹមត្រូវ។
ប្រភេទទីប្រាំ៖ ភាពស្ងួត វាគឺជាពេលដែលស្ត្រីមិនឃើញមានឈាមទេ គឺមានតែសើមប៉ុណ្ណោះ។ ប្រសិនបើរឿងនេះកើតឡើងក្នុងអំឡុងពេលនៃរដូវ ឬជាប់ជាមួយវាមុនពេលភាពជ្រះស្អាត នោះវាត្រូវចាត់ទុកជាឈាមរដូវ។ ប៉ុន្តែប្រសិនបើវាកើតឡើងបន្ទាប់ពីភាពជ្រះស្អាត នោះវាមិនមែនជាឈាមរដូវទេ។ ព្រោះយ៉ាងហោចណាស់ លក្ខខណ្ឌរបស់វាគឺថាវាត្រូវតែភ្ជាប់ទៅនឹងការហូរឈាមពណ៌ត្នោត ឬពណ៌លឿងល្អក់ ហើយនេះគឺជាបទបញ្ញត្តិរបស់វា។
ជំពូកទី៤៖ បទបញ្ញត្តិ(ហ៊ូកុម)នៃឈាមរដូវ
បទបញ្ញាត្តិដែលទាក់ទងនឹងឈាមរដូវ មានច្រើនជា២០ ហើយយើងនឹងលើកឡើងតែបទបញ្ញត្តិដែលចាំបាច់បំផុតនៅទីនេះ៖
ទីមួយ៖ ការប្រតិបត្តិសឡាត (ការថ្វាយបង្គំ)
ស្ត្រីដែលមានរដូវត្រូវបានហាមឃាត់មិនឱ្យប្រតិបត្តិសឡាត ទាំងសឡាតជាកាតព្វកិច្ច (ហ្វើរទូ) និងសឡាតស្ម័គ្រចិត្ត (ស៊ូណិត) ហើយការប្រតិបត្តិសឡាតរបស់នាងក៏មិនមានសុពលភាពដែរ។ ដូចគ្នានេះ នាងមិនមានកាតព្វកិច្ចប្រតិបត្តិសឡាតទេ លើកលែងតែនាងមានរយៈពេលគ្រប់គ្រាន់សម្រាប់មួយរ៉ក្អាត់ពេញលេញ។ នៅពេលនោះ នាងត្រូវតែប្រតិបត្តិសឡាត មិនថាវាជាដើមនៃពេលវេលាសឡាត ឬចុងបញ្ចប់នៃពេលវេលាសឡាតនោះទេ។
ឧទាហរណ៍នៅដើមពេលវេលា៖
ស្ត្រីម្នាក់មានរដូវបន្ទាប់ពីថ្ងៃលិចបន្តិច ប៉ុន្តែនាងមានពេលគ្រប់គ្រាន់សម្រាប់មួយរ៉ក្អាត់សឡាតមុនពេលនាងចាប់ផ្តើមមករដូវ។ ក្នុងករណីនេះ គឺនាងត្រូវតែបំពេញសឡាត់ម៉ាហ្គ្រឹប ព្រោះនាងនៅមានភាពជ្រះស្អាត និងមានពេលគ្រប់គ្រាន់សម្រាប់មួយរ៉ក្អាត់មួយមុនពេលមានរដូវ។
ឧទាហរណ៍នៅចុងពេលវេលា៖
ស្ត្រីម្នាក់ជ្រះស្អាតពីឈាមរដូវមុនថ្ងៃរះ ដោយនៅសល់ពេលគ្រប់គ្រាន់សម្រាប់សឡាតមួយរ៉ក្អាត់។ ក្នុងករណីនេះ គឺនាងត្រូវតែបំពេញសឡាតហ្វាជើរ (សឡាត់ពេលព្រឹក) ព្រោះនាងបានជ្រះស្អាត និងមានពេលគ្រប់គ្រាន់សម្រាប់មួយរ៉ក្អាត់មួយក្រោយពេលអស់រដូវ។
ប្រសិនបើស្ត្រីមានរដូវគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការសឡាតមួយរ៉ក្អាត់ពេញលេញ ដូចជានៅក្នុងឧទាហរណ៍ទីមួយ នាងមានរដូវភ្លាមៗបន្ទាប់ពីថ្ងៃលិចបន្តិច ឬនៅក្នុងឧទាហរណ៍ទីពីរ នាងបានជ្រះស្អាតមុនពេលថ្ងៃរះបន្តិច។ នោះការសឡាតមិនតម្រូវឱ្យនាងធ្វើឡើយ។
នេះដោយសារតែព្យាការី (សូមសុខសន្តិភាពមានដល់លោក) បានមានប្រសាសន៍ថា៖
«مَنْ أَدْرَكَ رَكْعَةً مِنَ الصَّلَاةِ فَقَدْ أَدْرَكَ الصَّلَاةَ».
«អ្នកណាដែលបានទាន់សឡាតមួយរ៉ក្អាត់ គឺចាត់ទុកថាបានទាន់សឡាតនោះ»។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម27، ហាទីសនេះបង្ហាញថា អ្នកណាដែលបានទាន់តិចជាងមួយរ៉ក្អាត់ នោះមិនត្រូវបានចាត់ទុកថាបានទាន់សឡាតទេ។
ហើយប្រសិនបើនាងទាន់មួយរ៉ក្អាត់នៃពេលវេលាសឡាតអាសើរ តើនាងត្រូវសឡាតស៊ូហ៊ូររួមជាមួយអាសើរ ដែរឬទេ? ឬបើនាងទាន់មួយរ៉ក្អាត់នៃពេលវេលាសឡាតអ៊ីស្ហា តើនាងត្រូវសឡាតម៉ាហ្គ្រឹប រួមជាមួយអ៊ីស្ហាដែរឬទេ?
មានការខ្វែងគំនិតគ្នាក្នុងចំណោមអ្នកប្រាជ្ញអ៊ីស្លាមអំពីបញ្ហានេះ ប៉ុន្តែអ្វីដែលត្រឹមត្រូវគឺថា នាងត្រូវធ្វើតែអ្វីដែលនាងបានទាន់ពេលវេលារបស់វា គឺត្រឹមតែអាសើរ និងអ៊ីស្ហាប៉ុណ្ណោះ ដោយសារតែព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) បានមានប្រសាសន៍ថា៖
«مَنْ أَدْرَكَ رَكْعَةً مِنَ الْعَصْرِ قَبْلَ أَنْ تَغْرُبَ الشَّمْسُ فَقَدْ أَدْرَكَ الْعَصْرَ».
«អ្នកណាដែលបានទាន់ត្រឹមមួយរ៉ក្អាត់នៃសឡាតអាសើរមុនពេលដែលព្រះអាទិត្យលិច គឺត្រូវបានចាត់ទុកថាទាន់សឡាតអាសើរ»។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម,28 ព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) មិនបានមានប្រសាសន៍ថា៖ «បានទាន់សឡាតស៊ូហ៊ូរ និងអាសើរ» ឡើយ។
ហើយក៏មិនបានលើកឡើងពីកាតព្វកិច្ចនៃការសឡាតស៊ូហ៊ូរលើអ្នកនោះដែរ។ គោលការណ៍ដើមគឺថា មនុស្សម្នាក់ត្រូវបានលើកលែងពីកាតព្វកិច្ច។ ហើយនេះគឺជាទស្សនៈដែលត្រូវបានជ្រើសរើសដោយអ្នកប្រាជ្ញ អាពូហានីហ្វះ និងម៉ាលីក ដូចដែលបានរៀបរាប់នៅក្នុងសៀវភៅ សារ៉ស់ អាល់មូហាសហ្ស៊ីប។29
ចំពោះការហ្ស៊ីកៀរ(រំលឹកចំពោះអល់ឡោះ) ការតឹកពៀរ (អល់ឡោហ៊ូអឹកពើរ) ការតាសហ្ពេះ ( ស៊ុបហាណុលឡោះ) ការតះមីដ (អាល់ហាំដូលីលឡើ) ការសូត្រពីសមីលឡោះមុនពេលញ៉ាំអាហារ ឬសកម្មភាពផ្សេងទៀត ការសូត្រហាទីស និងហ្វីកោះ (ច្បាប់ឥស្លាម) ការបួងសួង ការពោលថា “អាមីន” និងការស្តាប់គម្ពីរគួរអាន សុទ្ធតែត្រូវបានអនុញ្ញាតសម្រាប់នាង ដោយវាពិតជាត្រូវបានបញ្ជាក់នៅក្នុងសៀវភៅសហ៉ីហទាំងពីរ និងសៀវភៅផ្សេងៗទៀត។
«أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ يَتَّكِئُ فِي حِجْرِ عَائِشَةَ رَضِيَ اللهُ عَنْهَا وَهِيَ حَائِضٌ فَيَقْرَأُ الْقُرْآنَ».
«ព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) ធ្លាប់គេងនៅលើភ្លៅរបស់អ្នកស្រីអាអ៊ីស្សះ ខណៈនាងកំពុងមានរដូវ ដោយលោកបានសូត្រគម្ពីរគួរអាន»30។
ហើយនៅក្នុងសៀវភៅសហ៊េសទាំងពីរក៏មានរៀបរាប់ផងដែរថា អ្នកស្រីអុំម៉ូ អាទីយ៉ះ បានឮព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) មានប្រសាសន៍ថា៖
«يَخْرُجُ الْعَوَاتِقُ وَذَوَاتُ الْخُدُورِ وَالْحُيَّضُ -يَعْنِي: إِلَى صَلَاةِ الْعِيدَيْنِ- وَلْيَشْهَدْنَ الْخَيْرَ، وَدَعْوَةَ الْمُؤْمِنِينَ، وَيَعْتَزِلُ الْحُيَّضُ الْمُصَلَّى».
«ទាំងក្មេងស្រីព្រហ្មចារីវ័យ និងនិងស្ត្រីដែលកំពុងមករដូវ គួរតែចេញទៅសឡាតថ្ងៃអ៊ីដ (បុណ្យរ៉យ៉ាទាំងពីរ) ដើម្បីចូលរួមក្នុងការកសាងអំពើល្អ និងការបួងសួងរបស់បណ្តាអ្នកមានជំនឿ ប៉ុន្តែសូមឱ្យស្ត្រីមានរដូវនៅដាច់ដោយឡែកពីកន្លែងសឡាត»។31
ចំពោះការសូត្រគម្ពីរគួរអានរបស់ស្ត្រីមានរដូវ ប្រសិនបើជាការសូត្រដោយភ្នែក ឬការសញ្ជឹងគិតដោយបេះដូងដោយមិនបញ្ចេញសំឡេងតាមមាត់ នោះគ្មានបញ្ហាអ្វីទេ។ ឧទាហរណ៍ ដូចជាការដាក់គម្ពីរគួរអាន ឬឧបករណ៍អេឡិចត្រូនិក ហើយនាងមើលអាយ៉ាត់ (វាក្យខណ្ឌនៃគម្ពីរគួរអាន) និងសូត្រវានៅក្នុងចិត្ត ដោយមិនចាំបាច់បញ្ចេញសំឡេង។ អ្នកប្រាជ្ញអ៊ីស្លាម អ៊ីមាំ អាន់ណាវ៉ាវី បាននិយាយនៅក្នុងសៀវភៅ សារ៉ស អាល់មូហាហ្ស៊ីបថា៖ «រឿងនេះគឺត្រូវបានអនុញ្ញាតដោយគ្មានការខ្វែងគំនិតគ្នាឡើយ»32។
ចំណែកឯការសូត្រដោយបញ្ចេញសំឡេងតាមមាត់ អ្នកប្រាជ្ញអ៊ីស្លាមភាគច្រើនបានយល់ថា វាត្រូវបានហាមឃាត់ និងមិនត្រូវបានអនុញ្ញាត។ ប៉ុន្តែក៏មានអ្នកប្រាជ្ញដូចជា ពូខរី, អ៊ីបនូ ហ្ជារៀរ អាត់-តុបរ៉នី, និងអ៊ីបនុ អាល់-មុនហ្សៀរ បាននិយាយថា វាត្រូវបានអនុញ្ញាតផងដែរ។333435
ទស្សនៈនេះក៏ត្រូវបានគេរាយការណ៍ពីអ៊ីមាំ ម៉ាលីក និងអ៊ីមាំ ស្ហាហ្វីអ៊ី នៅក្នុងទស្សនៈចាស់របស់គាត់ផងដែរ، នេះបើយោងតាមការរៀបរាប់នៅក្នុងសៀវភៅ ហ្វាត់ហុលហ្ពារី។3637
ហើយអ្នកប្រាជ្ញ ពូខរី ក៏បានបានរាយការណ៍ពីអ៊ីមាំ អ៊ីព្រហ៊ីម អាន់-ណាខអ៊ី ថា៖ «គ្មានបញ្ហាអ្វីទេ ប្រសិនបើនាងសូត្រអាយ៉ាត់ (វាក្យខណ្ឌនៃគម្ពីរគួរអាន)»38។
អ្នកប្រាជ្ញអ៊ីស្លាម ស្ហៃខុល អ៊ីស្លាម អ៊ីបនូ តៃមីយ៉ះ បាននិយាយនៅក្នុងសៀវភៅ “ហ្វាតាវ៉ា” ដែលប្រមូលផ្តុំដោយ អ៊ីបន ក៏ស៊ីម ថា៖ «គ្មានស៊ុណ្ណះរបស់ព្យាការីណាមួយដែលហាមឃាត់ស្ត្រីមានរដូវពីការសូត្រគម្ពីរគួរអានទេ។ ពាក្យថា៖
«لَا تَقْرَأُ الحَائِضُ وَلَا الجُنُبُ شَيْئًا مِنَ الْقُرْآنِ».
“ស្ត្រីមានរដូវ និងអ្នកស្ថិតក្នុងស្ថានភាពមានជូនូប មិនត្រូវសូត្រអ្វីពីគម្ពីរគួរអានទេ”39 ហាទីស្ហទអ៊ីហ្វ ដោយមានការឯកភាពពីសំណាក់បណ្តាអ្នកជំនាញខាងហាទីស្ហ40។
នៅសម័យព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាពកើតមានដល់លោក) ស្ត្រីក៏មានរដូវដែរ ប្រសិនបើការសូត្រគម្ពីរគួរអានត្រូវបានហាមឃាត់សម្រាប់ពួកនាងដូចជាការសាឡាត (ថ្វាយបង្គំ) នោះព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាពកើតមានដល់លោក) ប្រាកដជាបានបញ្ជាក់រឿងនេះដល់អុំម៉ាត់ (ប្រជាជាតិ) របស់គាត់ ហើយមាតានៃអ្នកមានជំនឿ (ភរិយារបស់ព្យាការី) ក៏ប្រាកដជាបានរៀន និងបានផ្សព្វផ្សាយរឿងនេះទៅកាន់មនុស្សទូទៅជាមិនខាន។ ដោយសារគ្មាននរណាម្នាក់បានរាយការណ៍ពីព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាពកើតមានដល់លោក) ថាមានការហាមឃាត់នៅក្នុងរឿងនេះទេ ដូច្នេះក៏មិនអនុញ្ញាតឲ្យចាត់ទុកវាជារឿងហាមឃាត់ឡើយ ដោយដឹងហើយថាគាត់មិនបានហាមឃាត់អំពីរឿងនេះ។ ហើយនៅពេលដែលគាត់មិនបានហាមឃាត់ បើទោះបីជាមានស្ត្រីជាច្រើនមានរដូវនៅសម័យរបស់គាត់ក៏ដោយនោះ វាបង្ហាញថាការសូត្រគម្ពីរគួរអានមិនមែនជារឿងដែលត្រូវបានហាមឃាត់ទេ»។41
បន្ទាប់ពីបានពិនិត្យឡើងវិញនូវទស្សនៈផ្ទុយគ្នារបស់អ្នកប្រាជ្ញលើបញ្ហានេះរួច៖ ជាការប្រសើរសម្រាប់ស្ត្រីដែលមានរដូវ គឺនាងមិនសូត្រគម្ពីរគួរអានដោយបញ្ចេញសំឡេងតាមមាត់ឡើយ លើកលែងតែនៅពេលមានតម្រូវការចាំបាច់ ដូចជានាងជាគ្រូបង្រៀនដែលត្រូវការបង្រៀនសិស្ស ឬនៅក្នុងករណីប្រឡង ដែលត្រូវសូត្រសម្រាប់ការប្រឡង ឬករណីស្រដៀងគ្នានេះ។
ទីពីរ៖ ការតមអាហារ(បួស)៖ ស្ត្រីមានរដូវត្រូវបានហាមឃាត់ពីការបួសតមអាហារ ទាំងបួសតមដែលជាកាតព្វកិច្ច (ហ្វើរទូ) និងបួសស្ម័គ្រចិត្ត (ស៊ូណិត) ហើយការបួសរបស់នាងក៏មិនមានសុពលភាពដែរ។ ប៉ុន្តែនាងត្រូវតែបំពេញកាតព្វកិច្ចបួសដែលខកខាន (គឺបួសសងនៅថ្ងៃផ្សេង)។ នេះផ្អែកលើហាទីសរបស់អ្នកស្រីអាអ៊ីស្សះ ដែលបាននិយាយថា៖
"كَانَ يُصِيبُنَا ذَلِكَ -تَعْنِي: الْحَيْضَ- فَنُؤْمَرُ بِقَضَاءِ الصَّوْمِ وَلَا نُؤْمَرُ بِقَضَاءِ الصَّلَاةِ".
«ពួកយើងធ្លាប់ជួបប្រទះនឹងរឿងនោះ (គឺមករដូវ) ហើយពួកយើងត្រូវបានបញ្ជាឱ្យបំពេញសងការតមអាហារ ប៉ុន្តែមិនត្រូវបានបញ្ជាឱ្យបំពេញសងការសឡាតឡើយ»។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម។42
ប្រសិនបើស្ត្រីមានរដូវខណៈពេលកំពុងបួស ការបួសរបស់នាងនឹងត្រូវខូច ទោះបីជាវាកើតមាននៅមុនពេលថ្ងៃលិចតែបន្តិចក៏ដោយ។ នាងត្រូវបួសសងថ្ងៃនោះវិញពេលក្រោយ ប្រសិនបើការបួសនោះជាបួសកាតព្វកិច្ច (ហ្វើរទូ)។ ប៉ុន្តែប្រសិនបើនាងមានអារម្មណ៍ថាមានចលនានៃឈាមរដូវមុនពេលថ្ងៃលិច ប៉ុន្តែឈាមមិនបានហូរចេញមកក្រៅរហូតដល់ក្រោយថ្ងៃលិច នោះការបួសរបស់នាងនៅតែត្រឹមត្រូវ និងមិនខូចឡើយ យោងទៅតាមទស្សនៈដែលត្រឹមត្រូវ។ នេះក៏ព្រោះតែឈាមដែលនៅខាងក្នុងរាងកាយមិនមានបទបញ្ញត្តិត្រូវអនុវត្តឡើយ។
ហើយក៏ព្រោះតែព្យាការីមូហាំម់ាត់ (សូមសុខសន្តិភាពកើតមាដល់លោក) នៅពេលត្រូវបានសួរអំពីស្ត្រីបានឃើញនៅក្នុងសុបិនរបស់នាង(ចេញទឹកកាម) ដូចបុរសនោះ ថាតើនាងត្រូវងូតទឹកសម្អាតខ្លួន(ហ្គូសុល) ឬទេ?
قال: «نَعَمْ إِذَا هِيَ رَأَتِ الْمَاءَ».
លោកបានមានប្រសាសន៍ថា៖ «បាទ ប្រសិនបើនាងឃើញមានទឹកកាម»43 ដូច្នេះ បទបញ្ញត្តិត្រូវបានផ្សារភ្ជាប់ជាមួយនឹងការមើលឃើញទឹកកាម មិនមែនគ្រាន់តែមានអារម្មណ៍ពីចលនារបស់វាទេ។ ដូចគ្នានេះដែរ ចំពោះឈាមរដូវ បទបញ្ញត្តិរបស់វាមិនត្រូវបានអនុវត្តទេ លុះត្រាតែឃើញមានឈាមហូរចេញមកក្រៅ មិនមែនគ្រាន់តែវាមានចលនានៅខាងក្នុងនោះទេ។
ប្រសិនបើថ្ងៃរះ ហើយនាងនៅមានរដូវ ការបួសររបស់នាងនៅថ្ងៃនោះមិនត្រឹមត្រូវទេ ទោះបីនាងបានជ្រះស្អាតបន្ទាប់ពីថ្ងៃរះភ្លាមក៏ដោយ។
ប៉ុន្តែប្រសិនបើនាងបានជ្រះស្អាតមុនពេលថ្ងៃរះ ហើយនាងបួស នោះការបួសរបស់នាងគឺត្រឹមត្រូវ ទោះបីនាងមិនទាន់បានងូតទឹកសម្អាតខ្លួនរហូតដល់ក្រោយថ្ងៃរះក៏ដោយ។ នេះប្រៀបដូចជាអ្នកដែលស្ថិតក្នុងស្ថានភាពជូនូប ប៉ុន្តែបាននៀតបួស ហើយមិនទាន់បានងូតទឹកសម្អាតខ្លួនរហូតដល់ក្រោយថ្ងៃរះ នោះការបួសរបស់គេនៅតែត្រឹមត្រូវ។ អំពីហะឌីឞរបស់ អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖
"كَانَ النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يُصْبِحُ جُنُبًا مِنْ جِمَاعٍ غَيْرِ احْتِلَامٍ ثُمَّ يَصُومُ فِي رَمَضَانَ".
ព្យាការី (សូមសុខសន្តិភាព និងពរជ័យមានដល់លោក) ធ្លាប់ភ្ញាក់ឡើងនៅពេលព្រឹកក្នុងស្ថានភាពមានជូនូប ដោយសារការរួមភេទ (មិនមែនដោយសារសុបិន) បន្ទាបើមកគាត់ក៏បួសក្នុងខែរ៉ម៉ាហ្ទន។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម។44
ច្បាប់ទីបី៖ ការដើរតវ៉ាហ្វជុំវិញកាក់ហ្ពះ ៖ ស្ត្រីដែលមានរដូវត្រូវបានហាមឃាត់មិនឱ្យតវ៉ាហ្វជុំវិញកាក់ហ្ពះ ទាំងតវ៉ាហ្វដែលជាកាតព្វកិច្ច និងជាការស្ម័គ្រចិត្ត ហើយការធ្វើតវ៉ាហ្វរបស់នាងក៏មិនមានសុពលភាព ឬត្រឹមត្រូវនោះដែរ។ ចំណែកឯសកម្មភាពផ្សេងទៀត ដូចជាការសាអ៊ីរវាងភ្នំសាហ្វា និងម៉ារវ៉ះ, ការស្នាក់នៅអារ៉ាហ្វះ, ការស្នាក់នៅមូហ្សទើលីហ្វះ និងមីណា, ការគប់គោល (ជុំរ៉ត) និងសកម្មភាពផ្សេងទៀតនៃពិធីហាជ្ជី និងអ៊ុំរ៉ោះ គឺមិនត្រូវបានហាមឃាត់សម្រាប់នាងទេ។ នេះដោយសារព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) បានប្រាប់ទៅអ្នកស្រីអាអ៊ីស្សះ នៅពេលដែលនាងកំពុងមានរដូវថា៖
«افْعَلِي مَا يَفْعَلُ الْحَاجُّ غَيْرَ أَلَّا تَطُوفِي بِالْبَيْتِ حَتَّى تَطْهُرِي».
«ចូរធ្វើរាល់អ្វីដែលអ្នកធ្វើហាជ្ជីធ្វើ លើកលែងតែការដើរតវ៉ាហ្វជុំវិញកាក់ហ្ពះ រហូតដល់អ្នកបានជ្រះស្អាត(ពីឈាមរដូវ)»45។
ដូច្នេះ ប្រសិនបើស្ត្រីម្នាក់ធ្វើការតវ៉ាហ្វនៅពេលនាងជ្រះស្អាត ហើយបន្ទាប់មកក៏មានរដូវភ្លាមៗ បន្ទាប់ពីតវ៉ហ្វរួច ឬនៅពេលកំពុងរត់រវាងភ្នំសហ្វា និងម៉ារវ៉ះនោះ គ្មានបញ្ហាអ្វីទេ។
ច្បាប់ទីបួន៖ ការលើកលែងចំពោះការតវ៉ាហ្វវីហ្ទើក(តវ៉ាហ្វលា) សម្រាប់នាង៖ ប្រសិនបើស្ត្រីបានបំពេញបញ្ចប់ពិធីបុណ្យហាជ្ជីនិងអុំរ៉ោះរួចរាល់ ហើយនាងមានរដូវមុនពេលចាកចេញទៅស្រុកកំណើត ហើយរដូវនោះនៅតែបន្តរហូតដល់នាងចាកចេញ នោះនាងអាចចាកចេញបានដោយមិនចាំបាច់ធ្វើការតវ៉ាហ្វវីហ្ទើកឡើយ។ យោងតាមហะឌីសរបស់ អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖
"أُمِرَ النَّاسُ أَنْ يَكُونَ آخِرُ عَهْدِهِمْ بِالْبَيْتِ، إِلَّا أَنَّهُ خُفِّفَ عَنِ الْمَرْأَةِ الْحَائِضِ".
«មនុស្សទាំងឡាយត្រូវបានបញ្ជាឱ្យធ្វើការតវ៉ាហ្វវីហ្ទើក(តវ៉ាហ្វចុងក្រោយ)របស់ពួកគេជុំវិញពៃតុលឡោះ លើកលែងតែស្ត្រីដែលមានរដូវ ដែលត្រូវបានបន្ធូរបន្ថយសម្រាប់នាង»។ [រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម]។46
ហើយមិនត្រូវបានគេណែនាំ(ស៊ូណិត)ឱ្យស្ត្រីដែលមានរដូវទៅឈរនៅមាត់ទ្វារម៉ាស្ជិទហារ៉ម ហើយធ្វើការបួងសួងនៅពេលលានោះទេ ព្រោះរឿងនេះមិនមានចែងក្នុងស៊ុណ្ណះរបស់ព្យាការីមូហាំម៉ាត់(សូមសុខសន្តិភាពមានដល់លោក)។ ហើយការគោរពប្រតិបត្តិគឺត្រូវផ្អែកលើអ្វីដែលមានចែងមក។ ហើយអ្វីដែលបានចែងមកពីព្យាការី(សូមសុខសន្តិភាពមានដល់លោក) គឺផ្ទុយស្រឡះពីការធ្វីបែបនោះ ដូចជានៅមានលើកឡើងក្នុងរឿងរ៉ាវរបស់អ្នកស្រីសហ្វីយ៉ះ នៅពេលដែលអ្នកស្រីមានរដូវបន្ទាប់ពីធ្វើការតវ៉ាហ្វវីហ្ទើករួច ព្យាការីមូហាំម៉ាត់ បានមានប្រសាសន៍ទៅកាន់អ្នកស្រីថា៖
«فَلْتَنْفِرْ إِذَنْ».
“បើអ៊ីចឹង ចូរចេញទៅចុះ”។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម។47
គាត់មិនបានបញ្ជាឱ្យមកជួបជុំនៅមាត់ទ្វារវិហារ(ម៉ាស្ជិត) ទេ ហើយប្រសិនបើវាជារឿងដែលអនុញ្ញាត គាត់ច្បាស់ជាបានបញ្ជាក់ហើយ។ ចំណែកឯការតវ៉ាហ្វ (ប្រទក្សិណ) សម្រាប់ហាជ្ជី និងអុំរ៉ោះ នោះមិនត្រូវបានលើកលែងទេ ប៉ុន្តែនាងត្រូវធ្វើតវ៉ាហ្វនៅពេលនាងជ្រះស្អាត (បន្ទាប់ពីអស់រដូវ)។
ច្បាប់ទីប្រាំ៖ ការស្នាក់នៅក្នុងវិហារ(ម៉ាស្ជិត)៖ វាត្រូវបានហាមឃាត់សម្រាប់ស្ត្រីដែលកំពុងមករដូវអំពីការស្នាក់នៅក្នុងវិហារ សូម្បីតែនៅកន្លែងសឡាតសម្រាប់បុណ្យអ៊ីដក៏នាងត្រូវបានហាមឃាត់មិនឱ្យស្នាក់នៅដែរ។ សម្រាប់ហាឌីសរបស់អ្នកស្រី អ៊ុំមូ អាទីយ៉ះ رضي الله عنها គឺអ្នកស្រីបានឮព្យាការី ﷺ មានប្រសាសន៍ថា ៖
«يَخْرُجُ الْعَوَاتِقُ وَذَوَاتُ الْخُدُورِ وَالْحُيَّضُ».
«ទាំងក្មេងស្រីព្រហ្មចារីវ័យ និងស្ត្រីដែលកំពុងមករដូវ គួរតែចេញទៅ»។ ចំណែកឯនៅក្នុងនោះវិញ៖
«يَعْتَزِلُ الْحُيَّضُ الْمُصَلَّى».
«សូមឱ្យស្ត្រីមានរដូវនៅដាច់ដោយឡែកពីកន្លែងសឡាត»។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម។48
ច្បាប់ទីប្រាំមួយ៖ ការរួមភេទ៖ វាត្រូវបានហាមឃាត់សម្រាប់ស្វាមីរបស់នាងក្នុងការរួមភេទជាមួយនាង ហើយក៏ត្រូវបានហាមឃាត់សម្រាប់នាងក្នុងការអនុញ្ញាតឱ្យគាត់ធ្វើដូច្នេះ ដោយសារព្រះបន្ទូលរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់ថា៖
﴿وَيَسۡـَٔلُونَكَ عَنِ ٱلۡمَحِيضِۖ قُلۡ هُوَ أَذٗى فَٱعۡتَزِلُواْ ٱلنِّسَآءَ فِي ٱلۡمَحِيضِ وَلَا تَقۡرَبُوهُنَّ حَتَّىٰ يَطۡهُرۡنَ...﴾
ហើយពួកគេនឹងសួរអ្នកអំពីឈាមរដូវ។ ចូរអ្នកតបថា៖ វាគឺជាភាពកខ្វក់មួយ។ ហេតុនេះ ចូរពួកអ្នកចៀសវាងការរួមដំណេកជាមួយភរិយានៅពេលនាងមករដូវ ហើយចូរពួកអ្នកកុំទៅក្បែរពួកនាង(រួមដំណេក) រហូតទាល់តែពួកនាងជ្រះស្អាត... [គម្ពីរគួរអាន ២:២២២]، អ្វីដែលគេហៅថា "ម៉ាហ៊ីដ" គឺសំដៅលើរយៈពេលនៃការមករដូវ និងទីតាំងរបស់វា គឺទ្វារមាស។ និងយោងតាមប្រសាសន៍របស់ណាពី ﷺ ថា៖
«اصْنَعُوا كُلَّ شَيْءٍ إِلَّا النِّكَاحَ».
«ធ្វើអ្វីៗគ្រប់យ៉ាង លើកលែងតែការនីកាហ៍(រៀបអាពាហ៍ពិពាហ៏)»។ ដែលមានន័យថា៖ ការរួមរ័ក។ រាយការណ៍ដោយមូស្លីម។49 ហើយបណ្តាអ្នកប្រាជ្ញមូស្លីមក៏បានឯកភាពគ្នាលើការហាមឃាត់ចំពោះការរួមរ័កជាមួយស្ត្រីដែលកំពុងមករដូវនៅក្នុងទ្វារមាសរបស់នាង។
ដូច្នេះ វាមិនត្រូវបានអនុញ្ញាតសម្រាប់បុគ្គលដែលមានជំនឿលើអល់ឡោះ និងថ្ងៃបរលោក ប្រព្រឹត្តនូវទង្វើខុសឆ្គងនេះឡើយ ដែលវាត្រូវបានហាមឃាត់ដោយគម្ពីររបស់អល់ឡោះ និងស៊ុណ្ណះរបស់អ្នកនាំសាររបស់ទ្រង់ (សូមសុខសន្តិភាពកើតមានដល់លោក) និងការឯកភាពគ្នារបស់បណ្តាអ្នកប្រាជ្ញមូស្លីម។ អ្នកណាដែលធ្វើដូច្នេះ គឺគេស្ថិតក្នុងចំណោមអ្នកដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយដើរតាមមាគ៌ាផ្សេងពីមាគ៌ារបស់អ្នកមានជំនឿ។ អ៊ីមុំា អាន់ណាវ៉ាវី ដែលជាអ្នកនិពន្ធសៀវភៅ "អាល់-ម៉ាជមួក សារ៉ស់ អាល់-មូហាស្សាប" បានលើកឡើងនៅក្នុងទំព័រ ៣៧៤ ភាគ២ ថា៖ អ៊ីម៉ាំ ស្ហាហ្វាអ៊ី (សូមឡោះអាណិតស្រលាញ់ចំពោះលោក) បាននិយាយថា៖ «អ្នកណាដែលប្រព្រឹត្តរឿងនេះ គឺបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់មួយ»។ អ្នកប្រាជ្ញរបស់យើង និងអ្នកផ្សេងទៀតបាននិយាយថា៖ «អ្នកណាដែលចាត់ទុកការរួមរ័កជាមួយស្ត្រីមករដូវថាជារឿងអនុញ្ញាត គឺត្រូវបានចាត់ទុកថាជាអ្នកគ្មានជំនឿ (កាហ្វៀរ)»។ (បញ្ចប់សម្តីរបស់អាល់-អ៊ីម៉ាំណាវ៉ាវី)។
ទោះជាយ៉ាងណា អល់ឡោះបានអនុញ្ញាតឱ្យគាត់ (ស្វាមី) បំបាត់តណ្ហារបស់ខ្លួនដោយវិធីផ្សេងក្រៅពីការរួមភេទ ដូចជាការថើប ការឱប និងការប៉ះពាល់នៅកន្លែងផ្សេងក្រៅពីទ្វារមាស។ ប៉ុន្តែគួរតែជៀសវាងការប៉ះពាល់នៅចន្លោះចង្កេះ និងជង្គង់ លើកលែងតែមានរបាំង។ យោងតាមសម្តីរបស់ អាអ៊ីស្ហះ رضي الله عنها៖
"كَانَ النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَأْمُرُنِي فَأَتَّزِرُ فَيُبَاشِرُنِي وَأَنَا حَائِضٌ".
ព្យាការីមូហាំម៉ាត់(សូមសុខសន្តិភាពកើតមានដល់លោក) ធ្លាប់បញ្ជាឱ្យខ្ញុំស្លៀកក្រណាត់រុំ(ខាងក្រោម) ហើយគាត់ធ្លាប់អង្អែលខ្ញុំអំឡុងពេលខ្ញុំកំពុងមករដូវ។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម50។
ច្បាប់ទីប្រាំពីរ៖ ការលែងលះ៖ វាត្រូវបានហាមឃាត់សម្រាប់ស្វាមីក្នុងការលែងលះប្រពន្ធរបស់ខ្លួនក្នុងកំឡុងពេលដែលនាងកំពុងមករដូវ ដូចដែលអល់ឡោះបានមានបន្ទូលថា៖
﴿يَاأَيُّهَا النَّبِيُّ إِذَا طَلَّقْتُمُ النِّسَاء فَطَلِّقُوهُنَّ لِعِدَّتِهِنَّ...﴾
ឱព្យាការី(មូហាំម៉ាត់)! នៅពេលដែលពួកអ្នក(ចង់)លែងលះភរិយា គឺពួកអ្នកត្រូវលែងលះពួកនាងនៅក្នុងអ៊ិតហ្ទះរបស់ពួកនាង... គម្ពីរគួរអាន ជំពូក៦៥ វាក្យខណ្ឌទី១ មានន័យថា៖ ពួកគេត្រូវលែងលះគ្នានៅក្នុងស្ថានភាពដែលនាងនឹងចាប់ផ្តើមរយៈពេលអ៊ីដហ្ទះ។ ហើយរឿងនេះនឹងមិនកើតឡើង លុះត្រាតែគាត់លែងលះនាងនៅពេលនាងមានផ្ទៃពោះ ឬស្ថិតក្នុងស្ថានភាពជ្រះស្អាត (គ្មានរដូវ) ដោយគ្មានការរួមរ័កឡើយ។ ពីព្រោះប្រសិនបើនាងត្រូវបានលែងលះនៅពេលកំពុងមករដូវ នាងនឹងមិនចាប់ផ្តើមអ៊ីដហ្ទះទេ ដោយសារនៅក្នុងស្ថានភាពមករដូវ ការលែងលះនោះមិនត្រូវបានរាប់ចូលក្នុងអ៊ីដហ្ទះទេ។ ហើយប្រសិនបើនាងត្រូវបានលែងលះនៅពេលជ្រះស្អាតបន្ទាប់ពីការរួមរ័ក នោះរយៈពេលនៃអ៊ីដហ្ទះដែលនាងនឹងចាប់ផ្តើមនឹងគ្មានភាពច្បាស់លាស់ទេ ពីព្រោះមិនអាចដឹងបានថាតើនាងមានផ្ទៃពោះពីការរួមរ័កនោះឬអត់។ បើនាងមានផ្ទៃពោះ នាងនឹងអនុវត្តអ៊ីដហ្ទះដោយផ្អែកលើការមានផ្ទៃពោះ ឬបើនាងមិនមានផ្ទៃពោះ នាងនឹងអនុវត្តអ៊ីដហ្ទះដោយផ្អែកលើរដូវ។ ដូច្នេះ នៅពេលដែលមិនមានភាពប្រាកដប្រជាអំពីប្រភេទនៃអ៊ីដហ្ទះ វាត្រូវបានហាមឃាត់សម្រាប់ប្តីក្នុងការលែងលះប្រពន្ធ រហូតដល់រឿងនេះត្រូវបានបញ្ជាក់ច្បាស់លាស់។
ការលែងលះស្ត្រីដែលកំពុងមានរដូវ គឺត្រូវបានច្បាប់ហាមឃាត់ ដោយផ្អែកលើវាក្យខណ្ឌគម្ពីរខាងលើ។ ហើយដោយសារតែមានភស្តុតាងនៅក្នុងសៀវភៅ សហ៊េសទាំងពីរ និងឯកសារផ្សេងទៀត ដែលបានលើកឡើងអំ៉ពីសំដីរបស់អ៊ីបនូ អ៊ូម៉ើរ បានបញ្ជាក់ថា៖ «គាត់បានលែងលះប្រពន្ធរបស់គាត់នៅពេលនាងកំពុងមានរដូវ។ ហើយ អ៊ូម៉ើរ បានរាយការណ៍រឿងនេះទៅព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាពកើតមានដល់លោក) ហើយព្យាការីមូហាំម៉ាត់បានខឹងនឹងរឿងនេះ ហើយលោកក៏បានមានប្រសាសន៍ថា៖
«مُرْهُ فَلْيُرَاجِعْهَا ثُمَّ لِيُمْسِكْهَا حَتَّى تَطْهُرَ، ثُمَّ تَحِيضَ، ثُمَّ تَطْهُرَ، ثُمَّ إِنْ شَاءَ أَمْسَكَ بَعْدُ، وَإِنْ شَاءَ طَلَّقَ قَبْلَ أَنْ يَمَسَّ، فَتِلْكَ الْعِدَّةُ الَّتِي أَمَرَ اللَّهُ أَنْ تُطَلَّقَ لَهَا النِّسَاءُ».
«ចូរប្រាប់គាត់ឱ្យទទួលប្រពន្ធគាត់មកវិញ ហើយរក្សានាងរហូតដល់នាងបានជ្រះស្អាតពីរដូវ បន្ទាប់មកនាងមានរដូវម្តងទៀត ហើយបន្ទាប់មកនៅពេលនាងជ្រះស្អាត បើគាត់ចង់រក្សា គឺគាត់អាចរក្សានាង ឬបើគាត់ចង់លែងលះ គឺគាត់អាចលែងលះនាងមុនពេលដែលមិនទាន់បានរួមរ័កជាមួយនាង។ នោះហើយជារយៈពេលរង់ចាំ (អ៊ីដហ្ទះ) ដែលអល់ឡោះបានបញ្ជាឱ្យលែងលះស្ត្រី»51។
ប្រសិនបើបុរសម្នាក់លែងលះប្រពន្ធរបស់គាត់នៅពេលនាងកំពុងមានរដូវ គឺគាត់នឹងទទួលនូវបាបកម្ម ហើយគាត់ត្រូវតែសារភាពកំហុសចំពោះអល់ឡោះ និងទទួលយកប្រពន្ធរបស់គាត់ត្រឡប់មកវិញ ដើម្បីធ្វើការលែងលះនាងស្របតាមបញ្ញត្តិអ៊ីស្លាមដែលជាបទបញ្ជារបស់អល់ឡោះ និងព្យាការីរបស់ទ្រង់។ គាត់ត្រូវរក្សានាងបន្ទាប់ពីទទួលមកវិញ រហូតដល់នាងជ្រះស្អាតពីរដូវដែលគាត់បានលែងលះនាងនៅក្នុងនោះ បន្ទាប់មកនាងមានរដូវម្តងទៀត ហើយនៅពេលនាងជ្រះស្អាត បើគាត់ចង់រក្សា គឺគាត់អាចរក្សានាង ឬបើគាត់ចង់លែលះ គឺគាត់អាចលែងលះនាងមុនពេលដែលមិនទាន់បានរួមរ័កជាមួយនាង។
ទោះជាយ៉ាងណាក៏ដោយ មានករណីលើកលែងចំនួនបី ដែលការលែងលះនៅពេលមានរដូវមិនត្រូវបានហាមឃាត់៖
ករណីទីមួយ៖ ប្រសិនបើការលែងលះកើតឡើងមុនពេលបុរសបានរួមរស់ជាមួយនាង ឬប៉ះពាល់នាង (រួមរ័ក) នោះគ្មានបញ្ហាទេក្នុងការលែងលះនាងនៅពេលនាងកំពុងមានរដូវ។ មូលហេតុគឺនៅពេលនោះនាងមិនចាំបាច់មានរយៈពេលរង់ចាំ (អ៊ីដហ្ទះ) ទេ ដូច្នេះ ការលែងលះនាងមិនផ្ទុយនឹងបទបញ្ជារបស់អល់ឡោះទេ ដូចដែលអល់ឡោះបានមានបន្ទូលថា៖
﴿...فَطَلِّقُوهُنَّ لِعِدَّتِهِنَّ...﴾
...លែងលះពួកនាងនៅក្នុងអ៊ិតហ្ទះរបស់ពួកនាង... [គម្ពីរគួរអាន ៦៥:១]
ករណីទីពីរ៖ ប្រសិនបើស្ត្រីមានរដូវនៅពេលនាងកំពុងមានផ្ទៃពោះ នោះការលែងលះអាចធ្វើទៅបាន (ហើយមូលហេតុនៃករណីនេះគឺបានពន្យល់រួចមកហើយ)។
ករណីទីបី៖ ប្រសិនបើការលែងលះធ្វើឡើងដោយមានការទូទាត់សំណង(ដែលបានបង់ទៅឱ្យប្តី) នោះគ្មានបញ្ហាទេក្នុងការលែងលះនាងនៅពេលនាងកំពុងមានរដូវ។
ឧទាហរណ៍៖ ប្រសិនបើមានជម្លោះ ឬការរួមរស់មិនចុះសម្រុងរវាងប្តីប្រពន្ធ ហើយប្តីទទួលយកសំណងដើម្បីលែងលះនាង នោះការលែងលះនេះអាចធ្វើទៅបាន ទោះបីនាងកំពុងមានរដូវក៏ដោយ។ នេះផ្អែកលើហាទីស្ទរបស់ អ៊ីបនូ អាហ្ពាស់ (សូមអល់ឡោះពេញចិត្តចំពោះពួកគាត់ទាំងពីរ) ដែលរៀបរាប់ថា ប្រពន្ធរបស់ សាពីត កូន កៃស កូន ស្ហាម៉ាស បានមកជួបព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) ហើយបាននិយាយថា៖ ឱអ្នកនាំសាររបស់អល់ឡោះ ខ្ញុំមិនបន្ទោសគាត់ទាក់ទងនឹងសីលធម៌ ឬសាសនាទេ ប៉ុន្តែក្នុងនាមជាអ្នកអ៊ីស្លាម ខ្ញុំមិនចូលចិត្ត(ចង់)ឱ្យខ្លួនឯងក្លាយជាអ្នកដែលមិនដឹងគុណឡើយ។ ព្យាការីបានមានប្រសាសន៍ថា៖
«أَتَرُدِّينَ عَلَيْهِ حَدِيقَتَهُ؟»
«តើនាងសងចម្ការរបស់គេវិញទេ?» នាងឆ្លើយថា៖ ចាស៎ ពិតមែនហើយ។ ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក) ក៏បានមានប្រសាសន៍ថា៖
«اقْبَلِ الْحَدِيقَةَ وَطَلِّقْهَا تَطْلِيقَةً».
«ចូរទទួលយកសួនច្បារនោះ ហើយលែងលះនាងតែម្តង» [អាល់ពូខរី៖៥២]52
ព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាពកើតមានដល់លោក) មិនបានសួរថា តើនាងកំពុងមានរដូវ ឬជ្រះស្អាតនោះទេ? ពីព្រោះការលែងលះនេះជាការផ្តល់សំណងដោយស្ត្រីខ្លួនឯង ដូច្នេះ វាត្រូវបានអនុញ្ញាតនៅពេលមានតម្រូវការ ទោះបីនាងស្ថិតនៅក្នុងស្ថានភាពយ៉ាងណាក៏ដោយ។
នៅក្នុងសៀវភៅ អាល់-មុហ្គនី បានពន្យល់អំពីហេតុផលនៃការអនុញ្ញាតឱ្យធ្វើខុល (ការលែងលះដោយស្ត្រីផ្តល់សំណង) នៅពេលស្ត្រីមានរដូវ នៅទំព័រ ៥២ ភាគ ៧ ដោយនិយាយថា៖ «មូលហេតុដែលហាមឃាត់ការលែងលះនៅពេលមានរដូវ គឺដោយសារតែនឹងកើតមានគ្រោះថ្នាក់ចំពោះស្ត្រី ដោយសារការពន្យារយៈពេលរង់ចាំ(អ៊ីដហ្ទះ)។ ចំណែកឯការខុល គឺដើម្បីលុបបំបាត់គ្រោះថ្នាក់ដែលកើតឡើងពីការរួមរស់មិនចុះសម្រុង និងការរស់នៅជាមួយនរណាម្នាក់ដែលនាងស្អប់ ឬមិនចូលចិត្ត ដែលគ្រោះថ្នាក់នេះធំជាងគ្រោះថ្នាក់នៃការពន្យារយៈពេលរង់ចាំ។ ដូច្នេះ វាត្រូវបានអនុញ្ញាតឱ្យបញ្ចៀសគ្រោះថ្នាក់ដែលធំជាងគ្រោះថ្នាក់តូច។ ហេតុនេះហើយបានជាព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) មិនបានសួរស្ត្រីដែលសុំខុលអំពីស្ថានភាពរបស់នាង (ថាតើនាងមានរដូវ ឬជ្រះស្អាត)ឡើយ»។ បញ្ចប់សម្តីរបស់គាត់។
ចំណែកការធ្វើកិច្ចសន្យារៀបការជាមួយស្ត្រីដែលកំពុងមានរដូវ៖ ការធ្វើកិច្ចសន្យារៀបការជាមួយស្ត្រីនៅពេលនាងកំពុងមានរដូវគឺអនុញ្ញាត ពីព្រោះគោលការណ៍ដើមគឺអនុញ្ញាត ហើយគ្មានភស្តុតាងណាមួយហាមឃាត់ទេ។ ទោះជាយ៉ាងណា ការឱ្យប្តីចូលទៅរស់នៅជាមួយនាងនៅពេលនាងកំពុងមានរដូវ គឺត្រូវពិចារណាជាមុនសិន។ ប្រសិនបើប្តីអាចធានាថាគាត់នឹងមិនរួមរ័កជាមួយនាង នោះគ្មានបញ្ហាទេ។ ប៉ុន្តែបើមិនអាចធានាបានទេ គឺគាត់មិនគួរចូលទៅជាមួយនាងរហូតដល់នាងជ្រះស្អាតពីរដូវ ដើម្បីជៀសវាងការធ្លាក់ចូលក្នុងអ្វីដែលគេហាមឃាត់នោះ។
ច្បាប់ទីប្រាំបី៖ ការរាប់រយៈពេលរង់ចាំ (អ៊ីដហ្ទះ) នៃការលែងលះដោយផ្អែកលើវដ្តរដូវ៖ ប្រសិនបើបុរសលែងលះប្រពន្ធគាត់បន្ទាប់ពីបានរួមរ័កជាមួយនាង ឬបានប៉ះពាល់នាង គឺនាងត្រូវតែរង់ចាំរយៈពេលវដ្តរដូវ ពេញលេញចំនួនបី ប្រសិនបើនាងជាស្ត្រីដែលនៅតែមានរដូវ និងមិនមានផ្ទៃពោះ ដោយផ្អែកលើព្រះបន្ទូលរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់ថា៖
﴿وَٱلۡمُطَلَّقَٰتُ يَتَرَبَّصۡنَ بِأَنفُسِهِنَّ ثَلَٰثَةَ قُرُوٓءٖۚ...﴾
ហើយស្ត្រីដែលត្រូវបានស្វាមីលែងលះ ពួកនាងត្រូវរង់ចាំរហូតដល់ខ្លួនពួកនាងជ្រះស្អាតពីឈាមរដូវចំនួនបីដងសិន(ទើបអាចរៀបការបាន)...។ [គម្ពីរគួរអាន ២:២២៨]، ពាក្យ «គូរូក» មានន័យថា បីវដ្តរដូវ។ ប្រសិនបើនាងមានផ្ទៃពោះ រយៈពេលរង់ចាំរបស់នាងគឺរហូតដល់នាងសម្រាលកូន មិនថាពេលវេលាខ្លី ឬយូរឡើយ ដូចដែលទ្រង់បានមានបន្ទូលថា៖
﴿...وَأُوْلَاتُ الأَحْمَالِ أَجَلُهُنَّ أَن يَضَعْنَ حَمْلَهُنَّ...﴾
រីឯស្ដ្រីដែលមានគភ៌វិញ រយៈពេល(អ៊ិតហ្ទះ)របស់ពួកនាង គឺរហូតដល់ពួកនាងសម្រាលកូនរួច។ [គម្ពីរគួរអាន ៦៥:៤]، ប្រសិនបើនាងជាស្ត្រីដែលមិនមានរដូវ ដូចជាក្មេងស្រីដែលមិនទាន់មានរដូវ ឬស្ត្រីវ័យចំណាស់ដែលឈប់មានរដូវ ឬស្ត្រីដែលបានវះកាត់ស្បូន ឬមានមូលហេតុផ្សេងទៀតដែលធ្វើឱ្យនាងមិនអាចមានរដូវបាន នោះរយៈពេលរង់ចាំរបស់នាងគឺបីខែ ដោយយោងតាមបន្ទូលរបស់អល់ឡោះដែលទ្រង់មានបន្ទូលថា៖
﴿وَاللَّائِي يَئِسْنَ مِنَ الْمَحِيضِ مِن نِّسَائِكُمْ إِنِ ارْتَبْتُمْ فَعِدَّتُهُنَّ ثَلَاثَةُ أَشْهُرٍ وَاللَّائِي لَمْ يَحِضْنَ...﴾
ហើយចំពោះស្ត្រី(ចំណាស់)ដែលអស់រដូវក្នុងចំណោមភរិយាទាំងឡាយពួកអ្នក ប្រសិនបើពួកអ្នកមានការសង្ស័យ គឺរយៈពេលអ៊ិតហ្ទះរបស់ពួកនាង គឺបីខែ។ ហើយចំពោះក្មេងស្រីដែលមិនទាន់មានរដូវ(ក៏ដូចគ្នាដែរ)... [គម្ពីរគួរអាន ៦៥:៤]، ប្រសិនបើនាងជាស្ត្រីដែលនៅតែមានរដូវ ប៉ុន្តែរដូវរបស់នាងឈប់ដោយសារមូលហេតុច្បាស់លាស់ ដូចជាជំងឺ ឬការបំបៅកូន នោះនាងត្រូវបន្តនៅក្នុងរយៈពេលរង់ចាំ ទោះបីពេលវេលាអាចយូរក៏ដោយ រហូតដល់រដូវរបស់នាងត្រឡប់មកវិញ ហើយនាងនឹងត្រូវរង់ចាំដោយផ្អែកលើវដ្ដរដូវនោះ។ ប្រសិនបើមូលហេតុនោះបានបាត់ទៅ ដូចជានាងជាសះស្បើយពីជំងឺ ឬឈប់បំបៅកូន ប៉ុន្តែរដូវនៅតែមិនត្រឡប់មកវិញ នោះនាងត្រូវរង់ចាំរយៈពេលមួយឆ្នាំពេញចាប់ពីពេលដែលមូលហេតុនោះបាត់ទៅ។ នេះជាទស្សនៈដែលត្រឹមត្រូវស្របទៅនឹងច្បាប់អ៊ីស្លាម។ ប្រសិនបើមូលហេតុបានបាត់ ហើយរដូវនៅតែមិនត្រឡប់មកវិញ នាងនឹងត្រូវចាត់ទុកដូចជាស្ត្រីដែលរដូវឈប់ដោយគ្មានមូលហេតុច្បាស់លាស់។ ក្នុងករណីដែលរដូវឈប់ដោយគ្មានមូលហេតុច្បាស់លាស់ នាងត្រូវរង់ចាំរយៈពេលមួយឆ្នាំពេញ ដែលរួមមានប្រាំបួនខែសម្រាប់ការពិចារណាពីលទ្ធភាពមានផ្ទៃពោះ (ព្រោះនេះជារយៈពេលភាគច្រើននៃការមានផ្ទៃពោះ) និងបីខែសម្រាប់រយៈពេលរង់ចាំ។
ប្រសិនបើការលែងលះកើតឡើងបន្ទាប់ពីកិច្ចសន្យារៀបការ តែមិនទាន់បានរួមរ័ក ឬប៉ះពាល់ នោះគ្មានរយៈពេលរង់ចាំ (អ៊ីដហ្ទះ)នោះទេ មិនថាដោយការមករដូវ ឬករណីផ្សេងទៀតឡើយ ដោយសារតែបន្ទូលរបស់អល់ឡោះដែលទ្រង់បានមានបន្ទូលថា៖
﴿يَاأَيُّهَا الَّذِينَ آمَنُوا إِذَا نَكَحْتُمُ الْمُؤْمِنَاتِ ثُمَّ طَلَّقْتُمُوهُنَّ مِن قَبْلِ أَن تَمَسُّوهُنَّ فَمَا لَكُمْ عَلَيْهِنَّ مِنْ عِدَّةٍ تَعْتَدُّونَهَا...﴾
ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលដែលពួកអ្នករៀបអាពាហ៍ពិពាហ៍ជាមួយបណ្តាស្រ្តីដែលមានជំនឿ ក្រោយមក ពួកអ្នកបានលែងលះពួកនាងវិញមុនពេលដែលពួកអ្នកបានរួមដំណេកជាមួយនឹងពួកនាង ជាការពិតណាស់ ពួកនាងពុំមានរយៈពេលរង់ចាំ(អ៊ិទហ្ទះ)ដែលត្រូវរាប់នោះឡើយ... [គម្ពីរគួរអាន ៣៣:៤៩]
ច្បាប់ទីប្រាំបួន៖ បទបញ្ញត្តិ អំពីភាពជ្រះស្អាតនៃស្បូន ពោលគឺការគ្មានផ្ទៃពោះ ហើយច្បាប់នេះត្រូវបានអនុវត្តនៅពេលណាដែលតម្រូវឱ្យមានការសម្រេចអំពីភាពជ្រះស្អាតនៃស្បូន។ វាមានបញ្ហាមួយចំនួនដូចជា៖
ក្នុងករណីដែលបុគ្គលម្នាក់ស្លាប់ ហើយបន្សល់ទុកស្ត្រីម្នាក់ដែលកូនក្នុងផ្ទៃរបស់នាងអាចទទួលមរតក ហើយស្ត្រីនោះក៏មានស្វាមី នោះស្វាមីរបស់នាងមិនត្រូវរួមរ័កជាមួយនាងឡើយ រហូតដល់នាងមានរដូវ ឬបញ្ជាក់ថានាងមានផ្ទៃពោះ។ ប្រសិនបើបញ្ជាក់ថានាងមានផ្ទៃពោះ យើងវិនិច្ឆ័យថាកូនក្នុងផ្ទៃនោះទទួលមរតក ដោយសារយើងសម្រេចថាកូននោះមានវត្តមាននៅពេលម្ចាស់បន្សល់មរតកស្លាប់។ ប៉ុន្តែប្រសិនបើនាងមានរដូវ យើងវិនិច្ឆ័យថាកូនក្នុងផ្ទៃនោះមិនទទួលមរតកទេ ដោយសារយើងសម្រេចថាស្បូនស្អាតមិនមានផ្ទៃពោះដោយសារតែការមានរដូវ។
ច្បាប់ទីដប់៖ កាតព្វកិច្ចនៃការងូតសម្អាត (ហ្គូសុល)៖ ស្ត្រីដែលបានបញ្ចប់រដូវ ត្រូវតែងូតសម្អាតរាងកាយទាំងមូល។ ស្របតាមប្រសាសន៍របស់ព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) ដែលបានប្រាប់ទៅកាន់អ្នកស្រី ហ្វាតីម៉ះ កូនស្រីរបស់ អាពី ហ៊ូពៃស៊ីន ថា៖
«فَإِذَا أَقْبَلَتِ الْحَيْضَةُ فَدَعِي الصَّلَاةَ، وَإِذَا أَدْبَرَتْ فَاغْتَسِلِي وَصَلِّي».
«នៅពេលដែលរដូវមក ចូរកុំសឡាត ហើយនៅពេលដែលរដូវបញ្ចប់ ចូរងូតសម្អាត រួចសឡាតវិញ»។ រាយការណ៍ដោយ អាល់ពូខរី។53
កម្រិតតិចបំផុតនៃការងូតសម្អាតដែលជាកាតព្វកិច្ច គឺត្រូវឲ្យទឹកសើមរាងកាយទាំងមូល រួមទាំងគល់សក់។ ប៉ុន្តែវិធីដែលល្អបំផុត គឺធ្វើតាមរបៀបដែលមានបញ្ជាក់នៅក្នុងហាទីស៖ ព្យាការី(សូមសុខសន្តិភាពកើតមានដល់លោក) ត្រូវបានអ្នកស្រី អាស្មាក់ កូនស្រី ស្ហឹកឡ៌ សួរអំពីការងូតសម្អាតបន្ទាប់ពីអស់រដូវ។ លោកបានមានប្រសាសន៍ថា៖
«تَأْخُذُ إِحْدَاكُنَّ مَاءَهَا وَسِدْرَتَهَا فَتَطَهَّرُ فَتُحْسِنُ الطُّهُورَ، ثُمَّ تَصُبُّ عَلَى رَأْسِهَا فَتَدْلُكُهُ دَلْكًا شَدِيدًا، حَتَّى تَبْلُغَ شُؤُونَ رَأْسِهَا، ثُمَّ تَصُبُّ عَلَيْهَا الْمَاءَ، ثُمَّ تَأْخُذُ فِرْصَةً مُمَسَّكَةً -أَيْ: قِطْعَةَ قُمَاشٍ فِيهَا مِسْكٌ- فَتَطَهَّرُ بِهَا»،
«ស្ត្រីម្នាក់ក្នុងចំណោមពួកនាង ត្រូវយកទឹក និងស្លឹកស៊ីឌ (ស្លឹកឈើពុទ្រា) ដើម្បីសម្អាតឲ្យបានល្អ។ បន្ទាប់មក ចាក់ទឹកលើក្បាល ហើយជូតឱ្យសព្វរហូត ទឹកជ្រាបចូលដល់គល់សក់។ បន្ទាប់មក ចាក់ទឹកលើរាងកាយទាំងមូល រួចយកសំឡីមួយដុំដែលមានក្លិន ក្រអូប (មីស្ក៍) ដើម្បីសម្អាតខ្លួន»។ អ្នកស្រី អាស្មាក់ សួរថា៖ តើសម្អាតដោយរបៀបណា? ហើយព្យាការីបានឆ្លើយថា៖
«سُبْحَانَ اللَّهِ!»
“អល់ឡោះមហាស្អាតស្អំ!” ពេលនោះ អាអ៊ីស្ហះក៏បាននិយាយទៅកាន់នាងថា៖ ចូរនាងតាមដានស្នាមឈាម។ [រាយការណ៍ដោយមូស្លីម៖៥៤]54
[រាយការណ៍ដោយ មូស្លីម]។
មិនចាំបាច់ត្រូវស្រាយសក់នៅលើក្បាលទេ លើកលែងតែសក់នោះត្រូវបានចងយ៉ាងណែន ដែលទំនងជា
ការពារទឹកមិនឱ្យទៅដល់ស្បែកក្បាលរបស់នាង។ ដោយសារនៅក្នុងសៀវភៅ សហ៊េសមូស្លីម មានហាទីសអំពីអ្នកស្រី អុំមូ សាឡាម៉ះ (សូមអល់ឡោះពេញចិត្តចំពោះអ្នកស្រី) បានសួរព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) ថា៖ «ខ្ញុំជាស្ត្រីដែលចងសក់ក្បាលណែន តើខ្ញុំត្រូវស្រាយសក់នោះដើម្បីងូតទឹកសម្អាតពីភាពមិនបរិសុទ្ធ(ជូនូប)ឬ? (នៅក្នុងសេចក្ដីរាយការណ៍មួយទៀតថា៖ (អំពីឈាមរដូវនិងជូនូប)»។ ព្យាការីបានឆ្លើយថា៖
«لَا، إِنَّمَا يَكْفِيكِ أَنْ تَحْثِيَ عَلَى رَأْسِكِ ثَلَاثَ حَثَيَاتٍ ثُمَّ تُفِيضِينَ عَلَيْكِ الْمَاءَ فَتَطْهُرِينَ».
«មិនចាំបាច់ទេ គ្រាន់តែអ្នកយកទឹកចាក់លើក្បាលបីដៃ រួចចាក់ទឹកលើខ្លួនរបស់អ្នកទាំងមូល នោះអ្នកនឹងជ្រះស្អាត»55។
ប្រសិនបើស្ត្រីដែលមានរដូវបានជ្រះស្អាតនៅក្នុងពេលវេលានៃការសឡាតណាមួយ នាងត្រូវប្រញាប់ងូតទឹកសម្អាតខ្លួន ដើម្បីអាចធ្វើការសឡាតឲ្យទាន់ពេល។ ប៉ុន្តែប្រសិនបើនាងកំពុងធ្វើដំណើរ ហើយគ្មានទឹក ឬមានទឹក ប៉ុន្តែខ្លាចគ្រោះថ្នាក់នៅពេលប្រើទឹកនោះ ឬបើនាងជាអ្នកជំងឺដែលទឹកអាចបង្កគ្រោះថ្នាក់ដល់នាង នោះនាងអាចធ្វើតាយ៉ាំមុំ ជំនួសការងូតទឹកសម្អាត រហូតដល់ឧបសគ្គនោះលែងមានទៀត ហើយនាងអាចងូតទឹកសម្អាតបានវិញ។
ស្ត្រីខ្លះជ្រះស្អាតនៅក្នុងពេលវេលានៃការសឡាត ប៉ុន្តែពន្យារការងូតទឹកសម្អាត ដោយនិយាយថា នាងមិនអាចធ្វើការសម្អាតខ្លួនឱ្យបានស្អាតគ្រប់គ្រាន់ក្នុងរយៈពេលនោះទេ។ នេះមិនមែនជាលេស ឬហេតុផលត្រឹមត្រូវទេ។ ព្រោះនាងអាចធ្វើការងូតទឹកសម្អាតតាមកម្រិតតិចបំផុត ដើម្បីអាចសឡាតឲ្យទាន់ពេល ហើយប្រសិនបើនាងមានពេលគ្រប់គ្រាន់នៅពេលក្រោយ នាងអាចធ្វើការសម្អាតឲ្យបានពេញលេញ។
ជំពូកទី៥៖ ឈាមអ៊ីស្ទីហាហ្ទោះ និងបទបញ្ញត្តិរបស់វា
ឈាមអ៊ីស្ទីហាហ្ទោះ៖ គឺជាករណីមួយដែលឈាមបន្តហូរចេញពីទ្វាមាសស្ត្រីមិនឈប់សោះ ឬឈប់តែរយៈពេលខ្លី ដូចជាមួយថ្ងៃ ឬពីរថ្ងៃក្នុងមួយខែ។
ភស្តុតាងសម្រាប់ករណីទីមួយ ដែលការហូរឈាមមិនឈប់សោះនោះ គឺជាអ្វីដែលបានចែងក្នុងសៀវភៅ សហ៊េស ពូខរី អំពីអ្នកស្រី អាអ៊ីស្សះ បាននិយាយថា៖ អ្នកស្រី ហ្វាតីម៉ះ កូនស្រី អាពី ហ៊ូពៃស៊ីន បាននិយាយទៅកាន់អ្នកនាំសាររបស់អល់ឡោះ (សូមសុខសន្តិភាពកើតមានដល់លោក) ថា៖
"يَا رَسُولَ اللَّهِ إِنِّي لَا أَطْهُرُ".
"ឱអ្នកនាំសាររបស់អល់ឡោះ! ខ្ញុំមិនបានជ្រះស្អាតទេ" រីឯក្នុងសេចក្តីរាយការណ៍ផ្សេងទៀត៖
"أَسْتَحَاضُ فَلَا أَطْهُرُ".
«ខ្ញុំមានធ្លាក់ឈាមជាប់រហូតដោយមិនជ្រះស្អាតសោះ»។56
ភស្តុតាងនៃករណីទីពីរ ដែលការហូរឈាមមិនឈប់លើកលែងតែបន្តិចបន្តួច គឺជាហាទីស្ទរបស់អ្នកស្រី មាំណះ កូនស្រី ចាស្ស៊ិន ដែលបានមកជួបព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) ហើយបាននិយាយថា៖
"يَا رَسُولَ اللَّهِ إِنِّي أَسْتَحَاضُ حَيْضَةً كَثِيرَةً شَدِيدَةً".
«ឱអ្នកនាំសាររបស់អល់ឡោះ ខ្ញុំពិតជាហូរឈាមអ៊ីស្ទីហាហ្ទោះច្រើន និងធ្ងន់ធ្ងរណាស់» [ហាហ៊ីស.. រាយការណ៍ដោយអះម៉ាត់, អាពូហ្ទាវូទ និងតៀរមីហ្ស៊ី ហើយគាត់បានចាត់ទុកវាថាជាហាហ៊ីស និងបានដកស្រង់ការបញ្ជាក់ថាជាហាហ៊ីសពីអ៊ីម៉ាំអះម៉ាត់ ព្រមទាំងការចាត់ទុកថាជាហាសាន់ពីអាល់ប៊ូខរី]។5758
ការណីនៃឈាមអ៊ីស្ទីហាហ្ទោះ៖
ស្ត្រីដែលមានឈាមអ៊ីស្ទីហាហ្ទោះ មានបីករណី៖
ករណីទីមួយ៖ គឺស្ត្រីដែលមានរដូវច្បាស់លាស់មុនពេលមានឈាមអ៊ីស្ទីហាហ្ទោះ។ ក្នុងករណីនេះ នាងត្រូវត្រឡប់ទៅរយៈពេលនៃរដូវដែលនាងធ្លាប់មានច្បាស់លាស់ ហើយថ្ងៃទាំងនោះត្រូវចាត់ទុកថាជាថ្ងៃមានរដូវ។ ចំណែកឯឈាមដែលហូរចេញបន្ទាប់ពីនោះ ត្រូវចាត់ទុកជាឈាមអ៊ីស្ទីហាហ្ទោះ ហើយនាងត្រូវអនុវត្តតាមច្បាប់នៃស្ត្រីដែលមានឈាមអ៊ីស្ទីហាហ្ទោះ។
ឧទាហរណ៍៖ ស្ត្រីម្នាក់ដែលធ្លាប់មានរដូវ ៦ថ្ងៃនៅដើមខែនីមួយៗ បន្ទាប់មកនាងមានឈាមអ៊ីស្ទីហាហ្ទោះ ដែលធ្វើឱ្យឈាមហូរជាបន្តបន្ទាប់។ ក្នុងករណីនេះ នាងត្រូវចាត់ទុកថា ៦ ថ្ងៃដើមខែជារដូវរបស់នាង ហើយឈាមដែលហូរលើសពីនោះជាឈាមអ៊ីស្ទីហាហ្ទោះ។ យោងតាមហាទីសរបស់អ្នកស្រីអាអ៊ីស្ហះ (សូមអល់ឡោះពេញចិត្តចំពោះអ្នកស្រី) ដែលបានរៀបរាប់ថា អ្នកស្រី ហ្វាតីម៉ះ កូនស្រី អាពី ហ៊ូពៃស៊ីន បាននិយាយថា៖ ឱអ្នកនាំសាររបស់អល់ឡោះ! ខ្ញុំមិនបានជ្រះស្អាតទេ។ តើខ្ញុំគួរឈប់ធ្វើការសឡាតដែរឬទេ?» អ្នកនាំសារបានឆ្លើយថា៖
«لَا، إِنَّ ذَلِكَ عِرْقٌ، وَلَكِنْ دَعِي الصَّلَاةَ قَدْرَ الْأَيَّامِ الَّتِي كُنْتِ تَحِيضِينَ فِيهَا ثُمَّ اغْتَسِلِي وَصَلِّي».
«ទេ នោះគឺជាឈាមអ៊ីស្ទីហាហ្ទោះ (មិនមែនរដូវទេ)។ ប៉ុន្តែអ្នកត្រូវឈប់ធ្វើការសឡាតក្នុងរយៈពេលនៃថ្ងៃដែលអ្នកធ្លាប់មានរដូវ បន្ទាប់មកអ្នកត្រូវងូតទឹកសម្អាតខ្លួន ហើយធ្វើការសឡាត»។ [អាល់ពូខរី:៥៩]59
នៅក្នុងសៀវភៅ សហ៊េស មូស្លីម អ្នកនាំសារបានមានប្រសាសន៍ទៅកាន់អ្នកនាង អុំមូ ហាពីហ្ពះ កូនស្រី ចាស្ស៊ិន ថា៖
«امْكُثِي قَدْرَ مَا كَانَتْ تَحْبِسُكِ حَيْضَتُكِ ثُمَّ اغْتَسِلِي وَصَلِّي».
«អ្នកត្រូវសម្រាកក្នុងរយៈពេលដែលរដូវធ្លាប់រារាំងអ្នក បន្ទាប់មកងូតទឹកសម្អាតខ្លួន ហើយធ្វើការសឡាត»60។
ដូច្នេះ ស្ត្រីដែលមានរដូវច្បាស់លាស់ ហើយកមានអ៊ីស្ទីហាហ្ទោះត្រូវសម្រាកក្នុងរយៈពេលធម្មតានៃរដូវរបស់នាង បន្ទាប់មកត្រូវងូតទឹកសម្អាតខ្លួន ហើយធ្វើការសឡាត ដោយមិនចាំបាច់ខ្វល់អំពីឈាមអ៊ីស្ទីហាហ្ទោះនោះទេ។
ករណីទីពីរ៖ នៅពេលដែលស្ត្រីម្នាក់មិនអាចកំណត់រយៈពេលនៃការមករដូវច្បាស់លាស់មុនពេលមានអ៊ីស្ទីហាហ្ទោះ ពោលគឺឈាមហូរជាបន្តបន្ទាប់តាំងពីថ្ងៃដំបូងដែលនាងឃើញឈាម។ ក្នុងករណីនេះ នាងត្រូវអនុវត្តតាមការបែងចែក (តាំយ៉ីស) រវាងឈាមរដូវ និងអ៊ីស្ទីហាហ្ទោះ ដោយផ្អែកលើលក្ខណៈនៃឈាម។ ឈាមដែលមានលក្ខណៈខ្មៅ ឬក្រាស់ ឬមានក្លិន ដែលត្រូវបានកំណត់ថាជាឈាមរដូវ។ ចំណែកឯឈាមផ្សេងទៀតដែលមិនមានលក្ខណៈបែបនេះ គឺជាឈាមអ៊ីស្ទីហាហ្ទោះ ដែលត្រូវអនុវត្តតាមបទបញ្ញត្តិនៃឈាមអ៊ីស្ទីហាហ្ទោះ។
ឧទាហរណ៍៖ ស្ត្រីម្នាក់ឃើញឈាមតាំងពីដំបូង ហើយឈាមនោះបន្តហូរជាបន្តបន្ទាប់ ដោយនាងឃើញឈាមខ្មៅរយៈពេល ១០ថ្ងៃ ហើយថ្ងៃដែលនៅសល់នៃខែនោះគឺឈាមក្រហម។ ឬឃើញឈាមក្រាស់រយៈពេល ១០ ថ្ងៃ ហើយថ្ងៃដែលនៅសល់នៃខែនោះគឺឈាមស្តើង។ ឬឃើញឈាមមានក្លិនយៈពេល ១០ ថ្ងៃ ហើយថ្ងៃដែលនៅសល់គឺគ្មានក្លិន។ ដូច្នេះ ឈាមរដូវរបស់នាងគឺឈាមខ្មៅ (ក្នុងឧទាហរណ៍ទីមួយ) ហើយឈាមក្រាស់ (ក្នុងឧទាហរណ៍ទីពីរ) និងឈាមមានក្លិន (ក្នុងឧទាហរណ៍ទីបី)។ ចំណែកឯឈាមដែលផ្សេងពីនេះគឺជាឈាមអ៊ីស្ទីហាហ្ទោះ។ ស្របតាមប្រសាសន៍របស់ព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) ដែលបានប្រាប់ទៅកាន់អ្នកស្រី ហ្វាតីម៉ះ កូនស្រី របស់ អាពី ហ៊ូពៃស៊ីន ថា៖
«إِذَا كَانَ دَمُ الْحَيْضَةِ فَإِنَّهُ أَسْوَدُ يُعْرَفُ، فَإِذَا كَانَ ذَلِكَ فَأَمْسِكِي عَنِ الصَّلَاةِ فَإِذَا كَانَ الْآخَرُ فَتَوَضَّئِي وَصَلِّي؛ فَإِنَّمَا هُوَ عِرْقٌ».
«បើជាឈាមរដូវ គឺវាមានពណ៌ខ្មៅ ដែលអាចសម្គាល់បាន។ បើសិនជាឈាមបែបនេះ ចូរឈប់ធ្វើការសឡាត។ ប៉ុន្តែបើសិនជាឈាមផ្សេងទៀត ចូរយកវូហ្ទុ ហើយធ្វើការសឡាត ព្រោះវាគ្រាន់តែជាឈាមជំងឺ (មិនមែនឈាមរដូវ)»។ [រាយការណ៍ដោយ អាពូហ្ទាវូទ និងអាន់ណាសាអ៊ី، ហើយបានចាត់ទុកថា សុហិហ៍ដោយ អ៊ិពនូហ៊ីប៉ាន និងអាល់ហាកិម]61
ទោះបីជាហាទីសនេះមានការពិភាក្សាខ្លះទាក់ទងនឹងខ្សែសាណាទ(បណ្ដាញអ្នករាយការណ៍) និងខ្លឹមសាររបស់វា ក៏ប៉ុន្តែអ្នកប្រាជ្ញអ៊ីស្លាមបានអនុវត្តតាមវា ហើយវាត្រូវបានចាត់ទុកថាជាវិធីសាស្ត្រដែលប្រសើរជាងការយកតាមទម្លាប់របស់ស្ត្រីភាគច្រើន។
ករណីទីបី៖ នៅពេលដែលស្ត្រីម្នាក់មិនអាចកំណត់រយៈពេលនៃការមករដូវច្បាស់លាស់ និងមិនមានការបែងចែកឈាមណាមួយដែលអាចចាត់ទុកថាជាឈាមរដូវ ឬឈាមអ៊ីស្ទីហាហ្ទោះបាន ដោយឈាមហូរជាបន្តបន្ទាប់តាំងពីថ្ងៃដំបូងដែលឃើញឈាម ហើយឈាមនោះមានលក្ខណៈដូចគ្នា ឬមានលក្ខណៈច្របូកច្របល់ដែលមិនអាចចាត់ទុកជាឈាមរដូវបាន។ នៅក្នុងករណីនេះ ស្ត្រីត្រូវអនុវត្តតាមទម្លាប់ទូទៅរបស់ស្ត្រីភាគច្រើន ដោយចាត់ទុកថារយៈពេលនៃការមករដូវរបស់នាងគឺ ៦ថ្ងៃ ឬ ៧ថ្ងៃ ក្នុងមួយខែ ដែលចាប់ផ្តើមពីថ្ងៃដំបូងដែលនាងឃើញឈាម ហើយថ្ងៃដែលនៅសល់នៃខែនោះត្រូវចាត់ទុកថាជាឈាមអ៊ីស្ទីហាហ្ទោះ។
ឧទាហរណ៍៖ ប្រសិនបើស្ត្រីម្នាក់ឃើញឈាមជាលើកដំបូងនៅថ្ងៃទី ៥ នៃខែនោះ ហើយឈាមនោះបន្តហូរដោយគ្មានលក្ខណៈណាមួយដែលអាចបែងចែកបានថាជាឈាមរដូវ (មិនមានភាពខុសគ្នាខាងពណ៌ ឬលក្ខណៈផ្សេងទៀត) នោះរយៈពេលនៃការមករដូវរបស់នាងនឹងត្រូវចាត់ទុកថាមានរយៈពេល ៦ថ្ងៃ ឬ ៧ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី ៥ ជារៀងរាល់ខែ។ នេះផ្អែកលើហាទីសរបស់អ្នកស្រី មាំណះ កូនស្រី ចាស្ស៊ិន (សូមអល់ឡោះពេញចិត្តចំពោះអ្នកស្រី) ដែលអ្នកស្រីបាននិយាយថា៖ «ឱអ្នកនាំសាររបស់អល់ឡោះ! ខ្ញុំមានឈាមអ៊ីស្ទីហាហ្ទោះច្រើន និងធ្ងន់ធ្ងរណាស់ តើលោកគិតថាខ្ញុំគួរធ្វើយ៉ាងណា? វាបានរារាំងខ្ញុំមិនឱ្យសឡាត និងបួស»។ ព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) បានឆ្លើយថា៖
«أَنْعَتُ لَكِ (أَصِفُ لَكِ اسْتِعْـمَال) الْكُرْسُفَ (وهُـوَ القُطْنُ) تَضَعِينَهُ عَلَى الْفَرْجِ، فَإِنَّهُ يُذْهِبُ الدَّمَ»،
«ខ្ញុំណែនាំឱ្យអ្នកប្រើកប្បាស ដោយដាក់វានៅត្រង់ផ្នែកនៃប្រដាប់ភេទ ព្រោះវានឹងជួយស្រូបឈាម» នាងបាននិយាយថា៖ វាគឺច្រើនជាងនេះ។ ហើយនៅក្នុងរឿងនេះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
«إِنَّمَا هَذَا رَكْضَةٌ مِنْ رَكَضَاتِ الشَّيْطَانِ، فَتَحَيَّضِي سِتَّةَ أَيَّامٍ أَوْ سَبْعَةً فِي عِلْمِ اللَّهِ تَعَالَى، ثُمَّ اغْتَسِلِي حَتَّى إِذَا رَأَيْتِ أَنَّكِ قَدْ طَهُرْتِ وَاسْتَنْقَيْتِ فَصَلِّي أَرْبَعًا وَعِشْرِينَ أَوْ ثَلَاثًا وَعِشْرِينَ لَيْلَةً وَأَيَّامَهَا وَصُومِي».
«នេះគ្រាន់តែជាការរុញច្រានមួយពីស្ហៃតនប៉ុណ្ណោះ ដូច្នេះ ចូរនាងចាត់ទុករយៈពេលរដូវរបស់នាង ប្រាំមួយថ្ងៃ ឬប្រាំពីរថ្ងៃ នៅក្នុងចំណេះដឹងរបស់អល់ឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់។ បន្ទាប់មក ចូរងូតទឹកសម្អាតខ្លួន។ ហើយនៅពេលដែលនាងយល់ថាខ្លួនបានជ្រះស្អាត និងបរិសុទ្ធហើយនោះ ចូរប្រតិបត្តិសឡាតរយៈពេលម្ភៃបួន ឬម្ភៃបីយប់និងថ្ងៃរបស់វា ហើយចូរនាងបួស»។ ហាទីស្។ [រាយការណ៍ដោយអះម៉ាត់ និងអាប៊ូដាវូដ និងអាត់-ទើម៊ីហ្ស៊ី ហើយគាត់បានចាត់ទុកថាវាសហេស، ហើយបានដកស្រង់ពីអះម៉ាត់ថាគាត់បានចាត់ទុកថាវាសហេស، និងពីអាល់-ប៊ូខរីថាគាត់បានចាត់ទុកថាវាហាសាន់]។6263
ហើយព្យាការីមូហាំម៉ាត់(សូមសុខសន្តិភាពកើតមានដល់លោក) បាានមានប្រសាសន៍ដែរថា៖ «៦ថ្ងៃ ឬ ៧ថ្ងៃ» មិនមែនសម្រាប់ការជ្រើសរើសនោះទេ ប៉ុន្តែជាការវិនិច្ឆ័យ (អ៊ីជទិហាដ) ដោយពិនិត្យមើលអ្វីដែលជិតនឹងករណីរបស់នាងបំផុត អំពីអ្នកដែលស្រដៀងនឹងនាងទាំងរាងកាយ អាយុ និងញាតិសន្តាន ព្រមទាំងអ្វីដែលជិតឬស្រដៀងនឹងឈាមរដូវបស់នាងជាង និងការពិចារណាផ្សេងៗទៀត។ ប្រសិនបើអ្វីដែលជិតបំផុតគឺ ៦ ថ្ងៃ គេកំណត់ថាជា ៦ថ្ងៃ។ ប្រសិនបើអ្វីដែលជិតបំផុតគឺ ៧ថ្ងៃ គេកំណត់ថាជា ៧ថ្ងៃ។
ករណីរបស់ស្ត្រីដែលស្រដៀងនឹងអ្នកមានឈាមអ៊ីស្ទីហាហ្ទោះ៖
ជួនកាលស្ត្រីអាចជួបប្រទះនឹងមូលហេតុមួយចំនួនដែលបណ្តាលឱ្យហូរឈាមចេញពីទ្វារមាស ដូចជាការវះកាត់ស្បូន ឬឬអ្វីៗផ្សេងទៀត។ ករណីនេះចែកចេញជាពីរប្រភេទ៖
ប្រភេទទី១៖ គេដឹងថានាងមិនអាចមានរដូវបានទៀតបន្ទាប់ពីការវះកាត់ ដូចជាករណីវះកាត់យកស្បូនចេញទាំងស្រុង ឬបិទស្បូនដែលធ្វើឱ្យឈាមមិនអាចហូរចេញបាន។ ស្ត្រីប្រភេទនេះមិនត្រូវបានអនុវត្តច្បាប់ស្រ្តីអ៊ីស្ទីហាហ្ទោះទេ ប៉ុន្តែនាងមានច្បាប់ដូចស្ត្រីដែលឃើញឈាមក្រហមស្រាល ឬពណ៌ត្នោត ឬសំណើមបន្ទាប់ពីជ្រះស្អាតពីរដូវ។ នាងមិនត្រូវបោះបង់ការសឡាត ការបួស ឬការរួមរ័កនោះទេ ហើយឈាមនោះមិនតម្រូវឱ្យនាងងូតទឹកសម្អាតឡើយ។ ប៉ុន្តែនៅពេលសឡាត នាងត្រូវលាងឈាមចេញ ហើយប្រើក្រណាត់ ឬរបស់អ្វីផ្សេងដើម្បីចងនៅទ្វារមាស ដើម្បីការពារកុំឱ្យឈាមហូរចេញ។ បន្ទាប់មក នាងត្រូវយកទឹកវូហ្ទុដើម្បីសឡាត នៅពេលចូលដល់ម៉ោងនៃការសឡាតតែប៉ុណ្ណោះ ដូចជាការសឡាតកាតព្វកិច្ចទាំង ៥ពេល។ ប៉ុន្តែបើជាការសឡាតស្ម័គ្រចិត្ត នាងត្រូវយកវូហ្ទុនៅពេលដែលចង់ធ្វើការសឡាតនោះ។
ប្រភេទទីពីរ៖ ករណីដែលនាងមិនប្រាកដថាការមករដូវរបស់នាងត្រូវបានរារាំងបន្ទាប់ពីការវះកាត់ ពោលគឺអាចមករដូវបាន នោះនាងមានស្ថានភាពដូចជាអ្នកដែលមានការហូរឈាមអ៊ីស្ទីហាហ្ទោះ។ ភស្តុតាងនៃរឿងនេះគឺប្រសាសន៍របស់ព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) ដែលបានប្រាប់ទៅកាន់ ហ្វាតីម៉ះ កូនស្រី អាពី ហ៊ូពៃស៊ីន៖
«إِنَّمَا ذَلِكَ عِرْقٌ وَلَيْسَ بِالْحَيْضَةِ، فَإِذَا أَقْبَلَتِ الْحَيْضَةُ فَاتْرُكِي الصَّلَاةَ».
«នោះគ្រាន់តែជាឈាមហូរពីសរសៃឈាម(អ៊ីស្ទីហាហ្ទោះ)ប៉ុណ្ណោះ មិនមែនជាឈាមរដូវទេ ដូច្នេះនៅពេលឈាមរដូវចាប់ផ្តើមមក ចូរឈប់ធ្វើការសឡាត»។64
ព្រោះទ្រង់បានមានបន្ទូលថា៖
«فَإِذَا أَقْبَلَتِ الْحَيْضَةُ».
«នៅពេលឈាមរដូវចាប់ផ្តើមមក» បង្ហាញថា ស្ថានភាពរបស់អ្នកដែលមានការហូរឈាមខុសប្រក្រតី(អ៊ីស្ទីហាហ្ទោះ) គឺអនុវត្តចំពោះអ្នកដែលមានរដូវ ដែលមានការចាប់ផ្តើម និងបញ្ចប់។ ប៉ុន្តែមិនមែនចំពោះអ្នកដែលលែងអាចមានរដូវបានទេ ព្រោះឈាមរបស់នាងគឺជាឈាមហូរពីសរសៃឈាម(អ៊ីស្ទីហាហ្ទោះ)នៅក្នុងគ្រប់ករណីទាំងអស់។
បទបញ្ញត្តិនៃឈាមអ៊ីសហ្ទីហាហ្ទោះ
យើងបានដឹងហើយពីអ្វីដែលបានរៀបរាប់ខាងលើថា នៅពេលណាឈាមនោះជាឈាមរដូវ និងនៅពេលណាជាឈាមអ៊ីស្ទីហាហ្ទោះ។ នៅពេលដែលជាឈាមរដូវ គឺត្រូវអនុវត្តបទបញ្ញត្តិនៃឈាមរដូវ ហើយនៅពេលដែលជាឈាមអ៊ីស្ទីហាហ្ទោះ គឺត្រូវអនុវត្តបទបញ្ញត្តិនៃអ៊ីស្ទីហាហ្ទោះ។
បទបញ្ញត្តិសំខាន់ៗនៃឈាមរដូវត្រូវបានរៀបរាប់រួចហើយ។
ចំណែកឯបទបញ្ញត្តិនៃអ៊ីស្ទីហាហ្ទោះ គឺអនុវត្តដូចទៅនឹងស្ថានភាពជ្រះស្អាត(គ្មានរដូវ)ដែរ។ ដូច្នេះ គ្មានភាពខុសគ្នារវាងស្ត្រីដែលមានអ៊ីស្ទីហាហ្ទោះ និងស្ត្រីដែលជ្រះស្អាតទេ លើកលែងតែនៅក្នុងករណីខាងក្រោម៖
ទីមួយ៖ កាតព្វកិច្ចនៃវូហ្ទុ (សម្អាតខ្លួន) ដោយស្ត្រីមានអ៊ីស្ទីហាហ្ទោះសម្រាប់រាល់ការប្រតិបត្តិសឡាត។ ស្របតាមប្រសាសន៍របស់ព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាពកើតមានលើលោក) ដែលបានប្រាប់ទៅកាន់អ្នកស្រីហ្វាតីម៉ះ កូនស្រី របស់ អាពី ហ៊ូពៃស៊ីន៖
«ثُمَّ تَوَضَّئِي لِكُلِّ صَلَاةٍ».
«បន្ទាប់មក ចូរយកវូហ្ទុសម្រាប់រាល់ការប្រតិបត្តិសឡាត»។ ហាទីសនេះត្រូវបានរាយការណ៍ដោយ អ៊ីម៉ាំពូខរី នៅក្នុងជំពូកស្តីពីការលាងសម្អាតឈាម។ មានន័យថា នាងមិនត្រូវយកវូហ្ទុសម្រាប់សឡាតដែលជាកាតព្វកិច្ចណាមួយនៅមុនពេលរបស់វាឡើយទេ លុះត្រាតែបានចូលដល់ពេលវេលានៃសឡាតនោះ។ តែប្រសិនបើសឡាតនោះមិនមែនជាសឡាតដែលត្រូវបានកំណត់ពេលវេលាទេ ដូចជាសឡាតស៊ូណិត គឺនាងត្រូវយកវូហ្ទុនៅពេលដែលនាងចង់ប្រតិបត្តិសឡាតនោះ។
ទីពីរ៖ នៅពេលដែលនាងចង់យកវូហ្ទុ គឺត្រូវលាងសម្អាតស្នាមឈាមដោយប្រើក្រណាត់ ឬកប្បាសរុំនៅត្រង់ផ្នែកទ្វារមាស ដើម្បីទប់ឈាមមិនឱ្យហូរ ស្របតាមប្រសាសន៍របស់ព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) ដែលបានប្រាប់ទៅកាន់អ្នកស្រី ហាំណះ៖
«أَنْعَتُ لَكِ الْكُرْسُفَ فَإِنَّهُ يُذْهِبُ الدَّمَ». قَالَتْ: فَإِنَّهُ أَكْثَرُ مِنْ ذَلِكَ. قَالَ: «فَاتَّخِذِي ثَوْبًا». قَالَتْ: هُوَ أَكْثَرُ مِنْ ذَلِكَ. قَالَ: «فَتَلَجَّمِي».
«ខ្ញុំណែនាំឱ្យអ្នកប្រើកប្បាស ព្រោះវាអាចជួយស្រូបឈាមបាន»។ អ្នកស្រីឆ្លើយថា៖ «វាលើសពីនេះទៅទៀត»។ ព្យាការីមូហាំម៉ាត់មានប្រសាសន៍ថា៖ «ចូរយកក្រណាត់មកប្រើ»។ អ្នកស្រីឆ្លើយថា៖ «វាលើសពីនេះទៅទៀត»។ ព្យាការីមានប្រសាសន៍ថា៖ «ចូរទប់វា (ដោយរុំឱ្យជិត)»។ ហាទីស្ហ។ ហើយឈាមនៅតែហូរបន្ទាប់ពីធ្វើបែបនេះ នោះនាងមិនត្រូវបានស្តីបន្ទោសឡើយ។ ព្រោះវាស្របតាមប្រសាសន៍របស់ព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) ដែលបានប្រាប់ទៅកាន់អ្នកស្រី ហ្វាតីម៉ះ កូនស្រីរបស់អ្នក អាពី ហ៊ូពៃស៊ីន ថា៖
«اجْتَنِبِي الصَّلَاةَ أَيَّامَ حَيْضِكِ، ثُمَّ اغْتَسِلِي وَتَوَضَّئِي لِكُلِّ صَلَاةٍ، ثُمَّ صَلِّي، وَإِنْ قَطَرَ الدَّمُ عَلَى الْحَصِيرِ».
«ចូរជៀសវាងការប្រតិបត្តិសឡាតក្នុងអំឡុងថ្ងៃនៃការមករដូវរបស់អ្នក បន្ទាប់មកចូរងូតសម្អាតខ្លួន និងយកវូហ្ទុ សម្រាប់រាល់ការប្រតិបត្តិសឡាត ហើយបន្ទាប់មកចូរប្រតិបត្តិសឡាត ទោះបីជាឈាមនៅតែហូរតក់លើកម្រាលក៏ដោយ»។ រាយការណ៍ដោយអះម៉ាត់ និងអ៊ីបនូ ម៉ាជេ៉ះ65
ទីបី៖ ការរួមរ័ក។ អ្នកប្រាជ្ញអ៊ីស្លាមបានខ្វែងគំនិតគ្នាអំពីការអនុញ្ញាតចំពោះការរួមរ័កជាមួយស្ត្រីដែលមានឈាមអ៊ីស្ទីហ្ទោះ ប្រសិនបើការចៀសវាងមិនបង្កភាពលំបាក។ ទស្សនៈត្រឹមត្រូវគឺថា ការរួមរ័កនេះត្រូវបានអនុញ្ញាតជាដាច់ខាត ពីព្រោះស្ត្រីជាច្រើនដែលមានឈាមអ៊ីស្ទីហាហ្ទោះរយៈពេលដប់ថ្ងៃ ឬច្រើនជាងនេះ នៅសម័យព្យាការី (សូមសុខសន្តិភាពកើតមានដល់លោក) ហើយអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់មិនបានហាមឃាត់ការរួមរ័កជាមួយពួកនាងឡើយ។ ដែលត្រឹមត្រូវនោះ គឺមាននៅក្នុងបន្ទូលរបស់អល់ឡោះជាម្ចាស់ថា៖
﴿...فَاعْتَزِلُواْ النِّسَاء فِي الْمَحِيضِ...﴾
ហេតុនេះ ចូរពួកអ្នកចៀសវាងការរួមដំណេកជាមួយភរិយានៅពេលនាងមករដូវ [គម្ពីរគួរអាន ២:២២២] នេះគឺជាភស្តុតាងបង្ហាញថា មិនចាំបាច់ត្រូវចៀសវាងស្ត្រីនៅក្នុងករណីផ្សេងក្រៅពីរដូវទេ។ ហើយដោយសារការប្រតិបត្តិសឡាតត្រូវបានអនុញ្ញាតសម្រាប់ស្ត្រីដែលមានអ៊ីស្ទីហាហ្ទោះ ដូច្នេះការរួមរ័កគឺជារឿងដែលតូចជាងនេះ។ ការប្រៀបធៀបការរួមរ័កជាមួយស្ត្រីអ៊ីស្ទីហាហ្ទោះទៅនឹងការរួមរ័កជាមួយស្ត្រីមករដូវគឺមិនត្រឹមត្រូវទេ ពីព្រោះលក្ខខណ្ឌទាំងពីរនេះមិនស្មើគ្នាទេ សូម្បីតែសម្រាប់អ្នកដែលទទួលយកទស្សនៈដែលហាមឃាត់ក៏ដោយ។ ការប្រៀបធៀបនេះមិនត្រឹមត្រូវទេ ព្រោះមានភាពខុសគ្នារវាងករណីទាំងពីរ។
ជំពូកទី៦៖ នីហ្វាស និងបទបញ្ញត្តិរបស់វា
នីហ្វាស ៖ ជាឈាមដែលស្បូនបញ្ចេញដោយសារការសម្រាលកូន ទាំងនៅពេលសម្រាល ឬក្រោយសម្រាល ឬមុនសម្រាលមួយថ្ងៃ ឬពីរថ្ងៃ ដែលភ្ជាប់ជាមួយនឹងការកន្ត្រាក់ស្បូន។
ស៊ៃខុលអ៊ីស្លាម អ៊ីបនូ តៃមីយ៉ះ បាននិយាយថា៖ ៖ «ឈាមណាដែលនាងឃើញនៅពេលចាប់ផ្តើមកន្ត្រាក់ស្បូនឈឺពោះសម្រាល នោះគឺជានីហ្វាស»។ លោកមិនបានកំណត់រយៈពេលមួយថ្ងៃ ឬពីរថ្ងៃនោះទេ ហើយអត្ថន័យរបស់លោកគឺ៖ ការឈឺពោះកន្ត្រាក់ស្បូនដែលនាំទៅដល់ការសម្រាលកូន បើមិនដូច្នេះទេ វាមិនមែនជានីហ្វាសទេ។ អ្នកប្រាជ្ញអ៊ីស្លាមបានខ្វែងគំនិតគ្នាថា៖ តើនីហ្វាសមានរយៈពេលអប្បបរមា ឬអតិបរមាដែរឬទេ? ស្ហៀហ តាកី អាល់-ទីន បានលើកឡើងនៅក្នុងសៀវភៅរបស់លោកស្តីពីឈ្មោះដែលអ្នកបញ្ញត្តិសាសនាបានភ្ជាប់ជាមួយបទបញ្ញត្តិ (ទំព័រ៖ ៣៧) ថា៖ «នីហ្វាសគ្មានរយៈពេលអប្បបរមា ឬអតិបរមាទេ។ ប្រសិនបើស្ត្រីម្នាក់ឃើញឈាមលើសពីសែសិបថ្ងៃ ឬហុកសិបថ្ងៃ ឬចិតសិបថ្ងៃ ហើយឈាមនោះឈប់ នោះវាគឺជានីហ្វាស។ ប៉ុន្តែប្រសិនបើឈាមនៅតែបន្តហូរ នោះវាជាឈាមជំងី។ ហើយការកំណត់រយៈពេលគឺសែសិបថ្ងៃ ព្រោះនេះជារយៈពេលភាគច្រើនដែលហាទីសបានលើកឡើង»។
ខ្ញុំបាននិយាយថា៖ ដោយផ្អែកលើនេះ ប្រសិនបើឈាមរបស់នាងហូរលើសពីសែសិបថ្ងៃ ហើយនាងមានទម្លាប់ថាឈាមនឹងឈប់បន្ទាប់ពីនោះ ឬបង្ហាញនូវសញ្ញាណាមួយនៃការជិតឈប់ នាងគួរតែរង់ចាំរហូតដល់ឈាមឈប់។ ប៉ុន្តែប្រសិនបើឈាមមិនឈប់ នាងត្រូវងូតសម្អាតខ្លួននៅពេលគ្រប់សែសិបថ្ងៃ ព្រោះនេះជារយៈពេលភាគច្រើន។ លើកលែងតែករណីដែលរយៈពេលនេះត្រូវជាមួយពេលនៃការមករដូវរបស់នាង នោះនាងត្រូវរង់ចាំរហូតដល់រយៈពេលនៃការមករដូវបញ្ចប់។ ប្រសិនបើឈាមឈប់បន្ទាប់ពីនោះ វាគួរតែត្រូវបានចាត់ទុកជាទម្លាប់របស់នាង ហើយនាងគួរអនុវត្តតាមនោះនៅពេលក្រោយ។ ប៉ុន្តែប្រសិនបើឈាមនៅតែបន្តហូរ នាងត្រូវបានចាត់ទុកថាជាស្ត្រីមានអ៊ីស្ទីហាហ្ទោះ ហើយត្រូវត្រលប់ទៅអនុវត្តតាមបទបញ្ញត្តិនៃអ៊ីស្ទីហាហ្ទោះដែលបានរៀបរាប់ពីមុន។ ប្រសិនបើនាងបានស្អាតដោយឈាមឈប់ហូរមុនសែសិបថ្ងៃ នាងត្រូវបានចាត់ទុកថាជាជ្រះស្អាត ហើយនាងត្រូវងូតសម្អាតខ្លួន ប្រតិបត្តិសឡាត បួសតមអាហារ និងអាចរួមរ័កជាមួយស្វាមីរបស់នាងបាន។ លើកលែងតែករណីដែលឈាមឈប់ហូរតិចជាងមួយថ្ងៃ នោះវាមិនមានបទបញ្ញត្តិអ្វីទេ។ នេះត្រូវបានលើកឡើងនៅក្នុងសៀវភៅ អាល់-ម៊ូហ្គនី។66
ហើយនឹងត្រូវបានចាត់ទុកថាជានីហ្វាសឡើយ លុះត្រាតែស្ត្រីបានសម្រាលកូនដែលមានរូបរាងជាមនុស្ស ជាក់លាស់។ ប្រសិនបើនាងសម្រាលកូនដោយរលូត(ទារកដែលមិនទាន់មានរូបរាងជាមនុស្សជាក់លាស់) នោះឈាមដែលចេញមកមិនមែនជាឈាមនីហ្វាសទេ ប៉ុន្តែជាឈាមជំងឺ(ឈាមមិនបរិសុទ្ធ) ដែលនាងនឹងត្រូវចាត់ទុកជាស្ត្រីមានឈាមអ៊ីស្ទីហាហ្ទោះ។ រយៈពេលអប្បបរមាដែលទារកអាចបង្កើតរូបរាងជាមនុស្សជាក់លាស់បានគឺ ៨០ថ្ងៃ គិតចាប់ពីពេលចាប់ផ្តើមមានផ្ទៃពោះ។ ហើយភាគច្រើនគឺ ៩០ ថ្ងៃ។
អ្នកប្រាជ្ញអ៊ីស្លាម អ៊ីបនូ តៃមីយ៉ះ បាននិយាយថា៖ នៅពេលដែលស្ត្រីឃើញឈាមមួយថ្ងៃអំឡុងពេលមានអារម្មណ៍ឈឺចាប់មុនសម្រាល នាងមិនចាំបាច់ខ្វល់ពីឈាមនោះទេ។ ប៉ុន្តែបន្ទាប់ពីសម្រាល នាងត្រូវឈប់សឡាត និងបួស។ ប្រសិនបើបន្ទាប់ពីសម្រាល បានបង្ហាញថាស្ថានភាពខុសពីការសន្មត់ដំបូង នាងត្រូវតែបំពេញការសឡាត ឬការបួសដែលខកខាន។ ប៉ុន្តែប្រសិនបើមិនមានភស្តុតាងណាមួយបញ្ជាក់ថាខុសពីការសន្មត់នោះទេ នាងត្រូវបន្តអនុវត្តតាមការសន្មត់ដើម ដោយមិនចាំបាច់ធ្វើឡើងវិញឡើយ។ នេះជាការដកស្រង់ពីលោកនៅក្នុង សៀវភៅ” សារ៉ស់ អាល់អីកណាក់”។67
ច្បាប់នៃនីហ្វាស
ច្បាប់នៃនីហ្វាសគឺស្រដៀងនឹងច្បាប់នៃឈាមរដូវដែរ លើកលែងតែបីចំណុចដូចខាងក្រោម៖
១. អ៊ីដហ្ទះ (រយៈពេលរង់ចាំបន្ទាប់ពីការលែងលះ)៖ អ៊ីដហ្ទះ ត្រូវបានរាប់ដោយផ្អែកលើការលែងលះ មិនមែននីហ្វាសទេ។ ប្រសិនបើការលែងលះកើតឡើងមុនពេលសម្រាល អ៊ីដហ្ទះនឹងបញ្ចប់នៅពេលសម្រាល មិនមែននៅពេលបញ្ចប់នីហ្វាសទេ។ ប៉ុន្តែប្រសិនបើការលែងលះកើតឡើងបន្ទាប់ពីសម្រាល នាងត្រូវរង់ចាំរហូតដល់ឈាមរដូវត្រឡប់មកវិញ ដូចដែលបានពន្យល់ពីមុន។
២. រយៈពេលនៃអ៊ីឡាក់ (ការស្បថមិនរួមរ័កជាមួយប្រពន្ធ)៖ រយៈពេលនៃឈាមរដូវត្រូវបានរាប់ចូលក្នុងអ៊ីឡាក់ ប៉ុន្តែរយៈពេលនៃនីហ្វាសមិនត្រូវបានរាប់ចូលទេ។
អ៊ីឡាក់៖ គឺជាការដែលបុរសស្បថថានឹងមិនរួមរ័កជាមួយប្រពន្ធរបស់គាត់ជារៀងរហូត ឬលើសពី ៤ខែ។ ប្រសិនបើគាត់ស្បថ ហើយប្រពន្ធទាមទារឲ្យរួមរ័ក គាត់នឹងត្រូវបានផ្តល់រយៈពេល ៤ ខែគិតចាប់ពីការស្បថ។ ប្រសិនបើអស់រយៈពេលនេះ គាត់ត្រូវតែជ្រើសរើសរវាងការរួមរ័ក ឬការលែងលះ តាមការទាមទាររបស់ប្រពន្ធ។ ក្នុងអំឡុងរយៈពេលនេះ ប្រសិនបើស្ត្រីមាននីហ្វាស រយៈពេលនៃនីហ្វាសនោះមិនត្រូវបានរាប់ចូលក្នុងរយៈពេល ៤ ខែទេ ហើយរយៈពេល ៤ ខែនឹងត្រូវបន្ថែមទៅតាមរយៈពេលនៃនីហ្វាស។ ផ្ទុយទៅវិញ រយៈពេលនៃឈាមរដូវត្រូវបានរាប់ចូលក្នុងរយៈពេលនៃអ៊ីឡាក់។
៣. ការពេញវ័យ៖ ការពេញវ័យត្រូវបានកំណត់ដោយឈាមរដូវ មិនមែននីហ្វាសទេ។ នេះដោយសារតែស្ត្រីមិនអាចមានផ្ទៃពោះបានទេ លុះត្រាតែនាងមានឈាមរដូវជាមុនសិន។ ដូច្នេះ ការពេញវ័យត្រូវបានកំណត់ដោយឈាមរដូវដែលកើតឡើងមុនពេលមានផ្ទៃពោះ។
៤. ចំពោះឈាមរដូវ៖ ប្រសិនបើឈាមរដូវឈប់ហូរ ហើយបន្ទាប់មកត្រឡប់មកវិញនៅក្នុងរយៈពេលនៃទម្លាប់ធម្មតា វាត្រូវចាត់ទុកជាឈាមរដូវយ៉ាងជាក់លាក់។ ឧទាហរណ៍ ប្រសិនបើទម្លាប់របស់នាងគឺ ៨ ថ្ងៃ ហើយនាងឃើញឈាមរដូវ ៤ ថ្ងៃ បន្ទាប់មកឈាមឈប់ហូរ ២ ថ្ងៃ ហើយត្រឡប់មកវិញនៅថ្ងៃទី ៧ និងទី ៨ នោះឈាមដែលត្រឡប់មកវិញនេះគឺជាឈាមរដូវយ៉ាងជាក់លាក់ ដែលត្រូវអនុវត្តតាមច្បាប់នៃឈាមរដូវ។ - ចំពោះឈាមនីហ្វាស (ឈាមក្រោយសម្រាល)៖ ប្រសិនបើឈាមនីហ្វាសឈប់ហូរមុនរយៈពេល ៤០ ថ្ងៃ ហើយបន្ទាប់មកត្រឡប់មកវិញនៅក្នុងរយៈពេល ៤០ ថ្ងៃនោះ ឈាមនេះចាត់ទុកថាមានភាពសង្ស័យ។ ក្នុងករណីនេះ នាងត្រូវតែធ្វើការសឡាត និងបួសដែលជាកាតព្វកិច្ចក្នុងពេលកំណត់របស់វា។ ទោះជាយ៉ាងណា នាងត្រូវហាមឃាត់អំពីអ្វីៗដែលហាមឃាត់លើស្ត្រីមានរដូវ លើកលែងតែកាតព្វកិច្ចសាសនា។ បន្ទាប់ពីនាងជ្រះស្អាត (បញ្ចប់នីហ្វាស) នាងត្រូវបំពេញនូវអ្វីដែលនាងបានធ្វើក្នុងអំឡុងពេលឈាមសង្ស័យនេះ ដែលជាកាតព្វកិច្ចដែលស្ត្រីមានឈាមរដូវត្រូវបំពេញ។ នេះគឺជាទស្សនៈដ៏លេចធ្លោរបស់អ្នកច្បាប់អ៊ីស្លាម ក្នុងម៉ាសហាប់ហាំហ្ពាលី។68
ហើយទស្សនៈដ៏ត្រឹមត្រូវគឺថា៖ ប្រសិនបើឈាមត្រឡប់មកវិញក្នុងរយៈពេលដែលអាចចាត់ទុកជានីហ្វាសនោះវាត្រូវចាត់ទុកជានីហ្វាស។ ប៉ុន្តែប្រសិនបើមិនមែននៅក្នុងរយៈពេលនោះទេ វាត្រូវចាត់ទុកជាឈាមរដូវលើកលែងតែវានៅតែបន្តកើតមាន ដែលក្នុងករណីនេះវាត្រូវចាត់ទុកជាឈាមអ៊ីស្ទីហាហ្ទោះ។
ទស្សនៈនេះស្រដៀងនឹងអ្វីដែលបានដកស្រង់នៅក្នុងសៀវភៅ អាល់-មូហ្គនី ពី អ៊ីម៉ាម ម៉ាលិក (សូមអល់ឡោះប្រទានក្តីមេត្តាចំពោះលោក) ដែលបាននិយាយថា៖69 «ប្រសិនបើនាងឃើញឈាមបន្ទាប់ពី ២ថ្ងៃ ឬ ៣ថ្ងៃ (គឺគិតចាប់ពីពេលឈាមឈប់ហូរ) នោះវាជានីហ្វាស។ ប៉ុន្តែបើមិនមែនទេ វាជាឈាមរដូវ»។ នេះក៏ជាអ្វីដែលស្របតាមជម្រើសរបស់ស៊ៃខុលអ៊ីស្លាម អ៊ីបនូ តៃមីយ៉ះផងដេរ (សូមអល់ឡោះប្រទានក្តីមេត្តាចំពោះលោក)។
តាមភាពជាក់ស្តែងឈាមទាំងឡាយមិនមានអ្វីជាការសង្ស័យឡើយ ប៉ុន្តែការសង្ស័យគឺជារឿងដែលទាក់ទងនឹងបុគ្គល ដែលភាពខុសគ្នានៃចំណេះដឹង និងការយល់ដឹងរបស់មនុស្ស។ គម្ពីរគួរអាន និងស៊ុណ្ណះរបស់ព្យាការីមូហាំម៉ាត់ បានបញ្ជាក់អំពីរឿងគ្រប់យ៉ាង។ អល់ឡោះជាម្ចាស់មិនបានបង្គាប់ឱ្យនរណាម្នាក់បួសពីរដង ឬធ្វើតវ៉ាហ្វពីរដងឡើយ លើកលែងតែក្នុងករណីដែលការធ្វើលើកទីមួយមានកំហុស ដែលមិនអាចកែបានក្រៅពីការបំពេញឡើងវិញ។ ប៉ុន្តែប្រសិនបើអ្នកបំពេញកាតព្វកិច្ចតាមសមត្ថភាពរបស់ខ្លួន នោះកាតព្វកិច្ចរបស់គេត្រូវបានចាត់់ទុកថាបានសម្រេច, ដូចដែលទ្រង់ជាម្ចាស់បានមានបន្ទូលថា៖
﴿لَا يُكَلِّفُ ٱللَّهُ نَفۡسًا إِلَّا وُسۡعَهَا...﴾
អល់ឡោះជាម្ចាស់ទ្រង់មិនដាក់បន្ទុកលើនរណាម្នាក់ហួសពីលទ្ធភាពរបស់គេឡើយ។ [គម្ពីរគួរអាន ២:២៨៦] ទ្រង់បានមានបន្ទូលទៀតថា៖
﴿فَٱتَّقُواْ ٱللَّهَ مَا ٱسۡتَطَعۡتُمۡ...﴾
ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះតាមលទ្ធភាពរបស់ពួកអ្នក។ [គម្ពីរគួរអាន ៦៤:១៦]
ភាពខុសគ្នាទីប្រាំរវាងឈាមរដូវ និងនីហ្វាស៖
- ចំពោះឈាមរដូវ៖ ប្រសិនបើស្ត្រីជ្រះស្អាត (ឈាមឈប់ហូរ) មុនរយៈពេលទម្លាប់ធម្មតារបស់នាង ប្តីរបស់នាងអាចរួមរ័កជាមួយនាងបានដោយគ្មានការស្អប់ខ្ពើម(មឹកក្រូស)ឡើុយ។
- ចំពោះនីហ្វាស៖ ប្រសិនបើនាងស្អាតមុនរយៈពេល ៤០ ថ្ងៃ តាមទស្សនៈដ៏លេចធ្លោនៃម៉ាស់ហាប់ហាំហ្ពាលី គឹត្រូវបានចាត់ទុកថាមឹកក្រូសសម្រាប់ប្តីក្នុងការរួមរ័កជាមួយនាង។ ទោះជាយ៉ាងណា ទស្សនៈដ៏ត្រឹមត្រូវគឺថា មិនមឹកក្រូសសម្រាប់ប្តីក្នុងការរួមភេទជាមួយនាងឡើយ។ នេះគឺជាទស្សនៈរបស់អ្នកច្បាប់ហ្វីកោះភាគច្រើន ព្រោះមឹកក្រូសគឺជាការកំណត់ផ្នែកសាសនា ដែលតម្រូវឱ្យមានភស្តុតាងផ្នែកច្បាប់សាសនាច្បាស់លាស់។ ហើិយនៅក្នុងបញ្ហានេះ មិនមានភស្តុតាងអ្វីក្រៅពីអ្វីដែលអ៊ីម៉ាំ អះម៉ាត់ បានរៀបរាប់ពីលោក អ៊ូស្មាន កូន អាពី អាល់-អាស ដែលបាននិយាយថា ប្រពន្ធរបស់គាត់បានមករកគាត់មុនរយៈពេល ៤០ ថ្ងៃ ហើយគាត់បាននិយាយថា៖ «កុំមកជិតខ្ញុំ»។70
ទោះជាយ៉ាងណា នេះមិនបញ្ជាក់ថាជាទង្វើដែលមឹកក្រូសទេ ព្រោះវាអាចជាការប្រុងប្រយ័ត្នរបស់គាត់ ដោយខ្លាចថានាងមិនទាន់ប្រាកដថាស្អាតពិតប្រាកដ ឬខ្លាចថាឈាមអាចនឹងត្រឡប់មកវិញដោយសារការរួមរ័ក ឬដោយសារហេតុផលផ្សេងទៀត។ អល់ឡោះជាម្ចាស់ដឹងច្បាស់បំផុត។
ជំពូកទី៧៖ ការប្រើប្រាស់ថ្នាំ ឬរបស់ទប់ស្កាត់ការមករដូវ ការពន្យារកំណើត និងការរំលូតកូន
ការប្រើប្រាស់អ្វីដែលរារាំងឈាមរដូវសម្រាប់ស្ត្រីគឺត្រូវបានអនុញ្ញាត ដោយមានលក្ខខណ្ឌពីរយ៉ាង៖
ទីមួយ៖ ត្រូវតែគ្មានការព្រួយបារម្ភថាវានឹងបង្កគ្រោះថ្នាក់ដល់នាង។ ប្រសិនបើមានការព្រួយបារម្ភថាវានឹងបង្កគ្រោះថ្នាក់ដល់នាង នោះមិនត្រូវបានអនុញ្ញាតឡើយ ដោយសារព្រះបន្ទូលរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់ថា៖
﴿...وَلَا تُلۡقُواْ بِأَيۡدِيكُمۡ إِلَى ٱلتَّهۡلُكَةِ...﴾
...ហើយមិនត្រូវបណ្តោយខ្លួនពួកអ្នកឲ្យធ្លាក់ទៅក្នុងភាពវិនាសអន្តរាយនោះឡើយ [គម្ពីរគួរអាន ២:១៩៥]
﴿...وَلَا تَقۡتُلُوٓاْ أَنفُسَكُمۡۚ إِنَّ ٱللَّهَ كَانَ بِكُمۡ رَحِيمٗا﴾
ហើយចូរពួកអ្នកកុំសម្លាប់ខ្លួនឯង។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអាណិតស្រលាញ់បំផុតចំពោះពួកអ្នក។ [គម្ពីរគួរអាន ៤:២៩]
ទីពីរ៖ ត្រូវតែមានការអនុញ្ញាតពីប្តី ប្រសិនបើរឿងនេះមានផលប៉ះពាល់ដល់គាត់។ ឧទាហរណ៍ ប្រសិនបើនាងស្ថិតក្នុងអំឡុងពេលអ៊ីដហ្ទះ (រយៈពេលរង់ចាំបន្ទាប់ពីការលែងលះ) ដែលប្តីត្រូវផ្គត់ផ្គង់នាង ហើយនាងប្រើវិធីរារាំងឈាមរដូវដើម្បីពន្យារអ៊ីដហ្ទះ និងបន្ថែមការចំណាយរបស់ប្តី នោះនាងមិនត្រូវបានអនុញ្ញាតឱ្យប្រើវិធីនោះទេ លើកលែងតែមានការអនុញ្ញាតពីប្តី។ ដូចគ្នានេះដែរ ប្រសិនបើបានបញ្ជាក់ថាការរារាំងឈាមរដូវនឹងរារាំងដល់ការមានផ្ទៃពោះ នោះក៏ត្រូវតែមានការអនុញ្ញាតពីប្តីដែរ។ ទោះបីជាការប្រើប្រាស់នេះត្រូវបានអនុញ្ញាតក៏ដោយ វាជាការប្រសើរជាងក្នុងការជៀសវាងប្រើប្រាស់ លើកលែងតែមានតម្រូវការចាំបាច់។ នេះដោយសារការទុកឱ្យវាដំណើរការតាមធម្មតាគឺផ្តល់នូវសុខភាពល្អ និងសុវត្ថិភាពជាង។
ការប្រើប្រាស់អ្វីដែលជំរុញឱ្យមានឈាមរដូវ គឺត្រូវបានអនុញ្ញាត ដោយមានលក្ខខណ្ឌពីរយ៉ាង៖
ទីមួយ៖ នាងមិនត្រូវប្រើវាដើម្បីគេចចេញពីកាតព្វកិច្ចណាមួយឡើយ។ ឧទាហរណ៍ នាងមិនត្រូវប្រើវាមុនខែរ៉ម៉ាហ្ទន ដើម្បីឱ្យនាងអាចបរិភោគ (មិនបួស) ឬដើម្បីឱ្យនាងអាចបោះបង់ការសឡាត ឬអ្វីដែលស្រដៀងគ្នានេះឡើយ។
ទីពីរ៖ ត្រូវតែមានការអនុញ្ញាតពីប្តី។ នេះដោយសារការមានឈាមរដូវរារាំងប្តីពីការទទួលបានភាពរីករាយពេញលេញ ដូច្នេះនាងមិនត្រូវបានអនុញ្ញាតឱ្យប្រើអ្វីដែលរារាំងសិទ្ធិរបស់ប្តីទេ លើកលែងតែមានការយល់ព្រមពីគាត់។ ប្រសិនបើនាងជាស្ត្រីលែងលះ ការប្រើប្រាស់នេះអាចនាំឱ្យមានការបញ្ចប់សិទ្ធិរបស់ប្តីក្នុងការវិលត្រឡប់មករកនាង (រ៉ុជអះ) ប្រសិនបើគាត់នៅមានសិទ្ធិនេះ។
ការប្រើប្រាស់របស់ពន្យារកំណើតមានពីរប្រភេទ៖
ប្រភេទទីមួយ៖ ប្រសិនបើការពន្យារកំណើតជាអចិន្ត្រៃយ៍ នេះមិនត្រូវបានអនុញ្ញាតទេ។ ដោយសារវាកាត់ផ្តាច់ការមានផ្ទៃពោះ ដែលនាំឱ្យកាត់បន្ថយចំនួនកូនចៅ ហើយនេះផ្ទុយនឹងគោលបំណងរបស់ច្បាប់សាសនា ដែលចង់ឱ្យមានការបង្កើនចំនួនប្រជាជនអ៊ីស្លាម។ លើសពីនេះ វាមិនអាចធានាបានទេថាកូនៗដែលមានស្រាប់នឹងមិនស្លាប់ ដែលអាចធ្វើឱ្យនាងក្លាយជាស្ត្រីគ្មានកូន។
ប្រភេទទីពីរ៖ ការពន្យារកំណើតជាបណ្តោះអាសន្ន ដូចជាករណីស្ត្រីមានផ្ទៃពោះញឹកញាប់ ហើយការមានផ្ទៃពោះធ្វើឱ្យនាងអស់កម្លាំង ដូច្នេះនាងចង់រៀបចំផែនការមានផ្ទៃពោះរៀងរាល់ពីរឆ្នាំម្តង ឬប្រហាក់ប្រហែលនឹងនេះ ដែលនេះគឺត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវមានការយល់ព្រមពីស្វាមី និងមិនត្រូវបង្កគ្រោះថ្នាក់ដល់នាងឡើយ។ ភស្តុតាងគឺថា មានសហាហ្ពាត់នៅសម័យព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាពកើតមានដល់លោក) ធ្លាប់បានអនុវត្តវិធី “អាហ្សល” (ការដកចេញ) ជាមួយប្រពន្ធរបស់ពួកគេ ដើម្បីការពារកុំឱ្យប្រពន្ធមានផ្ទៃពោះ ហើយពួកគេមិនត្រូវបានហាមឃាត់ពីរឿងនេះទេ។ “អាហ្សល” គឺជាការរួមរ័កជាមួយប្រពន្ធ ហើយដកចេញមុនពេលបញ្ចេញទឹកកាម ដោយបញ្ចេញនៅខាងក្រៅប្រដាប់ភេទ។71
ចំពោះការប្រើប្រាស់វិធីរំលូតកូន គឺមានពីរប្រភេទ៖
ប្រភេទទីមួយ៖ បើចេតនាធ្វើឱ្យរំលូតកូនដើម្បីបំផ្លាញវា ប្រសិនបើធ្វើបន្ទាប់ពីកូនបានទទួលព្រលឹង (រូហ) នោះជាការហាមឃាត់ដោយគ្មានការសង្ស័យ ព្រោះវាជាការសម្លាប់ជីវិតដែលត្រូវបានហាមឃាត់ដោយគ្មានហេតុផលត្រឹមត្រូវ។ ការសម្លាប់ជីវិតដែលត្រូវបានហាមឃាត់នេះ គឺជាអំពើដែលត្រូវបានហាមឃាត់នៅក្នុងគម្ពីរគួរអាន ហើយនិងស៊ុណ្ណះរបស់ព្យាការី ក៏ដូចជាមានការឯកភាពគ្នានៃបណ្តាអ្នកប្រាជ្ញអ៊ីស្លាម។ ប្រសិនបើធ្វើមុនពេលកូនទារកទទួលព្រលឹង បណ្តាអ្នកប្រាជ្ញអ៊ីស្លាមមានការខ្វែងគំនិតគ្នាក្នុងការវិនិច្ឆ័យលើបញ្ហានេះ ៖ - អ្នកខ្លះអនុញ្ញាតឱ្យធ្វើ។ - អ្នកខ្លះហាមឃាត់។ - អ្នកខ្លះទៀតនិយាយថា អនុញ្ញាតបើកូននៅមិនទាន់ក្លាយជា “អាលើកោះ” (ដុំឈាម) ពោលគឺមិនទាន់គ្រប់៤០ថ្ងៃ។ - អ្នកខ្លះទៀតនិយាយថា អនុញ្ញាតបើកូននៅមិនទាន់បង្ហាញរូបរាងជាមនុស្សជាក់ច្បាស់។
តែអ្វីដែលល្អបំផុត គឺការហាមឃាត់អំពីការរំលូតកូន លើកលែងតែមានតម្រូវការចាំបាច់ ដូចជា ករណីម្តាយមានជំងឺដែលមិនអាចទ្រាំទ្រនឹងការមានផ្ទៃពោះ ឬស្រដៀងគ្នានេះ។ ក្នុងករណីនេះ អនុញ្ញាតឱ្យធ្វើការរំលូតបាន លើកលែងតែកូនបានឆ្លងកាត់រយៈពេលដែលអាចបង្ហាញរូបរាងជាមនុស្សជាក់ច្បាស់ នោះត្រូវហាមឃាត់។ ហើយអល់ឡោះជាអ្នកដឹងច្បាស់បំផុត។
ប្រភេទទីពីរ៖ ការមិនមានចេតនាបំផ្លាញកូននៅពេលធ្វើឱ្យរំលូត ដូចជាការព្យាយាមកើតចេញមកនៅពេលជិតផុតរយៈពេលមានផ្ទៃពោះ និងជិតដល់ពេលសម្រាល។ នេះអនុញ្ញាតបាន ប៉ុន្តែត្រូវប្រាកដថាមិនមានគ្រោះថ្នាក់ដល់ម្តាយ ឬកូន ហើយមិនតម្រូវឱ្យធ្វើការវះកាត់ទេ។ ប្រសិនបើតម្រូវឱ្យធ្វើការវះកាត់ នោះមានករណីបួន៖
ករណីទីមួយ៖ ម្តាយនៅរស់ ហើយកូនក្នុងផ្ទៃក៏នៅរស់។ ការវះកាត់មិនអនុញ្ញាតទេ លើកលែងតែមានភាពចាំបាច់ ដូចជាករណីសម្រាលមានការលំបាក ដែលតម្រូវឱ្យធ្វើការវះកាត់។ នេះដោយសាររាងកាយជាទ្រព្យសម្បត្តិដែលត្រូវថែរក្សា ដូច្នេះមិនអនុញ្ញាតឱ្យធ្វើអ្វីដែលអាចបង្កគ្រោះថ្នាក់បានទេ លើកលែងតែមានផលប្រយោជន៍ធំ។ ហើយក៏ដោយសារពេលខ្លះគេគិតថាការវះកាត់មិនបង្កគ្រោះថ្នាក់ ប៉ុន្តែអាចនឹងកើតមានគ្រោះថ្នាក់។
ករណីទីពីរ៖ ម្តាយស្លាប់ ហើយកូនក្នុងផ្ទៃក៏ស្លាប់។ ការវះកាត់មិនអនុញ្ញាតទេ ព្រោះគ្មានប្រយោជន៍។
ករណីទីបី៖ ម្តាយនៅរស់ ប៉ុន្តែកូនក្នុងផ្ទៃស្លាប់។ អនុញ្ញាតឱ្យធ្វើការវះកាត់ដើម្បីយកកូនចេញ លើកលែងតែមានគ្រោះថ្នាក់ដល់ម្តាយ។ នេះដោយសារតាមភស្តុតាង (ហើយអល់ឡោះជាអ្នកដឹងច្បាស់) បើកូនស្លាប់ ជាទូទៅមិនអាចចេញមកដោយខ្លួនឯងបានទេបើគ្មានការវះកាត់។ ការទុកកូននៅក្នុងផ្ទៃអាចរារាំងម្តាយពីការមានផ្ទៃពោះនាពេលអនាគត បង្កការលំបាកដល់នាង ឬអាចធ្វើឱ្យនាងនៅតែជាស្ត្រីមេម៉ាយបើនាងកំពុងស្ថិតក្នុងរយៈពេលអ៊ីដហ្ទះ (រយៈពេលរង់ចាំក្រោយការលែងលះឬស្វាមីស្លាប់)។
ករណីទីបួន៖ ម្តាយស្លាប់ ប៉ុន្តែកូនក្នុងផ្ទៃនៅរស់។ បើគ្មានសង្ឃឹមថាកូននឹងរស់បាន ការវះកាត់មិនអនុញ្ញាតទេ។
ប្រសិនបើមានសង្ឃឹមថាកូននៅរស់បាន ហើយបើកូនបានចេញមកខ្លះហើយ នោះត្រូវវះកាត់ពោះម្តាយដើម្បីយកផ្នែកដែលនៅសល់ចេញ។ ប៉ុន្តែបើកូនមិនទាន់ចេញមកសោះ បណ្តាអ្នកប្រាជ្ញរបស់យើងបាននិយាយថា៖ មិនត្រូវវះកាត់ពោះម្តាយដើម្បីយកកូនចេញទេ ព្រោះនេះជាទង្វើ “មូឡាស់” (ការធ្វើឱ្យខូចរាងកាយដោយគ្មានហេតុផលត្រឹមត្រូវ)។ ប៉ុន្តែទស្សនៈត្រឹមត្រូវគឺថា គួរតែវះកាត់ពោះបើមិនអាចយកកូនចេញបានដោយវិធីផ្សេង។ នេះជាទស្សនៈដែលជ្រើសរើសដោយអ៊ីបនូ ហ៊ូពៃរ៉ោះ ដែលបាននិយាយនៅក្នុងសៀវភៅ អាល់អ៊ីនសាហ្វ ថា៖ នេះជាជម្រើសដែលសមស្របជាង។72
ខ្ញុំបាននិយាយថា៖ ជាពិសេសនៅក្នុងសម័យបច្ចុប្បន្ននេះ ការធ្វើការវះកាត់មិនមែនជាទង្វើ “មូឡាស់” ទេ ព្រោះការវះកាត់គឺគ្រាន់តែវះពោះ រួចដេរវិញប៉ុណ្ណោះ។ ហើយដោយសារតម្លៃនៃជីវិតរបស់អ្នកនៅរស់គឺធំធេងជាងតម្លៃនៃអ្នកស្លាប់។ លើសពីនេះ ការជួយសង្គ្រោះអ្នកដែលត្រូវបានការពារ (មនុស្សគ្មានទោស) ពីសេចក្តីវិនាសគឺជាកាតព្វកិច្ច។ កូនក្នុងផ្ទៃគឺជាមនុស្សដែលត្រូវបានការពារ ដូច្នេះត្រូវតែជួយសង្គ្រោះគេ។ ហើយអល់ឡោះជាអ្នកដឹងច្បាស់បំផុត។
ការកត់សម្គាល់៖ ក្នុងករណីទាំងឡាយដែលអនុញ្ញាតឱ្យធ្វើការរំលូតកូនដូចបានរៀបរាប់ខាងលើ ត្រូវតែមានការអនុញ្ញាតពីអ្នកដែលមានសិទ្ធិលើកូននោះ ដូចជាស្វាមីជាដើម។
នៅទីនេះ យើងបានបញ្ចប់នូវអ្វីដែលយើងចង់សរសេរអំពីប្រធានបទដ៏សំខាន់នេះ ដោយយើងបានផ្តោតតែលើគោលការណ៍មូលដ្ឋាន និងច្បាប់ដែលទាក់ទងនឹងបញ្ហានេះប៉ុណ្ណោះ។ បើមិនដូច្នេះទេ មែកធាង និងសេចក្តីលម្អិតនៃបញ្ហាទាំងនេះ ព្រមទាំងអ្វីដែលកើតឡើងចំពោះស្ត្រីទាក់ទងនឹងបញ្ហានេះ គឺប្រៀបដូចជាសមុទ្រដ៏ធំល្វឹងល្វើយដែលគ្មានត្រើយ។ ប៉ុន្តែអ្នកដែលមានការយល់ដឹងច្បាស់ គឺអាចនឹងបកស្រាយមែកធាងទាំងនោះដោយត្រឡប់ទៅរកគោលការណ៍មូលដ្ឋាន និងសេចក្តីលម្អិតទៅរកគោលការណ៍ទូទៅ និងច្បាប់របស់វា ហើយអាចវាស់វែងរឿងផ្សេងៗដោយប្រៀបធៀបជាមួយនឹងរឿងដែលស្រដៀងគ្នា។
អ្នកផ្តល់យោបល់ច្បាប់សាសនា (មូហ្វតី) ត្រូវដឹងថា គាត់គឺជាអ្នកនាំផ្លូវរវាងអល់ឡោះ និងមនុស្សជាប់ចំណងរបស់ទ្រង់ ក្នុងការបញ្ជូននូវអ្វីដែលអ្នកនាំសាររបស់ទ្រង់បាននាំមក និងពន្យល់វាទៅកាន់មនុស្ស។ គាត់ត្រូវទទួលខុសត្រូវចំពោះអ្វីដែលមាននៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះរបស់ព្យាការី ព្រោះប្រភពទាំងពីរនេះគឺជាអ្វីដែលមនុស្សត្រូវបានបង្គាប់ឱ្យមានការយល់ដឹង និងអនុវត្តតាម។ អ្វីគ្រប់យ៉ាងដែលផ្ទុយនឹងគម្ពីរគួរអាន និងស៊ុណ្ណះ គឺខុស ហើយត្រូវតែបដិសេធចំពោះអ្នកនិយាយវា និងមិនអនុញ្ញាតឱ្យអនុវត្តតាមឡើយ។ ទោះបីជាអ្នកនិយាយនោះអាចនឹងត្រូវបានលើកលែងទោស ដោយសារគាត់ជាអ្នកខិតខំស្វែងរកការពិត (មុជតាហ៊ីដ) និងអាចទទួលបានរង្វាន់សម្រាប់ការខិតខំរបស់គាត់ក៏ដោយ ប៉ុន្តែអ្នកដទៃដែលដឹងថាវាខុសនោះ គឺមិនត្រូវទទួលយកវាទេ។
ចាំបាច់លើមូហ្វតី ត្រូវតែមានចេតនាបរិសុទ្ធចំពោះអល់ឡោះជាម្ចាស់ ហើយត្រូវសុំជំនួយពីទ្រង់ក្នុងគ្រប់ឧបទ្ទវហេតុដែលកើតឡើងចំពោះគាត់ និងសុំឱ្យអល់ឡោះជួយឱ្យមានភាពរឹងមាំ និងជោគជ័យក្នុងការសម្រេចចិត្តដែលត្រឹមត្រូវ។
គាត់ត្រូវតែផ្តោតអំពីការពិចារណារបស់ខ្លួនទៅលើអ្វីដែលមាននៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះរបស់ព្យាការី ដោយសិក្សា និងស្រាវជ្រាវលើប្រភពទាំងនេះ ឬលើការពន្យល់របស់អ្នកប្រាជ្ញដែលជួយឱ្យយល់ពីប្រភពទាំងពីរនេះ។
ភាគច្រើននៅពេលដែលបញ្ហាមួយកើតឡើង មនុស្សស្រាវជ្រាវរកចម្លើយនៅក្នុងការពន្យល់របស់អ្នកប្រាជ្ញតាមសមត្ថភាពរបស់ខ្លួន ប៉ុន្តែជួនកាលមិនអាចរកឃើញអ្វីដែលធ្វើឱ្យខ្លួនជឿជាក់លើច្បាប់របស់បញ្ហានោះទេ ឬអាចនឹងមិនរកឃើញការលើកឡើងអំពីបញ្ហានោះទាំងស្រុង។ ទោះជាយ៉ាងណា ប្រសិនបើគេត្រឡប់ទៅរកគម្ពីរគួរអាន និងស៊ុណ្ណះរបស់ព្យាការី នោះច្បាប់នៃបញ្ហានោះនឹងបង្ហាញយ៉ាងច្បាស់ ដែលនេះគឺអាស្រ័យលើភាពស្មោះត្រង់ ចំណេះដឹង និងការយល់ដឹង។
មូហ្វតី ត្រូវតែប្រុងប្រយ័ត្ន និងមិនប្រញាប់ប្រញាលក្នុងការផ្តល់ច្បាប់នៅពេលមានបញ្ហាស្មុគស្មាញ។ មានមិនតិចដងទេដែលការសម្រេចច្បាប់ដោយប្រញាប់បានធ្វើឱ្យគាត់ដឹងខ្លួនថាបានធ្វើខុស ក្រោយពីពិនិត្យមើលឡើងវិញ ហើយសោកស្តាយចំពោះរឿងនោះ ហើយជួនកាលមិនអាចកែតម្រូវនូវអ្វីដែលខ្លួនបានផ្តល់យោបល់ច្បាប់ទៅហើយ។
ប្រសិនបើមូហ្វតីមានភាពប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ មនុស្សនឹងជឿជាក់លើពាក្យសម្តីរបស់គាត់ និងផ្តល់តម្លៃដល់គាត់។ ប៉ុន្តែបើពួកគេមើលឃើញថាគាត់ប្រញាប់ ហើយអ្នកដែលប្រញាប់ច្រើនតែធ្វើខុស នោះពួកគេនឹងមិនមានទំនុកចិត្តលើអ្វីដែលគាត់ផ្តល់យោបល់ច្បាប់ទេ។ ដោយសារភាពប្រញាប់ និងកំហុសរបស់គាត់ បានធ្វើឱ្យខ្លួនឯង និងអ្នកដទៃខាតបង់នូវភាពត្រឹមត្រូវ និងចំណេះដឹងដែលគាត់មាន។
យើងសូមបួងសួងដល់អល់ឡោះជាម្ចាស់ឱ្យទ្រង់បង្ហាញផ្លូវត្រឹមត្រូវដល់យើង និងបងប្អូនមូស្លីមទាំងឡាយ ព្រមទាំងថែរក្សាយើងដោយការមើលថែរបស់ទ្រង់ និងការពារយើងពីភាពវង្វេងដោយការគាំពាររបស់ទ្រង់។ ពិតណាស់ ទ្រង់ជាម្ចាស់ដ៏សប្បុរស និងឧត្តមឧត្តមបំផុត។ សូមអល់ឡោះប្រទានពរជ័យ និងសន្តិភាពដល់ព្យាការីរបស់យើង មូហាំម៉ាត់ ព្រមទាំងក្រុមគ្រួសារ និងសហាហ្ពាត់ទាំងអស់របស់គាត់។ សូមសរសើរចំពោះអល់ឡោះ ដោយសារពរជ័យរបស់ទ្រង់ ទើបអំពើល្អទាំងឡាយអាចសម្រេចបាន។
មនុស្សដែលតូចទាបម្នាក់ទៅចំពោះអល់ឡោះ
មូហាំម៉ាត់ អាល់សឡេះ អាល់អ៊ូសៃមីន
នៅព្រឹកថ្ងៃសុក្រ
ទី១៤ ខែស៊ាក់ហ្ពាន ឆ្នាំ១៣៩២ ហ៊ីជរ៉ោះ (ប្រតិទិនឥស្លាម)
***
Index
ជំពូកទី១៖ អត្តន័យឈាមរដូវ និងហេតុផលរបស់វា 5
ជំពូកទី២៖ ពេលវេលា និងរយៈពេលនៃឈាមរដូវ 6
ជំពូកទី៣៖ ភាពមិនប្រក្រតីនៃការមករដូវ(រដូវមិនទៀង) 22
ជំពូកទី៤៖ បទបញ្ញត្តិ(ហ៊ូកុម)នៃឈាមរដូវ 31
ជំពូកទី៥៖ ឈាមអ៊ីស្ទីហាហ្ទោះ និងបទបញ្ញត្តិរបស់វា 64
ការណីនៃឈាមអ៊ីស្ទីហាហ្ទោះ៖ 66
ករណីរបស់ស្ត្រីដែលស្រដៀងនឹងអ្នកមានឈាមអ៊ីស្ទីហាហ្ទោះ៖ 74
បទបញ្ញត្តិនៃឈាមអ៊ីសហ្ទីហាហ្ទោះ 76
ជំពូកទី៦៖ នីហ្វាស និងបទបញ្ញត្តិរបស់វា 80
ច្បាប់នៃនីហ្វាស 84
ជំពូកទី៧៖ ការប្រើប្រាស់ថ្នាំ ឬរបស់ទប់ស្កាត់ការមករដូវ ការពន្យារកំណើត និងការរំលូតកូន 90
***
km130v3.1 - 06/04/2026
រាយការណ៍ដោយអាល់ពូខរី៖៣០៥, មូស្លីម៖១២១១
រាយការណ៍ដោយ អាល់ពូខរី៖១៦៦២, មូស្លីម៖១២១១
សៀវភៅស្តីពីឈ្មោះដែលអ្នកបញ្ញត្តិសាសនាបានភ្ជាប់ជាមួយបទបញ្ញត្តិ (ទំព័រ៖ ៣៥)
ប្រភពដដែល (ទំព័រ:៣៦)។
ប្រភពដដែល៖៣៨
រាយការណ៍ដោយ អាល់ពូខរី៖៣៩
រាយការណ៍ដោយ អាល់ពូខរី៖៣៥៦០, មូស្លីម៖៧៧/២៣២៧
ម៉ាជមូ អាល់ហ្វាតាវ៉ា (២៣៨/១៩-២៣៩)
អាល់អាវសត់៖៣៥៦/២
មើល៖ អាល់មុកនី (៤០៥/១)
អ៊ីឃទីឡាហ្វ អាល់ហ្វូកហា ដោយ អាល់ម៉ារវ៉ាហ្ស៊ី៖ ១៩៣, អាល់អាវសត់៖ ២/២៣៩
អាល់មូដាវ៉ាណាហ៍ (១/ ១៥៥)، អាន់ណាវ៉ាឌើរ វ៉ាស្ស៊ីយ៉ាដាត (១/ ១៣៦)។
ម៉ាជមូអ៊ុលហ្វាតាវ៉ា (២៣៨/១៩-២៣៩)។
អាល់អ៊ុំ (៨២/១)
អាល់-មុឃនី (៣៩៦/១)
រាយការណ៍ដោយ អាពូហ្ទាវូទ៖ ជំពូក ការសំអាត، មាតិកា ស្តីពីស្ត្រីដែលឃើញមានទឹកល្អក់ និងទឹកពណ៌លឿងបន្ទាប់ពីការសំអាត، លេខ (៣០៧)។
រាយការណ៍ដោយ អាល់ពូខរី៖ ជំពូកស្ដីពីការមករដូវ، មាតិកាស្ដីពីវត្ថុរាវពណ៌លឿង និងពណ៌ល្អក់នៅក្រៅពីថ្ងៃមករដូវ، លេខ (៣២៦)។
ហ្វាតហ៍ អាល់បារី៖១/៤២៦
សហ៊េសពូខរី (១/ ៧១)
បានលើកឡើងដោយ អាល់ពូខរី៖ ជំពូកស្ដីពីការមករដូវ, មាតិកាស្ដីពីការចាប់ផ្ដើម និងការបញ្ចប់នៃរដូវ, មុនហាទី៎សលេខ ៣២០។
អាល់អ័ស្ល (១៩/២-២០)
ដកស្រង់ចេញពីពួកគេ នៅក្នុងសៀវភៅ អាល់អ៊ិនសហ្វ។
អាល់អ៊ុំម (១/៨៣-៨៤)។
អាល់មុឃនី (២២៦/១)។
អាល់មូហ្គនី (២៥៧/១)។
រាយការណ៍ដោយ អាល់ពូខរី៖៥៨០, មូស្លីម៖៦០៧
រាយការណ៍ដោយ អាល់ពូខរី៖ ជំពូក ពេលវេលាសឡាត, មាតិកា អ្នកដែលបានទាន់មួយរ៉ាកអាត់នៃសឡាតហ្វាជើរ, លេខ(៥៧៩)។ និងមូស្លីម៖ ជំពូក វិហារឥស្លាមនិងទីកន្លែងសឡាត, មាតិកា អ្នកដែលបានទាន់មួយរ៉ាកអាត់ គឺបានទាន់ការសឡាតនោះ, លេខ(៦០៨), ពីហាំឌី៎សរបស់ អាពូហ៊ុរ៉យរ៉ោះ រ៉ឌិយល់ឡោះអាន់ហ៊ូ។
អាល់ម៉ាជមូអ៍ ស៊ើរហ៍ អាល់ម៉ូហាសហ្សាប់ (៣/៧០)
រាយការណ៍ដោយ អាល់ពូខរី៖ ជំពូកស្តីពីឈាមរដូវ, មាតិកា៖ ការសូត្រគម្ពីរគួរអានរបស់បុរសនៅនឹងភ្លៅភរិយាខណៈនាងមានរដូវ, លេខ (២៩៧)។ និងមូស្លីម៖ ជំពូកស្តីពីឈាមរដូវ, មាតិកា៖ ការផ្អែកខ្លួនរបស់បុរសនៅនឹងភ្លៅភរិយាខណៈនាងមានរដូវ និងការសូត្រគម្ពីរគួរអាន, លេខ (៣០១), ដែលជាសម្តីរបស់អ្នកស្រីអាអ៊ីស្សះ សូមអល់ឡោះទ្រង់យល់ព្រមពីនាង។
កត់ត្រាដោយ អល់-ពូខរី៖ សៀវភៅ អាល់ហៃឌ៍ (ស្តីពីការមករដូវ), ជំពូកស្តីពីការចូលរួមរបស់ស្ត្រីមានរដូវក្នុងពិធីបុណ្យរ៉យ៉ាទាំងពីរ និងការបួងសួងរបស់បណ្តាមូស្លីម និងការដែលពួកនាងត្រូវនៅដាច់ដោយឡែកពីកន្លែងសឡាត, លេខ (៣២៤)។ និងមូស្លីម៖ សៀវភៅ សឡាតថ្ងៃបុណ្យរ៉យ៉ាទាំងពីរ, ជំពូកស្តីពីការបញ្ជាក់ពីការអនុញ្ញាតឱ្យស្ត្រីចេញទៅកាន់កន្លែងសឡាតក្នុងថ្ងៃបុណ្យរ៉យ៉ាទាំងពីរ និងចូលរួមស្តាប់ធម្មកថា ដោយនៅដាច់ដោយឡែកពីបុរស, លេខ (៨៩០)។
អល់មជ្-មូអ (២/៣៥៧)។
អាល់អាវសត់ ២៖២២៣
ហ្វាតហ៍ អាល់បារី (១/ ៤០៨)។
សូមមើល សហ៊េស អាល់ពូខរី៖ សៀវភៅស្តីពីការមករដូវ, ជំពូកស្តីពីស្ត្រីមានរដូវបំពេញកិច្ចការហាជ្ជីទាំងអស់ លើកលែងតែការដើរតវ៉ាហ្វជុំវិញកាក់ហ្ពះ, និង ហ្វ៉ាត់ហ៊ូល បារី (1/ 407-408)។
ហ្វាតហ៍ អាល់បារី (១/ ៤០៨)
អាល់ម៉ាជមូអฺ (២/ ៣៥៦)។
អាល់ពូខរីបានលើកឡើង៖ នៅក្នុងសៀវភៅស្តីពីការមករដូវ, ជំពូក «ស្ត្រីដែលមករដូវបំពេញកិច្ចការហាជ្ជទាំងអស់ លើកលែងតែការដើរតហ្វាហ្វនៅជុំវិញវិហារកាក់ពាក់», មុនហ៉ាឌីសលេខ (៣០៥)។
(អាត់តៀរមីហ្ស៊ី៖១៣១)
សូមមើល៖ អាល់អុឡាល់ របស់អាល់ទឺរមីហ្ស៊ី (ទំព័រ៖៦៩/តារទីប៊ីហ៊ី), អាស់ស៊ូណាន់ អាល់គុបរ៉ របស់អាល់ពៃហាគី (ភាគ១/៣០៩), អាល់អះកាម អាស់ស្សើរអីយែះ របស់អ៊ីបនូ អាប់ឌុលហាក់ (ភាគ១/៥០៤), និងណស់ប៊ូ រ៉រយ៉ែះ របស់អាល់ហ្សៃឡាអុី (ភាគ១/១៩៥)។
ម៉ាជមូ អាល់ហ្វាតាវ៉ា៖២៦/១៩១
រាយការណ៍ដោយ អាល់ពូខរី៖៣២១, មូស្លីម៖៣៣៥។ ហើយអត្ថបទនេះគឺរបស់មូស្លីម។
រាយការណ៍ដោយ អាល់ពូខរី៖១៣០, មូស្លីម៖៣១៣
រាយការណ៍ដោយ អាល់ពូខរី៖១៩៣១, មូស្លីម៖១១០៩
រាយការណ៍ដោយ អាល់ពូខរី៖៣០៥, មូស្លីម៖១២១១
រាយការណ៍ដោយ អាល់ពូខរី៖ សៀវភៅហាជ្ជី, ជំពូក ការតវ៉ាហ្វវីហ្ទើក, លេខ (១៧៥៥)។ និងមូស្លីម៖ សៀវភៅហាជ្ជី, ជំពូក ភាពចាំបាច់នៃការតវ៉ាហ្វវីហ្ទើក និងការលើកលែងចំពោះស្ត្រីមានរដូវ, លេខ (១៣២៨)។
រាយការណ៍ដោយ អាល់ពូខរី៖១៧៥៧, មូស្លីម៖១២១១
កត់ត្រាដោយ អ៊ីម៉ាំប៊ូខរី៖ ជំពូកស្តីពីការមករដូវ, មាតិកា៖ ស្ត្រីមានរដូវចូលរួមក្នុងពិធីបុណ្យរ៉យ៉ាទាំងពីរនិងការបួងសួងរបស់បណ្តាមូស្លីម ហើយពួកនាងនៅដាច់ដោយឡែកពីកន្លែងសឡាត, លេខ (324)។ និងអ៊ីម៉ាំមូស្លីម៖ ជំពូកស្តីពីសឡាតថ្ងៃអ៊ីដទាំងពីរ, មាតិកា៖ បញ្ជាក់ពីការអនុញ្ញាតឱ្យស្ត្រីចេញទៅកន្លែងសឡាតក្នុងពិធីបុណ្យរ៉យ៉ាទាំងពីរនិងចូលរួមស្តាប់ធម្មកថា(ឃុតបះ) ដោយនៅដាច់ដោយឡែកពីបុរស, លេខ (890)។
រាយការណ៍ដោយ មូស្លីម៖ ជំពូកស្ដីពីការមករដូវ, មាតិកាស្ដីពី ការអនុញ្ញាតឱ្យស្ត្រីកំពុងមានរដូវកក់សក់ឱ្យស្វាមី, លេខ (302)។
រាយការណ៍ដោយ អាល់ពូខរី៖៣០១, មូស្លីម៖២៩៣
រាយការណ៍ដោយ អាល់ពូខរី៖ សៀវភៅការលែងលះ, លេខ (៥២៥១)។ និងមូស្លីម៖ សៀវភៅការលែងលះ, ជំពូកស្តីពីការហាមឃាត់ការលែងលះស្ត្រីកំពុងមករដូវដោយគ្មានការយល់ព្រមពីនាង ហើយថាប្រសិនបើគេបំពាន ការលែងលះនៅតែមានប្រសិទ្ធភាព ហើយគេត្រូវបានបញ្ជាឱ្យយកនាងត្រឡប់មកវិញ, លេខ (១៤៧១), ពីសំដីរបស់អ៊ីបនូ អ៊ូម៉ើរ (សូមអល់ឡោះសព្វព្រះហឫទ័យនឹងពួកគាត់ទាំងពីរ)។
រាយការណ៍ដោយ អាល់ពូខរី៖៥២៧៣
រាយការណ៍ដោយ អាល់ពូខរី៖ សៀវភៅស្តីពីរដូវ, ជំពូកស្តីពីការចាប់ផ្តើម និងការបញ្ចប់នៃរដូវ, លេខ ៣២០, និង មូស្លីម៖ សៀវភៅស្តីពីរដូវ, ជំពូកស្តីពីស្ត្រីមានឈាមអ៊ីស្ទីហាហ្ទោះ ការងូតទឹកសម្អាត និងការសឡាតរបស់នាង, លេខ ៣៣៣, ពីហាទីសរបស់អ្នកស្រីអាអ៊ីស្សះ (សូមអល់ឡោះពេញចិត្តចំពោះអ្នកស្រី)។
រាយការណ៍ដោយ អាល់-ពូខរី៖ សៀវភៅស្តីពីរដូវ, ជំពូកស្តីពីការងូតសម្អាតក្រោយអស់រដូវ, លេខ (៣១៥), និងមូស្លីម៖ សៀវភៅស្តីពីរដូវ, ជំពូកស្តីពីការណែនាំឲ្យស្ត្រីដែលងូតសម្អាតពីការមករដូវប្រើសំឡីក្រអូប(មីស្ក៍)នៅត្រង់កន្លែងមានឈាម, លេខ (៣៣២), ពីសម្តីរបស់អ្នកស្រី អាអ៊ីស្សះ رضي الله عنها។
រាយការណ៍ដោយ មូស្លីម៖ សៀវភៅ អាល់ហៃឌ៍, ជំពូក ហ៊ូកុមស្តីពីសក់ក្រងរបស់អ្នកងូតទឹកសម្អាតខ្លួន, លេខ (៣៣០), ពីហ៉ាឌី៎សរបស់អ្នកនាង អុំមូ សាឡាម៉ះ (សូមអល់ឡោះទ្រង់យល់ព្រមលើនាង)។
រាយការណ៍ដោយអ៊ីម៉ាំពូខរី៖ ក្នុងសៀវភៅស្តីពីវូហ្ទុ, ជំពូកស្តីពីការលាងសម្អាតឈាម, លេខ (២២៨) និងអ៊ីម៉ាំមូស្លីម៖ ក្នុងសៀវភៅស្តីពីការមករដូវ, ជំពូកស្តីពីស្ត្រីដែលមានឈាមអ៊ីស្ទីហាហ្ទោះ ការងូតទឹកសម្អាតខ្លួន និងការសឡាតរបស់នាង, លេខ (៣៣៣) ពីហាទីសរបស់អ្នកស្រីអាអ៊ីស្ហះ (សូមអល់ឡោះពេញចិត្តចំពោះអ្នកស្រី)។
ស៊ូណាន់ អាត់តៀរមីហ្ស៊ី៖ ជំពូកស្ដីពីការសំអាត, មាតិកាស្ដីពីស្ត្រីដែលមានធ្លាក់ឈាមក្រៅរដូវ ដែលនាងត្រូវបូកសឡាតទាំងពីរដោយការងូតទឹកតែមួយដង, បន្ទាប់ពីហៃទីសលេខ (128)។
រាយការណ៍ដោយ អះម៉ាត់ (6/ 349), អាពូ ទើវូដ៖ ក្នុងជំពូកស្ដីពីការសម្អាត, មាតិកា «អ្នកដែលបានពោលថា នៅពេលរដូវមកដល់ គឺត្រូវឈប់សឡាត», លេខ (287), និងតៀរមីហ្សី៖ ក្នុងជំពូកទាំងឡាយស្ដីពីការសម្អាត, មាតិកា «ស្ត្រីដែលមានឈាមអ៊ីស្ទីហាហ្ទោះ នាងអាចបូកសរុបសឡាតទាំងពីរដោយការងូតទឹកសម្អាតខ្លួនតែម្ដង», លេខ (128), ដកស្រង់ចេញពីហាទីសរបស់អ្នកស្រី មាំណះ កូនស្រី ចាស្ស៊ិន (សូមអល់ឡោះពេញចិត្តចំពោះអ្នកស្រី)។
រាយការណ៍ដោយ អាល់ពូខរី៖ សៀវភៅស្តីពីការមករដូវ, ជំពូកស្តីពីការមករដូវ និងអ្វីដែលត្រូវជឿលើស្ត្រីអំពីការមករដូវនិងការមានផ្ទៃពោះ ក្នុងដែនកំណត់ដែលអាចទៅរួចនៃការមករដូវ, លេខរៀង (៣២៥), ពីហ៉ាឌីសរបស់អ្នកស្រីអាអ៊ីស្សះ។
រាយការណ៍ដោយមូស្លីម៖ សៀវភៅស្ដីពីរដូវ, ជំពូកស្តីពីស្ត្រីដែលមានឈាមអ៊ីស្ទីហាហ្ទោះ ការងូតទឹកសម្អាតខ្លួន និងការសឡាតរបស់នាង, លេខ (334), ពីហាទីសរបស់អ្នកស្រី អាអ៊ីស្សះ (សូមអល់ឡោះពេញចិត្តចំពោះអ្នកស្រី)។
រាយការណ៍ដោយ អាពូ ទើវូដ៖ ជំពូកស្ដីពីការសម្អាត, មាតិកាស្ដីពីអ្នកដែលបានពោលថា នៅពេលមានរដូវត្រូវឈប់សឡាត, លេខ (286), និងអាន់-ណាសាអ៊ី៖ ជំពូកស្ដីពីការសម្អាត, មាតិកាស្ដីពីស្ត្រីមានអ៊ីស្ទីហាហ្ទោះ ដែលបានដឹងពីថ្ងៃនៃរដូវរបស់នាង មុនពេលឈាមបន្តហូរមិនឈប់, លេខ (211), និងអ៊ីបនូ ម៉ាជ្ជះ៖ ជំពូកស្ដីពីការសម្អាត និងស៊ូណាន់របស់វា, មាតិកាស្ដីពីស្ត្រីមានអ៊ីស្ទីហាហ្ទោះ ដែលបានដឹងពីថ្ងៃនៃរដូវរបស់នាង មុនពេលឈាមបន្តហូរមិនឈប់, លេខ (620), និងអ៊ីបនូ ហ៊ីបហ្ពាន ក្នុងសៀវភៅសហ៊ីរបស់លោក (1348), និងអាល់-ហាគីម ក្នុងសៀវភៅអាល់-មូស្តាដរ៉ក់របស់លោក (618), យោងតាមហាទីសរបស់អ្នកស្រីអាអ៊ីស្ហះ (សូមអល់ឡោះពេញចិត្តចំពោះអ្នកស្រី)។
ស៊ូណាន់ អាត់តៀរមីហ្ស៊ី៖ ជំពូកស្ដីពីការតាហារ៉ោះ, មេរៀនស្ដីពីស្រ្ដីមូសតាហាដោះដែលនាងបូកសឡាតពីរពេលដោយហ្គូស៊ុលតែមួយដង, ក្រោយហាកឌីសលេខ (១២៨)។
រាយការណ៍ដោយអ៊ីម៉ាំ អះម៉ាត់ (6/439) អាពូ ទើវូដ៖ ក្នុងគម្ពីរស្ដីពីការសម្អាត ជំពូកស្ដីពី “អ្នកដែលបានពោលថា នៅពេលមានរដូវមកដល់ ត្រូវផ្អាកការសឡាត” លេខ (287) និងតៀរមីហ្សី៖ ក្នុងគម្ពីរស្ដីពីការសម្អាត ជំពូកស្ដីពី “ស្ត្រីដែលមានឈាមអ៊ីស្ទីហាហ្ទោះ គឺនាងអាចបូកសឡាតទាំងពីរពេលដោយគ្រាន់តែងូតទឹកតែម្ដង” លេខ (128) តាមរយៈហាទីស្ទរបស់អ្នកស្រី ហាំណះ កូនស្រី ជ្ជះស្ហ៍ (សូមអល់ឡោះពេញចិត្តចំពោះអ្នកស្រី)។
រាយការណ៍ដោយ អល់-ពូខរី៖ សៀវភៅ អាល់-វូឌុ, ជំពូក ការលាងឈាម, លេខ (២២៨), និងមូស្លីម៖ សៀវភៅ អាល់-ហៃទ៌, ជំពូក ស្ត្រីមានឈាមអ៊ីស្ទីហាហ្ទោះ ការងូតទឹកសម្អាតខ្លួន និងការសឡាតរបស់នាង, លេខ (៣៣៣), ពីហាទីសរបស់អ្នកស្រី អាអ៊ីស្ហះ (សូមអល់ឡោះពេញចិត្តចំពោះអ្នកស្រី)។
រាយការណ៍ដោយ អ៊ីម៉ាំ អះម៉ាត់ (ភាគ៦ ទំព័រ ២០៤), និងអ៊ីបនូ ម៉ាជ្ជះ, នៅក្នុងសៀវភៅស្ដីអំពីការសម្អាតនិងបែបបទរបស់វា, ជំពូកស្ដីអំពីស្ត្រីដែលហូរឈាមអ៊ីស្ទីហាហ្ទោះ ដែលបានកំណត់ថ្ងៃមករដូវរបស់ខ្លួន មុនពេលដែលឈាមនៅតែបន្តហូរ, លេខ (៦២៤), តាមរយៈហាទីសរបស់អ្នកស្រី អាអ៊ីស្សះ (សូមអល់ឡោះពេញចិត្តចំពោះអ្នកស្រី)។
អាល់-មុឃនី (២៥២/១-២៥៣)។
កាស្សាហ្វ អាល់គីណើ (២១៩/១)
អាល់មូហ្កនី (២៥៣/១)
អាល់មុឃនី (២៥៣/១)
អាល់មុគ្គនី (២/២៥២)، និងសេចក្ដីរាយការណ៍របស់ អ៊ូស្មាន ប៊ីន អាពីអាល់អាស គឺរាយការណ៍ដោយ អាប់ឌុររ៉ហ្សាក់ នៅក្នុងសៀវភៅអាល់មុសនណហ្វរបស់គាត់៖១២០២، និងអ៊ីបនូ អាពីសៃពាក់ នៅក្នុងសៀវភៅអាល់មុសនណហ្វរបស់គាត់៖១៧៤៥០، និងអាត់ដារីមី នៅក្នុងសៀវភៅអាត់ស៊ូណាន់របស់គាត់៖៩៩០ និងអ៊ីបនូលចារ៉ូត នៅក្នុងសៀវភៅអាល់មុនតហ្ករបស់គាត់៖១១៨។
រាយការណ៍ដោយ អាល់ពូខរី៖(៥២០៩) មូស្លីម៖(១៤៤០)
អាល់អ៊ិនសហ្វ (៥៥៦/២)
បទបញ្ញត្តិ(ហ៊ូកុម)ស្តីពីស្ត្រីដែលមករដូវមិនទៀង, របស់អាត់-ដារីមី (ទំព័រទី១៧)។